អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ដោយពេញចិត្ត ការតស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន និងការអត់ធ្មត់ របស់ ធារ៉ា ពេលនេះ ឧកញ៉ា ស្រី ចាន់ថន បានជួបប្អូនប្រុសហើយ ថែមទំាងឲ្យកាដូដ៏ពិសេសនេះទៀត។ លោកបានបញ្ជាក់យ៉ាងច្បាស់បន្ថែមថា “ថ្ងៃនេះស្វាគមន៍ ប្អូនប្រុស ដែលបងប្អូនស្គាល់ហើយនោះ នាពេលថ្មីៗនេះ បានមកជួបខ្ញុំផ្ទាល់នឹងគ្រួសារ ព្រមទាំងប្អូនកីឡាករប្រណាំងកង់២រូបទៀត បានមកដែរ ដោយខ្ញុំកាដូ កង់២ មួក២ និងសម្ភារមួយចំនួន ព្រមទាំងសរុបថាវិកា ចំនួន២លានរៀល និងកាដូពិសេសនោះគឺ ខ្ញុំនឹងធ្វើតារាងប្រណាំងកង់ធំមួយ ទុកអោយប្អូនប្រុស និងក្រុមប្រណាំងកង់របស់ប្អូនប្រុស មកចូលរួម នឹងប្រគល់តារាងអោយប្អូនប្រុស ជាអ្នកមើល និងគ្រប់គ្រង។ ហើយអោយមានជំនួយការ និងអ្នកជំនាញ នៅក្បែរសំរាប់ផ្តល់កំលាំងចិត្ត ទុកជាទុនការងារ ដើម្បីប្អូនអភិវឌ្ឍន៍ខ្លួន ទៅមុខទៀត ហើយជាពិសេសខ្ញុំបានសន្យា នឹងទទួលគ្រួសាររបស់ប្អូនប្រុស មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ស្កាយឡែន ដោយមានផ្ទះស្អាតរស់នៅ និងការងារធ្វើផងដែរ។”៕
Read MoreDay: November 12, 2020
វាមិនដែល ដេកអីដេកដល់ម្លឹង!! ដេកលក់មួយភ្លែត ត្រូវគេចា ប់រំ លោ ភ ស្មានតែយល់សប្តិ ភ្ញាក់ដឹងខ្លួនបា ត់ខោ ទើបបានដឹង ហើយក៏… (មានវីដេអូ)
មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តមួយបានកើតឡើងទៅលើស្រ្តីម្នាក់ ដោយសារតែរូបគាត់ដេកលង់លក់មួយភ្លែតសោះ សុក៏ស្រាប់តែមានគេចាប់រំ លោ ភ ដោយមិនដឹងខ្លួន ដោយពេលនោះស្មានតែយល់សប្តិ។ ហេតុការណ៏ហួសចិត្តនេះ បានកើតឡើង កាលពីម៉ោងជាង12រំលងអធ្រាត្រ ឈានចូលថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2020 នៅភូមិចំរើនផល3 សង្កាត់បឹងទំពុន1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភព័ត៌មានពីបងប្អូនអ្នករស់នៅជិតខាងបានឲ្យដឹងថា ពួកគេបានឮស្ត្រីម្នាក់បានស្រែកផ្អើលឆោឡោ ដោយចោ ទ បុរសម្នាក់ដែលជាម្នាស់ផ្ទះថា បានមករំ លោ ភ គាត់ពេលគាត់កំពុងតែដេកលក់មួយភាំង។ គាត់បាននិយាយបន្តទៀតថា គាត់បានលែ ងលះ ជាមួយប្តី ហើយក៏មកសុំរស់នៅផ្ទះរបស់ជនជាប់ចោ ទ ជាបណ្តោះអា សន្ន ដែលពេលនោះក៏មានប្រពន្ធកូនគាត់នៅក្នុងផ្ទះដែរ។ គាត់បន្តទៀតថា គាត់បានញុាំសុ រា ជាតិ ស្រ វឹ ង បន្តិចបន្តួច រួចក៏ដេកលក់មួយភាំង ហើយពេលដឹងខ្លួនឡើងក៏បា ត់ខោ ដែលគាត់បានស្លៀកដេកពីខ្លួន ឃើញតែសារ៉ុងទៅវិញ ហើយគាត់ក៏បានស្រែកឆោឡោទៅប្តឹ ង សមត្ថកិច្ចជួយ រកយុត្តិធម៌តែម្តងទៅ៕ សូមមើលវីដេអូខាងក្រោម៖
Read Moreមហាសែន រំភើបជំនួស ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ និងស្វាមី បានទៅជួប ក្មេងប្រុសម្នាក់នេះ ដល់ផ្ទះហើយ ថែមទំាងប្រកាសនឹងសង់ផ្ទះថ្មី ឲ្យទៀត ដល់ថ្នាក់ធ្វើឲ្យក្មេងម្នាក់នេះ រំភើបពេក ឡើងស្រក់ទឹកភ្នែក…
មហាជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ថៅកែហាងពេជ្រ បានបង្ហោះវីដេអូមួយ ដោយលោកស្រីប្រាប់ថា “ខ្ញុំនឹងឲ្យគេតាមរកប្អូន ហើយមួយទៀត ខ្ញុំឃើញគេជួយប្អូនច្រើនហើយ ប៉ុន្តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រឡាញ់អ្នកតស៊ូ ខ្ញុំនឹងតាមរក”។ ដូចដែលបានសន្យា នៅទីបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបក្មេងប្រុសម្នាក់នេះដល់ផ្ទះហើយ ថែមទំាងប្រកាសថានឹងសង់ផ្ទះថ្មីមួយខ្នងជូនទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា “សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះ សម្រាប់ឪពុកម្ដាយគាត់ សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។ សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល…
Read Moreមើលហើយឡើងរំជួលចិត្ត!! ប្អូនប្រុសស្រក់ទឹកភ្នែក ក្រោយថៅកែស្រី ទ្រី ដាណា សន្យាថានិងសង់ផ្ទះថ្មីជូន…
មហាជនជាច្រើនដែលនិយមប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានសម្តែងនូវអារម្មណ៍រំជួលចិត្តជាខ្លាំង បន្ទាប់ពីបានឃេីញសកម្មភាពរបស់ក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា ខណៈពេលចូលរួមកម្មវិធីប្រណាំងកង់មួយដែលបានរៀបចំឡើងដោយ Cambodia MTB Series កាលពីពេលថ្មីៗនេះ ដោយក្នុងនោះប្អូនមានត្រឹមតែកង់ចាស់មួយគ្រឿងប៉ុណ្ណោះ រួមទាំងគ្មានសម្ភារអ្វីៗល្អដូចគេនោះឡេីយ ដែលកាន់តែគួរឲ្យសង្វេគនោះ សូម្បីតែស្បែកជើងក៏គ្មានពាក់ផង។ តែទោះជាយ៉ាងណា ប្អូនប្រុសមិនបានរុញរានោះទេ នៅតែព្យាយាមតស៊ូអស់ពីសមត្ថភាពរបស់ខ្លួន រហូតទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំនោមអ្នកចូលរួមប្រកួតជាច្រើន មានទាំងជនជាតិខ្មែរ និងជនជាតិបរទេសចម្រុះតែម្តង។ រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក រហូតមានសប្បុរសជនមួយចំនួនបានប្រកាសស្វែងរកក្នុងគោលបំណងចង់ជួយដល់ប្អូនប្រុសផងដែរ។ យ៉ាងណាមិញ អ្វីដែលគួរឲ្យរំភើបជំនួសប្អូននោះ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P បានបង្ហោះថា៖ សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។ សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪 ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិវទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់ ☺️☺️
Read Moreសម្ដេច ស ខេង ៖ ពលរដ្ឋមានសិទ្ធ ប្ដឹងតាមហ្វេសប៊ុកសម្ដេច បើសិនប៉ូលីសប៉ុស្ដិ៍ ព្រងើយកន្តើយមិន ដោះស្រាយបញ្ហា…
