រំជួលចិត្ត!! ដោយក្តីស្រឡាញ់ចំពោះទឹកចិត្តកងទ័ពជួយសង្រ្គោះពីទឹកជំនន់, ប្រជាពលរដ្ឋផ្ញើបាយខ្ចប់ស្លឹកចេកមួយប្រអប់ជូនកងទ័ពនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយភ្ជាប់ជាមួយសំបុត្រ «អរគុណដ៏រំភើប»

(បន្ទាយមានជ័យ)៖ «បាយខ្ចប់ស្លឹកចេកជាមួយពងទាចៀន និងត្រីចៀន» ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលរួចផុតពីគ្រោះទឹកជំនន់ ផ្ញើជូនបងៗកងទ័ពដែលកំពុងបំពេញ បេសកកម្មជួយសង្រ្គោះជនរងគ្រោះពីទឹកជំនន់ ស្ថិតនៅឃុំគោកបឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែអ្វីដែលពិសេសនៅក្នុងបាយខ្ចប់ស្លឹកចេកនោះ មានភ្ជាប់ ជាមួយសំបុត្រសរសេរដោយដៃ «ថ្លែងអំណរគុណ» ចំពោះកងទ័ព ដែលបានជួយសង្រ្គោះប្រជាជនគេចចេញពីតំបន់គ្រោះថ្នាក់ដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព។ បាយកញ្ចប់ និងសំបុត្រនេះត្រូវបានលោកនាយចំណង់ ឌឿ ឌី មេបញ្ជាការ ខ៣ គ៣ ឃ៥១៤ ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នាភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សំណេរនៅក្នុងសំបុត្របានសរសេរថា៖ «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទហានដែលបានជួយសង្រ្គោះប្រជាជន នៅឃុំគោកកឋិន ទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។ ការផ្ញើសំបុត្រ «ថ្លែងអំណរគុណ» តាមកញ្ចប់បាយជាសកម្មភាពមួយបង្ហាញពីការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកងទ័ព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ជួយសង្រ្គោះប្រជាជន ហើយសំបុត្រសរសេរដោយដៃនេះក៏បានធ្វើឲ្យបងៗកងទ័ពភ្ញាក់ផ្អើល និងមានក្តីរំភើបណាស់៕ អត្ថបទដោយ៖ Fresh News

Read More

សុំកម្លាំងចិត្តម្នាក់មួយមក សាមគ្គីគ្នាល្អណាស់! ពលរដ្ឋស្រុកម៉ាឡៃ ធ្វើស៊ុបគោប៉ូវកម្លាំងកងទ័ពជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់…

ភាគច្រើន យើងប្រាកដជាធ្លាប់បានឮហើយនូវពាក្យស្លោកមួយឃ្លាដែលលើកឡើងថា «ចង្កឹះមួយបាច់កាច់មិនបាក់» ។ ជាការពិតណាស់ ការប្រាស្រ័យទាក់ទង រួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសស្ថិតក្នុងកាលៈទេសៈដែលកម្ពុជាយើងកំពុងតែរងការវាយប្រហារយ៉ាងខ្លាំងក្លាពីឥទ្ធិពលជំនន់ទឹកភ្លៀង បានបណ្តាលឱ្យលិចលង់ផ្ទះសម្បែង និង ប្រជាជនរងគ្រោះជាច្រើនគ្រួសារ ពីតាមបណ្តាខេត្តនានា ។ ជាមួយគ្នានោះដែរ វរសេនាតូចថ្មើរជើងលេខ ប្រាំដប់បួន បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនរស់នៅក្នុងស្រុក ម៉ាឡៃដែលបានខិតខំនាំគ្នា ចម្អិនម្ហូបយ៉ាងមានឱជារស សម្រាប់កងកម្លាំង ដើម្បីបំពេញថាមពលទុកសម្រាប់ជួយបងប្អូនដែលកំពុងរងគ្រោះដោយទឹកជំនន់បន្តទៀត ។ វរសេនាតូចថ្មើរជើងលេខ ប្រាំដប់បួន បានបង្ហោះសារថា៖ «សូមអរគុណ ប្រជាពលរដ្ឋ និងអាជីវករស្រុកម៉ាឡៃ ដែលធ្វើស៊ុបឲ្យកងកម្លាំងហូប ពេលដែលកំពុងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ សូមជួនពរប្រជាពលរដ្ឋ ព្រមទាំងអាជីវករស្រុកម៉ាឡៃ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន នឹងជួបតែពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លៀងឡើយ» ។ ទោះបីជាតិចតួចស្តួចស្តើងយ៉ាងណាក្តី ប៉ុន្តែសកម្មភាពនេះ បានបង្ហាញពីទឹកចិត្តដ៏បរិសុទ្ធរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលចេះជួយយកអាសារគ្នាក្នុងគ្រាមានអាសន្នអន់ក្រនេះ ៕

