(ឡុងដ៍)៖ ស្របពេលដែលលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ មិនទាន់ចេញជាផ្លូវការនៅឡើយ លោក ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីជាប់ឆ្នោត បានប្រកាសរួចហើយថា លោកបានចាប់ផ្តើមផែនការផ្លាស់ប្តូរមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៅក្នុងប្រទេស ដែលបញ្ច្រាសពីគោលនយោបាយមួយចំនួន នៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ The Sunday Times ដកស្រង់ដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ សារព័ត៌មានអង់គ្លេស The Sunday Times បានដកស្រង់សម្ដីចេញពីប្រភពមួយ ដែលមិនបានបញ្ចេញអត្តសញ្ញាណថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden អាចនឹងតែងតាំងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅចក្រភពអង់គ្លេស ដែលជាសម្ព័ន្ធមិត្តធំបំផុតប្រចាំទ្វីបអឺរ៉ុប។ ប្រភពនោះបានអះអាងយ៉ាងច្បាស់ ពីពាក្យសម្ដីរបស់លោក Biden ដែលធ្លាប់បានបម្រើការជាអនុប្រធានាធិបតីអាមេរិក ខណៈលោក Obama ជាប្រធានាធិបតីអាមេរិក កាលពីចន្លោះឆ្នាំ២០០៩-២០១៧ ថា «ខ្ញុំបានលឺយ៉ាងច្បាស់ថា វាពិតជាអាចកើតមានឡើងដែលលោក Obama អាចត្រូវបានគេស្នើឱ្យឡើងកាន់តំណែង ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅចក្រភពអង់គ្លេស…»។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ការផ្លាស់ប្តូរសក្តានុពល ក្នុងការតែងតាំងលោក Obama ជាឯកអគ្គរដ្ឋទូតអាចបង្ហាញភាពអាម៉ាស់ ដល់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ដែលត្រូវបានគេបានធ្វើការកត់សម្គាល់ឃើញថា តាំងពីដើមមក លោកមិនដែលមានភាពរាក់ទាក់ ចំពោះអតីតប្រធានាធិបតីអាមេរិករូបនេះទេ៕
Read MoreDay: November 10, 2020
ញាក់សាច់!! ថ្ងៃនេះ ខេត្តមណ្ឌលគីរី ចុះត្រជាក់នៅត្រឹមជាង ១០ អង្សារ ចុះអ័ព្ទផ្សែងខ្មួលខ្មាញ់…
បើយោងតាម ទំព័រផេកឯកឧត្ដម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ២០២០ នេះ អាកាសធាតុនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី មានអាកាសចុះធាតុត្រជាក់ សីតុណ្ហភាពត្រឹម ១៨ ទៅ ១៩ អង្សាសេ និង មានភ្លៀងធ្លាក់តាំងពីម៉ោង ៤ ទៀបភ្លឺ ។ គួរបញ្ជាក់ផងដែរ បើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុ ចាប់ថ្ងៃទី ១១ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថាតាមរយៈឥទ្ធិពលនៃព្យុះទី២១ ឈ្មោះ អេតូ (ETAU) និងព្យុះទី២២ ឈ្មោះ (VAMCO) នឹងធ្វើឱ្យ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ពីកម្រិតធម្យមទៅច្រើន ហើយមានសីតុណ្ហភាពអប្បបរមា មានពី ២០ oC ទៅ ២៨ oC និងមានសីតុណ្ហភាពអតិបរមា មានពី ២១ oC ទៅ ៣០ oC ៕
Read Moreច្រើនសន្លឹកពីឯកឧត្ដម ហ៊ុន ម៉ាណែត កាយវិការទឹកមុខដ៏សមសួន ក្នុងឯកសណ្ឋានស្អាតឥតខ្ចោះ…
