ភ្នំពេញ៖ ពិតណាស់នៅក្នុងរង្វង់គ្រួសារមួយតែងតែមានរឿងប៉ះទង្គិចគ្នាទៅវិញទៅមក គ្រាន់តែទំហំនៃរឿងនោះមានតិច ឬក៏ច្រើន ដោយបញ្ហាគ្រប់យ៉ាងទាំងអស់សុទ្ធតែមានផ្លូវដោះស្រាយ លើកលែងតែបុគ្គលណាម្នាក់មានចិត្តវៀចវេរ ចង់ដោះដៃចោលក្រុមគ្រួសារទេទើបត្រូវពិបាកដោះស្រាយ។ ជាក់ស្ដែងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ឈ្មោះ Love Ya Ya បានបង្ហោះរូបភាពជាច្រើន រួមទាំងសាររៀបរាប់នៅរឿងដ៏គួរឲ្យអាណិតមួយថា៖«ខំលក់បាយសង្សំលុយអោយអ្នកឯងរៀនច្បាប់មានមុខមានមាត់ដល់ពេលអ្នកឯងរៀនច្បាប់រួចហើយអ្នកឯងបានសងអ្វីខ្លះអោយខ្ងុំជាក្មេងញៀនថ្នាំខ្ងុំខំកែ ខំលក់បាយទាំងគ្រប់ខែ លក់ដល់កូនខ្ចីមិនដែថាសំរាក់ លក់ទាំងពោះធំឃ្លានអីក៏មិនហ៊ានហូបខ្ងុំជឿថាអ្នកដឹងច្បាស់ហើយ»។ ពាក់ព័ន្ធនឹងករណីនេះដែរយើងពុំទាន់បានឃើញភាគីខាងប្ដីចេញមកប្រតិកម្មយ៉ាងណានោះទេ ហើយខាងនារីជាប្រពន្ធក៏ពុំទាន់បានផុសអ្វីទៀតដែរ រឿងហេតុប្រែប្រួលយ៉ាងណានោះ យើងនឹងរង់ចាំស្វាគមន៌ការបកស្រាយពីគ្រប់ភាគីសងខាងគ្រប់ពេលវេលា ៕
Read MoreDay: November 3, 2020
គួរឲ្យគោរពណាស់!! ដូចដែលបានសន្យា លោកគ្រូដែលបង្ហោះវីដេអូកូនសិស្សមករៀនគ្មានពាក់ស្បែកជើង បាននាំយកសម្ភារសិក្សាមកចែកជូនដល់ក្មេងៗ និងបានលេីកឡើងថា…(មានវីដេអូ)
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ដោយមេីលឃេីញពីទុក្ខលំបាក ភាពខ្វះខាត និងការតស៊ូរបស់ក្មេងប្រុសដ៏កំសត់ម្នាក់នៅខេត្តបាត់ដំបងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករួចមក លោកស្រី ទ្រី ក៏បានឲ្យក្រុមការងាររបស់គាត់ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកា ១លានរៀល សម្រាប់ទុកឲ្យប្អូនប្រុស យកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះដែរ លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភដល់លោកគ្រូរបស់ក្មេងប្រុសខាងលេីនូវថវិកាចំនួន ១០០ដុល្លារផងដែរ សម្រាប់ជាការលើកទឹកចិត្តរូបលោក នូវកិច្ចការល្អៗ ដើម្បីជួយទៅដល់ក្មេងៗ សិស្សានុសិស្សទាំងអស់ ដែលជាទំពាំងស្នងឬស្សី នៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកគ្រូ ក៏បានបដិសេធមិនទទួលយកនោះទេ ព្រោះថាទង្វើដែលគាត់បានធ្វើ គឺមិនចង់បានអ្វីមកវិញនោះឡើយ។ ក៏ព្រោះតែទង្វើដ៏ល្អរបស់គាត់បែបនេះហើយ លោកស្រី ទ្រី ដាណា ក៏បានបន្ថែមថវិកាចំនួន៤០០ដុល្លារទៀត (សរុបមុននឹងក្រោយ គឺ៥០០ដុល្លារ) ទុកសម្រាប់អោយលោកគ្រូ Sok Rithydouk យកទៅប្រើប្រាស់តាមតម្រូវការរបស់លោកគ្រូ ដើម្បីទិញសម្ភារសិក្សាជូនទៅដល់ក្មេងៗ ដែលរៀននៅសាលាបឋមសិក្សា ស្វាយស មានទីតាំងស្ថិតនៅ ឃុំតាប៉ុន ភូមិស្វាយស ស្រុកសង្កែ ខេត្តបាត់ដំបង។ យ៉ាងណាមិញ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដូចតាមការគ្រោងទុក និងតាមការលេីកឡើងពីខាងដេីមមកនោះ លោកគ្រូក៏បានយកថវិកាដែលទទួលបានទៅចាត់ចែងទិញជាសម្ភារសិក្សា និងកងចំនួន១គ្រឿងចែកជូលដល់សិស្សានុសិស្ស ដោយក្នុងនោះ លោកគ្រូបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារដូចតទៅ៖ «សូមថ្លែងអំណរគុណ បងស្រី ទ្រី ដាណា ព្រមទាំងស្វាមី សារជាថ្មីម្តងទៀត ដែលជាម្ចាស់ហាង លក់មាស ពេជ្រ និងជាម្ចាស់ក្រុមហ៊ុន គ្រឿងសំអាង NNP សម្ភារសិក្សា បានប្រគល់អេាយក្មេងៗរួចរាល់ ទឹកប្រាក់ ៥០០ $ ចំនាយទៅលេី ១. សៀវភៅ ១២០០ ក្បាល…
Read Moreសូមចូលរួមត្រេកអរ!! ទីបំផុតខ្ញុំមានថ្ងៃនេះហើយ ថ្ងៃដែលមនុស្សគ្រប់គ្នារង់ចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ…
ពិធីមង្គលការ គឺជាថ្ងៃដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប មិនថាតែមនុស្សប្រុស ឬក៏ជាមនុស្សស្រីនោះឡេីយ ហើយក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃដ៏មានអនុស្សាវរីយ៍មួយដែលមានន័យបំផុត ក្នុងឆាកជីវិត ធ្វើឱ្យយេីងគ្រប់គ្នាចងចាំមិនភ្លេច នូវថ្ងៃដ៏មានន័យ មានជ័យមង្គល សិរីសួស្ដី និងមានសេចក្ដីសុខបំផុតផងនោះ។ ដោយឡែក ងាកមកចាប់អារម្មណ៍ពីរោងពិធីមង្គលការមួយនេះវិញ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយការតុបតែងយ៉ាងស្រស់ស្អាត ព្រមជាមួយស្នាមញញឹមយ៉ាងរីករាយពីកូនក្រមុំ និងកូនកំលោះ ពិតជាសាកសមនឹងគ្នាណាស់។ ទន្ទឹមនឹងនេះដែរ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Oun Horng ដែលត្រូវជាកូនក្រមុំបានមានលេីកឡើងថា៖ «ថ្ងៃដែលមនុស្សគ្រប់គ្នារង់ចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ថ្ងៃដែលមានមនុស្សជាច្រើនសម្លឹងមើលមកតែយើង 2នាក់ វាពិតជារំភើបខ្លាំងណាស់ ទីបំផុតខ្ញុំមានថ្ងៃនេះហើយ អរគុណក្តីស្រលាញ់បងមានចំពោះអូន ឆាត វាសនា ខ្ញុំជឿថាមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់មានថ្ងៃនេះដូចគ្នា»។
Read Moreប្រពៃណាស់ ជួយស៊ែរផង!! យាយកន្តែរ៉ែ ប្រកាសបង្ហាត់របាំបុរាណ និង ល្ខោនខោលឥតគិតថ្លៃដល់យុវជន…
មិនត្រឹមតែជាសិល្បករផ្នែករបាំបុរាណនោះទេ លោក ហង់ ភូមិរ៉ា ដែលមហាជនអ្នកគាំទ្រតែងហៅថា យាយកន្តែរ៉ែ ក៏ជាប្រធានក្រុមសិល្បយុវជនល្ខោនខោលជំនាន់ថ្មី ផងដែរ ។ ក្នុងនាមជាប្រធាក្រុមសិល្បល្ខោនខោលជំនាន់ថ្មី នេះដែរ យាយកន្តែរ៉ែ តែងតែបង្កើតការបង្ហាត់បង្រៀនរបាំបុរាណ និង ល្ខោនខោល ឥតគិតថ្លៃជារឿយៗដល់យុវជនជំនាន់ក្រោយ ក្នុងគោលបំណងបង្ហាត់បង្រៀនយុវជនឲ្យមានចំណេះដឹងផ្នែកសិល្បៈបុរាណ និងចូលរួមចំណែកក្នុងការថែរក្សានូវទម្រង់សិល្បៈបុរាណមួយទុកឲ្យខ្មែរជំនាន់ក្រោយផងដែរ ។ ម្យ៉ាងវិញទៀត ការហាត់ល្ខោន និងរបាំបុរាណ ជាចំណែកមួយក្នុងការចូលរួមអភិរក្ស និង ថែរក្សានូវសម្បត្តិវប្បធម៌បន្សល់ពីដូនតាយើង ដូចនេះសម្រាប់អ្នកដែលចង់រៀនទម្រង់ល្ខោនខោលនិងរបាំក្បាច់បុរាណផ្សេងទៀតអាចទាក់ទងមកក្រុមលោកបានគ្រប់ពេល ។ យ៉ាងណាមិញ នៅពេលខាងមុខនេះដែរ ក្រុមសិល្បយុវជនល្ខោនខោលជំនាន់ថ្មី ក៏បានប្រកាសដល់យុវវ័យជំនាន់ក្រោយ ដែលស្រឡាញ់របាំបុរាណ និង ល្ខោនខោល អាចចូលហាត់រៀនដោយឥតគិតថ្លៃ ៕
Read Moreក្តុកក្តួលណាស់!! អូនលាហើយលាគ្មានថ្ងៃត្រឡប់វិញទេ សូមឪពុកម្ដាយទាំងអស់ដែលមានកូនតូចៗ កុំប្រហែសឲ្យសោះកូនក្ដៅ ខ្លួនប្រញាប់យកទៅពេទ្យ…(មានវីដេអូ)
យោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Srey Neang ដែលត្រូវជាសាច់ញាតិរបស់ស ព បានបង្ហោះនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០កាលពីម្សិលមិញឲ្យដឹងថា “អូនលាហើយលាគ្មានថ្ងៃត្រឡប់វិញទេសូមឪពុកម្ដាយទាំងអស់ដែលមានកូនតូចៗកុំប្រហែសឲ្យសោះកូនក្ដៅខ្លួនប្រញាប់យកទៅពេទ្យភ្លាមកុំទុកអោយហួសពេលអាងស្ដាយក្រោយសូមឲ្យក្មួយទៅឲ្យបានសុខ😭😭😭😢😢 ” ។ ជាក់ស្តែងគណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ប្រាប់ថា ក្មេងនេះស្លា ប់ដោយសារតែជំងឺគ្រុនឈាមនិងឈាមស មូលហេតុនេះទើបបណ្តាលអោយស្លាប់ ។
Read Moreគួរឲ្យសរសើរណាស់!! ១១ ភូមិហើយនៅស្រុកបន្ទាយស្រី មានភ្លើងបំភ្លឺតាមដងផ្លូវមួយយប់ទល់ភ្លឺ មិនចាញ់អ្នកទីក្រុងទេ…
តាមទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា រហូតមកដល់ពេលនេះ អំពូលសូឡាជិត ៣០០០ អំពូលត្រូវបានបំពាក់នៅក្នុងស្រុកបន្ទាយស្រី ហើយដែលអំពូលទាំងអស់នេះបានមកពីការចូលរួមឧបត្ថម្ភ និង ថវិការៃអង្គាសពីសប្បុរសជនទាំងស្រុង ។ ក្នុងនោះ មានភូមិចំនួន ១១ ដែលបានបំពាក់ទាំងស្រុង ឬ មួយភាគធំ ជាពិសេសតំបន់ដែលស្ថិតនៅជាប់ផ្លូវដែលមានចរាចរណ៍ឆ្លងកាត់ច្រើន និង នៅសល់ភូមិចំនួន ២៥ ទៀតដែលយុទ្ធនាការនេះមិនទាន់បានទៅដល់ ។ ជួសមុខឱ្យប្រជាពលរដ្ឋទាំង៣០០០គ្រួសារ ដែលទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងនេះ លោកអភិបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមយ៉ាងមានអត្ថន័យក្នុងការជួយផ្លាស់ប្តូរមុខមាត់ និង ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទនៃស្រុកបន្ទាយស្រី ។ លោកឃឹម ហ្វីណង់ បានថ្លែងយ៉ាងដូច្នេះថា៖ “សុខចិត្តយឺតបន្តិចតែមិនបោះបង់” ហើយក្នុងនាមអភិបាលស្រុក ខ្ញុំប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែងរហូតដល់គ្រប់ផ្ទះទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានបំពាក់អំពូលសូឡាជូន និងយុទ្ធនាការនេះត្រូវបានបញ្ចប់ទាំងស្រុង» ៕