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រសិនបើមានប៉ូលីសប៉ុស្ដិ៍នៅកន្លែងណាមួយប្រងើយកន្តើយ និងមិនយកចិត្តទុក្ខ ដាក់លើបញ្ហាប្រជាពលរដ្ឋគឺមានសិទ្ធប្ដឹង តាមហ្វេសប៊ុកសម្ដេច ដើម្បីឲ្យសម្ដេចចាត់មន្ដ្រីទៅដោះ ស្រាយដោយផ្ទាល់។ ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋខ្វះខាត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចស ខេង សំណូមពរ ដល់មាតា-បិតា ត្រូវគ្រប់គ្រងកូនចៅរបស់ខ្លួនឲ្យបានដិតដល់ កុំឲ្យប៉ះពាល់ជាមួយ គ្រឿងញៀន។សម្ដេចបន្ដថា បើលឺព័ត៌មានថា កូនចៅរបស់ខ្លួនពាក់ព័ន្ធគ្រឿងញៀនហើយ ត្រូវរាយការណ៍ ទៅសមត្ថកិច្ច នៅតាមមូលដ្ឋាន បើសមត្ថកិច្ចមិនយកចិត្តទុកដាក់ទៀត ត្រូវរាយការណ៍តាមហ្វេសប៊ុករបស់សម្ដេចផ្ទាល់។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ឥឡូវស្រួលណាស់ បើថា រាយការណ៍ទៅប៉ូលីសប៉ុស្ដិ៍ ហើយប៉ូលីសប៉ុ ស្ដិ៍ប្រងើយកន្ទាយ មិនចាប់អារម្មណ៍ មិនចាត់វិធានការ យើងមានបណ្ដាញហ្វេសប៊ុក មានព័ត៌មានសង្គមច្រើនណាស់ ខ្ញុំក៏មានហ្វេសប៊ុក ដាក់តាមហ្នឹងទៅ អាហ្នឹងគឺលឿនទាំងអស់គ្នា»។ សម្ដេចក្រឡាហោម ក៏បានរំលឹកថា នាពេលកន្លងមក សម្ដេចចាត់មន្ដ្រីរបស់ខ្លួនប្រមូលព័ត៌មាន តាមហ្វេសប៊ុក របស់សម្ដេចផ្ទាល់ ដោយមិនរើសអើមព័ត៌មានឡើយ។សម្ដេចបន្ដថា ព័ត៌មានតាម ហ្វេសប៊ុក វិទ្យុ ទូរស្សន៍ ជាដើម គឺជាពាក្យបណ្ដឹង ឲ្យតែពាក់ព័ន្ធជាមួយក្រសួងមហាផ្ទៃ ដូច្នេះ ត្រូវប្រមូលព័ត៌មានឲ្យសម្ដេច ដើម្បីចាត់ឲ្យមន្ដ្រីធ្វើការដោះស្រាយ តើរឿងពិត ឬមិនពិត? ហើយ ភាគច្រើន គឺជាព័ត៌មានពិត ផងដែរ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងទៀតថា ប្រជាពលរដ្ឋប្តឹងទៅតាមហ្វេសប៊ុក នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រហោមមិនមែនជារឿងខុសទេ គឺរឿងត្រឹមត្រូវ ឲ្យតែប្រជាពលរដ្ឋទៅប្ដឹងប៉ូលីសប៉ុស្ដិ៍ហើយប្រងើយកន្ទាយជាមួយប្រជាពលរដ្ឋ…
Read Moreតោះចូលរួមទាំងអស់គ្នាបងប្អូន!! ១ ដុល្លារសម្រាប់កុមារកម្ពុជា កំពុងផ្ទុះខ្លាំងមាន មហាជន និង សិល្បករចូលរួមច្រើន…
នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្របពេលកំពុងតែស្ថិតនៅខេត្តបាត់ដំបង ជាខេត្តទី ៩ នៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប សាយ ក៏បានចាប់ផ្តើមបង្កើតកម្មវិធី challenge មួយទៀតក្នុងការចូលរួមលេងពីសំណាក់មហាជនអ្នកគាំទ្រក្នុងការបរិច្ចាគទឹកប្រាក់ ១ ដុល្លារពីគណនី ABA របស់ខ្លួន ។ ហ្គេម challenge ដែលតារាចម្រៀង Original រូបនេះបង្កើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មិនទាន់ ២៤ ម៉ោង នៅឡើយផងនោះ គឺមានការចូលរួមលេង និង បរិច្ចាគប្រាក់ផ្ទាល់ខ្លួនទៅដល់មន្ទីរពេទ្យអង្គរកាន់តែកើនផងដែរ ។ ជាក់ស្តែងក្នុងនោះ អ្នកដែលបានចូលរួមលេងហ្គេមនេះ មានទាំងមហាជនអ្នកគាំទ្រ និង សិល្បករដែលមានចិត្តសប្បុរសធម៌ជួយដល់កុមារផងដែរ ។ លើសពីនោះ គេបានសង្កេតឃើញថាទោះ challenge នេះ កំណត់ត្រឹមតែ ១ ដុល្លារ ក៏ពិតមែន តែក៏មានសប្បុរសធម៌មួយចំនួនបានបរិច្ចាគលើសចំនួនកំណត់យ៉ាងច្រើនផងដែរ ។ តស់! ទៅលេង challenge ដើម្បី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ទាំងអស់គ្នា «ដោយគ្រាន់តែ ធ្វើការបរិច្ចាគ 1 ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក tag ទៅកាន់មិត្តភក្កិ 10 នាក់បន្តទៀតរួច post នៅលើ wall របស់លោកអ្នកដើម្បីលេងហ្គេមនេះ។ ចូលរួមទាំងអស់គ្នា ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា» ៕…
Read Moreបានបុណ្យច្រើនណាស់ ចេះជួយគ្នាក្នុងគ្រាអាសន្ន!! ខណៈម៉ាសកំពុងតែចាប់ផ្តើមឡើងថ្លៃ ផ្ទុយទៅវិញក្រុមហ៊ុន(លីន វត្តី)បែរជាចែកអោយប្រើប្រាស់ ដោយមិនគិតថ្លៃ…
ភ្នំពេញ៖ ក្រុមហ៊ុនលីនវតី(linvateyCo,.LTD) ដែលគេស្គាល់ថាជាក្រុមហ៊ុនចែកចាយផលិតផលល្បីឈ្មោះលំដាប់ពិភពលោកម៉ាក Pansyនៅកម្ពុជានោះបានប្រកាសចែកទឹកអាល់កុណម៉ាក Pansy ដោយ មិនគិតថ្លៃ។ ការផ្តល់ជូននេះត្រូវបានធ្វើដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយហានីភ័យនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។ សកម្មភាពសប្បុរសធម៌ជួយដល់សង្គមនេះត្រូវបានធ្វើឡើងបណ្តើរៗហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០២០នេះ ដែលការចែកទឹកអាល់កុលដោយមិនគិតថ្លៃផ្ទាល់ត្រូវបានធ្វើឡើងនៅហាងបុកល្ហុងបាងកកទល់មុខផ្សារទំនើបម៉ាក្រូខណ្ឌសែនសុខ។នេះបើយោងតាមការបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ កញ្ញា វង្ស សុថាវតី នាយិការក្រុមហ៊ុន លីនវតី ខណៈដែលសកម្មភាពនេះទទួលបានការសរសើរនិងលើកទឹកចិត្តជាច្រើនពីមហាជន។ កញ្ញា វង្ស សុថាវតី នាយិការក្រុមហ៊ុន លីនវតី(linvateyCo,.LTD) បានបញ្ជាក់នេះគឺជាសកម្មភាពសប្បុរធម៌ថ្មីមួយឆ្លើយតបទៅនឹងសកម្មភាពបន្ទាន់ដែលអាចជួយជាចំណែកមួយជួយសងត្រឡប់ទៅសង្គមវិញបើទោះបីជាការចែកនេះមិនបានគ្រប់ទីកន្លែងក៏ដោយ។ កញ្ញា ថា ទឹកអាលកុល ម៉ាក Pansy ជាផលិតផលប្រទេសថៃ មានស្តង់ដា និងគុណភាពខ្ពស់ដែលអាចសម្លាប់មេរោគបាន។កញ្ញា មិនមានការកំណត់អំពីចំនួនដបឡើយគឺការចែករហូតដល់អស់ពីស្តុកតែម្តង ដែលប្រជាពលរដ្ឋទាំងអស់អាចមកយកដោយផ្ទាល់នៅទីតាំងខាងលើបាន។ ជាមួយគ្នានេះកញ្ញាក៏អំពាវនាវឲ្យប្រជាជនកម្ពុជារួមគ្នាក្នុងការថែរក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស លាងដៃដោយទឹកអាល់កុលជាប្រចាំ និងតាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងសុខាភិបាល។ កញ្ញា ក៏ជូនពរដល់អតិថិជន ម្ស៉ៅ Pansy ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ទាំងអស់ជួបប្រទះតែសេចក្តីសុខ សុភមង្គល រកទទួលទានមានបាន និងជៀសផុតពីជំងឺដ៏កាចសា ហាវ កូវីដ១៩។ ទាំងនេះបានបង្ហាញពីសកម្មភាពមនុស្សធម៌ និងជាទឹកចិត្តល្អប្រពៃរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ពីការរីករាលដាលនៃជំងឺកូវីដ១៩៕ មានទីតំាងដូចជា #ចាន់ណាហាងលក់ទូរស័ព្ទដៃទំនើប ធ្វើការចែកជូនម៉ាស អាកុល នឹងជែលលាងដៃដោយឥតគិតថ្លៃ (Free) ជូនទាំងពីរសាខា សាខាទី១:ផ្ទះ២ ៣G,ផ្លូវកែវចិ ន្តា,ខណ្ឌជ្រោយចង្វារ,សង្កាតជ្រោយចង្វារ,ភ្នំពេញ (ជិតសាកលវិទ្យាល័យន័រតុន)សា ខាទី២:ផ្ទះ៥៤ H,ផ្លូវ៦A,ភូមិគៀនឃ្លាំង,សង្កាត់ ព្រែកលៀប,ខណ្ឌជ្រោយចង្វារ,ភ្នំពេញ (ទល់មុខក្រុមហ៊ុនគូបូតា KNN) . ទីតាំងទី3 នៅសាលារាជនី ក្រោយភោជនីដ្ឋានមាតុភូមិ ដែលនៅទល់មុខផ្សារម៉ាក្រូ ខណ្ឌ័សែនសុខ ទីតាំងទី4 នៅហាងបុកល្ហុងបាងកក នៅទល់មុខផ្សារម៉ាក្រូតែម្តង
Read Moreអរគុណណាស់!! បុរសម្នាក់នេះហើយដែលបានកែប្រែវាសនារបស់ក្មេងប្រុស ពេជ្រ ធារ៉ា ១៨០ ដឺក្រេ តាមរយៈ …
ពិតណាស់ក្មេងប្រុស ពេជ្រ ធារ៉ា គឺជាក្មេងប្រុសម្នាក់ដែលមានចិត្តក្លាហាននិងតស៊ូខ្លាំងណាស់ ក្មេប្រុសម្នាក់នេះបានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានមើលរូបថតរបស់គេពេលកំពុងតែប្រណាំកង់នៅក្នុងកម្មពិធីមួយដែលមានមនុស្សចូលរួមជាច្រើនកុះករ ។ យ៉ាងណាមិញចំពោះរូបថតរបស់ក្មេងប្រុសខាងលើនេះបានបង្ហាញឲ្យឃើញថារូបគេបានពាក់អាវរយីក រយាក បែកញើសសស្រាក់ ខំធាក់កង់កញ្ចាស់របស់ខ្លួនដើម្បីប្រគួតប្រជែងជាមួយនិងគូប្រគួតដែលមានកង់ល្អៗនៅលើទីលាន ស្បែកជើងក៏គ្មានពាក់ហើយអ្វីដែលកាន់តែរំជួលចិត្តខ្លាំងនោះគឺកង់ដែលយកមកប្រគួតនេះគឺជាកង់ដែលទិញពីអេតចាយ ក្នុងតម្លៃ ២ មុឺនរៀលប៉ុណ្ណោះ ហើយលុយ ២ មុឺនរៀលនេះបានមកពីការយាមស្បែកជើងឲ្យគេនៅវត្ត ។ ជាមួយគ្នានេះដែរក្មេងប្រុសខាងលើពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក និងមានសប្បុរសជនជាច្រើនបានជួយទៅដល់រូបគេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក្មេងប្រុសម្នាក់នេះមានថ្ងៃនេះក៏ដោយសារតែជាងថតអាជីពម្នាក់ដែលមានឈ្មោះថា កឹម សុវណ្ណា ដោយជាងថតម្នាក់នេះបានថតរូបភាពក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំងកង់ បានយ៉ាងស្អាតរួចយកមកបង្ហោះនៅលើបណ្តាញសង្គមទើបមានមហាជនជាច្រើនមានការចាប់អារម្មណ៍និងចែករំលែករូបថតនេះតៗគ្នារាប់មុឺននាក់ផងដែរ ៕
Read Moreអាណិតមិត្តយើងណាស់!! ជប៉ុន កំពុងបារម្ភខ្លាំង ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ១,៥០០ នាក់ក្នុង ១ ថ្ងៃ
កាលពីថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ប្រទេសជប៉ុនបានឲ្យដឹងថា រកឃើញករណីឆ្លងវីរុសកូវីដ ១៩ ថ្មីជិត ១ ៥០០ នាក់ ដែលជាចំនួនខ្ពស់បំផុត គិតតាំងពីដើមខែសីហា ឆ្នាំ ២០២០ ដែលសញ្ញានេះ អ្នកជំនាញសុខាភិបាលខ្លះនិយាយថា អាចជាការផ្ទុះនៃរលកទី ៣ ខណៈអាកាសធាតុត្រជាក់ចូលមកដល់ និងមនុស្សភាគច្រើន ចំណាយពេលក្នុងផ្ទះ ដោយគ្មានម៉ាស៊ីនជំនួយដង្ហើមគ្រប់គ្រាន់ ។ ចំនួនករណីឆ្លងសរុបទូទាំងប្រទេស ដែលបានរៀបរៀងដោយសារព័ត៌មាន Kyodo News យកចេញពីទិន្នន័យផ្លូវការ បានបង្ហាញថា ករណីឆ្លងថ្មីនេះ គឺកៀកគ្នាខ្លាំងនឹងករណីឆ្លងត្រឹមមួយថ្ងៃចំនួន ១ ៥៩៦ នាក់ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ ដែលនាំឲ្យមានការភ័យខ្លាចនៃការផ្ទុះឆ្លងនៃរលកទី ៣ ។ ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ ទីក្រុង Tokyo មានអ្នកឆ្លងថ្មីសរុបចំនួន ៣១៧ នាក់ ដែលចំនួននេះគឺខ្ពស់បំផុតប្រចាំក្រុងមួយនេះ គិតតាំងពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ មក នាំឲ្យចំនួនសរុបក្នុងក្រុងមួយនេះឡើងដល់ ៣៣ ៣៧៧ នាក់ ដែលជាចំនួនឆ្លងច្រើនជាងគេបំផុត ធៀបនឹងតំបន់ និងក្រុងដទៃក្នុងប្រទេសជប៉ុន ។ លោក Toshio Nakagawa ប្រធានសមាគមវេជ្ជសាស្ត្រប្រទេសជប៉ុន បានថ្លែងក្នុងសន្និសីដសារព័ត៌មានថា «នេះអាចត្រូវបានចាត់ទុកថា ជារលកទី ៣ នៃការផ្ទុះឆ្លងវីរុសកូវីដ ១៩ » ។ ព្រមគ្នានោះ លោក Yasutoshi Nishimura រដ្ឋមន្ត្រីទទួលបន្ទុកការឆ្លើយតបវីរុសកូវីដ ១៩…
Read Moreប្រាប់ហើយមិនស្តាប់!! ពិធីមង្គល់ការមួយ រៀបចំឆាកជិតរួចហើយ តែត្រូវខាងស្រុកចុះមកហាមឃាត់ភ្លាមៗព្រោះតែ…
ពិតណាស់ជំងឺកូវីដ-១៩ ពេលនេះកំពុងតែធ្វើឲ្យមនុស្សនៅទូទាំងពិភពលោកកំពុងតែមានការភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីវីរ៉ុស ចង្រៃនេះបានឆក់យកអាយុជីវិតរបស់មនុស្សជាច្រើននាក់និងមានមនុស្សជាច្រើននាក់ទៀតបានកំពុងតែឆ្លងជំងឺកូវីដ-១៩ នេះ ។ យ៉ាងណាមិញបើយើក្រលេកមកមើលស្ថានភាពរបស់ប្រទេសកម្ពុជាយើងវិញឃើញថាក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនដែរនេះបើគិតត្រឹមថ្ងៃទី ១២ ខែ វិច្ឆិការ ឆ្នាំ ២០២០ មានអ្នកឆ្លងទូទាំងប្រទេសសរុបទាំងអស់ចំនួន៣០១នាក់ (ស្ដ្រី៦១នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ ។ ហេតុដូច្នេះហើយទើបក្រសួងសុខាភិបាលបានសម្រេចចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា និងមានការហាមឃាត់រាល់ការប្រមូលផ្តុំដែលមានមនុស្សចូលរួមច្រើន ដូចជានៅក្នុងកម្មពិធីមង្គលការ និងកម្មពិធីបុណ្យផ្សេងៗ ។ ជាមួយគ្នានេះដែរក្រោយចេញសេចក្តីប្រកាសបានប៉ុន្មានថ្ងៃឃើញថាមានប្រជាពលរដ្ឋភាគច្រើនបានអនុវត្តតាមដោយយកចិត្តទុកដាក់និងមានមួយចំនួនតូចទៀតមិនទាន់ស្តាប់តាម តួរយ៉ាងនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nget Outdomdara បានធ្វើការបង្ហោះសាររៀបរាប់ឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ៖« កូវីដសុីរោងបាត់មួយហើយ រៀបឆាកជិតរួចហើយ ខាងស្រុកចុះមកហាមឃាត់មិនអោយប្រគុំទេ ដាច់បាយហើយឆ្នាំនេះ »៕
Read More