ច្រើនសន្លឹករបស់ឯកឧត្ដម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ។ រូបភាពច្បាស់ៗជាច្រើនសន្លឹក បានថតដោយអ្នកជំនាញថតរូបម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Keo Chan Kimheng ថតក្នុងពេលដែលឯកឧត្ដមអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិខួបលើកទី ៦៧ កាលពីថ្ងៃទី ៩ វិច្ឆិកា ២០២០ កន្លងទៅ ។ រូបភាពជាច្រើនសន្លឹកបានបង្ហាញពីភាពល្អឥតខ្ចោះរបស់ឯកឧត្ដមទាំងរូបរាងដ៏ស្រស់សង្ហា គួបផ្សំជាមួយឈុតឯកសណ្ឋានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសជាតិ បានបង្ហាញឱ្យឃើញនូវភាពអង់អាច រឹងមាំ ម៉ឺងម៉ាត់ តែប្រកបដោយព្រហ្មវិហារធម៌ ភាពស្មោះត្រង់ ការលះបង់ចំពោះជាតិមាតុភូមិ ។ រូបភាពទាំងនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមលាន់មាត់សរសើរគ្រប់ៗគ្នាអំពីកាយវិការ ទឹកមុខដ៏សមសួនរបស់ឯកឧត្ដម ពិតជាស័ក្ដិសមទៅនឹងតំណែង ឋានៈ មុខមាត់ដ៏ខ្ពង់ខ្ពស់នៅក្នុងសង្គម ៕
Read Moreគួរឲ្យអាណិតទៀតហើយ!! មន្ត្រីការទូតហុងគ្រី ប្រចាំប្រទេសថៃ ក៏បានឆ្លងវីរុសកូវីដ ១៩ នេះដែរ…
ក្រសួងសុខាភិបាលប្រចាំប្រទេសថៃ បានបញ្ជាក់ក្នុងថ្ងៃអង្គារ៍ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះថា មន្ត្រីការទូតហុងគ្រីប្រចាំក្រុងបាងកក បានតេស្តវិជ្ជមានវីរុសកូវីដ ១៩ និង ត្រូវបានជឿជាក់ថាបានឆ្លងវីរុសនេះ ក្រោយការប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានតេស្តវិជ្ជមានកាលពីសប្ដាហ៍មុន អំឡុងពេលចុះបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសខ្លួន ។ មន្ត្រីការទូតហុងគ្រី វ័យ ៥៣ ឆ្នាំ (មិនបង្ហាញឈ្មោះ) ក្នុងទីក្រុងបាងកករូបនេះ គឺជាករណីឆ្លងក្នុងប្រទេសដំបូងគេ ក្នុងប្រទេសថៃ ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី Szijjarto នោះ ។ គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំប្រទេសកម្ពុជា និង ប្រទេសវៀតណាម ក៏ត្រូវបានរកឃើញឆ្លងវីរុសកូវីដ ១៩ ដែរ នេះបើតាមការបញ្ជាក់ពីមន្ត្រីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ។ គួររម្លឹកថា រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ ពេលទៅបំពេញទស្សនកិច្ចក្នុងប្រទេសថៃ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ២០២០ កន្លងទៅ ក្រោយចាកចេញពីប្រទេសកម្ពុជា ៕
Read Moreរដ្ឋមន្ត្រីការទេសហុងគ្រី សុំការអធ្យាស្រ័យពីកម្ពុជា មកទស្សនកិច្ចទាំងមិនដឹងផ្ទុកកូវីដ ១៩
រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto ) ដែលកំពុងសម្រាកព្យាលបាលជំងឺនៅក្នុងមន្ទីពេទ្យនាក្រុងប៊ុយ តាប៉េស្ត បានសុំអធ្យាស្រ័យចំពោះកម្ពុជា ដែលលោកមិនដឹងថាផ្ទុកកូវីដ ១៩ តាំងពីពេលណាមក ជាពិសេសចំពោះថ្នាក់ដឹកនាំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងកូវីដ១៩ ដែលកំពុងធ្វើចត្តាឡីស័ក ។ បើតាមលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រីបានបញ្ជាក់ថា គាត់បានធ្វើតេស្តអវិជ្ជមាននៃវីរុសកូវីដ១៩ នៅក្នុងប្រទេសរបស់គាត់ ទើបគាត់មកធ្វើទស្សនកិច្ចនៅកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ៦ វិច្ឆិកា ២០២០ នេះ ។ តាមប្រកាសរបស់ក្រសួងបានឱ្យដឹងថា នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រសួងបានរកឃើញមានអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួនសរុបឡើងដល់ ១១៦៦ នាក់ ហើយក្នុងចំណោមនោះ អ្នកទទួលបានតេស្តកូវីដ ១៩ ពីវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា មានចំនួន ១១៤៣ នាក់ (ការធ្វើតេស្តទាំងលើកទី ១ និង លើកទី ២) ។ ក្នុងចំណោមការធ្វើតេស្តចំនួន ១១៤៣ នាក់នោះ មានលទ្ធផលវិជ្ជមាន ៣ នាក់ ដែលក្រសួងបានប្រកាសនាល្ងាចថ្ងៃទី ៩ វិច្ឆិកាកន្លងទៅនេះ និង អវិជ្ជមានចំនួន ១៤៤០ នាក់ ហើយក្នុងនោះដែរនៅសល់ ២៣ នាក់កំពុងរង់ចាំលទ្ធផលនៅឡើយដែលនឹងចេញនៅថ្ងៃទី ១០ ខែវិច្ឆិកានេះ ។ គួរបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២០ នេះ សរុបអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ៣…
