ទីបំផុត កូនស្រីច្បង លោកបង សុវណ្ណ រិទ្ធី បានទៅជួបលោកបងហើយ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា រំភើបជំនួស ហើយ និយាយថា…

មហាជនភាគច្រើន ពិតជាបានជ្រាប ​ច្បាស់ហើយ ថា កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ ស្រាប់តែមកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន របស់លោក ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សារជាថ្មី ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ នាថ្ងៃដដែលនេះ គេប្រទះឃើញ ភរិយា លោកបង សុវណ្ណ រិទ្ធី ក៏បានទៅជួបលោកផ្ទាល់ផងដែរ ព្រមទំាងបញ្ជាក់សារខ្លីមួយថា “មកប្រគេនចង្ហាន់លោកបង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ភរិយា របស់លោកបង សុវណ្ណ រិទ្ធី បាននាំកូនស្រី របស់ខ្លួន ទៅជួបលោកបងហើយ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះម៉ាក់ៗ…

Read More

រាជិនីចិត្តធម៌ល្បីឈ្មោះ ២ រូប កំពុងព្រួតគ្នាជួយជនរងគ្រោះដោយទឹកជំនន់ ផ្ទុះការសរសើរខ្លាំង…

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន និង កំពុងទទួលរងការវាយប្រហារពីឥទ្ធពលខ្យល់ព្យុះ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន ។ ក្នុងនោះដែរនៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។ ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និង រាជធានីនោះ សកម្មភាពសប្បុរសធម៌ជាច្រើនរបស់បងប្អូនដែលមានធនធាន ក៏បានចាប់ផ្តើមផុលផុសក្នុងការចូលរួមចំណែកជួយសង្គម និង បងប្អូនរងផលប៉ះពាល់ដោយទឹកជំនន់នេះយ៉ាងសស្រាក់សស្រាំផងដែរ ។ ក្នុងចំណោមនោះ គេក៏បានឃើញអ្នកជំនួញអនឡាញល្បី ២ រូបក្នុងប្រទេសកម្ពុជា គឺអ្នកនាង ទ្រី ដាណា និង អ្នកនាង ស្រីអូន ក៏បានចូលរួមយ៉ាងសកម្ម និង បានចំណាយធន់ធានផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារដើម្បីជួយបងប្អូនរងគ្រោះ ។ ជាក់ស្តែងកន្លងទៅនេះ អ្នកនាង ទ្រី ដាណា បានបង្ហាញឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានត្រៀមថវិកាប្រមាណ ១០ ទៅ ២០ ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយក្នុងនោះអ្នកនាងបានរៀបចំស្បៀង គ្រឿងឧបភោគបរិភោគនានា រួមទាំងថវិកាផង ចុះចែកដោយដៃផ្ទាល់ដល់ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួនដែលរងការលិចលង់នោះ ។ ចំណែកឯអ្នកនាង ស្រីអូន ដែលគេស្គាល់ថាជាសប្បុរសជននិយមជួយជនទីទ័លក្រម្នាក់ដែរនោះ ក៏មិនខុសគ្នាប៉ុន្មានពីថៅកែហាងពេជ្រ ទ្រី ដាណា ដែរ ដោយអ្នកនាងបានបញ្ចេញថវិកាផ្ទាល់ខ្លួនប្រមាណ ៥ ម៉ឺនដុល្លារ និង ស្បៀងជាច្រើនទៀត ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយអ្នកនាងបានចុះចែកផ្ទាល់ទៅដល់កន្លែងរងគ្រោះតាមបណ្តាខេត្តដែលរងគ្រោះទាំងនោះ ។ ទង្វើរបស់អ្នកជំនួញអនឡាញដ៏ល្បី ២ រូបនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រំភើបចិត្ត និង ថ្លែងការអរគុណយ៉ាងខ្លាំង ជាមួយការកោតសរសើរចំពោះទង្វើសប្បុរសធម៌នេះ ។ ក្នុងនោះ សូម្បីតែប្រជាពលរដ្ឋទូទៅក៏បានសម្តែងការពេញចិត្តចំពោះទឹកចិត្ត ការលះបង់ ពីសំណាក់អ្នកជំនួញអនឡាញ ២ រូបនេះ អមជាមួយការលើកសរសើរពេញៗមាត់ផងដែរ ៕

