អាណិតណាស់!! អ្នកនេសាទខ្មែរកម្សត់ ២៥នាក់ត្រូវវៀតណាមចា បខ្លួនក្រោយចូលនេសាទនៅកោះត្រល់ អាជ្ញា ធរខ្មែរចុះទៅអ ន្តរាគមន៍ជួយជជែកបែកផ្សែងនឹងវៀតណាម…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វៀតណាម៖ ប្រជានេសាទខ្មែរចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែ ងឲ្យមកទឹកដីកម្ពុជាវិញហើយ បន្ទាប់ពីត្រូវបានសមត្ថកិច្ចវៀតណាមឃា ត់ខ្លួនពីប ទចូលនេសាទខុសច្បាប់ក្នុងទឹកដីវៀតណាម នៅតំបន់កោះត្រល់(វៀតណាមហៅកោះភូគុក) និងកោះថាស ។ ក្នុងនោះ បើតាមប្រភពបានឲ្យដឹងថា ក្រុមប្រជានេសាទទាំង២៥នាក់នោះ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែងកាលពីយប់ថ្ងៃទី២៨ តុលា និងបានមកដល់ទឹកដីកំណើតខ្លួនវិញកាលពីព្រឹកថ្ងៃទី២៩ តុលា ២០២០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប្រភពបន្តថា ការដោះលែងប្រជានេសាទខ្មែរទាំង២៥នាក់នេះ គឺធ្វើឡើងក្រោយពីមានការជ ជែកសម្រប សម្រួលគ្នារវាងអាជ្ញាធរខេត្តកែប នាយកដ្ឋានការពារព្រំដែនទឹកកម្ពុជា និងភាគីវៀតណាម នៅចំណុចកោះត្រល់ ។អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខប្រជានេសាទទាំង ២៥នាក់ ដែលប្រើទូកនេសាទ៥គ្រឿងនោះ ហើយក៏បានណែនាំឱ្យក្រុមប្រជានេសាទទាំង២៥នាក់ យល់ អំពីការកំណត់ព្រំដែន ហើយឈប់ចូលទៅនេសាទនៅទឹកដីគេតទៅទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅឋានរៀងៗខ្លួនវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ស៊ែរលើកទឹកចិត្តស្ត្រីខ្មែរម្នាក់១ផង!! នារីខ្មែរអង់អាចខ្លាហានណាស់ កម្ពុជាជាប់លំដាប់ទី២នៅអាស៊ាន មានស្ត្រីចូលរួមច្រើនក្នុងប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រទេសកម្ពុជាបានជាប់លំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ទាក់ទងការចូលរួមរបស់ស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយជាប្រទេសទី១៧ ក្នុងចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហើយការចូលរួមរបស់កងថែរក្សាសន្តិភាពជាស្ត្រីរបស់កម្ពុជា ភាគច្រើនតាមបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងនេះថា “ក្នុងប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់ទី២ ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា “ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជាបានបញ្ចូនកងថែរក្សាសន្តិភាពចំនួន៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន៤១៩នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងបញ្ហានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងនៅក្នុងសន្និសីទជាន់ខ្ពស់ស្តីពី “អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩” ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសកម្ពុជាបច្ចុប្បន្នស្ថិតនៅលំដាប់ទី២ ក្នុងការបញ្ជូនស្ត្រីអោយចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រទេសទី១៧ ក្នុងចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចាប់តាំងពីឆ្នាំ ២០០៦ មកប្រទេសកម្ពុជាបានពង្រាយអ្នកថែរក្សាសន្តិភាពចំនួន ៧១២៣ នាក់ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក។ ក្នុងនោះមានស្ត្រីកម្ពុជាចំនួន៤១៩ នាក់បានចូលរួមនៅក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ដែរថា “អ្នកថែរក្សាសន្តិភាពស្ត្រីរបស់យើងបានបម្រើការជាបុគ្គលិកពេទ្យ និងសន្តិសុខ វិស្វករស៊ីវិល និងអ្នកជំនាញបោសសំអាតមីន”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មានក្តីសុខណាស់!! អេឡិចហ្សូរ៉ា មើលទៅស្រឡាញ់កូនស្រីដំបូងស្ទើរលេប បីបមសើចលេងកក្អឹក…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វត្តមានរបស់នាងអូនស្មាយ ឬមានឈ្មោះពេញថា ហ្សូតា ម៉ីហាណា ដែលគេស្គាល់ច្បាស់ជាដំណក់ឈាមដំបូងរវាងតារាសម្ដែងប្រុសរូបសង្ហា ចន អេឡិចហ្សូរ៉ា និង ឌី សូនីតា ត្រូវបានមិត្តភក្ដិ ក៏ដូចជាមហាជនជាច្រើនចូលរួមអបអរសាទរ និង ស្រឡាញ់ចូលចិត្ត ព្រោះតែមុខមាត់ ច្រមុះ ថ្ពាល់ស្អាតដូចកូនកាត់របស់គេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកទៅមើលលោក អេឡិចហ្សូរ៉ា ដែលជាលោកប៉ាថ្មីថ្មោងវិញ មើលទៅពិតជាស្រឡាញ់កូនស្រីស្ទើរលេប ដោយចាប់តាំងពីនាងតូច ស្មាយ សម្រាលចាកចេញពីផ្ទៃម្ដាយមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះភ្លាម លោកបង្ហាញអារម្មណ៍រំភើប សប្បាយចិត្តជាពន់ពេក ព្រមទាំងថតរូបបង្ហោះលើបណ្ដាញសង្គមសឹងតែមិនលស់ថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងថ្មីៗនេះ អេឡិចហ្សូរ៉ា ទើបតែបង្ហោះវីដេអូថ្មីនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបង្ហាញពីសកម្មភាពស្រឡាញ់កូនស្រីស្ទើរលេប ដោយការលើកបីបមថ្នាក់ថ្នម ប្រលែងលេងជាមួយកូនស្រី ជាមួយនឹងសំឡេងសើចក្អាកក្អាយក្នុងគ្រួសារតូចរបស់ពួកគេ ។ សូមទស្សនាវីដេអូខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អបអរសាទរ!! ក្រុមគ្រូពេទ្យកម្ពុជា ថតឆ្លុះដាក់រ៉ស័រ សង្គ្រោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង ដោយជោគជ័យ…