Read More

គេមានតែធ្វើបុណ្យដាក់ទាន ឯងគិតតែកេងចំនេញជ្រុល! អាជីវករម្នាក់នៅផ្សារព្រែកជ្រៃលក់គុយទាវឱ្យកងទ័ព ១ចាន ៣ម៉ឺន ម្ហូប ៤មុខ ២៩ម៉ឺនរៀល…

មហាជនពិតជាមានក្ដីហួសចិត្តខ្លាំងបន្ទាប់ពីកងទ័ពជើងទឹកជួរមុខមួយរូបដែលប្រចាំការជួយសង្គ្រោះនៅផ្សារព្រែកជ្រៃ បានបង្ហោះរឿងហួសចិត្តមួយចូលហូបនៅតូបលក់បាយម្ហូបមួយកន្លែងនៅទីនោះ លក់ថ្លៃហួសហេតុ មិនលើកលែងសូម្បីក្រុមជួយសង្គ្រោះ ។ បើតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Chan បានប្រាប់ថាគុយទាវមួយចានតម្លៃរហូតដល់ ៣ម៉ឺនរៀល អាហារពេលថ្ងៃត្រង់ហូបគ្នា ១០ នាក់ មានដូចជា ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទិះ អស់រហូតដល់ ២៩ ម៉ឺនរៀលឯណោះ ។ តាមរយៈគណនីហ្វេសប៊ុកដែលជាកងទ័ពជើងទឹកបានសរសេររៀបរាប់យ៉ាងហួសចិត្តថា៖ «ម៉ែអើយគុយទាវមួយចាន ៣ម៉ឺន អាហារពេលថ្ងៃ ញ៉ាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទិះ អស់ ២៩ម៉ឺន ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង។ ទាហាននគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តម្លៃដែលមិនគួរយកបានទៀត មិនមែនសុំឱ្យចែកទេ សុំត្រឹមលក់តែតម្លៃធម្មតាទៅ កុំលក់ឡើងពេក បើគេដឹងថាថ្លៃក៏មិនចូលដែរ» ។ បន្ទាប់បានឃើញសារនេះហើយធ្វើឱ្យមហាជនហួសចិត្តមិនស្ទើរឡើយ មិននឹកស្មានថា មានអាជីវករគៀបស៊ីសូម្បីតែក្រុមជួយសង្គ្រោះយ៉ាងដូច្នេះសោះ ។ យ៉ាងណាមិញនេះគ្រាន់តែជាការបង្ហោះតែភាគីម្ខាងប៉ុណ្ណោះ និងមិនបានបញ្ជាក់ពីទីតាំងហាងច្បាស់នោះដែរ មិនដឹងថារឿងនេះកើតឡើងនៅហាងមួយណាពិតប្រាកដឡើយ ៕

Read More

ចេះណាស់!! កូនឆ្កែមួយក្បាលនៅវត្តសិរិសាគរដូនស្ដើង កំពុងល្បីខ្លាំងចេះជួយរើសសំរាម សម្អាតបរិស្ថានក្នុងវត្ត…

