ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ថៅកែហាងពេជ្រ ច្រៀងមួយបទនេះ “ឆ្នាំនេះភ្លៀងជន់ធំ” ពិតជា ពីរោះ និងមានន័យណាស់, មិនទាន់បាន៥ម៉ោងផង មានអ្នកស៊ែរ ជិត ២ម៉ឺនដង បាត់ទៅហើយ…(មានវីដេអូ)

នាពេលថ្មីៗនេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី ចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ជាមួយអំណោយ បានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ តាមតំបន់ផ្សេងៗ ដែលទង្វើរទំាងនេះកើតចេញពីក្តីអាណិត ចំពោះពុកម៉ែបងប្អូនដែលជួបរឿងបែបនេះ។ ក្នុងនោះផងដែរ លោកស្រី ក៏បានទៅលើទឹកចិត្ត និងជូនថវិកាមួយចំនួន ជូន ដល់បងៗកងកម្លាំង ដែលព្យាយាម អស់ពីកម្លាំងកាយចិត្ត ជួយសង្គ្រោះពលរដ្ឋមួយចំនួន ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ជូនមកដល់ទីទួលសុវត្ថិភាព។ មួយវិញទៀត ជាការថ្លែងអំណរគុណ ដល់សប្បុរសជនទំាងឡាយ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការជួយពុកម៉ែបងប្អូន ដែលកំពុងរងគ្រោះនេះ និងបងៗកងកម្លាំង គេឃើញ ថៅកែហាងពេជ្រ រូបនេះ បានចេញបទចម្រៀងមូយបទ ក្រោមចំណងជើងថា “ឆ្នាំនេះភ្លៀងជន់ធំ” ដែលជាការនិពន្ធទំនុច្រៀងថ្មី ដោយ ហត្ថា ខ្មែរ និងនិពន្ធបទភ្លេងថ្មី ដោយ រក្ស។ រឹតតែអស្ចារ្យនោះ ចេញមិនទាន់បាន ៥ម៉ោងផង មានអ្នកចែករំលែកតគ្នា ជិត២ម៉ឺនដងបាត់ទៅហើយ គិតត្រឹមម៉ោង 7 និង 52 យប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ នេះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនេះទំាងអស់គ្នា ៖

Read More

សូមចូលរួមរំលែកទុក្ខផង!! ពិតជាសោកស្តាយណាស់ វីរសិល្បករ អ៊ិន សុត្ថានី បានទទួលមរណភាពហើយ

តាមរយៈការបង្ហោះសារ នៅលើផេកហ្វេសប៊ុកផ្លូវការ សិល្បករកម្ពុជា បានឲ្យដឹងថា វីរសិល្បករលោកគ្រូ អ៊ិន សុត្ថានី បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ។ ផេក សិល្បករកម្ពុជា បានបន្ថែមឲ្យដឹងថា លោកគ្រូ អ៊ិន សុត្ថានី បានទទួលមរណភាពដោយរោគាពាធនៅឯមន្ទីពេទ្យ វេលាម៉ោង ៩ និង ៤៥ នាទី ព្រឹក ហើយនឹងបូជាតាមព្រះពុទ្ធសាសនា នៅវត្តកោះ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៤ ល្ងាច ។ គួររំឮកថា វីរសិល្បករ លោកគ្រូ អ៊ិន សុត្ថានី បានសាងស្នាដៃជាច្រើនកាលនៅមានជីវិត ដោយលោកគ្រូមានជំនាញផ្នែកសម្តែង ច្រៀង និង ផ្នែកតន្ត្រីទាំងបុរាណ និង សម័យទៀតផង ៕

