មានវីដេអូមួយ ដែលធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៏ជាខ្លាំង ដោយសារតែបង្ហាញពីសកម្មភាពរបស់នារីម្នាក់ ដែលទៅលេងប្រាសាទអង្គរវត្ត ប៉ុន្តែសុខៗស្រាប់តែបានលុតជង្គង់ លើកដៃប្រណមស្រែកយំ ដែលអះអាងថា ខ្លួនជាព្រះនាងឥន្ទ្រទេវី ដែលជាព្រះរាជអគ្គមហេសីព្រះបាទជយវរ្ម័នទី៧។ អ្វីដែលចាប់អារម្មណ៏ខ្លាំងនោះ ទៅលើពាក្យពេចន៏និយាយ សុំឲ្យព្រះសង្ឃជួយ មេត្តាជួយពន្យល់ ដល់កូនខ្មែរគ្រប់រូបឲ្យជឿជាក់ថា វិញ្ញាណរបស់ព្រះនាងពិតជានៅមានជាអមតៈ និង បាននឹងកំពុងនៅថែរក្សាប្រាសាទបុរាណនេះពិតមែន។ បន្ថែមពីនេះវិញ្ញាណអមតៈរបស់ព្រះនាង ក៏បានយំអង្វរដាស់ស្មារតីឲ្យកូនខ្មែរទាំងអស់ ត្រូវរួមសាមគ្គីគ្នាថែរក្សាប្រាសាទអង្គរវត្តឲ្យបានគង់វង្ស ៕ តើបងប្អូនយល់យ៉ាងណាដែរ? បើចង់ដឹងកាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
Read MoreDay: November 18, 2020
ហេតុអ្វីអកតញ្ញូចំពោះម្តាយបែបនេះ!! ស្រ្តីម្នាក់ម្តាយខំចិញ្ចឹមឲ្យធំដឹងក្តី មានជីវភាពធូរធាបោះបង់ម្តាយចោល ដោយគ្មានអាណិតអាសូរម្តាយអីតិចសោះ…
រាជធានីភ្នំពេញ ៖ ចាស់បុរាណពោលថា ម្តាយឳពុក ចិញ្ចឹមកូន១០នាក់រស់ តែកូន១០នាក់ ពិបាកចិញ្ចឹមម្តាយម្នាក់ឲ្យរស់ណាស់» ។ ជាក់ស្តែង ដូចករណីនេះ កូនមិនបានមើលថែម្តាយ ទំនងមានច្រើន ហើយមានហេតុមានផលផ្សេងៗគ្នា ករណីខាងក្រោមដែលគេបានដឹងជា សាធារណៈនេះ គឺថា មានដូនចាស់មួយរូបនោះមានកូនស្រីតែម្នាក់ និងមានជីវភាពធូរធារទៀត តែបែរជាមិនបានចិញ្ចឹមមើលថែម្តាយឡើយ ទុកឲ្យស្រ្តីវ័យជរា និងមានជំងឺប្រចំាកាយផងនោះ ដើរពនេចរគ្មានទីពឹង ។ បើតាមលោក សិរី មុនី្ន ដែលជាអតីតអ្នកកាសែតម្នាក់ លោកបានជួបករណីនេះ នៅសង្កាត់ទឹកល្អក់ទី១ ទីដែលលោកបានយករថយន្តទៅទុកនៅពេលយប់ ។ លោកមុន្នី បានរៀបរាប់ករណីកំសត់ និងទាក់ទងភាពកតញ្ញូនេះ នៅបណ្តាញ Facebook លោកថា លោកបានជួបស្រ្តីដូនចាស់រូបនោះ នៅយប់ថ្ងៃទី១៦ វិឆ្ឆិកា ឆ្នាំ២០២០ ។ ដូនចាស់ចំណាស់ត្រូវបានមន្រ្តីសង្កាត់សង្កាត់ទឹកល្អក់១ រៀបចំកន្លែងឲ្យស្នាក់អាស្រ័យក្រោយពីម៉ូតូឌុបដឹកគាត់មកទម្លាក់ចោលនៅទីនោះ ប្រភពព័ត៌មានបានបង្ហាញថា អ៊ំស្រ្តីរូបនោះ ជាពលរដ្ឋនៅក្នុងសង្កាត់នេះ ហើយអាជ្ញាធរក៍បានស្គាល់ពីជីវិតរបស់គាត់ដែរ ។ លោកមុន្នីថា ចៅសង្កាត់ទឹកល្អក់ទី១ បានប្រាប់គាត់ថា «ក្រោយស្វាមីស្លាប់ទៅ អ៊ំស្រីរស់នៅជាមួយកូន…។ កូនស្រីអ៊ំ ស្អាតសាច់ឈាមជាអ្នកមានធូរធារ និងមានផ្ទះធំតម្លៃជាង ៣០ម៉ឺនដុល្លារនៅភ្នំពេញ ក្បែរសន្ធរម៉ុក ។ ទោះផ្ទះធំបាំងបិទ ដោយឥដ្ឋយ៉ាងល្អជាទីអាស្រ័យយ៉ាងណាក៏អ៊ំស្រី គ្មានសំណាងនៅជាមួយដែរ ។ គាត់អភ័ព្វ…? ។ នៅពេលកូនស្រីតែម្នាក់របស់ខ្លួនមិនចិញ្ចឹមមើលថែ ក្នុងវ័យជរា ដូនចាស់រូបនេះតែងតែធ្វើដំណើរស្ទើរគ្រប់កន្លែង ម្តងសៀមរាប ម្តងភ្នំពេញ មិនច្បាស់។ «ដើម្បីបន្តទ្រទ្រង់ ឆ្អឹងដែលគ្របដោយស្បែករលរយាកៗ ជ្រាវជ្រួញ ។ កូនស្រី គេអ្នកមាន គេមានលុយ ឡាន ផ្ទះធំស្រណុក សក់ខ្មៅរលោង ស្បែកភ្លឺថ្លា បបូរក្រហម គួរជាទីពិចពិលរមិលមើលរបស់អ្នកផង…។ នារីដែលគេគ្រប់គ្នា…
Read Moreអីយ៉ាស់!! នេះជាម៉ូដសក់លោក ព្រាប សុវត្ថិ ១៧ ឆ្នាំមុន ជំនាន់ហ្នឹង មានអ្នកកាត់តាមឬអត់?
កំពូលតារាចម្រៀងល្បីឈ្មោះជាងពីរទសវត្សរ៍លោក ព្រាប សុវត្ថិ នៅតែស្ថិតក្នុងលំដាប់កំពូលតារាចម្រៀងក្នុងស្រុកដដែល បើទោះបីពេលនេះលោកមានវ័យជ្រេបន្តិចទៅហើយក្តី ។ លោកចាប់ផ្ដើមប្រឡូកវិស័យសិល្បៈ និងច្រៀងក្នុងផលិតកម្មរស្មីហង្សមាស ចាប់ពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានផ្លាស់ប្ដូរទ្រនំ មករួមរស់ជាមួយនឹង ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត់ត្រា ប្រមាណជា ជិត ៣ ខែមកហើយ តែយ៉ាងណា ប្រជាប្រិយភាពរបស់លោក ហាក់នៅតែលេចធ្លោដដែល។ អ្វីដែលចាប់អារម្មណ៍ខ្លាំង ឆ្នាំនេះ លោក ព្រាប សុវត្ថិ មានអាយុ ៤៥ ឆ្នាំ ប៉ុន្ដែទស្សនិកជនមួយចំនួន អាចនឹងមិននឹកស្មានដល់ ក៏ព្រោះតែរូបសម្រស់របស់លោក ហាក់មិនប្រែប្រួលសោះឡើយ។ ឥលូវនេះ យើងសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន ទៅទស្សនារូបភាពបង្ហាញពីស្ទីលនៃការតុបតែងខ្លួនរបស់លោក កាលឆ្នាំ ២០០៣ ។ ចង់ដឹងថា កំពូលតារាចម្រៀងរូបនេះ ស្រស់សង្ហាកម្រិតណា ទស្សនាទាំងអស់គ្នា៖
Read Moreពុទ្ធោ! ឃើញប្រពន្ធដោតភ្លើងមូបទឹកឆក់ ប្តីចូលទៅជួយ ស្រាបតែឆក់ស្លាប់ទាំងពីរនាក់តែម្តង…
សូមចូលរួមរំលែកដល់ក្រុមគ្រួសារសពប្តីប្រពន្ធ ដែល ឆ ក់ ខ្សែ រភ្លេី ង ស្លាប់ នៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២០ ។ មូលហេតុ ៖ ជនរងគ្រោះជាប្រពន្ធដោតភ្លើងបូមទឹក លាងលៀស ទើបបណ្តាល ឲ្យឆ្លងចរ ន្ត ឆ ក់ ភ្លាមតែម្តង ហើយជនរងគ្រោះជាប្តីឃើញ ប្រពន្ធឆក់ខ្សែភ្លើងក៏ទៅជួយ ប៉ុន្តែការជួយនោះខុសបច្ចេកទេស ទើបបណ្តាលឲ្យឆក់ស្លាប់ទាំងពីរនាក់តែម្តង ។
