ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៨៨នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់», សរុបមនុស្សធ្វើតេស្តដល់ពេលនេះ១៦១៩នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដបន្ថែមលើមនុស្សចំនួន៨៨នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា «អវិជ្ជមានទាំងអស់»។ ដូច្នេះគិតចាប់តាំងពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា បានចំនួន២៥៦៤តេស្ត ក្នុងនោះមនុស្សសរុបចំនួន១៦១៩នាក់។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ចំពោះអ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលនោះទេ។ មួយវិញទៀតនៅថ្ងៃនេះដែរ ភរិយារបស់ឯកអគ្គរដ្ឋទូតហុងគ្រី និងជនជាតិហុងគ្រី៣នាក់ ដែលកំពុងស្នាក់នៅសណ្ឋាគារក៏ទទួលបានលទ្ធផល «អវិជ្ជមាន» ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃស្អែកក្រសួងសុខាភិបាល នឹងបន្តធ្វើតេស្ត និងតាមដានស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា តទៅទៀត ហើយនឹងបន្តត្រៀមធ្វើតេស្តលើកទី៣ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ វិច្ឆិកាខាងមុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារួមការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានវិជ្ជមានចំនួន៤នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជំរាបថា ការធ្វើតេស្តរកជំងឺកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ស្តាប់ហើយរំជួលចិត្ត! យាមស្បែកជើងឱ្យគេនៅវត្ត​ដើម្បីបាន ២ ម៉ឺន ទិញកង់ពីអេតចាយ យកទៅប្រកួត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក កុមារា ប៉ិច ធារ៉ា ដែលកំពុងតែធ្វើឱ្យពិភពលោកកោតស្ញប់ស្ងែងខ្លាំង ព្រោះតែក្មេងប្រុសម្នាក់នេះក្លាហានចូលប្រកួតប្រណាំងកង់ទាំងគ្មានអ្វីគ្រប់យ៉ាងដូចគេមានត្រឹមកង់ចាស់មួយ តម្លៃត្រឹម ២ ម៉ឺនរៀលដែលរូបបានទិញពីអេតចាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាប់មកកាន់ «ប្រជាប្រិយ» ក្មេងប្រុសដ៏កម្សត់រូបនេះ បានប្រាប់ទៀតថាកាលពីបុណ្យភ្ជុំបិណ្ឌកន្លងទៅគេបានទៅយាមស្បែកឱ្យគេនៅវត្តហើយក៏បានលុយ ២ ម៉ឺនរៀលយកទៅទិញកូនកង់មួយនេះ ។ រំជួលចិត្តបំផុតនោះកង់ដែលគេយកទៅប្រកួតនោះថែមទាំងដាច់ហ្វ្រាំង ហើយពេលកំពុងប្រកួតរូបគេដួលដល់ទៅ ២ ដងទើបបណ្ដាលឱ្យចាញ់គេបែបនេះ ។ ទោះបីមានត្រឹមកង់ចាស់គ្មានស្បែកជើងពាក់ តែកុមរា ធារ៉ា បានទទួលចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នមានបណ្ដាសប្បុរសជនជាច្រើនបានឧបត្ថម្ភប្អូនប្រុស ធារ៉ា ជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃនេះរូបគេបានទទួលកង់ស៊េរីទំនើប ២ គ្រឿង សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ខ្មែរជួយខ្មែរ អរគុណបំផុត! បងៗក្រុមយុវជន ក១៥៧ បាននាំយកអំណោយជាង ១០មុខ ជូនប្អូនប្រុស ធារ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជារំភើបណាស់ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានចាត់តំណាងឱ្យ (ក្រុមកង់១៥៧) យកអំណោយជូនកុមារា ប៉ិច ធារ៉ា តាមការសន្យា កាលពីថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។ អំណោយដែលបានមកពីសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) រួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ – អាវកង់ (ក្រុម១៥៧) – ស្បែកជើង ១ គូ – ខោ អាវ Baleno ១ កំប្លេ – កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង – អង្ក ២០គីឡូ – ទឹកត្រី ១យួរ – ទឹកស៊ីអីវ ១ យួរ – ត្រីខ កំប៉ុង ១យួរ – ទឹកសុទ្ធ ១កេស នឹងថវិកា ៧០០,០០០ រៀលគត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុមារា ប៉ិច ធារ៉ា ដែលកំពុងតែធ្វើឱ្យពិភពលោកកោតស្ញប់ស្ងែងខ្លាំង ព្រោះតែក្មេងប្រុសម្នាក់នេះក្លាហានចូលប្រកួតប្រណាំងកង់ទាំងគ្មានអ្វីគ្រប់យ៉ាងដូចគេមានត្រឹមកង់ចាស់មួយ តម្លៃត្រឹម ២ ម៉ឺនរៀលដែលរូបបានទិញពីអេតចាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាប់មកកាន់ប្រជាប្រិយក្មេងប្រុសដ៏កម្សត់រូបនេះ បានប្រាប់ទៀតថាកាលពីបុណ្យភ្ជុំបិណ្ឌកន្លងទៅគេបានទៅយាមស្បែកឱ្យគេនៅវត្តហើយក៏បានលុយ ២ ម៉ឺនរៀលយកទៅទិញកូនកង់មួយនេះ…

Read More

កង់មិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ធ្វើឲ្យរំជួលចិត្តអ្នកលេងហ្វេសប៊ុក, ពេលនេះ ទទួលបានកង់ថ្មី តម្លៃថ្លៃ ពីសប្បុរសជន ហើយ ថែមទំាងទទួលបាន…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនមួយចំនួនធំ ផ្ទុះការចាប់អារម្មណ៍ចំពោះក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា ដែលជាបេក្ខជន ពាក់ស្លាកលេខ ២៦១ ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ ជុំទី២ នៅទីលាន ប្រណាំងទោចក្រយាន្តព្រែកលាប។ ដោយប្អូនប្រុសរូបនេះ ប្រើប្រាស់កង់ចាស់ មួយគ្រឿង គ្មានមួក គ្មានស្បែកជើង ទៅប្រកួតជាមួយកង់គេទំនើប។ ក្នុងនោះ គេឃើញលោក Sovanna Kem ដែលជាអ្នកជំនាញថតរូប បានបញ្ជាក់បន្ថែមនាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដែរថា “កុមារាម្នាក់ដែលល្បីតាមការស៊ែររូបថតរបស់ខ្ញុំ កាលពីម្សិលម៉្ងៃ នៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។”។ រឹតតែរំជួលចិត្ត និងអាណិត ធារ៉ា ថែមទៀតនោះ ក្រោយបានស្តាប់កិច្ចសម្ភាសន៍មួយ ដែលប្អូនបានផ្តល់ជូនក្រុមការងារសារព័ត៌មាន ប្រជាប្រិយ (Popular Magazine) ថា រូបគាត់គាត់មានបងប្អូន៥នាក់ ម្តាយកំពុងមានជំងឺប្រចាំកាយ ឪពុកធ្វើការសំណង់ ហើយកង់ដែលយកទៅប្រណាំងនោះ គឺទិញពីអ្នកលក់អេតចាយក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ។

Read More

រដ្ឋាភិបាលអង់គ្លេស ត្រៀមចាត់វិធានការចំពោះ ក្រុមលក់អាហារអនឡាញ ដែលកំពុងបំផ្លាញ សុខភាពសាធារណៈ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ឡុងដ៍)៖ ចក្រភពអង់គ្លេសនាថ្ងៃអង្គារសប្តាហ៍នេះ បានស្នើការចេញបំរាមលើ ការផ្សាយពាណិជ្ជកម្មម្ហូបអាហារ ដែលមិនល្អចំពោះសុខភាព ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ឲ្យប្រសើរឡើងវិញចំពោះមុខវិបត្តិ COVID-19 ដែលកំពុងរីកធំឡើងឥតឈប់ឈរ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា ជំងឺធាត់លើសទម្ងន់ គឺជាបញ្ហាសុខភាពសាធារណៈដ៏ធំ និងយូរអង្វែងបំផុតមួយ របស់ចក្រភពអង់គ្លេស ដោយជិតពីរភាគបីនៃមនុស្សពេញវ័យនៅអង់គ្លេស សុទ្ធតែធាត់លើសទម្ងន់ ហើយក្មេងៗម្នាក់ក្នុងចំណោមបីនាក់ គឺតែងមានបញ្ហានេះ។ ផែនការដាក់បំរាមខាងលើរបស់រដ្ឋាភិបាលអង់គ្លេស មានគោលដៅហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រប់ទម្រង់តាមអនឡាញ អំពីប្រភេទអាហារទាំងឡាយណា ដែលមានសម្បូរសារធាតុខ្លាញ់ ស្ករ និងអំបិលខ្ពស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាល នៃចក្រភពអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) បានឲ្យដឹងថា ស្របពេលដែលក្មេងៗបច្ចុប្បន្ន ចំណាយពេលកាន់តែច្រើនឡើងនៅលើអ៉ីនធើណិត ឪពុកម្តាយពួកគេចង់បានការជួយធានាថា ពួកគេនឹងមិនរងឥទ្ធិពល នៃការផ្សព្វផ្សាយលើកកម្ពស់អំពីអាហារមិនល្អ ចំពោះសុខភាពនោះឡើយ ដែលអាចប៉ះពាល់ដល់ទម្លាប់ហូបអាហាររបស់ពួកគេ អស់មួយជីវិតបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ផែនការចាត់វិធានការ លើក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារ តាមអនឡាញខាងខាងលើនេះ កំពុងត្រូវឆ្លងកាត់ការប្រឹក្សាយោបល់ ជាមួយឧស្សហកម្មពាក់ព័ន្ធ និងមហាជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដែលអាចនឹងចេញលទ្ធផល ឬសេចក្តីសម្រេចនៅក្នុងរយៈពេល ០៦សប្តាហ៍បន្ទាប់នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អុញនោះ មិនទាន់ចប់ទេ!! ប្អូនធម៌ ប៉ែន ចំរុង បង្ហោះសារថ្មី ហៅឈ្មោះ ប៉ែន ចំរុង ចំៗឱ្យចូលមកដោះស្រាយជាប្រញាប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលកន្លងទៅ នារីម្នាក់ឈ្មោះ លីលី ដែលបានទាក់ទងគ្នាធ្វើជាបងប្អូនធម៌ជាមួយនឹងតារាប្រុស ប៉ែន ចំរុង បានបង្ហោះសារ និង វីដេអូបង្ហាញទៅមហាជនអ្នកគាំទ្រថា នាងលែងមានទំនាក់ទំនងអ្វីនឹងតារាសម្តែង ប៉ែន ចំរុង ទៀតហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ មានមហាជនជាច្រើនមានចម្ងល់ និង សង្ស័យយ៉ាងខ្លាំងថា តើមូលហេតុអ្វីបានជាមានរឿងរ៉ាវរហូតដល់នារីរូបនោះបានបង្ហោះសារ និង ភ្ជាប់រូបភាព ប៉ែន ចំរុង ដោយសរសេរថា «គ្មានទៀតទេពាក្យថាបងប្អូន គ្រប់យ៉ាងគ្រាន់ជាអតីត! ឆ្អែតខ្លាំង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះជាមិនមានការឆ្លើយតបពី ប៉ែន ចំរុង ក៏ពិតមែន ប៉ុន្តែបញ្ហាខាងលើនេះហាក់នៅតែបន្តឆេះងំឡើង ក៏ព្រោះតែអតីតប្អូនធម៌ស្រីរូបនោះ ក៏បានបង្ហោះសារជាបន្តបន្ទាប់ ព្រមទាំងបញ្ជាក់ឈ្មោះ ប៉ែន ចំរុង ច្បាស់ៗថា «នាងចង់ជួបលោក ប៉ែន ចំរុង ដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហាមួយចំនួន ប៉ុន្តែលោក ប៉ែន ចំរុង ណាត់នាងហើយ បែរជាមិនមកតាមការណាត់ និង បិទការទាក់ទងគ្រប់បែបយ៉ាង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការបង្ហោះសារនោះដែរ ក៏មានការផ្តល់យោបល់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកស្គាល់ភាគីទាំងសងខាងប្រាប់ទៅដល់នាងកុំឲ្យបើកចំហរឿងរ៉ាវឯកជនបែបនេះ តែនាងបានឆ្លើយតបវិញថា «បញ្ហា ៧ ខែហើយ មុននឹងផុសក៏បានឆាតទាក់ទង ដល់ផុសហៅជួបគ្នា ពេលមកជួប បោកគ្រាប់បែកធ្វើរាក់កំផែ ។ ហៅមករាប់រយគីឡូ ស្លូតណាស់ ទ្រាំណាស់ ជាន់ណាស់តើ» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ជួយស៊ែរម្នាក់មួយផង រកសាច់ញាតិគាត់! លោកតាជិះម៉ូតូមកទិញស្វាយនៅផ្សារបែរជាដួលស្លាប់យ៉ាងអណោចអធមបំផុត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០០២០នេះទទួលបានព័ត៌មានលោកតាម្នាក់គាត់បានជិះម៉ូតូដែលមានស្លាកលេខ3A-1233ខេត្តតាកែវមកទិញស្វាយនៅផ្សារកសិផលសុខអាំនទន្លាប់ស្រុកគីរីវង់ខេត្តតាកែវ ដែលបានជួ​ ប គ្រោះ ថា្ន ក់ ដួ ល ស្លា ប់ នៅនឹងកន្លែងកើត ហេ តុ ដោយភ្លាមៗមិនទាន់មានសាច់ញាតិមកទទួលនោះទេ សូមបងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មេត្តាជួយចែករំលែកអោយបានព័ត៍មាននេះជ្រាបដល់សា ច់ញា តិបានឃើញផងនឹងទទួលយកស ព របស់លោកតាទៅធ្វើបុណ្យតាមប្រពៃណីផង។ គួរបញ្ចាក់ផងដែរថាព័ត៌មាននេះទទួលបានពីគណនីហ្វេសប៊ុគChanrou Chanrouដែលបានបង្ហោះថា៖គាត់មកទិញស្វាយនៅផ្សារកសិផលសុខអានទន្លាប់ស្រុកគីរីវង់ខេត្តតាកែវបាន ដួ ល ស្លា ប់ ឥលូវអត់មានអ្នក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្គាល់ទេសូមបងប្អូនជួយស៊ែរកសាច់ញាតិផង11,112020៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ប្រសើរណាស់!! សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញម៉ាស់ចំនួន២លាន ចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចេញម៉ាស់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មេដឹកនាំកំពូលកម្ពុជាដែលតែងយកចិត្តទុកដាក់ចំពោះ រាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាស់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ នេះបើយោង តាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសផ្លូវការអំពីការចែកម៉ាស់២លាន ជូនបងប្អូនប្រជាពលរដ្ឋនៅពេលបន្ទាប់នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Fresh News

Read More

អបអរសាទរផង!! ទីបំផុត ប្អូនប្រុស ផេង វះកាត់ដាក់លលាដ៌ក្បាល ដោយជោគជ័យ បងស្រីអូន បង្ហោះសារថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលបងប្អូនជាច្រើន ប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីប្អូនប្រុស ផេង ដែលជាយុវជនម្នាក់ ដ៏គួរឲ្យអាណិត បន្ទាប់ពីជួបគ្រោះថ្នាក់មក ក៏បានបាត់បង់លលាដ៌ក្បាល តែប្អូនប្រុសតស៊ូ រហូតបានយកជួបជាមួយបងស្រីអូន ម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយពេលនេះ ប្អូនប្រុស បានធ្វើការវះកាត់បំពេញលលាដ៌ក្បាល ប្រកបដោយជោគជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ស្រី អូន បានបង្ហោះសារទាំងក្តីបរំភើបបំផុត ក្រោយពីបានឃើញកូនធម៏របស់អ្នកនាង ជាសះស្បើយ។ អ្នកនាងបានឲ្យដឹងថា​”វះកាត់លេីកទី១បរាជ័យកូនផេងអេីយ ម៉ែភ័យឡេីងស្លេក មិននឹកស្មានថាបានឃេីញស្នាមញញឹមរបស់ផេងចឹងទេបងប្អូនអេីយ បន់ស្រន់គ្រប់អស់ហេីយ ផេងជាហេីយបងប្អូន វះកាត់លេីកទី២ជោគជ័យហេីយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា បងស្រីអូនសម្រស់ធម្មជាតិ បានទទួលប្អូនប្រុសកូនធម៏ និងបានចេញថវិកា ចំនួន៦ពាន់ដុល្លារអាមេរិក ដើម្បីធ្វើការវះកាត់ ប្អូនប្រុស រហូតដល់ជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ​ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបជំនួស ចាប់ពីថ្ងៃនេះទៅសូមឲ្យប្អូនជួបតែរឿងល្អៗ​ ជារៀងរហូត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឃើញហើយ រំភើបជំនួស!! ក្មេងប្រុសតស៊ូទៅប្រកួតមានត្រឹមកង់ចាស់មួយ ពេលនេះមានអ្នកទិញកង់ថ្មីឲ្យគាត់ហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេងប្រុសមួយកំពុងធ្វើឱ្យមហាជនរំជួលចិត្តខ្លាំង ក្រោយរូបគេបានពុះពារទៅប្រណាំងកង់ទាំងគ្មានសម្ភារអ្វីល្អៗដូចគេគ្មានសូម្បីស្បែកជើង មួកក៏គ្មាន ឯកសណ្ឋានក៏គ្មាន ហើយអ្វីដលធ្វើឱ្យរំជួលចិត្តបំផុតនោះគឺរូបគេមានត្រឹមកង់ចាស់មួយទៅប្រកួតនឹងគេទាំងដឹងហើយថាលទ្ធផលមិនឈ្នះគេក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីរូបភាពរបស់ក្មេងប្រុសម្នាក់នេះបានចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានសប្បុរសជនចង់ជួយជាបន្តបន្ទាប់ ពិសេសមានអ្នកចង់ទិញកង់ថ្មីឱ្យក្មេងប្រុសកម្សត់ខាងលើ ។ ស្រាប់តែពេលនេះគណនីហ្វេសប៊ុកមួយឈ្មោះ Lang Tyleang បានបង្ហោះថាពេលនេះក្មេងប្រុសចិត្តអង់អាចរូបនេះបានទទួលកាដូជាកង់ដ៏ស្រស់ស្អាត និងទំនើបមួយគ្រឿងហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានសរសេរថា៖ «Now he got his bike for his hard work. Wish him the best in the future. ពេលនេះគាត់បានទទួលកង់ហើយសម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ សូមជូនពរឱ្យគាត់ជោគជ័យនៅពេលអនាគត» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More