បុរសម្នាក់ បានដើចេញពី គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុក អង្គស្នួលដោយហួសចិត្តនិងមិនយល់ពី ច្បាប់របស់គ្រឹះស្ថាន មួយនេះ ខណៈរូបគាត់មានលុយ គ្រប់ចំនួនយកទៅបង់ ផ្តាច់ឲ្យ គ្រឹះស្ថានឯកជន មួយនេះ ដើម្បីទទួលបានប្លង់ដី ជាកម្មសិទ្ធរបស់គាត់យក មកប្រើប្រាស់វិញ ប៉ុន្តែបែរជាខាងគ្រឹះស្ថាន បានពន្យារពេល ពីមួយថ្ងៃទៅ មួយថ្ងៃធ្វើឲ្យ អតិថិជនមានការខឹង សម្បាយ៉ាងខ្លាំង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៣រសៀលថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោក ញ៉ាញ់ យន ដែលជាអតិថិជនគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន(ខេមបូឌា) មានស្រុកកំណើត នៅក្នុងភូមិត្រពាំងស្គន់ ឃុំពាំងល្វាស្រុក ឧដ្ដុង្គខេត្តកំពង់ស្ពឺ បានរៀបរាប់ ប្រាប់អង្គភាពនគរ ដ្រេហ្គនឲ្យដឹងថា៖ រូបគាត់បានខ្ចីប្រាក់ ពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ជាលើកទី២ ហើយ ដោយខ្ចីលើកទីមួយរូបគាត់បង់ បានពាក់កណ្តាលហើយ ហើយគាត់ក៏បាន ខ្ចីថែមជាលើក ទីពីរដោយខាងគ្រឹះស្ថានបានយល់ព្រមឲ្យខ្ចីផងដែរ។ រូបគាត់បានបន្តទៀតថា៖ ដោយយោងតាមលក្ខខ័ណ្ឌរបស់គ្រឹះស្ថានវែលខមហ្វាយនែន (ខេមបូឌា) ម.ក ដោយតម្រូវឲ្យអតិថិជន បង់ការប្រាក់រយះពេល ១២ខែស្មើរនិង១ឆ្នាំ អតិថិជនអាចមានសិទ្ធបង់ផ្តាច់បាន(ទាំងដើមទាំងការ) ។ ដូច្នេះរូបគាត់បានបង់អស់ឲ្យទៅខាងគ្រឹះស្ថានខាងលើនោះបានរយះពេល១២ខែហើយ ដោយខាងគ្រឹះស្ថានបានប្រាប់គាត់ថាបើបង់បានគ្រប់១២ខែហើយត្រឹមត្រូវតាមការរបស់គ្រឹះស្ថាន។ ស្រាប់តែនៅថ្ងៃកើតហេតុរូបគាត់(អតិថិជន) បានយកប្រាក់ទៅបង់ឲ្យគ្រឹះស្ថានឯកជនវែលខម ហ្វាយនែន (ខេមបូឌា) ម.កសាខាស្រុកអង្គរស្នួលបែជាខាងគ្រឹះស្ថានបានពន្យារពេលក្នុងការបង់លុយផ្តាច់ទៅវិញដោយបានប្រាប់គាត់ថា៖ ឲ្យយកប្រាក់មកបង់នៅថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០២០ហើយ នៅពេលដែលគាត់យកប្រាក់មកបង់ស្រាប់តែខាងភ្នាក់ងារគ្រឹះស្ថានប្រាប់គាត់ថា៖ មេជាប់រវល់ដោយបានសរសេរលើលិខិតបញ្ជាក់ប្រាប់គាត់ឲ្យមកបង់នៅថ្ងៃទី ០៤ខែឆ្នាំដដែល។ លុះដល់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២០ រូបលោកបានយកប្រាក់មកបង់ម្តងទៀត បែរជាខាងភ្នាក់ងារគ្រឹះស្ថានប្រាប់គាត់ថា មេជាប់រវល់ទៀត។អតិថិជនរូបនោះ បានបន្តឲ្យដឹងទៀតថា៖ ដោយសារតែគាត់មិនមានពេលត្រឡប់ទៅវិញទៅមកគាត់ ក៏អង្គុយចាំនៅក្នុងគ្រឹះស្ថាននោះតាំងពី ព្រឹកដល់ល្ងាចក៏នៅតែមិនមានភ្នាក់ងាររបស់គ្រឹះស្ថានណាម្នាក់ចេញមកទទួលយកការបង់ប្រាក់ផ្តាច់របស់គាត់ឡើយ។ ដូច្នេះហើយរូបគាត់បាន…
Read MoreDay: November 5, 2020
ជួយស៊ែរផង!! ពេទ្យកាល់ម៉ែត្រប្រកាសថា ផឹកសុរាលើសពី ៣ ឬ ២ កែវក្នុង ១ ថ្ងៃ ប្រឈមជំងឺដ៏កាចសាហាវមួយនេះ…
មន្ទីរពេទ្យកាល់ម៉ែត្របានចែករំលែកការយល់ដឹង ចំពោះការទទួលទាន គ្រឿងស្រវឹង និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសុខភាពប្រសិនបើអ្នកផឹកជាប្រចាំ និងលើសពីបរិមាណកំណត់ ។ មន្ទីរពេទ្យដ៏ល្បីមួយនេះបានឱ្យដឹងថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺ ជាមូលហេតុចម្បងមួយដែលធ្វើឱ្យមានការរលាកថ្លើមស្រួចស្រាវ និង ការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលឱ្យបានត្រឹមត្រូវនោះទេ វានឹងវិវឌ្ឍន៍ទៅជាជំងឺក្រិនថ្លើម និង