រំភើបជំនួស ! ដូចដែលបានសន្យា នៅទីបំផុត ថៅកែហាងពេជ្រ បានឲ្យក្រុមការងារ យកខោអាវ ស្បែកជើង កាតាប សម្ភារសិក្សា និងរបស់ជាច្រើនទៀត ទៅជូន សិស្សដ៏កម្សត់ម្នាក់នេះហើយ ថែមទំាងជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកគ្រូម្នាក់ ឈ្មោះ ឌុក សុប្ញទ្ធី បានបង្ហោះវីដេអូមួយ ពីសកម្មភាព របស់ខ្លួន ជួបផ្ទាល់ជាមួយសិស្សដ៏កំសត់ម្នាក់ ដែលឪពុកម្តាយរត់ចោល សព្វថ្ងៃរស់នៅជាមួយបង។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យលោកគ្រូ រំជួលចិត្តឡើងស្រក់ទឹកភ្នែកនោះ សិស្សម្នាក់នេះ ខំតស៊ូរៀនសូត្រខ្លាំងណាស់ បើទោះខ្លួនកំពុងជួបការលំបាកក៏ដោយ។ រាល់ថ្ងៃគ្មានកាតាបដាក់សៀវភៅមករៀនទេ គឺបានត្រឹមយកថង់មកជំនួស កាតាប ។ ក្នុងនោះ ព្រោះតែក្តីក្រខ្លាំងពេក សិស្សម្នាក់នេះ សូម្បីតែស្បែកជើងក៏គ្មានពាក់ដែរ ថែមទំាងខោអាវ ចាស់ រហែកទៀត។ កាន់តែសង្វេ​គថែមទៀតនោះ ជាញឹកញាប់ គឺស្ងោរតែល្ពៅញុំា ធ្វើជាអាហារប្រចាំថ្ងៃ។ ក្រោយឃើញវីដេអូនេះភ្លាម អាណិតខ្លោចចិត្តពេក នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នេះ លោកស្រី ទ្រី ដាណា បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកស្រី ថា “ខ្ញុំនឹងអោយក្រុមការងារទាក់ទងទៅ”។​ ដូចដែលបានសន្យា នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៌អស់ហើយ បើខោវិញពាក់ចងចង្កេះ តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង។”៕

Read More

សំដីមាស ! នេះហើយជា ដំឡូង និងចេក ដែល ឧកញ៉ា ម៉ុង ឫទ្ធី ទិញពីបងស្រីម្នាក់ កាលពីព្រឹកមិញ យកមកធ្វើជា​អាហារ​សម្រន់ ថែមទំាងពោលពាក្យប៉ុន្មានម៉ាត់ថា “របស់​ថោក តែ​បើយើង​ចេះនាំគ្នា​ឲ្យតម្លៃ​វាទៅ ​នឹងមាន​តម្លៃ​ដូចគេ ដូចឯង ​អ៊ីចឹង​ដែរ​ មិនខុសអីពី…” (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានឈប់ឡានតាមផ្លូវ ចុះជួយទិញ ដំឡូង និងចេក របស់បងស្រីម្នាក់ទំាងអស់ ដោយគិតជាទឹកប្រាក់អស់ ៣០ម៉ឺនរៀល។ ក្នុងនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា ៖ “វេលាម៉ោង​៧ព្រឹក​ ថ្ងៃ​ចន្ទ​ ទី​ ២៦​ ខែតុលា​ ឆ្នាំ​ ២០២០ ​ក្នុង​ដំណើរ​មកចូលរួម​ប្រជុំ​ពេញអង្គ​ ព្រឹទ្ធសភា ​ឃើញ​កសិករ​ ដឹក​ មេីមដំឡូង​ចំរុះ​ មានទាំងចេក ផង ឈប់ជួយទិញ​របស់​គាត់ទាំងអស់ ​យកមក​ ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យេីង​ ហូបទុកជា​អាហារ​សម្រន់​។”។ ចំណែកនៅមុននេះបន្តិច វេលាម៉ោងជាង ២រសៀល នាថ្ងៃដដែលនេះ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹក ទាក់ទងហ្នឹង ដំឡូង និងចេក ដែលទិញពីព្រឹកមិញនេះ ហើយពោលពាក្យប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “របស់​ថោក តែ​បើយើង​ចេះនាំគ្នា​អោយ​តម្លៃ​វាទៅ ​នឹងមាន​តម្លៃ​ដូចគេដូចឯង​អ៊ីចឹង​ដែរ​ មិនខុសអីពី​ដុំថ្ម​ទេ ​នៅពេលដែល​យើងលើកយកមក​ដាក់នៅលើ រោង ឬ​អសន ណាមួយ ​ហើយនាំគ្នា​ចេះតែ​មកបន់ស្រន់​ទៅ​ មានពេលខ្លះ ​វាអាច​ក្លាយជា​អ្នក​តា​ជួយយើង​ អោយ​បាត់ចុកពោះ​ម្តងម្កាល​អ៊ីចឹងដែរ​។”៕

Read More