វត្តគិរិសាគរដូនស្ដើង នៅខេត្តព្រៃវែង កំពុងមានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយពីវត្តអា​រា​ម​មួយនេះបានបង្ហាញគំរូដ៏ល្អទៅកាន់ពុទ្ធសាសនិកជន ។ ព្រះសង្ឃនៅវត្តអារាមមួយនេះតែងតែបំ​ពេ​ញ​កិច្ចការងារគ្រប់សារពើរមិនថាការធ្វើស្រែចម្ការ ដាំដំណាំបន្លែបង្ការ ធ្វើសួនច្បារលម្អវត្តជាដើម ។ ប្រការនេះហើយធ្វើឱ្យពុទ្ធសាសនិកជន ប្រជាពលរដ្ឋ កោតសរសើរជាខ្លាំង ថាវត្តអារាមមួយនេះ ពិតជាគំរូល្អណាស់ព្រះសង្ឃមិនខ្ជិលច្រអូសចាំតែចង្ហាន់ស្រាប់ៗនោះឡើយ ។ ស្រាប់តែពេលនេះទៀតមានការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីព្រះចៅអធិការវត្តដូនស្ដើង បានបង្ហោះសកម្មភាពកូនឆ្កែមួយក្បាលគួរឱ្យស្រឡាញ់ខ្លាំង ចេះជួយកិច្ចការព្រះសង្ឃ ប្រៀបដូចជាជំនួយការតូចម្នាក់នៅក្នុងវត្ត ។ កូនឆ្កែតូចសម្បុរសលាយប្រផេះ មិនត្រឹមតែមានមុខមាត់គួរឱ្យស្រឡាញ់នោះទេ ថែមទាំងចេះធ្វើការងារគួរឱ្យខ្នាញ់ណាស់ ចេះពាំកន្ត្រកដើរតាមព្រះសង្ឃដើម្បីដាក់សំរាម ចេះពាំសម្បកកំប៉ុង សំណល់នានាក្នុងវត្តជាដើម ៕ ចង់ដឹងថាកូនឆ្កែនេះចេះយ៉ាងណានោះសូមទៅមើលទាំងអស់គ្នា៖

Read More

អាណិតកូននេនណាស់!! ពីរនាក់បងប្អូនបង្កើតមកបួស មានតែម្តាយអត់ឪពុក​ ឥលូវញោមស្រីត្រូវទឹកលិច លើកព្រះហស្ថសុំសម្ភារជួយម្ដាយ យ៉ាងកម្សត់…

ឃើញរូបភាពហើយស្ទើរទប់ទឹកភ្នែកមិនបានចំពោះទឹកព្រះទ័យកត្តញ្ញូកតវេទីតាធម៌របស់នេនតូច ២អង្គដែលនៅតែនឹករឮក ព្រួយបារម្ភ ពីសុខទុក្ខញោមស្រីជាម្តាយ ទោះបីជាត្រូវឃ្លាតចាកឆ្ងាយ មករស់នៅដាច់ដោយឡែក ដើម្បីក្រេបយកវិជ្ជាពីព្រះពុទ្ធសាសនាយ៉ាងណាក្តី។ តាមទំព័រហ្វេសប៊ុកផេករបស់លោកគ្រូ ជួន កក្កដា បានឱ្យដឹងថា នេនតូចទាំងពីរអង្គគឺជាបងប្អូនបង្កេីតបានបួសនៅវត្តប្រាសាទនាងខ្មៅ​ ។ នេនទាំង ២អង្គមានតែម្តាយអត់ឪពុក​តាំងពីតូចៗ ដោយឡែកបច្ចុប្បន្ននេះ ញោមស្រីជាម្តាយត្រូវទឹកលិចផ្ទះសម្បែងអស់ ទើបលោកកូនៗមកសុំសម្ភារៈលោកគ្រូជួយញោមលោក ។ ជាមួយរូបភាព ២ សន្លឹក បានបង្ហាញពីអារម្មណ៍សោកសៅរហូតហូរទឹកភ្នែក នឹកអាណិត គិតដល់សុខទុក្ខម្តាយពីសំណាក់លោកកូនៗ ដែលមិនដឹងពេលនេះ ញោមស្រីត្រូវលំបាកវេទនាយ៉ាងណានោះឡើយ ដោយសារតែគ្រោះទឹកជំនន់ក្នុងឆ្នាំនេះ ។ ​លោកគ្រូ ជួន កក្កដា ក៏បានបន្ថែមថា ចំពោះទង្វើនេះ បានស្តែងឱ្យឃើញថា ទោះបីជាយ៉ាងណាក៏ដោយ ក៏នេះជាទឹកចិត្តកតញ្ញូរបស់កូនគិតដល់ម្តាយរហូតគ្រប់ពេល​ របស់នេនទាំង ២ អង្គ ៕

