តោះមកស្គាល់ទាំងអស់គ្នា!! បង្ហាញមុខសេដ្ឋីអចលនទ្រព្យល្បីៗ ៣ រូបនៅកម្ពុជា នៅពីក្រោយអគារខ្ពស់ៗទំនើបៗនៅភ្នំពេញ…

អ្នកវិនិយោគ ពាណិជ្ជករខ្មែរជាច្រើនរូបបាន និងកំពុងបោះទុនវិនយោគនៅកម្ពុជាមានរោងចក្រ ក្រុមហ៊ុន គ្របដណ្ដប់ស្ទើរគ្រប់វិស័យជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ ដោយឡែកថ្ងៃនេះសូមបង្ហាញសេដ្ឋីផ្នែកអចលនទ្រព្យសំខាន់ ៣ រូបសិន ដែលនៅពីក្រោយនៃអគារល្បីៗនៅរាជធានីភ្នំពេញ ជាម្ចាស់​វិនិយោគ​គម្រោង​ធំៗជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ក្នុងនោះរួមមាន៖ ១.មហាសេដ្ឋី ពុង ឃាវសែ អ្នកឧកញ៉ា ពុង ឃាវសែ គឺជាអ្នកវិនិយោគិន និងជាពាណិជ្ជករដ៏ល្បីល្បាញបំផុតនៅក្នុងប្រ​ទេ​សកម្ពុជា ។ មកដល់បច្ចុប្បន្នមហាសេដ្ឋីរូបនេះកាន់តែពង្រីកវិសាលភាពកាន់តែធំនៅក្នុងប្រទេសកម្ពុជា ដោយក្ដោបក្ដាប់នូវមុខជំនួញធំៗជាច្រើនទាំងផ្នែកអចលនទ្រព្យ និងវស័យធនាគារ ។ លោកជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារកាណាឌីយ៉ា ជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអណិជនកម្ពុជា (OCIC) ជាប្រធានសមាគមអ្នកសាងស់កម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ។ មជ្ឈដ្ឋានដែលតែងតាមដានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់ថា មហាសេដ្ឋីរូបនេះមានទុនវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា ។ ដូចដែលលោកអ្នកបានដឹងរូចមកហើយថា លោកបានវិនិយោគលើវិស័យធនាគារដំបូងគេនៅកម្ពុជា គឺជាស្ថាបនិកនៃធនាគារកាណាឌីយ៉ា ជាម្ចាស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ជាម្ចាស់ក្រុមហ៊ុន (OCIC) ដែលបានបោះទុនរាប់ពាន់លានដុល្លារវិនិយោគលើទីក្រុងរណបកោះពេជ្រ និងបច្ចុប្បន្នកំពុងវិនិយោគទីក្រុងរណបថ្មីមួយទៀត គឺនៅកោះនរា ដោយទើបបើកការដ្ឋានសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅកោះនរាថ្មីៗនេះ ។ ក្រៅពីនេះលោកបានវិនិយោគទៅលសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រកាត់ដេរសំលៀកបំពាក់ប្រមាណជិត ៥០ រោងចក្រ ។ កាន់តែអស្ចារ្យទៀតនោះ អ្នកឧកញ៉ា ពុង ឃានសែ ដេញថ្លៃបានគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំបំផុតនៅក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានតម្លៃរាប់ពាន់លានដុល្លារ ។ ទាំងនេះគ្រាន់តែជាការបង្ហាញត្រួសៗប៉ុណ្ណោះ នៅមានមុខជំនួញរាប់សិបមុខផ្សេងទៀតដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ។ ២.លោកឧកញ៉ា សៀ ឫទ្ធី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧកញ៉ា សៀ ឫទ្ធី បានបង្ហាញនូវសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងវិស័យអចលទ្រព្យកម្ពុជា ។ លោកជាអ្នកវិនយោគ និងជាពាណិជ្ជករខ្មែរដ៏មានឈ្មោះល្បីរន្ទឺខ្លាំង ជាម្ចាស់ក្រុមហ៊ុនជាង ៣០ នៅកម្ពុជាមានបុគ្គលិកបម្រើការងាររាប់ពាន់នាក់ ។ វិស័យដែលលោកវិនិយោគធំៗនៅក្នុងប្រទេសកម្ពុជារួមមានវិស័យហរិញ្ញវត្ថុ និងអចលទ្រព្យ ។ ឧកញ៉ា សៀ ឫទ្ធី គឺជាក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Worldbridge Group ដែលមានក្រុមហ៊ុនក្រោមឱវាទជាច្រើន ។…