Read Moreទឹកចិត្តល្អណាស់! សូមសរសើរ ស៊ីន យូប៊ីន បរិច្ចាគលុយជិត ១ ម៉ឺនដុល្លារ ជួយកុមារកម្ពុជា…
ស៊ីន យូប៊ីន គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសកម្ពុជា ដោយមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និង មានចរិតរួសរាយប៉ុណ្ណោះទេ ប៉ុន្តែតារាសម្តែស្រីវ័យក្មេងរូបនេះ ក៏ជាតារាខ្មែរមួយរូបដែលតែងតែបង្ហាញចិត្តសប្បុរសធម៌ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គមជាតិ តាមរយៈសកម្មភាពជាច្រើនមកហើយកាលពីកន្លងទៅនេះ ។ ជាក់ស្តែងបន្ទាប់ពីការបរិច្ចាគថវិកាជួយសង្គមជាតិ ក្នុងគ្រាប្រទេសកំពុងជួបវិបត្តកូវីដ ១៩ និង គ្រោះទឹកជំនន់កាលពីកន្លងទៅនោះ ថ្មីៗនេះតារាសម្តែង ស៊ីន យូប៊ីន ក៏បានបញ្ចេញថវិកាផ្ទាល់ខ្លួនជាបន្តទៀត ចូលរួមក្នុងមូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីបុព្វហេតុជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការការយកចិត្តទុកដាក់ និង ជួយសង្គ្រោះនោះ ។ តាមរយៈទំព័រហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី ១១ ខែវិច្ចិកាឆ្នាំ ២០២០ កន្លងទៅនេះថា តារាសម្តែង ស៊ីន យូប៊ីន បានចូលរួមបរិច្ចាគថវិកាចំនួន ៨០០០ ដុល្លារអាមេរិក ដែលគិតជាប្រាក់រៀលគឺមានប្រមាណជា ៣២ ០០០ ០០០ រៀល ។ ទឹកប្រាក់ដែលតារាសម្តែងស្រីរូបស្រស់នេះបានចូលរួមនោះ គឺការកាត់កម្រៃពីការលក់តែគជ់របស់នាង ដើម្បីរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និង ក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ។ តាមរយៈការបរិច្ចាគនេះដែរ តារាសម្តែង ស៊ីន យូប៊ីន ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានលើកសរសើរពីទឹកចិត្តដ៏ប្រពៃ ដែលតារាសម្តែងរូបនេះតែងតែមាន និង បានផ្តល់ជារឿយៗ ដើម្បីគាំទ្រក៏ដូចជាទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជានោះ ៕
Read Moreផន សុផារី បង្ហាញរូបភាពគ្រួសារយ៉ាងកក់ក្តៅ មហាជនរំភើបជំនួស