Read More

ខ្មែរដូចតែគ្នាទេ!! ឧត្តមសេនីយ៍ ទី ចំរើនកុសល ទទួលយកការសុំទោសជាសាធារណៈ ចំពោះអ្នកដែលបានជេរប្រមាថលើរូបគាត់តាមរយ:បង្ហោះនៅលើគណនីហ៊្វេសប៊ុក…

ឧត្តមសេនីយ៍ ទី ចំរើនកុសល ទទួលយកការសុំទោសជាសាធារណៈ ចំពោះអ្នកដែលបានជេរប្រមាថលើរូបគាត់តាមរយ:បង្ហោះនៅលើគណនីហ៊្វេសប៊ុក ដែលមានខ្លឹមសារដូចខាងក្រោម៖ ” ខ្ញុំព្រមទទួលយកការសុំទោសជាសាធារណ:របស់អស់លោក នេះហើយខ្មែរ ខ្មែរធ្វើបានហើយ ខ្មែរចេះស្រលាញ់គ្នា និងចេះជួយគ្នាក្នុងគ្រាក្រ។ អ្នកចេះបង្រៀនអ្នកមិនចេះ ក្រោមដំបូលសន្តិភាពតែមួយ។ សូមទទួលយកការស្រលាញ់រាប់អានអំពីខ្ញុំទាំងអស់គ្នា។ “ ក្រោយពីមានការព្រមានប្តឹងទៅតុលាការអ្នកដែលបានជេរប្រមាថលើឧត្តមសេនីយ៍ ទី ចំរើនកុសល បានចេញសារសុំទោសជាសាធារណ: ដូចនេះឧត្តមសេនីយ៍ ទី ចំរើនកុសល បានសម្រេចចិត្តថាមិនប្តឹងពួកគេទៅតុលាការទេ។ ក្នុងនោះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានសំណូមពរដល់ពួកគេ ក៏ដូចប្រជាពលរដ្ឋដទៃទៀតមេត្តាយល់ដឹងផ្លូវច្បាប់អំពីការសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វ៊េសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀត ជៀសវាងមានការជេរប្រមាថ បរិហារកេរ្តិ៍ជាសាធារណ: ព្រោះវាជាបទល្មើសព្រហ្មទណ្ឌ៕

Read More

ពិតជារំភើប និងអរគុណខ្លាំងណាស់!! ទល់មុខផ្សារព្រែកជ្រៃ តម្រៀបម៉ាស៊ីនបោកខោអាវជូនពលរដ្ឋមិនយកលុយឡើយ…

ខណ្ឌដង្កោ គឺជាខណ្ឌមួយនៅរាជធានីភ្នំពេញ បានរងគ្រោះខ្លាំងដោយសារទឹកជំនន់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រែកជ្រៃ តំបន់កួរស្រូវ និងបណ្ដាសង្កាត់មួយចំនួនទៀត ។ ជាការពិតណាស់ក្នុងពេលដែលផ្ទះសម្បែងប្រជាពលរដ្ឋត្រូវលិចលង់បែបនេះ ធ្វើឱ្យជួបនូវបញ្ហាជាច្រើនក្នុងជីវភាពរស់នៅ សូម្បីតែសំលៀកបំពាក់មិនដឹងត្រូវយកនទៅបោកគក់ឯណា ហាល​ថ្ងៃឯណាឡើយ ។ ស្របពេលដែលពលរដ្ឋកំពុងតែជួបបញ្ហានេះ មានក្រុមហ៊ុនមួយ បានរួមសហការជាមួយសាលារាជធា​នី​ភ្នំពេញ ព្រមទាំងសហការជាមួយក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកមួយ បានផ្ដល់សេវាបោកគក់សំលៀក​បំពាក់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោដោយឥតគិតថ្លៃ ដោយមានដាក់ជូនម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតជាច្រើនគ្រឿង ដើម្បីជាការជួយសម្រួលមួយផ្នែកដល់បងប្អូនប្រជាជន។ ទង្វើដ៏ប្រពៃមួយនេះបានធ្វើឱ្យប្រជាជនមានការកោតសរសើរចំពោះគំនិតដ៏ល្អមួយនេះ ព្រោះបញ្ហាសំលៀកបំពាក់ពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗត្រូវការស្លៀកពាក់ជាប្រចាំថ្ងៃ ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋត្រូវការបោកគក់សំលៀកបំពាក់អាចយកទៅបោកបានដោយមានទីតាំងនៅទល់មុខផ្សារព្រែកជ្រៃ ៕