Read More

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងស្រីម្នាក់នេះ ច្រៀងបទ “ពឺតៗ” រហូតដល់ថ្នាក់ មានអ្នកស៊ែរជាង ៣ម៉ឺនដងបាត់ទៅហើយ សូម្បីតែ ខេមរៈ សិរីមន្ត ក៏លាន់មាត់ សរសើរដែរ ថា …(មានវីដេអូ)

កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ មួយបទនេះ ស្តាប់ទៅពិតជាប្លែកត្រចៀក ទោះស្តាប់ច្រើនដងទៅហើយ នៅតែពីរោះ ថែមទំាងចង់រាំទៀតផង។ ក្នុងនោះ ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់មានការចូលទស្សនាយ៉ាងច្រើនគួរឲ្យកក់សំគាល់។ លុះមកដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ខេមរៈ សិរីមន្ត បានបញ្ចេញក្បាច់រាំបទនេះហើយ ជាមួយstyle ប្លែក និងទាក់ទាញជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះទេ គិតត្រឹមម៉ោង២រសៀល នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ វីដេអូ ដែលបង្ហាញពីក្បាច់រាំ បទ “ពឺតៗ” នេះ មានអ្នកចូល ទស្សនាជិត 3លាន ដងបាត់ទៅហើយ។ ព្រោះតែបទនេះល្បីខ្លាំងពេក កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “Øun Møm” បានបង្ហោះវីដេអូមួយពីក្មេងស្រីម្នាក់ ដែលច្រៀងតាមបទ “ពឺតៗ” នេះ…

Read More

ឪពុកម្តាយសូមប្រយ័ត្ន!! ប្រហិតកញ្ចប់ធ្វើទុក្ខ ក្មេងៗសិស្សសាលា១៧នាក់ បានក្រុមគ្រូពេទ្យជួយទាន់…

ខេត្តកំពង់ស្ពឺ៖ ក្មេងសិស្សសាលានាំគ្នាទិញប្រហិតកញ្ចប់ហូប បណ្តាលឲ្យពុលចំនួន១៧នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលារៀនបឋមសិក្សា សិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ។ សិស្សដែលពុលប្រហិតកញ្ចប់ទាំង១៧នាក់នោះ រួមមាន៖ ១.ឈ្មោះ មឿន ស្រីនាត ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ២.ឈ្មោះ ហ៊ឹម សុវណ្ណរ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ , ៣.ឈ្មោះ កាំង សុវណ្ណមន្នី ភេទប្រុស អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៤.ឈ្មោះ យ៉ុង ស្រីណា អាយុ៨ឆ្នាំ ភេទស្រី រៀនថ្នាក់ទី២, ៥.ឈ្មោះ ខាត់ ស្រីពៅ អាយុ៦ឆ្នាំ ភេទស្រី រៀនថ្នាក់មតេយ្យ, ៦.ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦, ៧.ឈ្មោះ សុង លីលី ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៨. ឈ្មោះ មាន សោភា ភេទស្រី អាយុ៥ឆ្នាំ រៀនថ្នាក់មតេយ្យ, ៩.ឈ្មោះ ថន លីម៉ៅ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤, ១០.ឈ្មោះ ថន សៀវអ៊ីញ ភេទស្រី អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ , ១១.ឈ្មោះ ភុន បូផា ភេទស្រី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣, ១២.ឈ្មោះ ប៊ុន ស្រីប៉ុន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦,…

Read More

ឆ្លៀតរកក្រៅទៀត ចុងក្រោយដេក! អ្នកដឹកជញ្ជូនអាហារFoodpanda ឆក់ទូរស័ព្ទIphone8 ពីបុរសម្នាក់​ ត្រូវពលរដ្ឋស្រែកផ្អេីលចាប់បានម្នាក់…

