រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto ) ដែលកំពុងសម្រាកព្យាលបាលជំងឺនៅក្នុងមន្ទីពេទ្យនាក្រុងប៊ុយ តាប៉េស្ត បានសុំអធ្យាស្រ័យចំពោះកម្ពុជា ដែលលោកិនដឹងថាផ្ទុកកូវីដ ១៩ តាំងពីពេលណាមក ជាពិសេសចំពោះថ្នាក់ដឹកនាំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីដែលពាក់ព័ន្ធជាមួយនឹងកូវីដ១៩ ដែលកំពុងធ្វើចត្តាឡីស័ក ។ បើតាមលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រីបានបញ្ជាក់ថា គាត់បានធ្វើតេស្តអវិជ្ជមាននៃវីរុសកូវីដ១៩ នៅក្នុងប្រទេសរបស់គាត់ ទើបគាត់មកធ្វើទស្សនកិច្ចនៅកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ៦ វិច្ឆិកា ២០២០ នេះ ។ គួរបញ្ជាក់ផងដែរថា បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា មានមនុស្សចំនួន ៨៤០នាក់ បានប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសកុងគ្រី លោក ភីធើ ស៊ីចាតូ ដែលរកឃើញថាមានផ្ទុកកូវីដ១៩ ក្រោយពីរូបលោកចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅប្រទេសថៃ កាលថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ៕
Read MoreDay: November 6, 2020
អស្ចារ្យណាស់! នេះជាស្ត្រីខ្មែរដំបូងឈ្នះឆ្នោតជាក្រុមប្រឹក្សាសង្កាត់លេខ ៦ ក្រុង ឡុងប៊ិច
លោកស្រី Suely Saro ដែលមានសញ្ជាតិខ្មែរកាត់អាមេរិក បានជាប់ឆ្នោតជាក្រុមប្រឹក្សាសង្កាត់លេខ ៦ នៅទីក្រុង Long Beach ក្រោយឈរឈ្មោះប្រកួតប្រជែងតំណែងមួយនេះ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា សម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ នេះ ។ ភាពជោគជ័យនេះដែរ បានធ្វើឲ្យលោកស្រី Saro បានក្លាយជាស្ត្រីខ្មែរដំបូងបំផុត ដែលបានឈ្នះឆ្នោតជាក្រុមប្រឹក្សានៅសង្កាត់លេខ ៦ នៅទីក្រុង Long Beach ។ លោកស្រី Suely Saro អាយុ ៣៩ ឆ្នាំ ចាប់កំណើតក្នុងជំរំអន្តោប្រវេសន៍ថៃ ក្រោយឪពុកម្ដាយរបស់គាត់ជម្លៀសចេញពីកម្ពុជាទៅទីនោះក្នុងរបបប្រល័យពូជសាសន៍ ដោយក្រោយមកពួកគេបានធ្វើការជម្លៀសមកក្រុង Los Angeles មុនផ្លាស់ទីទៅរស់នៅក្នុងក្រុង Long Beach ។ លោកស្រីក៏ជាសមាជិកដំបូងប្រចាំគ្រួសារ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកអប់រំពីមហាវិទ្យាល័យ La Verne ៕
Read Moreវិទ្យាល័យមួយរៀបចំប្រឡងឌីប្លូម និងបាក់ឌុបសាកល្បង ឯលទ្ធផលសិស្សទី 9 ចំនួន 99 % ធ្លាក់
ដើម្បីចង់ដឹងពីសមត្ថភាពសិស្សវិទ្យាល័យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលស្ថិតនៅក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានរៀបចំការប្រឡងសាកល្បងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ។ ក្នុងនោះសិស្សានុសិស្សថ្នាក់ទី ៩ និងទី ១២ តម្រូវឱ្យប្រឡងក្នុងវិញ្ញាសាកម្រិតថ្នាក់ជាតិ ព្រមទាំងដំណើរការប្រឡងគឺរឹតបន្តឹងដូចទៅនឹងការប្រឡងថ្នាក់ជាតិដូច្នោះដែរ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យព្រួយបារម្ភខ្លាំងនោះ ពេលចេញលទ្ធផលប្អូនៗថ្នាក់ទី ៩ នៅវិទ្យាល័យមួយនេះធ្លាក់ស្ទើរទាំងអស់ ក្នុងកម្រិតនិទ្ទេសខ្សោយ ឯអ្នកជាប់វិញមានតែពីរបីនាក់ប៉ុណ្ណោះ ។ ចំណែកឯសិស្សទី ១២ មានជាប់មួយចំនួនតូច ហើយនិទ្ទេសដែលទទួលបានភាគច្រើនសុទ្ធតែ E ចំណែកឯនិទ្ទេស D C មានចំនូនតិចតួចប៉ុណ្ណោះ ដែលភាគច្រើនបានទៅលើសិស្សពូកែក្នុងថ្នាក់ ។ ទោះបីជាយ៉ាងនេះក្ដីនេះគ្រាន់តែជាការប្រឡងសាកល្បងប៉ុណ្ណោះ ដែលប្រៀបដូចជាការដាស់តឿនស្មារតីឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រតាមគ្រប់មធ្យោបាយ ដើម្បីអាចប្រឡងថ្នាក់ជាតិពិតប្រាកដទទួលបានភាពជោគជ័យ ៕
Read Moreកូនប្រុស ពេជ្រ សូលីកា និងគូរដណ្តឹង កាន់តែធំ កាន់តែគួរឲ្យក្នាញ់ ចាប់ផ្តើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ាមី ដល់ថ្នាក់ សូលីកា និយាយបែបនេះ ថា…
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ថា តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ពេជ្រ សូលីកា បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួនប៉ុន្មានសន្លឹក ដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ជាប់សារមួយថា “ចាប់ផ្ដើមលេង ចាប់ផ្ដើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ែ កណ្ដុរមាស”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រតារាចម្រៀងស្រី ស្រស់ស្អាតរូបនេះ បានចូល comment ថា ៖ ម៉ាមី នៅតែស្រស់ស្អាត, កូនបងគួរឲ្យក្នាញ់ម្លេស, មុខដូចប៉ាៗណាស់, អត់យល់ពី mommy សោះម៉េចបានស្អាតម្លឹងៗ, ឆ្ងល់ម៉េចម៉ាក់ៗអូន នៅស្អាតម្លេស, ឆ្ងល់ថា ក្រណាត់ពេញផ្សារ ម៉េចម៉ែស្លៀក ខោរហែក អ៊ីចឹង, អូនឆ្ងល់ឃើញម៉ាមីស្លៀកខោរហែក។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
Read Moreហួសចិត្ត!! បាត់ប្រពន្ធ ១ខែ ប្តីខំដើររកគ្រប់កន្លែងមិនឃើញ បែរជាឃើញនៅជាមួយប្អូនធម៌ ក្បែរខ្លួនទៅវិញ…
បុរសអភ័ព្វស្នេហ៍ម្នាក់ តាមស្វែងរក ប្អនធម៌លូកថ្លើម បេះយក ប្រពន្ធទៅបាត់ អស់រយ:ពេលជាង ១ខែ ស្រាប់តែតាមស្វែងរកឃើញផ្ទះប្រពន្ធនិង ប្អូនធម៌នោះ កំពុងសោយសុខ ជាមួយគ្នា ក៏ស្រែកឡូឡា ប ង្កឲ្យមាន ជម្លោះបែ កផ្សែង ធ្វើឲ្យមាន ការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចប៉ូលិស និងមន្ត្រីស ង្កាត់ មកជួយចាប់ បំបែក ចេញ នៅក្នុងបុរីសន្តិភាព២ សហគមន៍៦ ភូមិតំណាក់ ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោ ធិ៍សែនជ័យ។ បុរសជាបងធម៌ ឈ្មោះ ង៉ែត ផេង អាយុ៣៩ឆ្នាំ មុខរបរ អាជីវករ លក់ដូរ មានទីលំនៅផ្ទះលេខ៣៨ ភូមិថ្មី សង្កាត់ ដង្កោ ខណ្ឌដង្កោ ។ ស្រីជាអតីត ប្រពន្ធ ឈ្មោះ ឈន វ៉ាន់ស៊ីន អាយុ ៣៥ឆ្នាំ មុខរបរ ជាអាជីវករ លក់ខោអាវ នៅផ្សារ កាណាឌីយ៉ា បច្ចុប្បន្នរស់នៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ជាមួយបុរសសង្ហា ជាប្អូនធម៌របស់ប្ដី ។ ចំណែកបុរសជាប្អូនធម៌ ឈ្មោះ ឈឹម ចាន់ធី អាយុ៣៨ឆ្នាំ ជាមន្ត្រីអាវុធហត្ថ ខណ្ឌដង្កោ។ បុរសជា បងធម៌ឈ្មោះ ង៉ែត ផេង បានឲ្យដឹងថា គាត់ស្រឡាញ់ រាប់អានគ្នាជាមួយ បុរសឈ្មោះ ឈន វ៉ាន់ធី ជាមន្ត្រីអាវុធហត្ថខណ្ឌដង្កោ ជាបងប្អូនធម៌ អស់រយ:ពេលជាង ២ឆ្នាំមកហើយ គឺស្រឡាញ់គ្នា ដូចបងប្អូនបង្កើត…
Read More