ជួយឲ្យល្បីផង​ ថ្មីទៀតហើយ!! ឡានខូចទាំងយប់ មកអង្វរគេឲ្យជួយធ្វើឲ្យ គ្នាខំជួយអស់ពីចិត្ត តែចុងក្រោយសុីដាច់អាគុយគ្នា គាត់បានអាគុយណាសងគេ…

តាមការបញ្ជាក់របស់គណនីហ្វេសបុក ជាច្រូច ឡាន បានរៀបរាប់ទាំងហួសចិត្តថា: មនុស្សម្នាក់នេះជិះឡានផ្លាកលេខ2 v 8164ពីរនាក់ប្ដីប្រពន្ធមកពឹងខ្ញុំឲ្យធ្វើឡានទាំងយប់នៅថ្ងៃសៅរ៍ទី 17 នៅវេលាម៉ោង 10 15 នាទីយប់ថ្ងៃសៅរ៍ដដែលហើយឡាននេះវាខូចអាគុយហើយពីរនាក់ប្ដីប្រពន្ធហ្នឹងក៏អង្វរខ្ញុំឱ្យខ្ញុំដូរអាគុយឲ្យពួកគាត់ហើយខ្ញុំក៏នឹកឃើញអាណិតពួកគាត់ពីព្រោះយប់ជ្រៅណាស់ហើយ ខ្ញុំក៏ព្រមយកអាគុយទៅដាក់ឲ្យពួកគាត់។ ហើយពួកគាត់ក៏និយាយថាព្រឹកថ្ងៃអាទិត្យម៉ោង 8:00 គាត់យកមកឲ្យខ្ញុំវិញតើមកដល់ថ្ងៃអង្គារទូរសព្ទតេចូលតែមិនលើកសោះ។ គ្រាន់តែជាអាគុយមួយសោះធ្វើចរិកថោកទាបណាស់។ ខំជួយទាំងយប់ហើយមិនដឹងគុណគេទៀត។ ហើយអាគុយនេះជាអាគុយឡានរបស់គេផ្សេងទៀត ខ្ញុំខំធ្វើល្អដាក់ពួកគាត់ហើយហើយពួកគាត់មិនយល់ពីទឹកចិត្តដែលខ្ញុំខំធ្វើអោយទាំងយប់ ហើយពួកគាត់និយាយថាគាត់រស់នៅម្ដុំសារត្រពាំងក្រឡឹង។ បើបងប្អូនអ្នកស្គាល់ខ្ញុំនៅខាងត្រពាំងក្រឡឹងឃើញផ្លាកលេខឡាននេះនិងមុខមាត់ម្នាក់នេះជួយ។ ស្អប់ណាស់អាមនុស្សបោកប្រាស់ មិនដឹងពីគុណរបស់គេ។ 0887380385 លេងរបស់ខ្ញុំផ្ទាល់ ជាងច្រូចឡាន។ ត្រឹមតែអាគុយឡានមួយវាមិនថ្លៃទេតែខ្ញុំត្រូវសងអាគុយគេពីព្រោះអាគុយឡានគេយកមកធ្វើនៅការៈបើម្ចាស់រូបបានឃើញសូមយកអាគុយមកឲ្យខ្ញុំផង មិនចង់ផុសទេតែស្អប់អាមនុស្សបោកប្រាស់របៀបហ្នឹង។ ខំធ្វើល្អដាក់គេជាន់ទុកដាក់ខ្លួនមែន៕

Read More

រំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកតាម ! ផ្ទះទឹកលិច ឮថាគេចែកអំណោយ គាត់ទៅទទួលអំណោយនឹងគេ ស្រាប់តែបានពាក់កណ្ដាលផ្លូវ ភ្លើងឆេះផ្ទះអស់, អាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ នឹងជួយជាថវិកា រហូតដល់ទៅ…

ថ្មីៗនេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ជាមួយអំណោយ បានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ តាមតំបន់ផ្សេងៗ ដែលទង្វើរទំាងនេះកើតចេញពីក្តីអាណិត ចំពោះពុកម៉ែបងប្អូនដែលជួបរឿងបែបនេះ។ នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ព្រោះតែក្តីអាណិតខ្លោចចិត្តចំពោះគ្រួសារមួយ ដែលរងគ្រោះដោយសារតែភ្លើងឆេះផ្ទះ ថៅកែហាងពេជ្រ រូបនេះ សម្រេចនឹងជូនថវិកា ដល់ទៅ ២ពាន់ដុល្លារ សហរដ្ឋអាមេរិក ដើម្បីសម្រួលដល់ទុក្ខលំបាកផ្សេងៗ។ លោកស្រី បានបញ្ជាក់បន្ថែមថា “អាណិតគាត់ណាស់ លោកអើយ ផ្ទះទឹកលិច ឮថាគេចែកអំណោយ គាត់ទៅទទួលអំណោយនឹងគេ ស្រាប់តែបានពាក់កណ្ដាលផ្លូវ ភ្លើងឆេះផ្ទះអស់។ ខ្ញុំនឹងជួយគាត់ 2000$ សម្រាលការលំបាកខ្លះ ហើយគាត់ក៏អាចទិញសម្ភារសង់ស្នាក់នៅបណ្ដោះអាសន្ន។ ឃើញគេដាក់ថា នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោយើងនេះ។”។ ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនរបស់ លោកស្រី ទ្រី ដាណា បានចូល comment ថា ៖ ស្រលាញ់ទឹកចិត្តគាត់ណាស់, ចង់ប្រាប់ថាពេញចិត្តខ្លាំងសម្រាប់ការជួយរបស់បងទាំងពីរ, អរគុណសម្រាប់សន្តានចិត្តល្អ, សូមកោតសរសើរទឹកចិត្តបងណាស់។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង នូវអ្វីដែលលោកស្រី ទ្រី ដាណា ធ្វើនៅពេលនេះ៕

Read More

សូមជួយស៊ែរឲ្យបានដល់គាត់ផង!! សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យតាមរកអ្នកសរសេរលិខិតអរគុណកងទ័ព ដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក ដើម្បីជូនរង្វាន់ពិសេស…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។ នេះបើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះមានករណីប្រជាពលរដ្ឋ បានដាក់លិខិតបង្កប់នៅក្នុងបាយកញ្ចប់ដោយថ្លែងអំណរគុណដល់កងទ័ព ដែលបានចូលរួមប្រតិប្តតិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ លិខិតនេះជារបស់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ស្ថិតក្នុងស្រុកថ្មពួក ។ ឃុំគោកកឋិន ក៏ដូចជាឃុំគំរូ ឃុំថ្មពួក និងឃោគរមៀត បានរងការជន់លិចយ៉ាងខ្លាំងកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទឹកមិនទាន់ស្រកនៅឡើយទេ។ នៅយប់ថ្ងៃទី១៦ ខែតុលា មកនោះ កងកម្លាំងសង្គ្រោះជិត ៤០០នាក់ ដែលជាកងកម្លាំងយោធានៃយោធភូមិភាគទី៥ យោធាមកពីកងពលពិសេស៩១១ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ យោធាខេត្ត កម្លាំងកងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើសកម្មភាពភ្លាមៗជួយជម្លៀសប្រជាពលរដ្ឋ និងសម្ភារៈប្រើប្រាស់របស់ពួកគាត់។ នៅក្នុងឃុំដែលលិចលង់ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកថ្មពួកនេះ បើទោះបីថាទឹកលិចលង់ខ្លាំងយ៉ាងណាក្តី តែមិនត្រូវបានជម្លៀសទៅណាឆ្ងាយនោះទេ ដោយសារតែផ្ទះរបស់ពួកគាត់ខ្ពស់។ ដោយឡែកអ្នកមានផ្ទះទាបត្រូវបានជម្លៀសទៅកាន់ផ្ទះបងប្អូន ឬអ្នកជិតខាង។ ក្រៅតែពីជម្លៀសទៅកាន់ផ្ទះខ្ពស់ហើយនោះ កងកម្លាំងសង្គ្រោះ ក៏បានជួយរៀបចំសម្ភារប្រើប្រាស់ផ្សេងៗរបស់ប្រជាពលរដ្ឋទៅដាក់នៅទីខ្ពស់ និងជួយរើស្រូវចេញពីជង្រុកទៅដាក់លើផ្ទះជាដើម។ មកដល់ពេលនេះកម្លាំងសង្គ្រោះនៅតែបន្តដាក់ពង្រាយ ដើម្បីជួយដឹក ជួយចម្លងប្រជាពលរដ្ឋពីផ្ទះទៅកាន់តំបន់ផ្សេងៗ ដូចជាទៅមន្ទីរពេទ្យ ឬទៅផ្សារជាដើម។ កាយវិការសង្គ្រោះពោរពេញដោយភាពអង់អាចក្លាហាន និងតម្កល់សេចក្តីសុខរបស់ប្រជាពលរដ្ឋរងគ្រោះជាធំនេះ បានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះគោរពស្រឡាញ់ និងស្ញប់ស្ញែងចំពោះកម្លាំងសង្គ្រោះទាំងអស់។ ដើម្បីជាការតបស្នងដល់កម្លាំងសង្គ្រោះ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិមួយៗ ក៏បានជួយរៀបចំដាំបាយ និងខ្ចប់ជូនកម្លាំងសង្គ្រោះទាំងអស់នេះ។ ក្នុងចំណោមកញ្ចប់បាយពោរពេញដោយមនោសញ្ចេតនារបស់ប្រជាពលរដ្ឋរងគ្រោះនេះ គេបានឃើញបាយមួយកញ្ចប់បានបង្កប់សំបុត្រមកជាមួយ មួយច្បាប់ផងដែរ។…