បុគ្គលិកក្រុមហ៊ុនដឹកអាហារFoodpandaម្នាក់_ជិះបិទគូទត្រូវគេចាប់បានបន្ទាប់ពីឆក់ទូរស័ព្ទIphone8Plus ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ដំណឹងបឋម​) បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ​ Foodpanda ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌមានជ័យ ឃា ត់ ខ្លួនបាន នៅចំណុចមុខមន្ទីរពេទ្យរុស្សី ផ្លូវ​២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំណែកបក្ខពួក​៣នាក់ទៀត នាំគ្នាជិះរត់យកទាំងទូរស័ព្ទដែលឆក់បានគេចខ្លួនបាត់អស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបែកគំនិតចេញឆក់ទូរស័ព្ទដៃ(​Iphone8Plus) ពីបុរសម្នាក់ បានសម្រេច​ ហេីយនាំគ្នាជិះរត់គេចខ្លួន​ តែរត់មិនរួច​ ត្រូវបានម្ចាស់គេស្រែក​ ចោរៗ ផ្អេីលឆោឡោដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានម្នាក់ កាលពីម៉ោង០៩:៣០នាទីយប់​ ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២០នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន​ជនសង្ស័យខាងលេីកំពុងត្រូវបានសមត្ថកិច្ចសាកសួរ​ ចំណែកឯជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផងដែរ ។ (សូមរងចាំដំណឹងដែលក្រុមការងារហង្សតូច​ ទទួលបាន​ពីសមត្ថកិច្ចបន្ថែមពេលក្រោយ) ប្រភព៖​ សារព័ត៌មាន​ ហង្សតូច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្លាហានមែន!! សមាជិកសភាថៃម្នាក់ អារដៃខ្លួនឆៅៗកណ្តាលអង្គប្រជុំរដ្ឋសភា ទាមទារឱ្យនាយករដ្ឋមន្ដ្រីថៃចុះចេញពីតំណែង…

កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ក្នុងអង្គប្រជុំរដ្ឋសភាថៃ នៅប្រមាណជាម៉ោង ១៧ និង ៤៥ នាទី មានភាពច្របូកច្របល់មួយកើតឡើងកណ្តាលអង្គប្រជុំ ដោយតំណាងរាស្រ្តមកពីគណបក្សភឿថៃម្នាក់បានអារដៃខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តំណាងរាស្រ្តមកពីគណបក្សភឿថៃរូបនោះត្រូវបានគេស្គាល់ឈ្មោះ វិសាន ទៀធីរ៉ាវ៉ាត់ ដោយក្រោយពីបញ្ចេញមតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា លាលែងពីតំណែងរួចមក តំណាងរាស្រ្តរូបនេះបានក៏បានសុំអនុញ្ញាតអង្គសភាទាំងមូល ជាពិសេសគឺប្រធានសភា អារដៃខ្លួនឯងចំនួន ៣ កន្លែង ដើម្បីសម្រក់ឈាមឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានឃើញ ។ ការសុំនោះមិនត្រូវបានប្រធានសភាអនុញ្ញាតឡើយ ប៉ុន្តែយ៉ាងណាគឺមិនអាចឃាត់ទាន់ពេលទេដោយតំណាងរាស្រ្ត វិសាន ទៀធីរ៉ាវ៉ាត់ បានអារដៃខ្លួនឯងមុនបាត់ទៅហើយ ។ ក្រោយកើតហេតុការណ៍នេះឡើង លោក វិសាន ទៀធីរ៉ាវ៉ាត់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ ៕

Read More

អស់ទាស់ ! ស្ងាត់ៗ ព្រាប សុវត្ថិ ចេញមួយបទទៀតហើយ ថែមទំាងនិពន្ធបទភ្លេងដោយ Tempo Tris ទៀត ពីរោះប្លែក ពិសេសភ្លេងបុកបាស ឡើងកប់ៗហ្មង ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ថា… (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។ ចាប់តំាងពី ព្រាប សុវត្ថិ មានវត្តមានក្នុងផលិតកម្មនេះមក លោកបានបង្ហាញសមត្ថភាព ដោយច្រៀងចម្រៀងជាច្រើនបទ សុទ្ធសឹងតែទទួលបានការគាំទ្រ និងសរសើរពេញៗមាត់ពីសំណាក់ហ្វេនៗរបសខ្លួន។ នៅមិនទាន់អស់ទេ លុះមកដល់ព្រឹក ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ នេះទៀត ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយ របស់ ព្រាប សុវត្ថិ ក្រោមចំណងជើងថា “រាំរំលែកទុក្ខខ្លួនឯង” ដែលជាការ និពន្ធ Melody និង និពន្ធទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា ព្រមទំាង និពន្ធបទភ្លេង ដោយ Tempo Tris។ ស្តាប់ចប់ភ្លាម ហ្វេនៗ លាន់មាត់ថា ៖ រាំដាច់បារ៉ាស់ ភ្លេងបុ​កខប់ៗ, My idol មួយបទនេះ ភ្លេងឡើងកប់ហ្មង, បទនេះអេមណាស់ រាំៗៗៗ, ទោះបីគាត់បកស្រាយបទប្រភេទអ្វី ក៏នៅតែពីរោះ ស្រលាញ់ពូ ព្រាប សុវត្ថិ, និពន្ធបទភ្លេង ដោយ បង Tempo Tris អេមហ្មង, ពីរាះហើយ មានន័យទៀត។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា…