ជំងឺស្ទះសរសៃឈាមបេះដូង គឺជាប្រភេទជំងឺដែលសរសៃឈាមបេះដូងហូរទៅចិញ្ចឹមបេះដូងពុំបានគ្រប់គ្រាន់ ដែលបណ្ដាលមកពីជាតិខ្លាញ់ស្ទះសរសៃឈាមបេះដូង ហើយវ័យដែលប្រឈមគឺកាលពីមុនអ្នកជំងឺស្ទះសរសៃឈាមមានតែក្នុងវ័យចាប់ពី ៦៥ ឆ្នាំឡើង តែសព្វថ្ងៃនេះ ដោយសារតែ មានការវិវឌ្ឍន៍នៃការរស់នៅ និងរបបអាហារ ភាគច្រើននៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងគឺ វ័យ ៤០ ឆ្នាំឡើង តែក៏មានអ្នកជំងឺខ្លះមានវ័យ ៣០ឆ្នាំក្រាស់ដែរ ។ នេះបើតាមការចុះផ្សាយស្តីពីសុខភាពពីគេហទំព័រ សុខក្រម ។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ជំងឺស្ទះសរសៃឈាមបេះដូង តម្រូវឱ្យអ្នកជំងឺត្រូវមកជួបគ្រូពេទ្យឱ្យបានទាន់ពេលវេលា ទើបមានឱកាសច្រើនក្នុងការជួយសង្រ្គោះ ព្រោះភាគច្រើនអ្នកជំងឺស្ទះសរសៃឈាមធំ ដែលមកព្យាបាលយឺតពេល អាចបណ្ដាលឱ្យគាំងបេះដូង និងស្ដើងបេះដូងរហូតធ្លាយស្លាប់ភ្លាមៗតែម្ដង ។ ជំងឺស្ទះសរសៃឈាមបេះដូងនេះជាជំងឺមួយដែលពិបាកដឹងរោគសញ្ញា និង ងាយយឺតពេលក្នុងការព្យាបាល យ៉ាងណាមិញ ថ្មីៗនេះ មានការផ្ទុះការកោតសរសើរចំពោះក្រុមគ្រូពេទ្យខ្មែរជាខ្លាំង ដោយបាន ថតឆ្លុះសរសៃឈាមបេះដូង និងដាក់ រ៉ស័រ (Stents) លើអ្នកជំងឺ ដែលស្ទះសរសៃឈាមបេះដូងបានដោយជោគជយ័ នៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ៕

