មើលទៅមុខ អ្នកលក់ គាត់ត្រេកអរណាស់ ! ជិះឡានតាមផ្លូវ ឃើញ បងស្រីម្នាក់ ជិះកង់ដើរលក់ ​ មើមដំឡូង​ចំរុះ​ មានទាំងចេកផង ស្រាប់តែ ឧកញ៉ា ម៉ុង ឫទ្ធី ឈប់ឡាន ចុះជួយទិញទំាងអស់ គិតជាទឹកប្រាក់ ចំនួន…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានឈប់ឡានតាមផ្លូវ ចុះជួយទិញ ដំឡូង និងចេក របស់បងស្រីម្នាក់ទំាងអស់ ដោយគិតជាទឹកប្រាក់អស់ ៣០ម៉ឺនរៀល។ ក្នុងនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា ៖ “វេលាម៉ោង​៧ព្រឹក​ ថ្ងៃ​ចន្ទ​ ទី​ ២៦​ ខែតុលា​ ឆ្នាំ​ ២០២០ ​ក្នុង​ដំណើរ​មកចូលរួម​ប្រជុំ​ពេញអង្គ​ ព្រឹទ្ធសភា ​ឃើញ​កសិករ​ ដឹក​ មេីមដំឡូង​ចំរុះ​ មានទាំងចេក ផង ឈប់ជួយទិញ​របស់​គាត់ទាំងអស់ ​យកមក​ ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យេីង​ ហូបទុកជា​អាហារ​សម្រន់​។”។ ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ជួយសម្រួលគាត់បានមួយគ្រា មិនដឹងសប្បាយយ៉ាងណាទេ បងស្រី, ចិត្តល្អណាស់អ៊ុំ, មើលអ្នកលក់ ត្រេកអរណាស់ អរគុណជំនួសអ្នកលក់ផង លោកពូ, ទឹកចិត្តល្អណាស់លោកអ៊ុំ សូមព្រះប្រទានពរដល់លោកអ៊ុំ, ពិតជាគួរឲ្យហូបណាស់ លោកពូ, ជួយតាមវិធីហ្នឹង ល្អណាស់ លោក​ពូ។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលពេញចិត្ត នូវទង្វើររបស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលបានជួយទិញ របស់ បងស្រី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Read More

មើលសឹងមិនស្គាល់!! បងស្រី អូន ស្អាត ពេលគ្រងក្នុងឈុតធីតារក្សាសមុទ្រ អនន្ដះ ព្រះម៉ែនាគក្បាល ៥ ដែលឈុតនេះមានអត្ថន័យពិតគឺ….

ជឿជាក់ថាប្រិយមិត្តបានជ្រាបមកហើយអំពី អ្នកនាងស្រី អូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយក៏ជាមនុស្សរបស់សង្គមខ្មែរម្នាក់ ដែលទទួលបានការគោរព ស្រលាញ់ និងសរសើរពីប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែទឹកចិត្តដ៏ល្អ និងភាពសាមញ្ញរបស់អ្នកនាង ទោះបីជាមានទ្រព្យសម្បត្តិប៉ុណ្ណា ក៏នៅតែធ្វើខ្លួនធម្មតាៗ​ ស្ទើរតែគ្មានអ្នកណាដឹងថាគាត់មានប៉ុណ្ណានោះទេ។ ដោយលែកនៅថ្ងៃនេះផងដែរ អ្នកនាងស្រី អូន បានរំលេចខ្លួនក្នុងឈុតបុរាណ ដែលមានឈ្មោះថា “ធីតារក្សាសមុទ្រ អនន្ដះ ព្រះម៉ែនាគក្បាល ៥” ដែលធ្វើឲ្យមហាជនសរសើរថាស្អាត និងសាកសម្យជាទីបំផុត ជាពិសេសអ្នកនាង ស្រីអូន ក៏បានបង្ហោះសារប្រាប់លំអិតអំពីឈុតនេះផងដែរ​ ដោយអ្នកនាងបានរៀបរាប់ថា: ឈុតធីតារក្សាសមុទ្រ អនន្ដះ ( ព្រះម៉ែនាគក្បាល ៥ ) អនន្តៈ មាននយ័ថា អមតៈ នាគក្បាលប្រាំនេះតំណាងឱ្យបញ្ចាលិសទាំងប្រាំ របស់មនុស្ស ទន្លេនៅឋានសួគ៌ទាំងប្រាំមានដូចជា ទន្លេគង្កា ទន្លេយមនៈ ទន្លេព្រហ្មបុត្រ ទន្លេសរស្វតី និង ទន្លេព្រះគ្រឹស្ណ ហើយម្យ៉ាងទៀតតំណាងឱ្យ កំពូលភ្នំសុមេរុទាំង១០៩ នឹងមួយទៀតតំណាងអោយទិសទាំងប្រាំរបស់ផែនដី -ទិសកើត គឺបុព្វវិទេហៈ -ទិសលិច គឺឧបរគោយាន -ទិសជើង គឺឧត្តរគុរុ -ទិសត្បូង គឺជម្ពូទ្វីប -ទិសកណ្ដាល ឬព្រហ្មចារ្យ – ឈុតច្នៃ Make_up : Sun Da រចនាគ្រឿង :លួង ផានិត ថតដោយ Love studio Cambodia៕

Read More