Read Moreអាណិតណាស់! ប្រទះឃើញអ៊ុំប្រុសម្នាក់ សម្រេចចិត្តសម្រាននៅនឹងដីក្បែរផ្លូវ មានតែភួយមួយ ហើយពេលសួរគាត់ថា…
កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មហាជនមានការអាណិតអាសូរ ដល់លោកអ៊ុំម្នាក់ មិនដឹងថាកូនចៅគាត់នៅទីណាទេ ត្រូវបានគេប្រទះឃើញសម្រាននៅលើដី ហើយមានតែភួយមួយជាប់ខ្លួន។ នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ Bros EN បានបង្ហោះរូបភាពរបស់លោកអ៊ុំ ជាមួយនឹងសារថា: “មានបងប្អូងណាស្គាល់គាត់អត់ជួយចែករំលែកអោយកូនចៅគាត់ដឹងផង គាត់អស់កម្លាំង ទៅលែងរួចហើយ នៅផ្លូវ 41 ចុះមកផ្លូវទន្សាយស្ដាយចាន់ 3 រយម៉ែត្រ”។ ក្រោយឃើញបែបនេះ មហាជនបាននាំគ្នាជួយស៊ែរ និងសង្ឃឹមថាគ្រួសាររបស់គាត់បានឃើញ និងយកគាត់ទៅកន្លែងរស់នៅធម្មតាវិញផងដែរ៕
Read Moreហេតុអ្វីមនុស្សល្អអាយុខ្លីម្ល៉េះ!! គាត់គឺជាប្រជាការពារស្ម័គ្រចិត្ត ចូលរួមការងារសង្គម តែត្រូវបានទទួលមរណភាព ដោយសារតែ…
ខេត្តសៀមរាប៖ កាលពីព្រឹក ថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២០ លោកពូម្នាក់ ដែលជាប្រជាការពារភូមិ ដ៏សកម្មជាងគេ និងតែងតែឃើញវត្តមានរបស់គាត់ បានចូលរួមក្នុងកិច្ចការស្ម័គ្រចិត្តជាច្រើន ដើម្បីជាប្រយោជន៍រួម បែរជាជួបរឿងអកុសលមួយ រហូតបាត់បង់ជីវិត ព្រោះដោយសារតែឡើង កាប់ដើមឈើមួយដើម ក៏បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើដើមឈើនោះមក បណ្ដាលឲ្យគាត់ស្លា ប់ បាត់បង់ជីវិតតែម្ដង។ ចំពោះមូលហេតុ ដែលគាត់បានឡើង កាប់ដើមឈើនោះ ក៏ព្រោះតែ ដើមឈើមួយដើមនេះ គឺបានងាប់បាត់ទៅហើយ ដោយខ្លាចបាក់សង្កត់នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកភូមិនិងអ្នកដំណើរឆ្លងកាត់ និងដើម្បីជាការតបស្នងដល់សណ្តានចិត្តគ្រូពេទ្យម្នាក់ ដែលធ្លាប់បានព្យាបាលគាត់ កាលពីមុន ដោយមិនយកប្រាក់កម្រៃ (ដើមឈើនៅចំមុខផ្ទះរបស់លោកគ្រូពេទ្យនោះតែម្ដង) គាត់ក៏បានផ្ដួចផ្ដើមគំនិត ដើម្បីកាប់ដើមឈើនោះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសេរប្រាប់ឱ្យដឹងថា៖”ជីវិតពិតជាមិនទៀងមែន! ត្រឹមតែមួយប៉ប្រិចភ្នែកសោះ គ្រោះថ្នាក់ធ្លាក់ពីលើដើមឈើមួយ បានឆក់យកជីវិតប្រជាការពារម្នាក់ដែលសកម្មការងារជាងគេនៅក្នុងភូមិបន្ទាយស្រីយកទៅបាត់។ ខ្ញុំបានជួប និងស្គាល់បងប្រុស រុន វុទ្ធី តាំងពីពេលដំបូងដែលខ្ញុំបានមកដល់ស្រុកបន្ទាយស្រី។ ខ្ញុំតែងតែចំណាំគាត់បាន ព្រោះគាត់ជាមនុស្សឧស្សាហ៍ មានអ្នកភូមិស្រលាញ់រាប់អានច្រើន ហើយតែងតែបំពេញការងារប្រកបដោយថាមពល និងមានការទទួលខុសត្រូវខ្ពស់ ទោះបីការងារជាប្រជាការពារត្រឹមតែជាការងារស្ម័គ្រចិត្តក៏ដោយ។ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បងប្រុសបានស្ម័គ្រចិត្តចូលរួមការងារសង្គមជាមួយខ្ញុំរាប់មិនអស់ និងមិនដែលខកខានម្តងណាឡើយ មិនថាជាការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារបរិស្ថាន ការងារយាមមណ្ឌលចត្តាឡីស័ក ឬការងារសង្គមផ្សេងៗទៀតនោះទេ។ ព្រឹកម្សិលមិញនេះ ក្នុងនាមជាមនុស្សសកម្ម និងបំពេញការងារដើម្បីប្រយោជន៍រួម បងវុទ្ធីបានផ្តើមគំនិតស្ម័គ្រចិត្តឡើងកាប់ដើមឈើងាប់មួយដើមនៅតាមបណ្តោយដងផ្លូវជាតិលេខ៦៧ ស្ថិតនៅចំមុខផ្ទះគ្រូពេទ្យម្នាក់ ដែលធ្លាប់បានព្យាបាលជំងឺរបស់គាត់ដោយមិនយកប្រាក់កម្រៃ ដើម្បីជាការតបស្នងដល់សណ្តានចិត្តគ្រូពេទ្យផង និងដើម្បីការពារខ្លាចដើមឈើនេះបាក់សង្កត់នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកភូមិនិងអ្នកដំណើរឆ្លងកាត់ផង តែជាអកុសល គ្រោះថ្នាក់បែរជាធ្លាក់មកលើខ្លួនគាត់រហូតបណ្តាលឱ្យបាត់បង់ជីវិតដ៏គួរឱ្យសង្វេគទៅវិញ។ សូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភព និងសូមឱ្យអំពើល្អទាំងអម្បាលម៉ានដែលបងបានសាងជូនអ្នកភូមិ និងសង្គមក្នុងពេលកន្លងមក បានជាផលបុណ្យជូនទៅដល់ភរិយា និងកូនទាំងបីរបស់បងប្រុស និងជួយបីបាច់ថែរក្សាពួកគាត់ឱ្យប្រឹងប្រែងបន្តដំណើរជីវិតតទៅមុខទៀត”៕
Read Moreអបអរសាទរ!! អាន គុណកូឡា ជិតរៀបការហើយ ឯកូនក្រមុំស្អាតអស់ស្ទះ…
ប្រិយមិត្តប្រាកដជានៅចាំតារាចម្រៀង អាន គុណកូឡា មិនខាន ដោយតារាចម្រៀងរូបនេះបានសាងភាពល្បីល្បាញមិនធម្មតាទេក្នុងឧស្សហកម្មចម្រៀងតាមរយៈផលិតកម្ម M នាពេលកន្លងទៅនោះ ។ បាត់មុខមួយរយៈធំ ស្រាប់តែពេលនេះធ្លាយដំណឹងថា តារាចម្រៀងក្នុងផលិតកម្ម M អាន គុណកូឡា ជិតរៀការហើយ ដោយអនាគតភរិយារបស់លោកគឺជានារីស្រស់ស្អាតវ័យក្មេងម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Khouch ។ បើតាមទំព័រផេកហ្វេសប៊ុកមួយឈ្មោះ Image Hunter Phitigraphy បានទម្លាយពីរូបភាពនៃសកម្មភាពថត Pre-Wedding របស់គូស្នេហ៍នេះ ឃើញថាស្រស់ស្អាតខ្លាំងណាស់ ។ ជាមួយគ្នានោះដែរ ទំព័រផេកហ្វេសប៊ុកខាងលើក៏បានរៀបរាប់ទៀតថា “បាត់ idol យូរមែនទេ អ្នកណាគេខ្លះ fan របស់ idol អាន គុណកូឡា ពេលនេះ idol ការហើយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អាន គុណកូឡា និង អនាគតភរិយាដែលបានជ្រើសរើសការថត Pre wedding Wedding day ពី Image Hunter Photography” ។ ទោះជាបានធ្លាយដំណឹងរៀបការក្តី ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើតារាចម្រៀង អាន គុណកូឡា នឹងដឹកដៃអនាគតភរិយារៀបចំពិធីនៅថ្ងៃណានោះដែរ ៕
Read More