ថ្ងៃអង្គារ ទី ១៧ ខែវិច្ឆិកា ២០២០ នេះសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ២ នាក់ ក្រោយពីធ្វើការបំផ្លិចបំផ្លាញរូបសំណាក់បុរាណអស់ជាច្រើន គួរឱ្យសោកស្ដាយបំផុត ។ ខាងក្រោមនេះជារបាយការណ៍របស់អធិការដ្ឋាននគរបាល ស្រុកពញាឭ៖ +ករណី៖ ធ្វើឲ្យខូចខាតដោយចេតនា (នូវបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា)! -កើតហេតុ៖ថ្ងៃទី ១៧ ខែវិច្ឆិកា គ.ស ២០២០ វេលាម៉ោង៩.០០នាទីព្រឹក នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល ។ ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។ ២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។ សម្ភារៈចាប់យក៖ -រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣…
Read MoreDay: November 17, 2020
ឯងល្មមហត់ហើយកូវិដអើយ!! ថ្ងៃទី ១៧ វិច្ឆិកានេះ ជាថ្ងៃគម្រប់ខួប ១ ឆ្នាំ ដែលកូវីដ១៩ យាយីពិភពលោក…
តាមរបាយការណ៍ពីសារព័ត៌មាន The Guardian ករណីឆ្លងកូវីដ ១៩ ដំបូងបំផុតក្នុងប្រទេសចិន ត្រូវបានប្រកាសរកឃើញនៅក្នុងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយបើគិតមកត្រឹមថ្ងៃនេះ គឺរយៈពេល ១ ឆ្នាំពេញតែម្ដង ដែលវីរុសរាតត្បាតជាសកលនេះ នៅបន្តយាយីបណ្ដាប្រទេសលើពិភពលោកគ្មានអន់ថយបន្តិចសោះឡើយ ។ ទិន្នន័យបង្ហាញដោយសារព័ត៌មាន South China Morning Post បានបង្ហាញថា ករណីឆ្លងដំបូងបំផុតនៃវីរុសកូវីដ ១៩ នេះ កើតមានឡើងលើបុរសវ័យ ៥៥ ឆ្នាំ មកពីខេត្ត Hubei ដោយមួយខែក្រោយមក ក៏មានករណីឆ្លងថ្មីពី ១ នាក់ ទៅ ៥ នាក់ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ រហូតមកត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ ប្រទេសចិន រកឃើញអ្នកឆ្លងវីរុសនេះកើនដល់ ៦០ ករណី ។ វីរុសកូវីដ ១៩ ដែលចាត់ទុកជាវីរុសរាតត្បាតជាសកល បាននៅបន្តរីករាលដាលខ្លាំងពាសពេញពិភពលោក ដោយក្នុងនោះ សហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ ដែលមានអ្នកឆ្លងវីរុសនេះច្រើនជាងគេបំផុតលើពិភពលោក ជាមួយចំនួនសរុប ១១ ៥៣៨ ២៨០ នាក់ ។ គិតមកត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកឆ្លងវីរុសកូវីដ ១៩ ទូទាំងពិភពលោក បានកើនដល់ ៥៥ ៣៦៦ ៩៥៩ នាក់ និងមានជនរងគ្រោះចំនួន ១ ៣៣២ ៥៧៧ នាក់បានស្លាប់ ៕
Read Moreអ្នកស្រីទ្រីដាណា ហួសចិត្តខំអាណិតជូនលុយ150$ហើយ ពរកូនតាមតវ៉ាសុំថែមទៀតថាដោះបំណុលគេមិនគ្រាន់លុយប៉ុណ្ណឹង…(មានវីដេអូ)
ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញ បងស្រីត្រូវបានមហាជនស្ញើចសរសើរគ្រប់គ្នា ទឹកចិត្តសប្បុរសធម៌ដែរតែងតែជួយអ្នកក្រក្សត់នោះយ៉ាងណាមិញ បងស្រីរៀបរាប់រឿងហួសចិត្តមួយក្រោយជួយគេហើយ តាមទារលុយម្តងជា២ដងរហូត ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreសួរស្តីអ៊ុំពូមីង នៅមូលដ្ឋានមានបទល្មើសទេ!! កូនប៉ូលីសតូចកំពុងតែ ធ្វើឲ្យមហាជនចាប់អារម្មណ៏ត្រង់…