Read More

កុំបារម្ភទៀតអី! យប់មិញម្ចាស់អាងក្រពើ បានឃើញក្រពើដែលរួចបណ្តែតទឹកលេងនៅក្នុងបរិវាណសំណាញ់ដែក តែលោកមិនទាន់ចាប់វាបាន ដោយសារតែ…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញមានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពី លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានបញ្ជាក់ថា: ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ ម្ចាស់អាងក្រពើបានបញ្ជាក់ថា ទឹកជនលិចដល់អាង ប៉ុន្តែវានៅជាប់រនាំងដែកការពារមួយទៀត ហើយនៅពេលយប់នេះលោកនិងចាប់វាហើយ។ ដោយឡែកតាមប្រភពព័ត៌មានថ្មីពីហ្វេសបុកផេចសារព័ត៌មាន cambonomist បានទាក់ទងទៅម្ចាស់អាងក្រពើទៀត ហើយលោកបានបញ្ជាក់ថា: យប់មិញនេះ គឺកូនចៅ និងលោក បានឆ្លុះរកមើលវាពេលយប់ ឃើញវាបណ្តែតខ្លួននៅក្នុងបរិវាណសំណាញ់ដែក តែមិនអាចទាន់ចាប់វាបាន ព្រោះភ្លៀងខ្លាំងពេក ចាំទឹកស្រកបន្តិចទៀត គាត់និងចាត់ការហើយ៕

Read More

ទៀតហើយ!! ផ្ទុះប្រតិកម្មខ្លាំងៗទាក់ទង Poster រឿងថៃមួយ មានដាក់រូបប្រាសាទអង្គរវត្តខ្មែរ…

ថ្មីៗនេះ មានការចាប់អារម្មណ៍មួយបានកើត បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជាជាច្រើនបានឃើញ Poster រឿងភាគថៃមួយមានចំណងជើងជាភាសាខ្មែរ «សន្យាស្នេហ៍សន្យាគំនុំ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានរចនាឡើងដោយដាក់រូបប្រាសាទអង្គរវត្តខ្មែរនៅពីក្រោយជាផ្ទាំង Background ដែលប្រការនេះបានធ្វើឱ្យមហាជនខ្មែរផ្ទុះប្រតិកម្មសម្តែងការមិនពេញចិត្ត និង ចង់ដឹងពីចេតនាខាងភាគីទូរទស្សន៍ហេតុអ្វីរឿងថៃបែរជាមានដាក់រូបប្រាង្គប្រាសាទខ្មែរដ៏ល្បីល្បាញនេះ? ក្រោយមហាជនខ្មែរបានផ្ទុះប្រតិកម្មចំពោះរូប Poster រឿងថៃដែលមានដាក់រូបប្រាង្គប្រាសាទអង្គរវត្តខ្មែរ គេបានកត់សម្គាល់ឃើញស្ថានីយទូរទស្សន៍ថៃខាងលើក៏បានលុប Poster នោះចេញវិញ ដោយជំនួសនូវផ្ទាំង Poster ថ្មីដែលបានកែតម្រូវដករូបប្រាសាទអង្គរវត្ត ពោលគឺមានតែរូបតួអង្គសម្តែងតែប៉ុណ្ណោះ ។ ទោះជាយ៉ាងនេះក្តី មហាជនខ្មែរនៅតែសម្តែងការមិនពេញចិត្តដដែលចំពោះទង្វើរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេង ៣ ថៃ ដោយក្នុងនោះក៏បានទទូចឱ្យខាងស្ថានីយនេះចេញមុខបកស្រាយបញ្ជាក់ និង ធ្វើការសុំទោសដល់ប្រជាជនកម្ពុជា ។ ស្របគ្នានឹងការទទូចទៅខាងស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេង ៣ នោះ មហាជនខ្មែរក៏បានស្នើដល់នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរ សិក្សាពិនិត្យលើករណីខាងលើនេះផងដែរ ។ ពេលនេះដែរ បើតាមការឱ្យដឹងនោះ នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ ក៏កំពុងសិក្សា និង ពិនិត្យលើករណីរឿងភាគថៃខាងលើនេះ ដែលបានប្រើប្រាស់រូបប្រាសាទអង្គរវត្តនៅក្នុង Poster នៃរឿងថ្មីរបស់ខ្លួន ប៉ុន្តែយ៉ាងណានៅមិនទាន់ដឹង និង មានការបកស្រាយបញ្ជាក់ណាមួយច្បាស់នៅឡើយទេ ។ គួរឱ្យដឹងដែរថា តាមការផ្ទាំងផ្សព្វផ្សាយដែលយើងឃើញនៅក្នុងផ្ទាំង Poster លើបណ្តាញសង្គមនោះ ភាពយន្តថៃខាងលើនេះមានចំណងជើងអង់គ្លេសថា «The Promise» ហើយដែលនឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នៅលើបុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ៕

Read More

សូមប្រយ័ត្នផង!! ទៅមើលទិដ្ឋភាពនៅមណ្ឌលគីរីព្រឹកនេះ មេឃចុះអ័ព្ទចម្លែក បែកផ្សែងយ៉ាងខ្មួលខ្មាញ់