Read More

កាន់តែសាហា វ! បែកធ្លា យវីដេអូកាម៉េរ៉ាទី២ នៃហេតុការណ៍ពេទ្យធ្មេញ បុ ហើយថយកិ ន កាលពីប៉ុន្មានថ្ងៃមុននេះ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី១៨ ខែតុលា ឆ្នាម២០២០២ តំណាងអយ្យការសាលាដំបូងរាជធានីបានធ្វើការចោទប្រកាន់ជនស ង្ស័យដែលបើករថយន្តដេញ បុ កបុរសពីរនាក់ និងបណ្តាលឲ្យស្លា ប់បុរសម្នាក់កាលពីថ្ងៃទី១៥ តុលា ២០២០ ពីបទឃា តក ម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊េីបសួរ ចាត់ការបន្ត។ ការចោទប្រកាន់នេះ បេីតុលាការរកឃើញថាជនស ង្ស័យពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ មែនជ នសង្ស័យអាចប្រឈមមុខ នឹងការជាប់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ។ ហើយនៅថ្ងៃនេះផងដែរ ក៏បែកធ្លា យនៅវីដេអូកាម៉េរ៉ាសុវត្តិភាពមួយទៀត នៃហេតុការណ៍ខាងលើ ដោយមានការផុសក្នុងហ្វេសបុកផេចឈ្មោះ People News Watch ដែលបង្ហាញឲ្យឃើញថា ករណីនេះ គឺបុ កសាហាវណាស់ ហើយពិតជាបានបា ញ់ភ្លើងឡានមើលជនរ ងគ្រោះពិតប្រាកដមែន៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ប្រពៃណាស់!! ស្ងាត់ៗ Love Riya នាំយកអំណោយ ទៅចែកជូន ពលរដ្ឋ នៅ ខេត្តបន្ទាយមានជ័យ ហើយ, ទៅដល់ភ្លាម Riya ពោលពាក្យមួយឃ្លា ទំាងក្តីអាណិតខ្លោចចិត្ត ថា…

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាស្គាល់ នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ សេ​ង ស្រី​រ័ត្ន ហៅ Love Riya ហើយ ដែលជាអ្នកលក់ឡេ និងម្ចាស់មុខជំនួញ មួយចំនួនទៀត ដែលកំពុងទទួលបានការគាំទ្រ និង ជោគជ័យខ្លាំង លើរបររកស៊ីទំាងនេះ សឹងតែមិនគួរឲ្យជឿ។ នាពេលកន្លងទៅ ស្ត្រីវ័យ ៣៥ ឆ្នាំ រស់ នៅក្រុង​តា​ខ្មៅ ខេត្តក​ណ្ដា​ល រូបនេះ បានបង្ហាញផ្ទះវីឡាគំរូ ដ៏ធំស្កឹមស្កៃមួយ សម្រាប់កូនស្រីជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “នេះជាផ្ទះ របស់កូនទែនៗ របស់មាំ មី មាំ មី ទិញ នៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺ កូនជ្រូកពេជ្រ”។ ក្រៅពីមុខជំនួញកំពុងតែទទួលបានជោគជ័យខ្លាំង Riya ជាបុគ្គលម្នាក់ក៏មានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែប​ង្ហាញសកម្មភាពដ៏ប្រពៃនេះមិនដែលដាច់ឡើយ។ ជាក់ស្តែង កាលពីម្សិលមិញនេះទៀត នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ Love Riya នាំយកអំណោយ ទៅចែកជូន ពលរដ្ឋ នៅ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ គ្រាន់ទៅដល់ទីនោះ ភ្លាម Riya ពោលពាក្យមួយឃ្លា ទំាងក្តីអាណិតខ្លោចចិត្ត ថា ៖ “ថ្ងៃនេះនាងខ្ញុំ Love Riya មានសេចក្តីសោកស​ង្វេ​គ ដល់ពុកម៉ែបងប្អូនជនរួមជាតិខ្មែរ ដូចគ្នា ដែលកំពុងរងគ្រោះទឹកជំនន់ជន់លិចលំនៅឋាន ខ្វះខាតស្បៀង និងទីជម្រក ដោយមិនខ្លាចពីការនឿយហត់ នាងខ្ញុំរួមជាមួយ ឯកឧតម្ត លោកជំទាវ បានឆ្លៀតឱកាស ពីការរកសុី បានធ្វើដំណើរពីភ្នំពេញ រហូតមកដល់ខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកា…