ភ្នំពេញ ៖ ពិតណាស់ថ្មីៗនេះមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍និងលោន់មាត់សរសើរគ្រប់គ្នាទៅលើក្មេងតូចម្នាក់ដែលមានរូបរាងម៉ាប់ៗគួរឲ្យក្នាញ់បានស្លៀកសំលៀកបំពាក់ ជាសម្ថកិច្ចមើលទៅពិតជាសង្ហារខ្លាំងមិនចាញ់បងៗសម្ថកិច្ចយើងប៉ុន្មានទេ ។ យ៉ាងណាមិញចំពោះរូបភាពទាំងអស់បានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Poli ce Unique មិនត្រឹមតែបង្ហោះតែរូបភាពទេ ម្ចាស់គណនីហ្វេសប៊ុកផេកនេះក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យបែបនេះផងដែរថា ៖ «ឃ្យូតណាស់កូនប្រុសមាសម្តាយស្រលាញ់ទេបងប្អូន?ជូនពរ អោយ កូនមានសុខភាពល្អ និងសំណាងល្អពេញមួយជីវិតណា ប្រិយមិត្តសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នាខាងក្រោមនេះ»។ ជាក់ស្តែងបន្ទាប់ពីបានឃើញរូបភាពរបស់ក្មេប្រុសម្នាក់នេះហើយមហាជនជាច្រើននៅលើបណ្តាញសង្គមបានលាន់មាត់គ្រប់គ្នា ថាអូនតូចម្នាក់នេះគួរឲ្យក្នាញ់និងគួរឲ្យស្រឡាញ់ជាទីបំផុតហើយ និងមានអ្នកមួយចំនួនទៀតបានជូនពរក្មេប្រុសម្នាក់នេះថា សូមឲ្យធំឡើងក្តីស្រមៃរបស់កូនបានក្លាយជាការពិតផងចុះ និងនៅមានច្រើនទៀតដែលមិនអាចលើកមកជម្រាបអស់ ៕
Read Moreភ្ញាក់ផ្អើល! ពិធីករល្បីឈ្មោះ ភោ សុផានិត ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទ…
ក្រោយពីបាត់មុខ នៅក្នុងវីថីសិល្បអស់រយៈពេលជាច្រើនឆ្នាំកន្លងមក អតីតពិធីករល្បីឈ្មោះ ភោ សុផានិត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ។ មុននឹងឈានការចាប់ខ្លួននេះ តាមដីការបង្គាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោកចំនួន ២ ដង មកហើយ ដោយកាលពីលើកទី ១ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ និង លើកទី ២ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
Read Moreស្គាល់ម្ចាស់ឡានហើយ!! ពេលនេះស្នងការដ្ឋាននគរបាលខេត្តកំពត អញ្ជើញម្ចាស់រថយន្តបុកស្ដ្រីពោះធំ មកដោះស្រាយឱ្យឆាប់បំផុត…
ថ្មីៗនេះ មានរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍មួយដែលធ្វើឱ្យមហាជនតក់ស្លុត និង រន្ធត់ជំនួសជនរងគ្រោះ ដែលគ្រោះថ្នាក់មួយនេះ កើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩ និង១០ ស្ថិត ត្រង់ចំណុច ភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ រវាងម៉ូតូ និងរថយន្ត កាលទី៧ ខែវិចិ្ឆកា ឆ្នាំ២០២០ ។ យោងតាមប្រភពព័ត៌មានមួយចំនួន បានលើកឡើងថា ម្ចាស់រថយន្ត ដែលបង្ករគ្រោះថ្នាក់ បានជិះឡានម៉ាក Ford Ranger Pick Up ស្លាកលេខ ភ្នំពេញ-២២៣៥ ។ រីឯ ម៉ូតូជនរងគ្រោះម៉ាក HONDA Dream C125 ពណ៍ ខ្មី ពាក់ស្លាកលេខ 1O-5154 កំពត មានឈ្មោះ ដេន ប៊ុនធឿន ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ ស្រែត្រែង ឃុំ វត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត រងរបួសស្រាល។ ចំពោះម៉ូតូខូចខាតកម្រិតស្រាល និងមានអ្នករួមដំណើរចំនួន ២ នាក់ គឺ១- ឈ្មោះ ម៉ន ស្រីអូន ភេទស្រី អាយុ២១ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ជើងស្តាំ និង ២- ឈ្មោះ នេន វិសាល ភេទប្រុសអាយុ៣ឆ្នាំ ត្រូវជាកូន រងរបួសស្រាល។ ចំណែកឯ អ្នកបើកបររថយន្តបង្ករហេតុ បានបើករត់គេចខ្លួនបាត់ តែបានជ្រុះស្លាកលេខរថយន្តនៅកន្លែងកើតហេតុ។ យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា…
Read Moreសូមគាំទ្រប្អូនផង!! ទីបំផុត នាយ ពាក់មី ទាក់ទង កុមារី យ៉ង់ ស្រីនីត បានហើយ គាត់នឹងឡើងមកភ្នំពេញនៅថ្ងៃទី១៩ ហើយថ្ងៃទី២០ គឺ…
កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត នៅភាគឦសាន ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី។ កុមារីវ័យ ១១ឆ្នាំ រូបនេះ ទៅនៅថ្ងៃអនាគត មានបំណងចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ ក្រោយឃើញបែបនេះ អត់ចាំយូរឡើយ នៅព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “មានបងប្អូនណាស្គាល់លេខ ក្មួយស្រីម្នាក់នេះអត់ ខ្ញុំចង់ហៅគាត់ថត នៅថ្ងៃសុក្រ ទី20ខាងមុខនេះ”។ មិនយូរប៉ុន្មាន នាយ ពាក់មី បានបញ្ជាក់នៅក្នុង comment នៃផុសនេះថា “អរគុណបងប្អូន ខ្ញុំទាក់ទងក្មួយស្រីបានហេីយ ថ្ងៃ19 នេះគាត់ឡេីងមកភ្នំពេញ ជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ ថ្ងៃ20 ខ្ញុំថតតែម្តង ហេីយនឹងផុសក្នុងពេលឆាប់ៗ អរគុណបងប្អូនដែលគាំទ្រ”។ បន្ទាប់ពីឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនរបស់ នាយ ពាក់មី បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងចំពោះកុមារីម្នាក់នេះ ហើយមានអ្នកខ្លះបាន comment ថា៖ អបអរសាទរ ជំនួសប្អូនស្រី អរគុណបងពាក់មី, មុខដូចតួហ្វីលីពីនអ៊ីចឹងកូនហ្នឹង, ល្អណាស់ចែមចាន់រ៉ា, ខ្មែរជួយខ្មែរល្អណាស់ពូពាក់មីពេលនេះបំណងប្រាថ្នាគាត់បានសម្រេចហើយ៕
Read Moreជួយស៊ែរផង! សំណាងទៀតហើយ មានបងប្អូនណាស្គាល់លេខក្មេងស្រីនៅមណ្ឌលគីរីទេ ពាក់មីហៅ ថតកុន…