Read Moreចប់បាត់!! ចាប់ពីថ្ងៃនេះទៅ ក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យ មានកម្មពិធី រៀបការ និងកម្មពិធីផ្សេងៗដែលមានមនុស្សច្រើនទៀតនោះទេ…
ភ្នំពេញ ៖គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣០០ នាក់(ស្ដ្រី៦០នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ។ ខណៈនៅអ្នកឆ្លងចំនួន ១២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដិភាពខ្មែរ-សូវៀត។ យ៉ាងណាមិញថ្មីៗនេះ លោកជំទាវ ឱ វណ្ឌឌីន បានឲ្យសារព័ត៍មានក្នុងស្រុកមួយដឹងនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា ក្នុងការហាមមិនអនុញ្ញាតឲ្យមានកម្មពិធីប្រមូលផ្តុំដែលមានមនុស្សច្រើន ។ លោកជំទាវបានបន្តឲ្យដឹងទៀតថា «ក្រសួងតែងតែងអំពាវនាវឲ្យងប្អូនកាត់បន្ថយការជួបជុំឲ្យបានអតិតប្បរមាទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នាត្រូវអនុវត្តរក្សាគម្លាត បុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការសុខាភិបាល» ។ ការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបន្ទាប់ពីគេសង្កេតឃើញថាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងដែលមានការជួបជុំមានមនុស្ស គ្នាច្រើនបានមានច្រើនជា បន្តបន្ទាប់ ៕
Read Moreញាក់សាច់!! ប្រទេសហុងគ្រី បិទប្រទេសជាថ្មី ក្រោយរកឃើញអ្នកឆ្លងកូវីដ ១៩ ជាង ៥ ពាន់នាក់ក្នុង ១ថ្ងៃ…(មានវីដេអូ)
លោកនាយករដ្ឋមន្ត្រីប្រទេសហុងគ្រី Viktor Orban បានប្រកាសកាលពីថ្ងៃច័ន្ទ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថា រាជរដ្ឋាភិបាលនឹងធ្វើការបិទប្រទេសដោយផ្នែក ក្នុងបំណងកាត់បន្ថយការរាលដាលឆ្លងនៃវីរុសកូវីដ ១៩ ក្នុងប្រទេសខ្លួន ។ តាមរយៈវីដេអូ ដែលបានបង្ហោះលើគណនីផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រីផ្ទាល់ បានរៀបរាប់ថា បំរាមគោចរទូទាំងប្រទេសនឹងធ្វើឡើងចាប់ពីថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខទៅ ដែលនឹងត្រូវដាក់ឡើងចន្លោះម៉ោង ៨ យប់ និង ម៉ោង ៥ ភ្លឺ លើកលែងតែអ្នកមានការចាំបាច់តែប៉ុណ្ណោះ ។ រាល់មុខជំនួញនានា នឹងតម្រូវឲ្យបិទត្រឹមម៉ោង ៧ យប់ ខណៈខាងភោជនីយដ្ឋាននឹងត្រូវកំណត់ចំពោះការដឹកជញ្ជូនទៅតាមផ្ទះ ។ កម្មវិធីកីឡានានានឹងត្រូវធ្វើឡើងក្នុងពហុកីឡដ្ឋានដោយគ្មានអ្នកចូលរួមទស្សនា ហើយការជួបជុំលក្ខណៈគ្រួសារនឹងត្រូវកំណត់មិនឲ្យលើសពី ១០ នាក់ ។ ចំពោះសិស្សវិទ្យាល័យ និង មហាវិទ្យាល័យ នឹងត្រូវប្ដូរមកសិក្សាតាមប្រព័ន្ធអនឡាញវិញ ខណៈថ្នាក់បង្រៀនសិស្សអាយុ ១៤ ឆ្នាំ ឬ ក្រោមនោះ នឹងនៅបន្តបើកបង្រៀនធម្មតា ។ បុគ្គលិកតាមមណ្ឌលសុខភាព គ្រូបង្រៀន និង បុគ្គលិកថែទាំកុមារ នឹងត្រូវធ្វើតេស្តរកវីរុសជារៀងរាល់សប្ដាហ៍ ។ លោកនាយករដ្ឋមន្ត្រី Orban បានថ្លែងថា វិធានការរឹតបន្ដឹងថ្មីនេះ នឹងអនុវត្តរយៈពេល ១ ខែពេញ ឬអាចពន្យារពេលជាងនេះ ។ វិធានការបន្ទាន់នេះ ត្រូវបានដាក់ចេញ ក្រោយប្រទេសមួយនេះរកឃើញអ្នកឆ្លងកូវីដ ១៩ រហូតដល់ជាង ៥ ពាន់នាក់ កាលពីថ្ងៃច័ន្ទកន្លងទៅ ហើយបើតាមទិន្នន័យពីមហាវិទ្យាល័យ Johns Hopkins បង្ហាញឲ្យឃើញថា បច្ចុប្បន្នប្រទេសហុងគ្រីមានអ្នកឆ្លងកូវីដ ១៩ ជាង…