Read More

ក្តៅៗ ទីបំផុត! ​គ្លីនិក លី ស្រី​វី​ណា ត្រូវបានបិទជាបណ្តោះអាសន្នហើយ ក្រោយលោកមេធាវី ទេព ពៅ បានស្លាប់នៅទីនោះ…

ភ្នំពេញ៖​ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយពីបុគ្គលិក គ្លីនិក លី ស្រី​វី​ណា បានអោយឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរបានសម្រេចបិទគ្លីនិក លី ស្រី​វី​ណា ជាបណ្តោះអាសន្ន ក្រោយលោកមេធាវី ទេព ពៅ បានស្លាប់នៅក្នុងបន្ទប់ព្យាបាល ។ គ្លីនិក លី ស្រី​វី​ណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួររំលឹកថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ។ ក្រោយមក ខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង ។ ជុំវិញ​បញ្ហា​នេះ គ្លីនិក លី ស្រី​វី​ណា បាន​ដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ​សព​ហើយ តែ​សមត្ថកិច្ច​ជំនាញ នៅតែ​បន្ត​ការស៊ើបអង្កេត​ទៀត ដើម្បី​រក​មូលហេតុ នៃ​ការស្លាប់​នេះ ឲ្យ​បាន ច្បាស់លាស់ ។​ លោក​មេធាវី ទេព ពៅ នឹងត្រូវ​រៀប​អ​ពា​ហ៍​ពិពាហ៍ ជាមួយ​នារី​ម្នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តែ​អកុសល លោក​មេធាវី បាន​ស្លាប់ មុនពេលថ្ងៃសិរីមង្គលមកដល់ទៅវិញ ៕

Read More

វៀតណាមបោះជំហានថ្មីមួយទៀតហើយ នោះគឺការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ លើសត្វ «ស្វា»

(ហាណូយ)៖ ការធ្វើតេស្ដវ៉ាក់សាំងកូវីដ១៩ លើសត្វស្វា នៅក្នុងប្រទេសវៀតណាម បានចាប់ផ្ដើមហើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានឱ្យដឹងទៀតថា ការធ្វើតេស្ដវ៉ាក់សាំងកូវីដ-១៩ លើសត្វសា្វ ធ្វើឡើងក្រោមការដឹកនាំរបស់ក្រុមហ៊ុន វ៉ាបាយអូធិច (Vabiotech) នៃក្រសួងសុខាភិបាលវៀតណាម។ ក្រុមហ៊ុន Vabiotech បានចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងអំបូរស្វា ម៉ាកាកា (Macaca) ចំនួន ១២ក្បាល កាលពីចុងខែតុលាកន្លងទៅ ហើយលទ្ធផលនៃការធ្វើតេស្ដ ត្រូវបានគេរំពឹងថា នឹងក្លាយជាមូលដ្ឋានសម្រាប់ការពិចារណា ដើម្បីឈានទៅធ្វើតេស្ដវ៉ាក់សាំងលើមនុស្ស។ គួរបញ្ជាក់ថា បើតាម VNA ការធ្វើតេស្ដលើសត្វស្វាខាងលើ នឹងត្រូវធ្វើឡើងនៅឯកោះមួយស្ថិតក្នុងខេត្ត ក្វាងនិញ (Quang Ninh) ភាគខាងជើងនៃប្រទេស ដោយមានការចូលរួមពីសត្វស្វាមានអាយុចន្លោះពី ៣-៥ឆ្នាំ និងមានទម្ងន់ធ្ងន់ជាង ៣គីឡូក្រាម។ ក្រោយការចាក់វ៉ាក់សាំងធ្វើតេស្ដ សត្វស្វាទាំងអស់នេះ នឹងត្រូវស្ថិតនៅក្រោមការតាមដានរយៈពេល 0៣ខែ មុននឹងសំណាកឈាមរបស់ពួកវា ត្រូវបានយកទៅវិភាគបន្ត។ វៀតណាមបច្ចុប្បន្នមានអ្នកឆ្លងកូវីដ-១៩ សរុប ១,១៨០នាក់ ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយឡើងវិញ ១,០៦៣នាក់៕ អត្ថបទដោយ៖ Fresh News

Read More