Read More

គួរឲ្យសរសើរណាស់!! ទឹកចិត្តល្អពិតៗ អ្នកស្រី ទ្រី ដាណា និងអ្នកស្រី ស្រីអូន កំពុងព្រួតគ្នាជួយជនរងគ្រោះដោយសារទឹកជំនន់ ធ្វើអោយមហាជនរំភើបចិត្តខ្លាំង…

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន និង កំពុងទទួលរងការវាយប្រហារពីឥទ្ធពលខ្យល់ព្យុះ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរនៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និង រាជធានីនោះ សកម្មភាពសប្បុរសធម៌ជាច្រើនរបស់បងប្អូនដែលមានធនធាន ក៏បានចាប់ផ្តើមផុលផុសក្នុងការចូលរួមចំណែកជួយសង្គម និង បងប្អូនរងផលប៉ះពាល់ដោយទឹកជំនន់នេះយ៉ាងសស្រាក់សស្រាំផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោមនោះ គេក៏បានឃើញអ្នកជំនួញអនឡាញល្បី ២ រូបក្នុងប្រទេសកម្ពុជា គឺអ្នកនាង ទ្រី ដាណា និង អ្នកនាង ស្រីអូន ក៏បានចូលរួមយ៉ាងសកម្ម និង បានចំណាយធន់ធានផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារដើម្បីជួយបងប្អូនរងគ្រោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកន្លងទៅនេះ អ្នកនាង ទ្រី ដាណា បានបង្ហាញឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានត្រៀមថវិកាប្រមាណ ១០ ទៅ ២០ ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយក្នុងនោះអ្នកនាងបានរៀបចំស្បៀង គ្រឿងឧបភោគបរិភោគនានា រួមទាំងថវិកាផង ចុះចែកដោយដៃផ្ទាល់ដល់ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួនដែលរងការលិចលង់នោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯអ្នកនាង ស្រីអូន ដែលគេស្គាល់ថាជាសប្បុរសជននិយមជួយជនទីទ័លក្រម្នាក់ដែរនោះ ក៏មិនខុសគ្នាប៉ុន្មានពីថៅកែហាងពេជ្រ ទ្រី ដាណា ដែរ ដោយអ្នកនាងបានបញ្ចេញថវិកាផ្ទាល់ខ្លួនប្រមាណ ៥ ម៉ឺនដុល្លារ និង ស្បៀងជាច្រើនទៀត ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយអ្នកនាងបានចុះចែកផ្ទាល់ទៅដល់កន្លែងរងគ្រោះតាមបណ្តាខេត្តដែលរងគ្រោះទាំងនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទង្វើរបស់អ្នកជំនួញអនឡាញដ៏ល្បី ២ រូបនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រំភើបចិត្ត និង ថ្លែងការអរគុណយ៉ាងខ្លាំង ជាមួយការកោតសរសើរចំពោះទង្វើសប្បុរសធម៌នេះ ។ ក្នុងនោះ សូម្បីតែប្រជាពលរដ្ឋទូទៅក៏បានសម្តែងការពេញចិត្តចំពោះទឹកចិត្ត ការលះបង់ ពីសំណាក់អ្នកជំនួញអនឡាញ ២ រូបនេះ អមជាមួយការលើកសរសើរពេញៗមាត់ផងដែរ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពអត្ថបទ ប្រជាប្រិយ

Read More