Read Moreហានិភ័យណាស់!! សម្ដេច ហ៊ុន សែន ថ្លែងថាហានិភ័យមួយសម្រាប់អ្នកភ្នំពេញ គឺមន្ត្រីខ្លះទៅចូលរួមមង្គលការ ឬពិធីផ្សេងៗ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់ហើយបញ្ជាក់ទៀត ព្រមទាំងអំពាវនាវយ៉ាងទទូចបំផុតសូមឱ្យអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា សូមអនុវត្តការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ មឺងម៉ាត់បំផុត ដើម្បីបញ្ចៀសការឆ្លងចូលទៅកាន់សហគមន៍ក្នុងទ្រង់ទ្រាយធំ ។ នៅសារសំឡេងសម្ដេច ហ៊ុន សែន បានថ្លែងថាហានិភ័យមួយសម្រាប់អ្នកភ្នំពេញ គឺមានមន្ត្រីមួយចំនួនបានទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗដែលចាត់ទុកថាខ្លួនជាអ្នកពាក់ព័ន្ធដោយប្រយោលហើយពុំមានបញ្ហាអ្វី ។ សម្ដេចស្នើសុំដោយទទូច សូមឱ្យរំលត់សភាពការណ៍នេះយ៉ាងយូរក្នុងរយៈពេល ៣ សប្ដាហ៍ខាងមុខ ហើយដើម្បីរំលត់ព្រឹត្តិការណ៍នេះបានទាមទារឱ្យមានការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត ។ បើមិនដូច្នោះទេប្រទេសនឹងជួបគ្រោះមហន្តរាយដែលមិនខុសពីបណ្ដាប្រទេសដែលកំពុងឆ្លងរីករាលដាលក្នុងក្របខណ្ឌទូទាំងប្រទេសដែលមិនអាចត្រួតត្រាបាន ។ សម្ដេចនាយករដ្ឋមន្ត្រីបានទទូចសូមឱ្យអ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង សូមទៅស្នាក់នៅសណ្ឋាគារសុខាលំដាប់ផ្កាយប្រាំ ដែលនេះគឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ។ សម្ដេចបានឱ្យដឹងថា មាន ៤០០ បន្ទប់សម្រាប់ត្រៀមការធ្វើចត្តាឡីស័កនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហើយរហូតមកដល់ពេលនេះមានតែ ១០ នាក់ប៉ុណ្ណោះដែលបានទៅកាន់ទីនោះ ៕
Read Moreអបអរសាទរ!! មន្ត្រីជាន់ខ្ពស់ WHO ប្រកាស៖ «វ៉ាក់សាំងកូវីដ-១៩ដំបូង អាចនឹងដាក់ឲ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២១ សម្រាប់អ្នកងាយរងគ្រោះបំផុត»
(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសឱ្យដឹងថា វ៉ាក់សាំង COVID-19 អាចត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងខែមីនាឆ្នាំ ២០២១ ដល់បណ្តាជនដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក ប្រ៊ូស អាលវើដ (Bruce Aylward) មន្ត្រីជាន់ខ្ពស់មួយរូបនៃ WHO បានថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសុខភាពពិភពលោក ពីលទ្ធផលបណ្តោះអាសន្ន ស្តីពីការធ្វើតេស្តសាកល្បង វ៉ាក់សាំងដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុន Pfizer បានបង្ហាញពី «ប្រសិទ្ធភាពដ៏វិជ្ជមាន» គួរឱ្យកត់សំគាល់។ នៅក្នុងវេទិកាខាងលើ ដែលមានរដ្ឋជាសមាជិកចំនួន ១៩៤ លោក Aylward បានលើកឡើងយ៉ាងដូច្នេះថា «យើងនៅមានការងារជាច្រើនទៀត ដែលចំបាច់ត្រូវធ្វើ… នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដ៏វិជ្ជមានផ្សេងទៀត នឹងមកដល់នៅថ្ងៃនេះ ដែលអាចជួយស្រោចស្រង់ពិភពលោកទាំងមូល ដែលកំពុងញំញីដោយសារវិបត្តិ នៃជំងឺរាតត្បាត»។ លោក Alyward បានបន្ថែមទៀតថា នៅត្រឹមខែមីនា ឆ្នាំក្រោយ (ឆ្នាំ២០២១) លទ្ធផលនៃការងារដ៏អស្ចារ្យ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ពិតជាអាចផ្លាស់ប្តូរទិសដៅ នៃវិបត្តិជំងឺ COVID-19 ទាំងស្រុង ។ ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនអាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់បាយអូអិនធិច (BionTech) បានប្រកាសឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលក្រុមហ៊ុនបានអភិវឌ្ឍ «មានប្រសិទ្ធភាពជាង ៩០ភាគរយ» ដោយបាននិងកំបុងបង្កើនក្តីសង្ឃឹមបន្ថែមទៀត ខណៈដែលករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានច្រើនជាង ៥០លានករណី ក្នុងនោះមនុស្សប្រហែលជា ១.២ លាននាក់ទៅហើយបានស្លាប់។ អគ្គនាយកអង្គការសុខភាពពិភពលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ក៏បានសម្តែងការស្វាគមន៍ ចំពោះព័ត៌មានដ៏អស្ចារ្យមួយនេះ…
Read Moreសម្តេចបង្ខំចិត្ត បើអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កមិនត្រឹមត្រូវ នឹងបញ្ជូនទៅកន្លែងក្រសួងរៀបចំ ដោយយាមតឹងរឹងបំផុត…
តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារទៅកាន់ជនរួមជាតិទូទាំងប្រទេសកាលពីល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបង្កឱ្យមានភាពរំជើបរំជួលដល់រាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ នឹងបន្តទៅដល់ខេត្តព្រះសីហនុ តាកែវ កំពត និង ខេត្តកែប ។ ក្នុងនោះទៀតសម្ដេចបានថ្លែងបន្ថែមថា ភាពធ្ងន់ធ្ងរគឺនៅរាជធានីភ្នំពេញ និង ផ្នែកនៃខេត្តកណ្ដាលតំបន់ដែលអង្គរក្សស្នាក់នៅ បានបង្កឱ្យមានភាពភ័យខ្លាចដល់ប្រជាជននៅភ្នំពេញ និង ខេត្តកណ្ដាល ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាក៏បានបន្តឱ្យដឹងទៀតថា គិតត្រឹមពេលនេះពោលគឺត្រឹមថ្ងៃទី ១០ វិច្ឆិកា ២០២០ អ្នកដែលតេស្តរកឃើញវិជ្ជមានកូវីដ ១៩ នៃព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺមានមន្ត្រីជាន់ខ្ពស់កម្ពុជា ២ រូប ឯកអគ្គរាជទូតហុងគ្រីប្រចាំកម្ពុជា ១ រូប និង អង្គរក្ស ១ រូប សរុបមានចំនូន ៤ នាក់ហើយ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និង អង្វរដោយទទូចសម្រាប់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកាទាំងអស់ ឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ដើម្បីចៀសវាងការរីករាលដាលដោយប្រការណាមួយ ។ ជាមួយគ្នានេះដែរ សម្តេចក៏បញ្ជាក់ដែរថា បើសិនជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ខាងលើនេះមិនបានធ្វើតាមការណែនាំ និង ធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមការដាក់ចេញពីក្រសួងសុខាភិបាលទេនោះ ជម្រើសចុងក្រោយរបស់សម្តេចនឹងត្រូវបង្ខំចិត្តអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់នោះទៅកាន់ទីកន្លែងចត្តាឡីស័កដែលក្រសួងបានរៀបចំគ្រប់បណ្តាខេត្ត និង រាជធានី ដោយមានការយាមកាមការពារតឹងរឹងបំផុតពីសមត្ថកិច្ច ។ ក្នុងនោះសម្តេចក៏បានស្នើដល់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការកងកម្លាំង អគ្គបញ្ជាការកងយោពលខេមរភូមិន្ទ និង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមរៀបចំកម្លាំងដើម្បីការពារនៅកន្លែងដែលមានការធ្វើចត្តាឡីស័ករួម ហើយសម្តេចក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមឱ្យតាមដានពិនិត្យអ្នកដែលធ្វើចត្តាឡីស័កតាមផ្ទះផងដែរ ៕…
Read More