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុកការចាប់អារម្មណ៍ និង នាំគ្នាកោតសរសើរយ៉ាងច្រើនព្រោងព្រាតទៅលើក្មេងស្រីម្នាក់ឈ្មោះថា ស្រីនីត ដែលមានស្រុកកំណើតនៅខេត្តមណ្ឌលគីរី ដោយសារនាងមានរូបសម្រស់ស្រស់ស្អាតខ្លាំង ទម្រង់មុខមានមន្តស្នេហ៍ សម្បុរស្រអែមស្រស់ ស្នាមញញឹមរួសរាយរាក់ទាក់ទទួលភ្ញៀវ ។ ដ្បិតតែកុមារី ស្រីនីត ជាអ្នករស់នៅតាមទីជនបទឃ្លាតឆ្ងាយពីទីក្រុង ប៉ុន្ដែនាងបានប្រាប់ពីក្ដីស្រមៃនៅក្នុងថ្ងៃអនាគតចង់រៀនសូត្រឱ្យបានចប់ កែប្រែជីវភាពគ្រួសារ ក្លាយជាគ្រូបង្រៀន និង ជាសិល្បការិនីដ៏ឆ្នើមមួយរូប ។ ក្ដីស្រមៃរបស់កុមារីសាមញ្ញម្នាក់នេះ អាចនឹងមានពន្លឺក្លាយជាការពិតហើយ បន្ទាប់ពីតារាកំប្លែងគឺនាយ ពាក់មី បានប្រកាសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកក្ដែង ដោយចង់បានរូបនាងមកថតកុនជាមួយ ។ ពាក់មី បានរៀបរាប់ថា «មានបងប្ពូនណាស្គាល់លេខ ក្មួយស្រីម្នាក់នេះអត់ ខ្ញុំចង់ហៅគាត់ថត» ៕
Read Moreរំភើបជំនួស! ញាក់សាច់ ពលករខ្មែរនៅថៃ ត្រូវឆ្នោតរង្វាន់ធំទី ១ បានលុយជិត ៤០ ម៉ឺនដុល្លារ…
ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង រំភើបជំនួសផងដែរ ដែលស្ត្រីជនជាតិខ្មែរម្នាក់ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មានសំណាងធំដោយត្រូវឆ្នោតរង្វាន់ធំពីប្រទេសថៃ នូវទឹកប្រាក់ប្រមាណ ១២ លានបាត ស្មើនឹងប្រមាណ ៣៩៧ ៧៤៦ ដុល្លារអាមេរិក ។ បើតាមទំព័រហ្វេសប៊ុកមួយឈ្មោះ ឡៃលី ប៉ោយប៉ែត បានសរសេរបង្ហោះសារដោយមានដាក់ Has tag #ជួយត្រេកអរផង និង បានរៀបរាប់ថា «ពលករខ្មែរធ្វើការនៅថៃត្រូវឆ្នោតថៃរង្វាន់ទីមួយបានលុយ ១២ លានបាត (ពលករឆ្លងដែន) 16-11-2020» ។ បើងាកទៅមើលទៅទំព័រផេក ទឹកចិត្ត ពលករ ឆ្លងដែន ក៏បានបង្ហោះសារចូលរួមអបអរដល់ស្រ្តីជាពលករខ្មែរដែលបានត្រូវឆ្នោតរង្វាន់ធំនោះផងដែរ ។ ជាមួយនឹងសំណាងមើលមិនឃើញរបស់ស្រ្តីជាពលករខ្មែរនៅថៃ ដែលមានលាភសំណាងបានត្រូវរង្វាន់ឆ្នោតលេខធំនេះដែរ បានធ្វើឱ្យបណ្តាមហាជនមានចិត្តរំភើបអរជំនួសយ៉ាងខ្លាំង ក្នុងពួកគេក៏បានចូលរួមអបអរសាទរដល់ស្រ្តីដែលត្រូវរង្វាន់ធំ ១២ លានបាតនោះផងដែរ ដែលប្រាក់រង្វាន់ទាំងនេះនឹងកែប្រែវាសនារបស់គាត់បាន មិនឱ្យលំបាកធ្វើការចំណាកស្រុកឆ្ងាយកូនចៅ ឆ្ងាយស្រុកកំណើតទៀតឡើយ ៕
Read Moreភ្ញាក់ផ្អើល នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ យកកាំបិតចា .ក់បំ ពង់.ក ព្រះរាជអាជ្ញារង ដោយស្រែកថាយកឈា មលាយ ស្រា ផឹ ក
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ពាក់ព័ន្ធ ក រ ណីប៉ុនប៉ ង ឃា ត ក ម្ម ដោយយ ក កាំ បិ ត ចា ក់ បំ ព ង់.ក មកលើលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៩យប់ នៅភោជនីយដ្ឋានជ្រោះពេជ្រចិន្តា បន្ទប់ «កែប» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ កំពុងហូបចុកអាហារសាមគ្គីជុំគ្នា ។ ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ កំពុងហូប ចុក នៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តាដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល…
Read More