Read More

ឃើញហើយសង្វេគណាស់!! ពេទ្យបង្អែកមួយនៅសៀមរាប ប្រែជាស្ងាត់ជ្រងំ ត្រូវលិចលង់ដូចទន្លេក្រុមគ្រូពេទ្យមិនអាចធ្វើការបាន…

សៀមរាបក៏ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែទទួលរងផលប៉ះពាល់ពីទឹកជំនន់ ពិសេសតំបន់នៅក្បែរដងស្ទឹងសៀមរាប និងតំបន់មួយចំនួននៅស្រុកបន្ទាយស្រី ។ ក្នុងនោះដែរស្រុកអង្គរជុំក៏បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះដែរ ធ្វើឱ្យផ្ទះសម្បែងពលរដ្ឋជាច្រើនគ្រួសារត្រូវលិចលង់ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភនោះមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ជាទីកន្លែងដ៏សំខាន់សម្រាប់ជួយសង្គ្រោះអាយុជីវិតប្រជាជនក៏បានលិចលង់ខ្លាំងស្ទើរតែលិចដល់ដំបូលអគារពេទ្យទៅហើយ ។ បើតាមគណនីហ្វេសប៊ុកឈ្មោះ Srey Noch Choeurt ដែលជាអ្នកគ្រូពេទ្យម្នាក់បំពេញការងារនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពទឹកកំពុងវាយលុកចូលក្នុងបរិវេណទាំងស្រុងនៃមន្ទីរពេទ្យ ស្ទើរតែលិចក្បាលមនុស្សទៅហើយ ។ ក្នុងនោះសម្ភារបរិក្ខាពេទ្យត្រូវបានលើកដាក់ឱ្យផុតពីទឹក រីឯគ្រែពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាលនោះក៏ត្រូវលិចលង់អស់ដែរ ។ ស្ថានភាពក្នុងមន្ទីរពេទ្យធ្លាប់តែអ៊ូអរមានអ្នកជំងឺហូរហែរពេលនេះក៏ប្រែជាស្ងាត់ជ្រងំដែរ ពិតជាគួរឱ្យស្រណោះណាស់ ។ យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ណាមួយពីស្ថានភាពពិតប្រាកដថាលិចជម្រៅណានោះទេ និងមិនបានបញ្ជាក់ដែរថាមន្ទីរពេទ្យនៅបន្តទទួលអ្នកជំងឺជាធម្មតាឬយ៉ាងណាឡើយ ។ មានតែសូមបួងសួងសូមឱ្យអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញឆាប់ៗ ហើយសូមឱ្យទឹកឆាប់ស្រកទៅវិញផងចុះ ៕

Read More

អុញ ស្ងាត់ៗ ឌី សូនីតា ពពោះកូនដំបូងគ្រប់ខែ រង់ចាំតែថ្ងៃសម្រាល…(មានវីដេអូ)

តារាសម្ដែង ឌី សូនីតា បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែរង់ចាំតែថ្ងៃសម្រាល។ តាមការបញ្ជាក់នៅក្នុងវីដេអូទម្លាយថាខ្លួនកំពុងមានផ្ទះពោះទាំងមិនទាន់រៀបការនោះ តារាសម្ដែង ឌី សូនីតា បានរៀបរាប់ថា នាងមិនចង់លាក់បាំងទស្សនិកជនទេ ប៉ុន្ដែនាងមានមូលហេតុជំងឺដំណរពូជមួយ ដែលពិបាកនឹងមានកូនទើបនាងសម្រេចចិត្តបង្ហាញនៅពេលដែលកូនក្នុងផ្ទៃមានសុខភាពល្អ តែទោះបីជាមានហេតុផលបែបនេះ ឌី សូនីតា នៅតែអះអាងទទួលរាល់ពាក្យខំមិនជូនពរ និង រិះគន់ពីមហាជន ដ្បិតថានាងជាអ្នកសិល្បៈ គួរណាស់ជាគំរូល្អដល់ទស្សនិកជន ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូទាំងស្រុង

Read More

ក្រោយឃើញ ពុកម៉ែបងប្អូន កំពុងរងគ្រោះដោយសារទឹកជំនន់ លោកបង សុវណ្ណ រិទ្ធី បានបង្ហោះសារបួងសួង នូវពាក្យមួយឃ្លា ថា…

កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ លុះ មកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន របស់លោក មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សារជាថ្មី ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រោយពីទទួលបានដំណឹងថា បងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង គេឃើញ លោកបង សុវណ្ណ រិទ្ធី បានបង្ហោះសារមួយថា “ខ្ញុំសូមបួងសួងដល់ទេវតា តាមជួយការពារថែរក្សាប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ”។ ឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ សាធុ សាធុ សាធុ, សាធុលោកបង, ករុណាលោកបង៕

Read More