មហារីករីកថ្លើមផងដែរ ។ ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬ ប្រចំាថ្ងៃចាប់ពីបរិមាណលើសពី ៣ កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និងលើសពី ២កែ វស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្រ្តី គឺអាចបង្កជាការរលាកថ្លើម ។ ក្នុងនោះដែរស្ដង់ដារនៃការទទួលទានសុរាមានដូចខាងក្រោមនេះ៖ ១. ចំពោះស្រាបៀ ១កែវស្តង់ដា ស្មើនឹង 340 មីលីលីត្រ ប៊ី អាល់កុល 5% ២. ចំពោះស្រាក្រហម ១កែវស្ដង់ដា 150 មីលីលីត្រ អាល់កុល12%) ៣. ចំពោះស្រាwhiskey ១កែវស្ដង់ដា 45-50 មីលីលីត្រ អាល់កុល40-45% ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និង កម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា ។ ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរលាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារឱ្យមកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និង ពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និង សញ្ញានៃការរលាកថ្លើម ។ នៅក្នុងករណីខ្លះអ្នកជុំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់ វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ ។ ក្នុងករណីការរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងរ ដោយសុរា អត្រាស្លាប់គឺខ្ពស់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ ៕
Read Moreស្អាតហើយ ចិត្តល្អទៀត ! ឃើញបងស្រីម្នាក់ កើតជំងឺសាហាវពេក កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ សម្រេចជូនថវិកា ដល់ទៅ…(មានវីដេអូ)
អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា មហាជន ទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ សឹងតែមិននឹកស្មានដល់។ ក្រៅពីមុខជំនួញ លោកស្រី និងស្វាមី ក៏ត្រូវបានគេមើលឃើញថា ជាបុគ្គល ដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលពួកគាត់ទំាងពីរ បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២០ គេឃើញ លោកស្រី បានបង្ហោះវីដេអូមួយ ពីសកម្មភាពបានទៅជួបផ្ទាល់បងស្រីម្នាក់ដែលមានជំងឺចម្លែកម្យ៉ាង។ ក្រោយសួរនាំដឹងរឿងហើយ កើតក្តីអាណិតខ្លោចចិត្ត លោកស្រី បានឧបត្ថម្ភ នូវថវិកាដល់ទៅ ២០០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសម្រួល ក្នុងការព្យាបាលជំនឺនេះ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា “អាណិតណាស់លោកអើយ ជំងឺអីលូវសាហាវណាស់ នាងខ្ញុំ មិនអាចជួយអីបាន ក្រៅតែពីថវិកានោះទេជួយគាត់បន្តការព្យាបាល 2000$ លេខគាត់ 099804684″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ ៖
Read Moreសម្ដេច ហ៊ុន សែន សូមព្រះរាជទានទោសពីព្រះមហាក្សត្រ មិនអាចដង្ហែព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ…
នៅថ្ងៃទី ៤ ខែវច្ឆិកា ២០២០ កន្លងទៅនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖ «ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាបាន» ។ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេស និង ពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី ៣ វិច្ឆិកា ២០២០ មានផ្ទុកវីរុសកូវីដ ១៩ ដោយក្នុងដែរសម្ដេចក៏បានជួបផ្ទាល់ជាមួយមន្ត្រីកាទូតជាន់ខ្ពស់របស់ប្រទេសហុងគ្រីរូបនេះដែរ ។ យ៉ាងណាក្ដីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើតេស្តរួចហើយ និងទទួលបានលទ្ធផលអវិជ្ជមាននៃវីរុសនេះ តែទោះបីជាយ៉ាងនេះក្ដីសម្ដេចត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ៕
