ស្រណោះណាស់លោកអើយ! ទិដ្ឋភាពគ្រួសារ Chef ឫទ្ធី គេងលង់លក់ក្បែរសព ទាំងអាឡោះអាល័យជាទីបំផុត…

ក្ដីអាឡោះអាល័យ ទឹកភ្នែករាប់លានដំណក់ស្រក់មិនចេះអស់ ក្ដីសោកសង្រេងនឹកគ្រប់អានុស្សាវរីយ៍មិនអាចបំភ្លេចបាននៅពេលសមាជិកនៃគ្រួសារណាម្នាក់បានបាត់បង់ជីវិតទៅ ទោះដោយប្រការណាមួយ​ក៏ដោយ ។ មិនខុសពីគ្រួសារ Chef ឫទ្ធី ឡើយពេលនេះកំពុងតែជួបទុក្ខជាទម្ងន់ ក្រោយគណៈកម្មការ Master Chef Khmer រូបនេះបានទទួលមរណភាពទាំងមិនទាន់អស់ចិត្ត ព្រោះហាក់ដូចជាលឿនពេកហើយមិននឹកស្មានមនុស្សម្នាក់ដែលធ្លាប់តែរឹងមាំ តែងបញ្ចេញស្នាមញញឹម បែរជាលាក់បង្កប់នូវជំងឺដ៏កាចសាហាវរហូតមិនអាចសង្គ្រោះអាយុជីវិតបាន ។ កាន់តែគួរខ្លោចចិត្តនោះបើទៅមើលទិដ្ឋភាពក្រុមគ្រួសារសព Chef ឫទ្ធី កាន់តែរំជួលចិត្តទប់ទឹកភ្នែកមិនបានទេ សាច់ញាតិ បងប្អូនទាំងអស់បានអុជធូបជាលើកចុងក្រោយ បិទភ្នែកជូនដំណើរសពសូមឱ្យទៅបានស្ងប់សុខ ហើយសាច់ញាតិខ្លះទៀតគេងលង់លក់ក្បែរសពឃើញហើយរន្ធត់ចិត្តណាស់ ។ គួរឱ្យដឹងថា Chef ឫទ្ធី ទទួលមរណភាពកាលពីថ្ងៃទី ២០ តុលា ២០២០ គឺដោយសារជំងឺ លើសឈាម និង លើសជាតិស្ករខ្លាំង ហើយក្រុមគ្រួសាររបស់សព ក៏សូមធ្វើការបដិសេធដែលកន្លងមកមានការលើកឡើងថា Chef ឫទ្ធី មរណភាពដោយសារកើតជំងឺរបេង ជំងឺក្រិនថ្លើម និងជំងឺសួត គឺមិនមែនជាការពិតទេ ៕

Read More

រំភើបជំនួស! ឧកញ៉ា ឡេង ណាវ៉ាត្រា លើកដៃសំពះក្នុងអង្គពិធី ក្រោយត្រូវបានសម្ដេចតេជោ ហៅឈ្មោះចំៗ និងសរសើរ បែបនេះថា ឧកញ៉ាវ័យក្មេងនេះ គឺ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថានៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្នុងនោះក៏មានការវត្ថមានរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ ដែលកំពុងស្ថិតក្នុងកិច្ចការនាំយកនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀតដើម្បីចែកជូនពុកម៉ែបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ។ ដោយលែក ស្រាប់តែនៅក្នុងកម្មវិធីជួបសំណេះសំណាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងចំពោះសកម្មភាពដ៏ប្រពៃរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា យ៉ាងដូច្នេះថា: “ឧកញ៉ាវ័យក្មេងរូបនេះ ជួយដល់ទៅ ៦០ម៉ឺនដុល្លា ហើយដឹកអង្ករមកចែកអោយប្រជាពលរដ្ឋនៅបន្ទាយមានជ័យទៀត អរគុណណាស់សម្រាប់សកម្មភាពដ៏ល្អចេះជួយគ្នាក្នុងគ្រាមានអាសន្នបែបនេះ”។ ចំនែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកដៃសំពះសម្តេច ព្រោះតែអារម្មណ៍រំភើបជាខ្លាំង ដែលសម្តេច បានពោលពាក្យបែបនេះទៅកាន់លោក និងក្រុមការងាររបស់លោកផងដែរ៕

