នារីម្នាក់ត្រូវខាងប្រុស ជាអតីតគូដណ្ដឹង យកកូនកាំបិត ចា.ក់បណ្ដាលឲ្យរ ង របួ .ស ជាទ ម្ងន់ ព្រោះតែ ខាងប្រុស ខឹង នឹងនារីរ ង គ្រោះផ្ដាច់ ពាក្យ។ ករណីនេះបានកើតឡើងកាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី នៅចំណុចតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុង តាខ្មៅបាន ឲ្យដឹងថា ជ ន ស ង្ស័ យ ឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិ សង្កាត់ កើតហេតុ មុខរបរលក់ ស្រាក្រឡុក(គេចខ្លួន)។ ចំណែកនារី រ ង គ្រោះ ឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ/សង្កាត់កើតហេតុ មុខរបរនៅផ្ទះ។ ចំណែកវត្ថុតាង ចាប់យក៖ កូនកាំបិតចុងស្រួច ប្រវែង៩សង់ ទីម៉ែត្រមានប្រឡាក់ ឈា ម១។ប្រភពដដែលបន្តថា មុនពេលវេលាកើតហេតុខាងលើ ជន ស ង្ស័ យ និងជ ន រ ង គ្រោះ ជាអតីតគូដណ្តឹងនឹងគ្នា តែដោយសារជ ន ស ង្ស័ យ ជា មនុស្សប្រើប្រាស់គ្រឿ.ង.ញៀ.ន ហើយធ្លាប់ វា.យធ្វើបាប ជ…
Read MoreDay: November 9, 2020
ស្នេហាក្មេងខ្ចីពេក!! ក្មេងស្រីស្រស់ស្អាត ណាត់សង្សារមកជួបកំពង់ចម្លងអ្នកលឿង ដោះខ្សែដៃ និងអោយទូរស័ព្ទទៅខាងប្រុស និយាយពាក្យប៉ុន្មានម៉ាត់ ក៏លោ តទឹក ហើយពេលសាកសួរទើបដឹងថា….
មានហេតុការណ៍នារីរូបស្រស់ម្នាក់ម្នាក់បានគប់ទូរស័ព្ទចូលទឹកទន្លេ ហើយលោតទឹកប្រូងរកមិនទាន់ឃើញ ដោយហេតុការណ័នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតចំណុចក្បាលសាឡាងចាស់ ក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ).ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្រភពបន្តថា នារីរ ងគ្រោះឈ្មោះ ហន់ មករា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យពាមរក៍ មានទីលំនៅភូមិព្រែកចាម ឃុំបន្លេចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយខណៈសង្សាមិនយល់ចិត្តទៀត ទើបបានជានាងសម្រេចចិត្តបែបនេះ។ ដោយឡែក យុវជនជាសង្សារឈ្មោះ ឡុង យឿន អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យពាមរ៍ដូចគ្នា បន្ទាប់ពីហេតុការណ៍ភ្លាម សមត្ថកិច្ចបានធ្វើការឃាត់យុវជនឈ្មោះ ឡុង យឿន ដើម្បីយកទៅសាកសួរ នឹងបំភ្លឺពីមូលហេតុនៃអំពើករណីនោះឲ្យបានពិតប្រាកដ។ នៅចំពោះមុខយុវជនឈ្មោះ ឡុង យឿន បានរៀបរាប់ប្រាប់សមត្តកិច្ថឲ្យដឹងថា នាងខឹងម្តាយឪពុកបង្ខំឲ្យរៀបការ ទើបសម្រេចចិត្តលោ តទឹក។ យុវជនដែលជាសង្សារជនរ ងគ្រោះបន្តរថា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០ រូបគេបានទទួលទូរសព្ទ័ពីឈ្មោះ ហន់ មករា ប្រាប់ថា ស្អែកថ្ងៃទី៨ ខែវិច្ឆឹកា វេលាម៉ោង១ នឹង៣០នាទី រសៀល ឲ្យទៅយកនាងផង ដើម្បីទៅលេង អតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។ លុះដល់ម៉ោង១ គេ (ឡុង យឿន) បានទៅយកនាងដល់មុខផ្ទះ ហើយក៏បានឌុបគ្នាទៅកាន់ក្បាលសាឡាងចាស់ នឹងពេលទៅដល់ពួកគេជាសង្សារបាននាំគ្នា និយាយលេងពីនេះពីនោះ ។ មួយសន្ទុះក្រោយមក ឈ្មោះ ហន់ មករា បានសួរគេថា ម៉ោងប៉ុន្មានហើយ គេឆ្លើយវិញថា ម៉ោង២កន្លះហើយ រួចឈ្មោះ ហន់ មករា បានដេញខ្លួន(ឡុង.យឿន)ឲ្យទៅផ្ទះ ហើយនាងបានដោះកងដៃចំនួន៤ កងឲ្យខ្លួនដោយប្រាប់ថា យកទៅឲ្យឪពុកម្តាយនាងផង…
Read Moreក្តៅៗ ល្ងាចទី ៩ វិច្ឆិកានេះ រកឃើញបុគ្គលសំខាន់ ៣ រូបឆ្លងកូវីដ១៩ ករណីពាក់ព័ន្ធប្រមុខការទូតហុងគ្រី
ត្រឹមល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៣ នាក់ បន្ថែមទៀតក្រោយធ្វើតេស្តលើកទី ២ ។ បុគ្គល ៣ នាក់ នោះដែរ គឺជាអ្នកបានប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី មានដូចជា ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភា លោក ស ចិត្រា មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និង ឯកអគ្គរដ្ឋទូតហុងគ្រី នៅភ្នំពេញ ។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោម ៖
Read Moreស្ងាត់ៗ Love Riya នាំទែនទែន ទៅលំហែកាយ ដល់ចំការរបស់ខ្លួនបាត់ មើលទៅពិតជាធំមែន អមដោយទេសភាពស្រស់ស្អាតណាស់ នៅខេត្ត…(មានវីដេអូ)
Love Riya គឺជាស្ត្រីដ៏ស្រស់ស្អាតមួយរូប ហើយថែមទំាងពូកែរកស៊ីថែមទៀត តាមរយៈការបង្ហាញខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ក្រោយលែងលះជាមួយស្វាមី ព្រោះតែរស់នៅមិនចុះសម្រុងគ្នា Riya នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីរបស់ខ្លួន ដ៏គួរឲ្យស្រឡាញ់ គឺ Chheng Ariya Kelly ហៅ ទែន ទែន បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយ នៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។ ទោះរវល់ក្នុងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏ Riya នៅតែឆ្លៀតពេលវេលា នាំកូនដើរលេងលំហែកាយជាញឹកញាប់ផងដែរ។ ជាក់ស្តែងនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ចំថ្ងៃឈប់សម្រាក Love Riya នាំទែនទែន ដែលជាកូនស្រីសំណព្វចិត្ត ទៅលេងចំការក្រូច របស់ខ្លួន ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង មើលទៅចំការមួយនេះពិតជាធំខ្លាំងណាស់ ថែមទំាងរំលេចទៅដោយទេសភាព ដើមត្នោតដ៏ស្រស់ស្អាតថែមទៀតផង។ Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយបញ្ជាក់ថា “ទេសភាពស្រស់ស្អាតណាស់ ស្រលាញ់ទឹកដីចំការ ជាសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំជាយូមកហើយ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
Read Moreទីបំផុត ! លទ្ធផលតេស្ដរកកូវីដ-១៩ ជាលើកទី២ របស់សម្ដេច ហ៊ុន សែន បានចេញជាផ្លូវការហើយ…
ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ សម្ដេច ហ៊ុន សែន នាមុននេះបន្តិចបានឲ្យដឹងថា ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២។ លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀតនឹងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការ៣វិច្ឆិកា)។ ព្រឹត្តិការ(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀតដែលនឹងធ្វើអោយកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។ ដើម្បីបញ្ជៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពី កម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។ នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការ៣វិច្ឆិកាអោយបានឆាប់តាមរយៈកុំអោយកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំអោយកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការ៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីត១៩៕
Read Moreពិតជាសោកស្តាយណាស់!! សិល្បករជើងចាស់ លោកពូ នី សាលឿន ម្ចាស់បទ ស្នេហ៍ក្នុងសុបិន បានទទួលមរណភាព ដោយសារតែ…
នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ យោងតាមរយៈគណនីផេកហ្វេសប៊ុករបស់តារាចម្រៀង ដួង វិរៈសិទ្ធ បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលសិល្បៈករជើងចាស់មួយរូប លោកពូ នី សាលឿន ម្ចាស់បទ«ស្នេហ៍ក្នុងសុបិន» បានទទួលមរណភាពហេីយដោយរោគាពាធ ក្នុងជន្មាយុ៥៤ឆ្នាំ។ ក្នុងនោះដែរ លោក ដួង វិរៈសិទ្ធ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា៖ «ថ្ងៃនេះខ្ញុំបាទបានទទួលដំណឹងដ៏សែនក្រៀមក្រំថា លោកពូ នី សាលឿន ម្ចាស់បទ«ស្នេហ៍ក្នុងសុបិន» ដែលខ្ញុំបាទបានយកមកច្រៀងឡេីងវិញ បានទទួលលាចាកលោកទៅហេីយ។ ក្មួយពិតជារន្ធត់ចិត្តនិងសោកស្ដាយក្រៃលែងជាការបាត់បង់រៀមច្បងសិល្បករដែលពោរពេញដោយទេពកោសល្យសិល្បៈរបស់ប្រទេសជាតិយេីង។ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូ នី សាលឿនផង និងសូមអោយវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡេីង។ សំឡេងដ៏ក្រអួនក្រអៅរបស់លោកពូនៅតែស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ជារៀងរហូត។ ខ្ញុំបាទ សូមឱនកាយគោរពវិញ្ញាណក្ខន្ធ លោកពូ នី សាលឿន ពីចម្ងាយ សូមក្រុមគ្រួសារ លោកពូ នី សាលឿន ទទួលការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ដួង វីរ:សិទ្ធ ដោយអនុគ្រោះផង»។
Read Moreដំណឹងល្អ ! ចាប់ខ្លួនក្រុមប៉ូលិស៦នាក់ ដែលដើរលក់បំពង់ពន្លត់អគ្គិភ័យ តាមផ្ទះពលរដ្ឋ…
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មន្ត្រីនគរបាល , មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលជាប់កិច្ចសន្យា នៅផ្នែកបង្ការពន្លត់អគ្គិភ័យ នៅខណ្ឌដង្កោចំនួន៦ ដែលដើរលក់បំពង់ពន្លត់អគ្គិភ័យគ្មានច្បាប់ទម្លាប់ នៅចំណុចនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ មន្ត្រីនគរបាលដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួនទាំង៦នាក់ ទី១- អនុសេនីយ៍ឯក ហែម ហ៊ុ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្សន៍ច្រើនឆ្នាំ , ទី២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី , ទី៣- ឈ្មោះសាន វឌ្ឃន: ជាមន្ត្រីជាប់កិច្ចសន្យា (អ្នកបើកបរ), ទី៤- ឈ្មោះហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា ,ទី៥-ឈ្មោះ ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា និងទី៦- ឈ្មោះ ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។ ជាមួយគ្នានោះដែរ សមត្ថកិច្ចដកហូត រថយន្តម៉ាកFORD RANGER ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2AQ-0304 និងម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AX- 6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ មួយចំនួន។ សមត្ថកិច្ច បញ្ជាក់ថា មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យទាំង៦នាក់ ត្រូវសមត្ថកិច្ចនាំមកសាកសួរ ដើម្បីបញ្ជូនទៅស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
Read Moreមិនធម្មតាមែន!! ស្ងាត់ៗ សួស វីសា និងស្វាមី ធ្វើពិធីបង្កក់កូនស្រី គម្រប់១ខែ នៅថ្ងៃនេះបាត់ មើលទៅពិតជាអធិអធមណាស់…(មានវីដេអូ)
កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ កូនស្រី ដ៏គួរឲ្យស្រឡាញ់របស់តារាចម្រៀងរូបនេះ មានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងក្នាញ់ខ្លាំងណាស់ ពិសេសនោះ គឺមានសក់ច្រើនដល់ហើយ ដូចមនុស្សធំពេញវ័យ អ៊ីចឹង។ ចំណែកនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។ ម្សិលមិញ វីសា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា “ពេលនេះយើងបានត្រៀមរួចជាស្រេច ជាមួយការដេគ័រ និងការសាងសង់រោង រួមទាំងកន្លែងកម្មវិធីទាំងមូលរួចជាស្ថារពរ គឺម៉ោង1ភ្លឺតែម្តង អរគុណដល់ក្រុមការងារទាំងអស់គ្នាដែលបានខិតខំរៀបចំដើម្បីកម្មវិធីកូនស្រីខ្ញុំ (ថង សាម៉ូលីណា) ជួបគ្នាថ្ងៃស្អែកណាបងប្អូនភ្ញៀវកិត្តិយស សូមអរគុណ។ បញ្ជាក់ សម្រាប់កម្មវិធីកូនរបស់យើងខ្ញុំ ក៏មានការការពារ ទប់ស្កាត់ ជាមួយមេរោគកូវីដ១៩ ផងដែរ ដោយយើងមានម៉ាស៊ីនកម្ចាត់សម្លាប់មេរោគ និងមានអាកុលជែលបាញ់លាងសម្អាតដល់ភ្ញៀវកិត្តិយស ក្រោមពាក្យស្លោកការការពារប្រសើរជាងការព្យាបាល អរគុណសន្តិភាព”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖
Read Moreជួយស៊ែរម្នាក់មួយផង ម្តាយយើងម្តាយគេ!! ប្រទះឃេីញលោកយាយឈ្មោះ កេ គឹម អាយុ ៨៨ឆ្នាំ គាត់មករកកូនស្រីហើយវង្វេងនៅ សែនសុខ…
ប្រិយមិត្តអ្នកលេងហ្វេសប៊ុកទាំងអស់នៅពេលបានទទួលបានព័ត៍មានបងប្រុសម្នាក់ដែលគាត់បានប្រាប់ទៅផេកABCដោយមានអ៊ុំស្រីម្នាក់ដែលវង្វេងសាច់ញាតិដូច្នេះសូមមេត្តាស៊ែរចែករំលែកអោយបានដល់សាច់ញាតិរបស់អ៊ុំស្រីផង ក់ដែលវង្វេងសាច់ញាតិដូច្នេះសូមមេត្តាស៊ែរចែករំលែកអោយបានដល់សាច់ញាតិរបស់អ៊ុំស្រីផង ដើម្បីអោយគាត់បានទទួលយកអ៊ុំស្រីទៅផ្ទះវិញផងនេះបើតាមការបញ្ចាក់ពីលោក Soum Sonimith បានប្រទះឃេីញលោកយាយឈ្មោះកេ គឹម អាយុ ៨៨ឆ្នាំ គាត់មករកកូនស្រីហើយវង្វេងនៅ សែនសុខ ផ្លូវ១៩៨៦ ជិត Super store Supermarket កូនគាត់ធ្វើការនៅភ្នំពេញថ្មី។ ប្រសិនប្រិយមិត្តបានស្គាល់សូមទាក់ទងមកអេប៊ីសុីតាមរយៈលេខ:060/012/010:23 10 10ផុសដោយ:ប៉ូលីន
Read Moreតស៊ូគង់បានសម្រេច!! នារីគីឡូធ្ងន់ម្នាក់ តស៊ូតាម Crush លើបុរសកូរ៉េសង្ហាត្រកូលអភិជន រហូតបានរៀបការ…
តាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Koreaboo ពាក់ព័ន្ធនឹងនារីជនជាតិឥណ្ឌូនេស៊ីម្នាក់មានរូបរាងធាត់ បានរៀបការនឹងបុរសជនជាតិកូរ៉េ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ។ តាមការចុះផ្សាយបានឲ្យដឹងថា នារីជនជាតិឥណ្ឌូនេស៊ីរូបនោះមានឈ្មោះថា Vera Nanda Putri ត្រូវបានមនុស្សជុំវិញខ្លួន និង អ្នកស្អប់ សើចចំអកពីទំនាក់ទំនងស្នេហ៍របស់នាង និង បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ដោយលើកឡើងថាវាមិនអាចទៅរួច។ ក្នុងនោះ អ្នកស្អប់បាននិយាយថា Vera គឺជានារីដែលមិនស្អាត ហើយធាត់ រីឯមិត្តប្រុសរបស់នាងជាជនជាតិកូរ៉េស្រស់សង្ហា និង មកពីត្រកូលអភិជនម្នាក់ទៀតនោះ ។ ប្រភពដដែល បានរៀបរាប់ពីរឿងរ៉ាវជីវិតនៃទំនាក់ទំនងរបស់អ្នកទាំងពីរថា Vera Nanda Putri គឺជានារីជនជាតិឥណ្ឌូនេស៊ី ដែលមានក្តីស្រឡាញ់ផ្នែកវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង រហូតនាងខំប្រឹងសិក្សាភាសាកូរ៉េ និង បានចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅសាកលវិទ្យាល័យមួយនៅទីក្រុងសេអ៊ូល ។ មិនយូរប៉ុន្មាន នាងក៏បានជួបនឹងស្វាមីរបស់នាងឈ្មោះ Jun ដែលជាបុគ្គលិកផ្នែក្រាហ្វិកឌីហ្សាញ ហើយពួកគេក៏បានចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នា ។ ក្នុងកំឡុងពេលចាប់ផ្តើមស្នេហ៍ Vera គិតថា ទំនាក់ទំនងរបស់អ្នកទាំងពីរប្រហែលជាទៅមិនរួចដូចគេថា ក៏ព្រោះតែ Jun គឹជាបុរសសង្ហា តែបើក្រឡេកមកមើលរូបនាង គឺមានរាងធាត់ និង សម្រស់មិនស្អាតទៀត ។ តែដោយក្តីស្រឡាញ់ចេញពីបេះដូងពិតប្រាកដ មិនគិតពីសម្រស់ មិនគិតពីវណ្ណៈ និង ជាតិសាសន៍ មិត្តប្រុស Vera ក៏បានតេសុំឪពុករបស់ Vera រៀបការតាមច្បាប់ ហើយពួកគេក៏បានរៀបការនៅកំឡុងឆ្នាំ ២០១៧ ។ អ្វីកាន់តែរំភើបនោះ ក្នុងថ្ងៃរៀបការរបស់ពួកគេ គឺមានការចូលរួមជាភ្ញៀវកិត្តិយសពីអតីតប្រធាធិបតេយ្យប្រទេសកូរ៉េខាងត្បូងគឺលោក Susilo Bambang Yudhoyono និង ភរិយាទៀតផង ៕
Read More