Read Moreវៀតណាម៖ រដ្ឋាភិបាលវៀតណាម តែងតែយកចិត្តទុកដាក់ ដល់ពលរដ្ឋខ្មែរ ដែលរស់នៅទឹកដីកម្ពុជាក្រោមជានិច្ច…
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបាន ចេញនូវគោលការណ៍ណែនាំនិងគោលនយោបាយ ជាច្រើនដើម្បី វិនិយោគ ការអភិវឌ្ឍផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ នៅភាគខាងត្បូងវៀតណាម មានដូចជា៖ គោលនយោបាយដើម្បីគាំទ្រដល់ការអភិវឌ្ឍផលិតកម្មនិង ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ការគាំទ្រសម្រាប់ការតាំងទីលំនៅ និងការប ង្កើតការងារ គាំទ្រដល់ គ្រួសារក្រីក្រ សាងសង់លំនៅឋាន…។ គោលនយោបាយ ផ្តល់ប្រាក់កម្ចី សម្រាប់ដើមទុនអភិវឌ្ឍន៍ផលិតកម្ម ដល់គ្រួសារជនជាតិភាគតិច មានការលំបាកជាពិសេស។ គាំទ្រថ្លៃសិក្សា សម្រាប់សិស្ស និងនិស្សិត។ ការគាំទ្រការធានា រ៉ាប់រងសុខភាព … សម្រាប់ប្រជាជនខ្មែរ គឺជាការងារស្នូល និងទៀងទាត់របស់រដ្ឋាភិបាលមូលដ្ឋាន។ ការយកចិត្តទុកដាក់ ចំពោះជីវិតនិងការអភិវឌ្ឍរបស់ជនជាតិដើមភាគតិច ខ្មែរត្រូវបានបង្ហាញយ៉ាងច្បាស់ ដូចខាងក្រោម៖ទីមួយ៖ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច – សង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនខ្មែរ។ ប្រទេសវៀតណាម បានចេញ និងអនុវត្តគោលនយោបាយជាច្រើន ដើម្បីជួយប្រជាជនខ្មែរ ឱ្យរួចផុតពីភាពក្រីក្រ ធ្វើឱ្យប្រសើរ ឡើងនូវជីវភាព រស់នៅរបស់ពួកគាត់ និងលើកកម្ពស់ជីវភាពរស់នៅនិងការ កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រាក់កម្ចីសម្រាប់ផលិតកម្ម ការទិញឧបករណ៍ កសិកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ … សម្រាប់ជនជាតិខ្មែរ ហើយទទួលបានលទ្ធផលវិជ្ជមាន។ដោយសារ គោលនយោបាយខាងលើនេះជីវភាពរស់នៅ របស់ប្រជាជនខ្មែរមានការកើនឡើង ឥតឈប់ឈរ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិច មានការថយចុះ ៤%ក្នុងមួយឆ្នាំ។ មានគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ។ ទីពីរ៖ ផ្តោតសំខាន់លើការផ្សារភ្ជាប់ ក្នុងការអភិវឌ្ឍវប្បធម៌ ការអប់រំ និងសុខភាព បង្កើនស្មារតី ជីវភាពរស់នៅរបស់ ពលរដ្ឋខ្មែរ។ដើម្បីអភិវឌ្ឍការអប់រំ សម្រាប់ជនជាតិខ្មែរ រដ្ឋបានអនុវត្តគោលនយោបាយ ជាច្រើនដូចជាគោលនយោបាយ ជួយដល់សិស្សក្រីក្រ ដែលជាកូនខ្មែរក្រីក្រ (ចំនួននិស្សិតខ្មែរសរុប ដែលគាំទ្រនៅតាមខេត្ត ដែលបានរាយការណ៍ មានចំនួន ៧៩.២៦០នាក់) ។ គោលនយោបាយ ជ្រើសរើសនិស្សិតខ្មែរ ទៅរៀននៅសាកលវិទ្យាល័យ មហាវិទ្យាល័យនិងស្ថាប័នអប់…
Read Moreនៅចាំគាត់ទេ? នេះហើយគឺជាឆាកជីវិតដ៏សែនកំសត់ របស់ អតីតាតារាចម្រៀង អ៊ុំ គន្ធា ស្តាប់ហើយអាណិតខ្លោចចិត្ត…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អុឹម ជីវ៉ា បានបង្ហោះរូបភាព និងវីដេអូ ខណៈលោកបានទៅជួបផ្ទាល់ជាមួយ អតីតតារាចម្រៀងស្រី គឺ អ្នកនាង អ៊ុំ គន្ធា។ ក្រោយស្តាប់ កិច្ចសម្ភាសន៍នេះហើយ ធ្វើឲ្យគ្រប់គ្នា អាណិតខ្លោចចិត្តចំពោះ អតីតារាចម្រៀងស្រីរូបនេះជាខ្លាំង។ អតីតតារាចម្រៀងអ្នកនាងអ៊ុំគន្ធា