Read More

ស្រណោះណាស់!! នេះជាវីដេអូ Chef រិទ្ធី នៅក្នុងមន្ទីរពេទ្យ និងសកម្មភាពបញ្ជូនសពមកគេហដ្ឋាន…(មានវីដេអូ)

មហាជនស្ទើរទូទាំងប្រទេសដែលនិយមទស្សនាកម្មវិធីលំដាប់ពិភពលោក Master Chef Khmer បានស្គាល់យ៉ាងច្បាស់ Chef ​រិទ្ធី មានឈ្មោះល្បីល្បាញខ្លាំងក្នុងនាមជាគណៈកម្មការក្នុងកម្មវិធីនេះទាំង ២ រដូវកាល ។ អ្វីដែលធ្វើឱ្យមហាជនរន្ធត់ចិត្តបំផុតនោះ នាវេលាព្រលប់ថ្ងៃទី ២០ ខែតុលា ២០២០ នេះមានព័ត៌មានទម្លាយពីអ្នកស្និទ្ធបំផុតរបស់លោក ស៊ូ សោភណ្ឌរិទ្ធី ដែលទស្សនិកជនស្គាល់ច្បាស់តែងហៅថា Chef ​រិទ្ធី បានទទួលមរណភាពហើយ ដោយសារតែជំងឺសួតធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយ ។ ដំណឹងនៃការទទួលមរណភាពរបស់គណៈកម្មការប្រឡងប្រកួតធ្វើម្ហូបដ៏ល្បីល្បាញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឱ្យជឿនោះទេ ព្រោះលឿនពេកហើយ ឃើញរូបលោកតាមទូរទស្សន៍នៅស្រស់ពព្រាយសោះបែរជាត្រូវស្លាប់បាត់បង់ជីវិតបែបនេះ ។ កាន់តែរំជួលចិត្តបំផុតនោះ គឺនេះជាវីដេអូចុងក្រោយ ដែលត្រូវបានបង្ហោះដោយ បេក្ខជន Master Chef Khmer លោក យូរ៉ា ដែលបានថតពីសកម្មភាព របស់ Chef រិទ្ធី នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ និង សកម្មភាពដឹកសាកសពទៅកាន់គេហដ្ឋានរបស់លោក។ សូមទស្សនាវីដេអូខាងក្រោម ៖

Read More

រន្ធត់ចិត្តណាស់ Chef រិទ្ធី ទទួលមរណភាពមុននេះបន្តិច តែនៅដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេល កុំឲ្យឆុង

ភ្នំពេញ៖ ដោយសារតែមុននេះ Chef រិទ្ធី គាត់អាចនៅបាន ដោយសារតែ អុកស៊ីសែន ដែលគ្រូពេទ្យបានដាក់តែប៉ុណ្ណោះ តែនៅពេល ដកចេញពេលណា គាត់នឹងលែងនៅលើលោកយើងនេះទៀតហើយ។ ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ដែលអះអាងថា គ្រួសារបងស្រី រាប់អានជាមួយChef រិទ្ធី ដូចបងប្អូន បានសរសេរថា Chef រិទ្ធី បានទទួលមរណភាពមុននេះបន្តិច ហើយពេលនេះ ភរិយារបស់លោក ក៏កំពុងរៀបចំដំណើរ និងយកChef រិទ្ធី ទៅគេហដ្ឋាន ដោយលែងសង្ឃឹមតទៅទៀតហើយ។ គួរបញ្ជាក់ផងដែរថា Chef រិទ្ធី មានជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ តែទើបតែបច្ចុប្បន្ននេះទេ ជំងឺរបស់គាត់ បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទីនេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងមានវត្តមានជា Chef នៅក្នុងកម្មវិធីMasterchef Cambodia បន្តទៀតដែរ។ យ៉ាងណាមិញ នាពេលនេះ គ្រូពេទ្យ នៅបន្តដាក់អុកស៊ីសែនសិន នៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីពន្យាពេលឲ្យហួសម៉ោង១១យប់ ទើបដកចេញ ដើម្បីកុំឲ្យឆុងខ្លាំង ហើយនៅឯគេហដ្ឋាន បងប្អូន ក៏បានធ្វើរោងបុណ្យសព រួចរាល់ជាស្រេច ដើម្បីចាំទទួលChef រិទ្ធី ៕ ខ្មែរឡូត សូមចូលរួមសោកស្តាយ ទៅកាន់គ្រួសារChef រិទ្ធីផង ជាមួយនឹងការបាត់បង់សមាជិកគ្រួសារ!

Read More