គូស្នេហ៏មួយគូបានធ្វើឲ្យបងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការអាណិតអាសូរ និងជូនពរពួកគេផងដែរ ដោយសារតែគូស្នេហ៏មួយគូរនេះខាងប្រុស គឺជាអ្នករត់តុ តាមរោងការ និងភាគីខាងស្រី គឺជាអ្នកលាងចាន បានស្រលាញ់គ្នា និងបានរៀបចំពិធីភ្ជាប់ពាក្យ ក្រោមទិដ្ឋភាពអញ្ចើញចូលរួម ពីសំណាក់ចាស់ទុំទាំងសងខាង។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ តុលា មង្គល បានបង្ហោះទិដ្ឋភាពក្នុងពិធីនេះ និងបានភ្ជាប់មួយជាមួយពាក្យពេជន៏មួយឃ្លាឱ្យដឹងថា៖ «ជិវិតមានរឺក្រអោយតែចេះយល់ចិត្តគ្នា ក្តីស្រលាញ់ពីអ្នករត់តុ ដល់ក្មេងស្រីលាងចានតាមរោងការពិតជាកំសត់តិចហើយ។ ថ្ងៃនេះបងជាអ្នកគ្រប់គ្រងនៅតុលា មង្គលចុងភៅបុគ្គលិកទាំង២បានភ្ជាប់ពាក្យជាមួយគ្នាហើយ សូមជូនពរអោយប្អូនទាំង២មានសុភមង្គលនិងចេៈស្រលាញ់គ្នាផងដែរ»៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖
Read More