ជីវិតរបស់ ផន សុផារី កាន់តែមានក្តីសុខ ក្រោយពីនាងសម្រាលកូនស្រីទីពីរ ដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់ ហើយថ្មីៗនេះ តួឯកល្ខោនរូបនេះ បានបង្ហាញរូបភាពគ្រួសារតូចរបស់នាងដែលមើល ទៅពិតជាមានសុភមង្គល ពោរពេញទៅដោយភាពកក់ក្តៅជាខ្លាំង ។ បើគិតមកដល់ពេលនេះ ផន សុផារី ទើបសម្រាលកូនស្រីទីពីរប្រមាណជាង ១០ថ្ងៃប៉ុណ្ណោះតែរូប សម្រស់ និងសុខភាពរបស់នាងមើលទៅពិតជាស្រស់ស្រាយ ព្រមទាំងមាំទាំជាខ្លាំង។ មិនតែប៉ុណ្ណោះ នាងថែមទាំងចេញមុខឡាយវីដេអូលក់ផលិតផលរបស់នាងតាមអនឡាញទៀតផង។ ផន សុផារី បានធ្វើឱ្យ អ្នកគាំទ្រលាន់មាត់សរសើរនៅពេលដែលឃើញរូបភាពគ្រួសារតូចរបស់នាង ដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ហើយត្រេកអរជំនួសដែល ស្រីស្អាតរូបនេះ មានស្វាមីល្អ និង មានកូនៗគួរឱ្យស្រឡាញ់បែបនេះ។ ក្រៅពីតួឯកល្ខោន ដែលមានសម្រស់ស្រស់ស្អាត ផន សុផារី ក៏ត្រូវបានមហាជនចាត់ទុកថាជាអ្នកសិល្បៈ ដែលមានជីវិតគ្រួសារគំរូ ដែលជារឿយៗគេតែងឃើញនាងចែករំលែករូបភាពជាលក្ខណៈឯកជន និង ចំណេះដឹងផ្សេងៗ នៅតាមបណ្តាញសង្គមដល់អ្នកគាំទ្រទៀតផង៕
Read Moreអបអរសាទរ ប្អូនៗបានចូលរៀនវិញហើយ! សម្ដេចឱ្យក្រសួងអប់រំ រៀបចំបើកសាលារៀនឡើងវិញហើយ…
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅព្រឹកទី ១៨ វិច្ឆិកា ២០២០ នេះថាការបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ សម្ដេចបញ្ជាក់ថា ការបិទព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺសំដៅឱ្យក្រសួងអប់រំយុវជន និង កីឡា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ ៣ វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល ។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្ដេច ហ៊ុន សែន នឹងប្រកាសជូនជ្រាបថាព្រឹត្តិការណ៍ ៣ វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖ ១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន ១៥៦៩ នាក់ (មានជនជាតិហុងគ្រីចំនួន ៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤ នាក់ ក្នុងនោះជាសះស្បើយ ១ នាក់ និង ៣ នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង ។ ខេត្តកណ្តាលចំនួន ៦៧ នាក់ ខេត្តពោធិសាត់ចំនួន ៤០ នាក់ ខេត្តព្រៃវែងចំនួន ២៣ នាក់ ខេត្តកំពង់ធំចំនួន ៣ នាក់។ ២.សម្រាប់ថ្ងៃ ២១ វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន ១១ នាក់។ ៣.សម្រាប់ថ្ងៃ ២៣ វិច្ឆិកា មានខេត្តកែប ចំនួន ១៨ នាក់ ខេត្តព្រះសីហនុចំនួន ៤០ នាក់ ខេត្តកំពង់ចាមចំនួន ១ នាក់។…