Read More

ដំណឹងល្អ!! ក្រសួងអប់រំ អនុញ្ញាតឱ្យមានលក់អាហារ សេវាដឹកសិស្ស នៅតាមសាលារៀនវិញហើយ…

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ២២ តុលា ២០២០ នេះ បានឱ្យដឹងថា ក្រសួងអនុញ្ញាតឱ្យបើកដំណើរការ សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមសាលារៀនឡើងវិញហើយ ។ ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅសេវាកម្មទាំង ៤ ខាងលើ គឺដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាកម្មអាហារដ្ឋាន ដោយក្រសួងអនុញ្ញាតឱ្យសាលាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះបាន ដោយអនុវត្តតាមគោលការណ៍ស្តង់ដា (SOP) ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ៕ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Read More

អភ័ព្វម្ល៉េះលោកអើយ រកឃើញសពក្មេងប្រុសអាយុ ៣ ឆ្នាំ លង់ទឹក ធ្លាក់ចូលព្រៃយ៉ាងជ្រៅ…

ពិតជារន្ធត់ចិត្តណាស់ក្មេងប្រុសកំពុងពេញស្រឡាញ់មួយរូបដែលម្ដាយប្រកាសតាមរកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះបានរកឃើញហើយ ប៉ុន្តែរឿងដែលខ្លោចចិត្តបំផុតនោះ ក្មេងប្រុសអាយុ ៣ ឆ្នាំរូបនេះបានផុតដង្ហើមទៅហើយដោយសារតែធ្លាក់ចូលទឹកយ៉ាងជ្រៅនៅកណ្ដាលព្រៃស្រោង​នៅក្នុងខេត្តមណ្ឌលគីរី ។ តាមគណនីហ្វេសប៊ុកឈ្មោះ Van Vutha បានសរសេរសារដ៏រន្ធត់ចិត្តមួយថា៖ «កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុំពូម៉ីងលារហូតហេីយ​ សូមកូនយុតទៅឲ្យសុខចុះ​ លឿនពេកហើយ​តែមួយប៉ព្រិចភ្នែកសោះ» ។ គួរឱ្យដឹងថា​កាលពីវេលាម៉ោងជាង ១២ ថ្ងៃត្រង់នេះមានបងស្រីម្នាក់ប្រកាសបាត់កូនប្រុសអាយុ ៣ ឆ្នាំគួរឱ្យស្រ​ឡាញ់​ម្នាក់នៅម្ដុំវត្តលើ ក្នុងខេត្តមណ្ឌលគីរី បាត់តាំងពីម៉ោង ១០ ព្រឹកថ្ងៃទី ២២ តុលា ២០២០ នេះ ។ ក្រោយពីប្រកាសរកមានអ្នកប្រើ​ប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាជួយចែករំលែកដំណឹងនេះរាប់ពាន់នាក់ឯណោះ ។ អ្វីដែលគួរឱ្យរន្ធត់ចិត្តនោះស្រាប់តែប៉ុន្មានម៉ោងក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Mali Sokny បានបង្ហោះសាររំលែកទុក្ខដោយភ្ជាប់ជាមួយរូបថតក្មេងប្រុសដែលបាត់នោះថា បានស្លាប់បាត់បង់ជីវិតទៅហើយដោយសារតែលង់ទឹក ។ ស្ត្រីអ្នកបង្ហោះថា កុមារា​​ ខាងលើនេះលង់ទឹកស្លាប់ គឺជាអ្នករួមការងារជាមួយនឹងឪពុកក្មេងប្រុស ឈ្មោះ ចាន់ សាមុត ហើយបុរសឈ្មោះសាមុតនេះ គឺជាស្វាមីរបស់ម្ដាយក្មេងដែលមានគណនីហ្វេសប៊ុកឈ្មោះ Navita Yary ដែលបានប្រកាសរកកូនរបស់ខ្លួននោះ ។ តាមគណនីហ្វេសប៊ុកឈ្មោះ Mali Sokny បានសរសេរថា៖ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារប្អូនប្រុសចាន់ សាមុត ដែលជាមន្រ្តីរាជការនៅមន្ទីរកិច្ចការនារី ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ដោយសារលង់ទឹក នៅព្រឹកថ្ងៃទី ២២/១០/២០២០» ៕