មណ្ឌលគីរី ទឹកដីនាប៉ែកឦសាននៃប្រទេសកម្ពុជា ស្ថិតនៅរយៈកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ដែលជាហេតុបង្កឱ្យអាកាសធាតុនៅទីនោះត្រជាក់ស្ទើរគ្រប់រដូវកាលខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅចន្លោះចុងឆ្នាំ និងដើមឆ្នាំ ។ ដោយឡែកពេលនេះដោយសារតែកត្តាអាកាសធាតុប្រែប្រួលទទួលរងឥទ្ធិពលព្យុះបន្តបន្ទាប់ បានធ្វើឱ្យព្រឹកថ្ងៃទី ១៦ តុលា ២០២០ នេះខេត្តមណ្ឌលគីរីចុះអ័ព្ទបែកផ្សែងយ៉ាងចម្លែកស្ទើរតែមើលមិនឃើញផ្លូវទៅហើយ ។ តាមទំព័រហ្វេសប៊ុកផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះទិដ្ឋភាពជាច្រើនសន្លឹកនៅខេត្តមណ្ឌលគីរី មេឃបានចុះអ័ព្ទស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យអាកាសធាតុនៅទីនោះកាន់តែត្រជាក់ថែមទៀតជាមួយនឹងតំណក់ទឹកសន្សើម ។ ដូច្នេះក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែប្រឈមនឹងបញ្ហាគ្រោះធម្មជាតិ ពិសេសខេត្តដែលមានអាកាសធាតុត្រជាក់បែបនេះ ៕

Read More

វឹកវរខ្លាំង ដល់កម្រិតប្រកាសអាសន្នហើយ!! ក្រុមបាតុករថៃ កញ្ជ្រោលខ្លាំងឡើង ខណៈរដ្ឋាភិបាលថៃបានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក…

មនុស្សរាប់ពាន់បានប្រមូលផ្គុំគ្នានៅទីក្រុងបាងកក ដើម្បីបង្ហាញពីកំហឹង និងការប្រឆាំងរបស់ពួកគេកាន់តែពុះកញ្ជ្រោលខ្លាំងឡើង ខណៈរដ្ឋាភិបាលថៃបានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស ០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបន្តអូសបន្លាយអស់រយៈពេល ០៣ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។ បាតុករប្រមាណ ១ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយស្រែកខ្លាំងៗថា «ប្រាយុទ្ធចេញទៅ» និង «ដោះលែងមិត្តភក្តិរបស់យើង» នៅពេលពួកគេប្រឈមមុខជាមួយកងកម្លាំងប៉ូលីសនៅតំបន់ រ៉ាឆាប្រាសុង (Ratchaprasong) ដែលជាចំនុចប្រសព្វដ៏មមាញឹក ស្ថិតនៅចំកណ្តាលទីក្រុងបាងកក។ លោក ផានុពង្ស ចាកណុក (Panupong Jadnok) ដែលជាសកម្មជនលេចធ្លោមួយរូបបាននិយាយទៅកាន់ក្រុមបាតុករថា «អ្នករុញពួកយើង ដូចជាសត្វឆ្កែ… ជាមួយនឹងខ្នងរបស់យើងទល់នឹងជញ្ជាំង… យើងនឹងខាំតបវិញ ដោយមិនខ្លាចបាត់បង់អ្វីទាំងអស់»។ គួររំលឹកថា បាតុកម្មនៅទីក្រុងបាងកកបានផ្ទុះឡើង ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា និងជាអតីតមេដឹកនាំយោធាផងនោះ លាលែងចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មីព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។ អ្នកនាំពាក្យរដ្ឋាភិបាលលោក អនុឆា ភូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) បានប្រាប់សារព័ត៌មាន Reuters យ៉ាងដូច្នេះថា យើងត្រូវតែបង្កើតការយោគយល់ជាមួយក្រុមអ្នកតវ៉ា និងបានរិះគន់ដល់មេដឹកនាំបាតុកម្មថា មិនបានផ្តល់ព័ត៌មានពេញលេញទៅកាន់ក្រុមបាតុករនោះឡើយ។ នៅជុំវិញបញ្ហានេះ មន្ត្រីប៉ូលិសថៃបានសង្កត់ធ្ងន់ថា ពួកគេនឹងចាប់ខ្លួនក្រុមអ្នកតវ៉ាទាំងអស់ ប៉ុន្តែមិនបានពន្យល់ពីរបៀប ដែលកងកម្លាំងប៉ូលិសនឹងចាប់មនុស្សរាប់ម៉ឺននាក់យ៉ាងណានោះទេ។ ដោយឡែកព្រះបរមរាជវាំងថៃបានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញការទាមទាររបស់ក្រុមបាតុករនោះឡើយ។ គួរបញ្ជាក់ថា រាប់ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលថៃបានអនុញ្ញាតឲ្យមានការធ្វើបាតុកម្ម ប៉ុន្តែមិនបានបង្ហាញពីសញ្ញាឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមអ្នកតវ៉ាឡើយ។ រដ្ឋាភិបាលបានផ្លាស់ប្តូរវិធានការវិញ បន្ទាប់ពីឧប្បត្តិហេតុមួយបានកើតឡើង ដោយក្រុមអ្នកតវ៉ាបានចំអកខ្លាំងទៅលើក្បួនព្រះទីនាំងរថយន្តរបស់ព្រះមហាក្សត្រ អមជាមួយព្រះមហាក្សត្រី សុធីតា (Suthida) បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចដ៏កម្រនៅអឺរ៉ុប។ រដ្ឋាភិបាលថៃបានលើកឡើងពីហានិភ័យចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ច ក៏ដូចជាគ្រោះថ្នាក់ពីការចម្លងរីករាលដាលនៃវីរុសកូរ៉ូណា ជាមូលហេតុចម្បងៗ ដែលបានបង្ខំឲ្យមានការដាក់ចេញនូវវិធានការជាបន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកកនោះ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលបានចាប់ផ្តើមការបង្ក្រាបលើក្រុមបាតុករ…