Read More

ឲ្យរាងថ្ងៃក្រោយ!! មកតថ្លៃទិញទូរស័ព្ទ Iphone ម្ចាស់ហាងភ្លេចខ្លួន ក៏ស្ទុះឡើងម៉ូតូមួយគ្រឿងផ្សេងទៀតប្រុងរត់ តែ…

​ភ្នំពេញ៖ ហេតុការណ៍នេះ បង្ក​រឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០នៅចំនុចហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ «​ឬ​ទ្ធី​មង្គល​» តាម​បណ្តោយ​ផ្លូវ​លេខ៩៣ ​មុខ​សាលា​បឋម​សិក្សា​ពញ្ញាឮ ​ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឬ​ស្សី​កែវ ។​ ជនស ង្ស័យ​ដែល​ចាប់​បាន​រូប​នេះ​មានឈ្មោះ ធី ធឿ​ន ភេទ​ប្រុស អាយុ ​18​ ឆ្នាំ ស្នាក់​នៅ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ មានស្រុក​កំណើត​នៅ​ស្រុក​ប​វិល ខេត្តបាត់ដំបង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សយ រិ​ទ្ធី ភេទ​ប្រុស អាយុ​33​ឆ្នាំ មាន​មុខរបរ​បើកហាង​លក់​ទូរស័ព្ទ​ដៃ ស្នាក់​នៅ​ផ្ទះ​លេខ​220 ផ្លូវ​93 ក្រុម​11 សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឬ​ស្សី​កែវ ។ តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​គាត់​កំពុង​តែ​ចុច​ទូរស័ព្ទ​​ដៃ​សុខ​ៗ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1F8700 ដោយ​មិនដឹង​ថា​មកពីណា​នោះ​ទេ បាន​ចូល​មក​ហាង​លក់​ទូរស័ព្ទ​ដៃ​គាត់ រួច​ហើយ​ធ្វើ​ជាត​ថ្លៃ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 11​ពណ៌​ក្រហម ដែល​លក់​ក្នុង​តំលៃ​ជាង​600ដុល្លា។ ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​តថ្លៃ​ត្រូវរ៉ូវ​គ្នា​ហើយ ជន​រង​គ្រោះ​ក៏​ចូល​ក្នុង​មួយ​ភ្លែត ស្រាប់តែ​ជន​សង្ស័យ​រូប​នេះ​បាន​យក​ទូរស័ព្ទ​ដៃ ហើយ​បំរុង​នឹង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​រូប​គាត់ (​ម្ចាស់​លក់​ទូរស័ព្ទ​ដៃ​) ដឹងខ្លួន​ទាន់ ក៏​រត់​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» ទើបបាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន បន្ទាប់​មក​ក៏​នាំ​គ្នា​វាយ​មួយ​ដៃ​វាយ​មួយ​ជើង បណ្តាល​ឱ្យ​ទ្រម​ខ្លួន ទើប​ទំនាក់ទំនង​ហៅ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​1 ចុះ​មក​អន្តរាគមន៍​ឃាត់​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សួរនាំ​។ ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍ ទើប​ជនសង្ស័យ​បាន​និយាយ​ថា ខ្លួន​ជិះ​មក​ពី​ម្តុំ​ស្ពាន​លី​យ៉ុ​ង​ផាត់ ហើយ​ចំពោះ​មូលហេតុ​ដែល​លួច​យក​ទូរស័ព្ទ​ដៃ​គេ​នោះ គឺ​មក​ពី​អត់​លុយ​មើល​​ឪពុក​ឈឺ ទើប​សម្រេចចិត្ត​គិត​ខ្លី​បែប​នេះ​តែ​ម្តង ចំណែកឯ​ជន​រង​គ្រោះ​វិញ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​សង្កែ​1 ។ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

Read More