ត្រូវបានឃ្លាតចាកពីសិល្បៈរយៈពេលជិត 10 ឆ្នាំមកហើយដោយសារជំងឺ ធ្វើឲ្យអ្នកនាងគេចខ្លួនពីពិភពសិល្បៈ ហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរ ។ បច្ចុប្បន្ននេះ ទោះបីជាមានអ្នកខ្លះ មើលងាយអ្នកនាង ក៏អ្នកនាងមិនខឹងសម្បានឹងគេដែរ ដោយនាងគិតថា ជីវិតគឺជាការតស៊ូ តស៊ូរហូតដង្ហើមចុងក្រោយ ហើយសព្វថ្ងៃនេះនាងអ៊ុំគន្ធា រស់នៅជាមួយបងប្អូន នៅភូមិវិមានទ្រង់ សង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក អុឹម ជីវ៉ា និងអ្នកនាង អ៊ុំ គន្ធា ទំាងអស់គ្នា ៖
Read Moreលែងខូចណាស់!! លោកត្រាំឡាំប៉ា ប្តឹងឲ្យឈប់រាប់សន្លឹកឆ្នោះ ព្រោះគូរប្រជែងនាំមុខ…
(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ទោះបែបណា បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោត តំណាង ២៦៤រូប ទៅនឹង២១៤រូប។ លោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ៦រូបទៀតប៉ុណ្ណោះ ដើម្បីផ្ដួលលោក ត្រាំ ខណៈលោកកំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋ Nevada ៤៩.៣ភាគរយ ទល់នឹង៤៨.៧ភាគរយ។ បើលោក បៃដិន ឈ្នះក្នុងរដ្ឋ Nevada ដែលមានអ្នកបោះឆ្នោតតំណាង៦រូប នោះសមល្មមគ្រប់គ្រាន់ឱ្យលោកទទួលបាន អ្នកបោះឆ្នោតតំណាង២៧០រូប។ សូមជម្រាបថា នៅក្នុងរដ្ឋ Georgia លោក ត្រាំ កំពុងនាំមុខលោក បៃដិន ៤៩.៩ភាគរយ ទល់នឹង៤៨.៩ភាគរយ ហើយរដ្ឋមួយនេះទៀតសោត មានអ្នកបោះឆ្នោតតំណាង ១៦រូប។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានអះអាងថាលោកនឹងស្នើឱ្យតុលាការកំពូលធ្វើអន្តរាគមន៍បញ្ឈប់ការរាប់សន្លឹកឆ្នោត ស្របពេលក្រុមយុទ្ធនាការ របស់លោកក៏បានដាក់ពាក្យបណ្ដឹង ស្នើបញ្ឈប់ការរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Michigan និងរដ្ឋ Pennsylvania ផងដែរ។ លោក ត្រាំ តែងតែចោទប្រកាន់ថាការបោះឆ្នោត ឆ្នាំ២០២០នេះ គឺពោរពេញដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលផ្ទាល់ចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសនីយ៍៕
Read Moreសម្តេចតេជោ ហ៊ុន សែន និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ ប៉ុន្តែនៅតែធ្វើចត្តាឡីស័ក ដើម្បីសុវត្ថិភាព…
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ដែលមានទាក់ទងជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានចេញហើយ ដោយលទ្ធផលអវិជ្ជមាន ទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលមុិញមាន វិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។ ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។ សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមាន ជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់ តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។ សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។ ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេចនិងចុះហត្ថលេខា លើឯកសារនានារបស់រាជរដ្ឋាភិបាល បានដដែល។សមាជិករាជរដ្ឋាភិបាល អភិបាលខេត្តនិងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់ តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភ ពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។
Read More