Read More

ទឹកចិត្តល្អណាស់ សូមជូនពរអ្នកឧកញ៉ា ! សម្តេចតេជោ ហ៊ុន សែន អរគុណ អ្នកឧកញ៉ា ហុង ពីវ ដែលបានផ្ដល់ទីតាំង ស្នាក់អាស្រ័យ បណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីតំបន់ទឹកជំនន់ (មានវីដេអូ)

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គិតត្រឹមវេលា ម៉ោង៦:៣០ នាទី ល្ងាច នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ ថវិកា ទទួលបាន​ $6,087,700 ដុល្លារ និង 204 លានរៀល ពីសប្បុរសជន សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើង។ ចំណែក នាព្រលប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅដល់ តំបន់ ដែលបងប្អូន ប្រជាពលរដ្ឋទទួលរងគ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ ហើយ ដើម្បីពិនិត្យមើលស្ថានភាព ជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាន អរគុណអ្នកឧកញ៉ា ហុង ពីវ ដែលបានផ្ដល់ទីតាំងស្នាក់អាស្រ័យ បណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីតំបន់ទឹកជំនន់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Read More

ទាន់ជំនាន់នេះហើយមិនដែលឃើញទេ! ទិដ្ឋភាពពលរដ្ឋនៅភ្នំពេញរាប់រយនាក់ស្នាក់នៅជុំគ្នា…

ខណ្ឌដង្កោរាជធានីភ្នំពេញ គឺជាតំបន់រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់កើតមានជាច្រើនទសវត្សមកហើយ ប្រជាជនរាប់រយនាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងដើម្បីទៅរកទីទួលមានសុវត្ថិភាព ។ ប្រជាជនមកពីសង្កាត់ផ្សេងៗក្នុងខណ្ឌដង្កោនៅរាត្រីថ្ងៃទី ១៥ តុលា ២០២០ នេះបានទៅស្នាក់នៅបុរីពិភពថ្មីកួរសស្រូវ២ របស់លោកឧកញ៉ា ហុង ពីវ ។ នៅក្នុងរាត្រីនេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះទៅសួរសុខទុក្ខប្រជាជននៅក្នុងខណ្ឌដង្កោដែលត្រួវមកស្នាក់នៅជុំគ្នានេះ បានបង្ហាញពីទិដ្ឋភាពកម្រឃើញបំផុត ពលរដ្ឋតាមគ្រួសារនីមួយៗបានមកចងមុង ក្រាលកន្ទេលស្នាក់នៅជុំគ្នា ប្រៀបដូចជាសាច់ញាតិបងប្អូនរួមផ្ទៃម្ដាយតែមួយដូច្នោះដែរ ។ ក្នុងនោះដែរសម្ដេចនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពោរពេញដោយអត្ថន័យថា ការខូចខាតនៅពុំទាន់បូកសរុបនៅឡើយទេ ព្រោះការងារអទិភាពរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពេលនេះ ត្រូវសង្គ្រោះប្រជាពលរដ្ឋឲ្យចេញផុតពីតំបន់រងគ្រោះសិន នេះជាបញ្ហាសំខាន់ ហើយសារនេះមិនមែនសម្រាប់តែរាជធានីភ្នំពេញ និង ខេត្តកណ្ដាលទេ ក៏ប៉ុន្តែសារនេះបញ្ជូនទៅកាន់គ្រប់ខេត្តនៅទូទាំងប្រទេស ៕

Read More