Read Moreរំភើបជំនួស ទីបំផុត!! អ្នកស្រី ទ្រី ដាណា បានជួបនឹងក្មេងពីរនាក់ដែលរៀនពូកែ តែមិនសូវបានរៀនរវល់រកលុយជូន គ្រួសារដោយអ្នកស្រីឧបត្ថមជា…
ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា ឃើញក្មេងពីរនាក់ដើរលក់មាន់យ៉ាងកំសត់ពេកក៏៏បានបង្ហោះប្រកាសស្វែងរកថា៖« អាណិតណាស់លោកអើយ😢😢 យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃ ហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ🙏ខ្ញុំឃើញគេ Comment ថាក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់😢😢😢 »។ ក្រោយពីបានប្រកាសស្វែករកតាមហ្វេសប៊ុកហើយនោះ ស្រាប់តែថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០នេះនៅលើហ្វេសប៊ុករបស់អ្នកស្រីទ្រីដាណា បានបង្ហោះថាប្រាប់ថា៖« ប្រឹងរៀនណាក្មួយៗ មីងដាណា ស្រលាញ់អ្នតស៊ូ 💪💪💪 អាណិិតណាស់ ថ្ងៃមុន ឃើញគេបង្ហោះថា២នាក់បងប្អូនចាប់មាន់លក់ ព្រោះអស់អង្ករដាំបាយមួយថ្ងៃហើយ។ ពឹងគេជួយរកមើល ពិតជាលំបាកមែន ឪពុកម្ដាយស៊ីឈ្នួលគេ មានកូន ៤នាក់😢 ឥឡូវទិញកង់ជូនគាត់ ២គ្រឿង សម្ភារៈសិក្សា សៀវភៅ ប៊ិច គ្រឿងឧបភោគបរិភោគ…
Read Moreអាឡោះអាល័យទ្រងណាស់!! ថ្ងៃនេះឆ្នាំមុន គឺជាថ្ងៃដ៏សោកសៅបំផុតនៃការយាងសោយពិរាល័យ ព្រះរៀម នរោត្តម បុប្ផាទេវី
ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ – ១៨ ខែវិច្ឆិកា ២០២០ គឺជាខួបគម្រប់ ១ ឆ្នាំ នៃការយាងសោយព្រះពិរាល័យ នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ជាទីគោរពបំផុត របស់ប្រជានុរាស្ត្រខ្មែរ ។ បើទោះបីជាបច្ចុប្បន្ននេះ ក្តីទុក្ខសោកសៅហាក់រសាត់ចេញឆ្ងាយបន្តិចពីអារម្មណ៍ប្រជានុរាស្រ្តខ្មែរបន្តិចក្តី ប៉ុន្តែសេចក្តីនឹករឭក និង ការចងចាំពីស្នាមព្រះហស្ថ នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក នៅលើវិស័យវប្បធម៌ជាតិ និង របាំងខ្មែរនោះ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្រ្តខ្មែរគ្មានថ្ងៃភ្លេចបានឡើយ ។ បើងាកមកមើលលើបណ្តាញសង្គមហ្វេសប៊ុកក្នុងថ្ងៃនេះ យើងសង្កេតឃើញមានប្រជានុរាស្ត្រខ្មែរជាអ្នកលេងបណ្តាញសង្គមនេះជាច្រើនបានចែករំលែក និង បង្ហាញអារម្មណ៍សោកស្តាយ ព្រមជាមួយការថ្វាយព្រះអាល័យចំពោះការបាត់បង់ដ៏ធំធេងកាលពីកន្លងទៅនោះ ហើយក្នុងនោះដែរ ក៏មានការបង្ហោះព្រះឆាយាល័ក្ខណ៍នៃ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ដើម្បីចូលរួមរំឭកខួបទាំងអាឡោះអាល័យ អមដោយសារថ្វាយព្រះបរមវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក បានយាងទៅកាន់បរមសុខទៀតផង ។ ចំពោះទំព័រហ្វេសប៊ុកផេក Royal du Camboge ក៏បានបង្ហោះសាររំឭកខួប ១ ឆ្នាំ នៃការយាងសោយព្រះពិរាល័យ នៃអង្គសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ជាទីគោរពបំផុតផងដែរ ជាមួយខ្លឹមសារថា «សូមថ្វាយមហាព្រះរាជកុសល ខួប ១ ឆ្នាំ ការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក» ។ គួររំឭកថា សម្ដេចរាជបុត្រី ព្រះរៀម…
Read Moreមានអីយ៉ាងនេះ!! ស្ងាត់ៗ ថៅកែពេជ្រអ្នក ស្រីទ្រី ដាណា ទិញរថយន្តទំនើបស៊េរីថ្មី ១គ្រឿងទៀតរីឯ តំលៃវិញខប់ៗម៉ង…
ភ្នំពេញ ៖ អ្នកជំនួញកំពុងមានប្រជាប្រិយភាពនេះ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់តាមរយៈសកម្មភាពសប្បុរសធម៌ ដែលអ្នកនាងតែងបង្ហាញលើបណ្ដាញសង្គមមិនដែលលុះថ្ងៃនោះ ។ ជាមួយនឹងភាពជោគជ័យលើអាជីវកម្មយ៉ាងសម្បើមនេះ ទ្រី ដាណា និង ស្វាមី កើបបានប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ ដែលនាំឱ្យក្លាយជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនគួរឱ្យកត់សម្គាល់ ។ពីអ្នកជំនួញ លើអនឡាញម្នាក់ បន្តភាពជោគជ័យរហូតមានទុនរាប់ម៉ឺនដុល្លារបើកហាងពេជ្រដ៏ធំមួយនៅភ្នំពេញ អ្នកនាង ទ្រី ដាណា កំពុងមាន ឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ។ថ្មីៗនេះ ទ្រី ដាណា ទើបតែបង្ហាញនូវភូមិគ្រឹះដ៏ស្កឹមស្កៃមួយដែលទើបកំពុងដំណើរការសាងសង់ បើតាមការប៉ាន់ស្មានទាំងការតុបតែងលម្អ ទាំងរថនាបថ ខាងក្នុង និងខាងក្រៅភូមិគ្រឹះនេះ មានតម្លៃមិន ក្រោមលានដុល្លារឡើយ ។ ស្រាប់តែថ្មីៗនេះទៀតអ្នកម៉ាក់វ័យក្មេងនេះ បានបង្ហាញរថយន្តស៊េរីទំនើប Lamborghini Urus ដល់ទៅពីរគ្រឿងបញ្ឃរនៅមុខហាងជ្រងោរៗ ។ បើសរុបរថយន្តសេរីទំនើបដែលអ្នកនាង ទ្រី ដាណា កំពុងកាន់កាប់ក្នុងពេល បច្ចុប្បន្នដែលមហាជនបានកត់សម្គាល់តាមការបង្ហាញនោះមានដូចជា៖ Rolls-Royce ចំនួនពីរគ្រឿង រថយន្ត Lamborghini Urus ពីរគ្រឿង រថយន្ត Lexus 570 មួយគ្រឿង និង Land Cruiser 2020 ចំនួន ១ គ្រឿង យ៉ាងណាមិញថ្ងៃនេះអ្នកនាង ទិញចូលមួយគ្រឿងទៀតហើយ រថយន្តទំនើប Lexus ក្នុងនោះស្វាមីអ្នកនាង បានបង្ហោះសារថា សូមសេចក្តីសុខ ហេង ហេង សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក
Read More