Read More

ឌី សូនីតា ត្រៀមសម្រាលកូនស្រីដំបូងហើយ នៅមុននេះបន្ដិច

ថ្មីៗ​នេះ តារាសម្ដែង ឌី សូនីតា បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែរង់ចាំតែថ្ងៃសម្រាល ។ ស្រាប់​តែ​នៅ​មុន​នេះ​បន្តិច តារា​សម្ដែង ចន អេឡិចហ្សូរ៉ា បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ដៃគូ​របស់​ខ្លួន កំពុង​ត្រៀម​ខ្លួន​លើ​គ្រែ​ពេទ្យ រង់ចាំ​វត្តមាន​កូន​ស្រី​ដំបូង​របស់​ខ្លួន​ហើយ ។ ក្នុងនោះដែរ លោក​ក៏បានអរគុណចំពោះអ្នកគាំទ្រទាំងអស់ ដែល​បានធ្វើការជូនពរឲ្យ ឌី សូនីតា រួមទាំងកូនក្នុងផ្ទៃ សម្រាលដោយសុខសុវត្ថិភាព ៕

Read More

អបអរសាទរកម្ពុជា! ទីក្រុងសៀមរាបត្រូវបានប្រកាសជា «ទីក្រុងវប្បធម៌អាស៊ាន»

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (The 9th ASEAN Minister Meeting on Culture and Arts) ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។ ក្រៅពីនោះ អ្វីដែលពិសេសគឺ ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជា ទីក្រុងវប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ជូនថា ចាប់ពីឆ្នាំ ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន ។ ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល ០២ ឆ្នាំ ។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន ១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១ ២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នំា ២០១២-២០១៣ ៣. ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ…

Read More

សូមជួយផង!! អនាគតគ្នាដឹងទៅជាយ៉ាងណាទេ អាណិតក្មួយប្រុសណាស់ ម្តាយលង់ទឹកស្លា ប់ នៅម្នាក់ឯង គ្មានផ្ទះនៅទៀត…(មានវីដេអូ)

អាណិតក្មួយប្រុសណាស់ ម្តាយលង់ទឹកស្លា ប់ នៅម្នាក់ឯង គ្មានផ្ទះនៅទៀត.. 😭 21/10/2020..ស្រ្តីម៉េមាយម្នាក់លង់ទឹកស្លា ប់ បន្សល់ទុកកូនប្រុសនៅកំព្រាររងាឯកាម្នាក់ឯង ចំណុចកើតហេតុ នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ចាប់ពីថ្ងៃនេះគាត់រស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មានទីពឹងទៀតទេ ផ្ទះក៏គ្មាននៅដែរ គាត់មានឈ្មោះ រិទ្ធី សិលា សូមបងប្អូនខ្មែរក្នុងស្រុកក្រៅស្រុកជួយក្មេងម្នាក់នេះផង តាមរយះលេខទូរស័ព្ទ 092719394 អាខោនfacebookជាងហង្ស បាត់ដំបង។ដូច្នោះ សូមសប្បុរសជនមេត្តាជួយដល់គាត់ ផងតាមលទ្ធភាពដែលអាចធ្វើបានតិចក្ដីច្រើនក្ដី៕

Read More

ផ្ទុះការសរសើរ ទិដ្ឋភាពពលរដ្ឋ ១ម៉ឺនគ្រួសារទទួលអំណោយនៅមង្គលបុរី រៀបចំបានយ៉ាងល្អមានរបៀបរៀបរៀបរយ…

កាលពីថ្ងៃទី ២១ តុលា ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អមដំណើរដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើដំណើរទៅកាន់ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដើម្បីធ្វើការចែកអំណោយដល់ពរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណ ១ ម៉ឺនគ្រួសារ ។ ទន្ទឹមនឹងមានការលើកសរសើរពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំប្រទេសទៅកាន់ពលរដ្ឋហើយនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ក៏បានធ្វើការចែករំលែកទិដ្ឋភាពនៃការចែកអំណោយនៅបន្ទាយមានជ័យរៀបចំនៅលើកំណាត់ផ្លូវមួយខ្សែ ដោយថតពីលើអាកាសបានប​ង្ហាញ​ទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ មើលទៅមានរៀបរៀបរយ រៀបចំបានយ៉ាងល្អ ។ ទិដ្ឋភាពទាំងនោះបានរំលេចនូវពណ៌ចម្រុះ អង្គុយជាជួរយ៉ាងវែងអន្លាយស្ទើរតែដាច់កន្ទុយភ្នែក ហើយពលរដ្ឋតាមគ្រួសារនីមួយៗបានទទួលអំណោយជាបន្តបន្ទាប់គ្មានខ្វះគ្រួសារណាមួយឡើយ ។ តាមការបញ្ជាក់របស់ក្រសួងសាធារណការ អំណោយទាំងនោះត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១ ម៉ឺនគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីចំនួនមួយកេស ទឹកសុទ្ធចំនួនមួយកេស ត្រីខ មួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មុងមួយ កន្ទេលមួយ ភួយមួយ ក្រមាមួយ សារុងមួយ និង ថវិកាចំនួន ៥ ម៉ឺនរៀល ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយ ចំណែកក្នុងគ្រាដ៏លំបាកនេះ ។ គួរឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ បានបណ្ដាលឱ្យបាត់បងអាយុ ជីវិតមនុស្ស សត្វ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកចំនួន ៩ ស្មើនឹង ៦០ ឃុំ-សង្កាត់ លិចលង់លំនៅ ដ្ឋានសរុបប្រមាណ ២៩.២២៥ ខ្នងផ្ទះ និង ពលរដ្ឋរាប់ម៉ឺនគ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បង្កការលិចលង់ផ្ទៃដីបង្កបង្កើនផលដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន ៦៤.៣៧៤ ហិកតា ដំឡូងមីចំនួន ១.២៥៩ ហិកតា រួមទាំងដំណាំរួមផ្សំចំនួនប្រមាណ ៩៨៩ ហិកតា សាលារៀនចំនួន ១៨៦ កន្លែង មន្ទីរពេទ្យ និង មណ្ឌលសុខភាពចំនួន ៨ កន្លែង វត្តអារាមចំនួន ៦០ សាលាឃុំចំនួន ៥ និងអណ្ដូងទឹកស្នប់ចំនួន ៥៤…

Read More

មុននេះសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខគ្រួសារ Chef ឫទ្ធី ជូនថវិកា ៥ ពាន់ដុល្លារ…

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព Chef ឫទ្ធី ជាគណៈកម្មការ Master Chef Khmer ដោយចូលជាបច្ច័យបុណ្យចំនួន ៥ ពាន់ដុល្លារ ។ នេះបើតាមវីដេអូមួយដែលកញ្ញា ជេស៊ីកា ជាគណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោកមួយនេះ បានបង្ហោះនៅគណនីហ្វេសប៊ុកនៅថ្ងៃទី ២២ តុលា ២០២០ នេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺឪពុករបស់កញ្ញា ជេស៊ីកា គឺជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បាននាំយកថវិកាចំនួន ៥ ពាន់ដុល្លារនេះជូនទៅដល់ភរិយារបស់លោក ស៊ូ សោភ័ណ្ឌឫទ្ធី ហៅ Chef ឫទ្ធី ។ កញ្ញា ជេស៊ីកា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមអរគុណដល់ សម្តេចអគ្គមហាសេណាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ដល់កូនចៅ​ ពេលកូនចៅជួបគ្រាលំបាក មិនថាពេលណា វិនាទីណា លោកទាំងពីរតែងតែជួយគ្រប់ពេល សូមអរគុណ ប៉ា ដែលបានអញ្ជើញចូលរួម តំណាងជំនួសលោកទាំងពីរ» ៕

Read More