រំភើបជំនួស!! លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា៦០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់…

(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ សូមជំរាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕

Read More

ខ្លាំងបាត់!! គ្រាន់តែប្តី ហាមប្រពន្ធមិនឲ្យលេងឆាត ជាមួយជនជាតិចិន ខ្លាចផុងខ្លួន ប្រពន្ធខឹង កា​ ប់​ប្តី១៥ថ្នេរ…

ជារឿងមួយគួរ ឲ្យហួសចិត្ត ខ្លាំងណា ស់ដែ លបុរសម្នាក់រ ងរបួ សធ្ង ន់ដេរ អស់១៥ ថ្នេរដោយ សារតែ ឃា ត់ប្រពន្ធ កុំឲ្យលេងហ្វេសប៊ុកឆាត ទៅសង្សា រជ ន ជាតិ ចិន បែរ ជាប្រពន្ធខឹង ទាញ កាំបិត ប៉័ង តោ កា ប់ត្រូវខ្នង រយះ ជិតមួយ ចង្អាម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាវេលាម៉ោ ង១ ២និង១៥នាទីរសៀល នៅចំណុចផ្ទះជួលតាមផ្លូវលំ ក្នុងសង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ ។​ ជ ន រ ង គ្រោះត្រូវបាន គេស្គាល់ឈ្មោះ ជា ដារ៉ា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កម៉ូតូ និងប្រពន្ធជាជ នដៃ ដល់ឈ្មោះ ស៊ិន សុភា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខ របរបម្រើការងារ នៅ ហា ងខារ៉ា អូខេ មាន ទីលំនៅចំណុច កើតហេតុខាងលើ។ ក្រោយ ពីមាន ទំនា ស់គ្នារឿងប្តីហាម ប្រពន្ធកុំ ឲ្យលេង ហ្វេសប៊ុកឆាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៅរក សង្សារហើយ ពួកគេទាំង ២នាក់បានដឹកដៃគ្នា ទៅផ្ទះម្តាយនដែល ស្ថិតនៅផ្ទះលេខ ៣០ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីឲ្យឪពុកម្តាយដឹងឮ…

Read More

ជនជាតិជប៉ុនទៅណា មកណាគេសរសើរជានិច្ច!! ម្ចាស់ផ្ទះ ១កន្លែងនៅភ្នំពេញ លាន់មាត់សរសើរផ្ទះស្អាតមានរបៀប ក្រោយប្ដីប្រពន្ធជប៉ុនជួលជាង ១ឆ្នាំ…

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាប្រជាជនជប៉ុន គឺជាជាតិសាសន៍ដែលមានវិន័យ មានរបៀបរៀប​រយ​នៅក្នុងការរស់នៅតាំងពីការស្លៀកពាក់ ដេកដើរ ឈរអង្គុយ ពិសេសនោះគឺការគោរពសិទ្ធិអ្នកដទៃ ការថែរក្សាបរិស្ថានជាដើម ។ ដោយសារតែទម្លាប់គោរពវិន័យបានល្អបែបនេះហើយ ធ្វើឱ្យជនជាតិមួយនេះតែងទទួលបានការកោតសរសើរ ថាពិតជាមានរបៀបណាស់ ទីណាមានជនជាតិជប៉ុន ទីនោះតែងតែមានរបៀបរៀបរយជានិច្ច ។ ជាក់ស្ដែងម្ចាស់ផ្ទះជួលមួយកន្លែងនៅជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល លាន់មាត់សរសើរជាខ្លាំង ទៅលើប្ដីប្រពន្ធជនជាតិជប៉ុន ក្រោយជួលរស់នៅបាន ១ ឆ្នាំ ផ្ទះមានរបៀបរៀបរយ រៀបចំទុកដាក់ទៅតាមកន្លែង គ្មានទើសភ្នែក ហើយផ្ទះនៅតែថ្មីដដែលមិនមានប្រឡូកប្រឡាកឡើយ ។ បើកញ្ញា ណេងណេង ដែលត្រូវជាប្អូនស្រីបង្កើតរបស់ម្ចាស់ផ្ទះនៅជ្រោយចង្វារនោះប្រាប់ថា ប្ដីប្រពន្ធជនជាតិជប៉ុននោះ បានទៅជួលរស់នៅបាន ១ ឆ្នាំ ហើយអ្នកទាំងពីរទើបតែទៅលេងស្រុកំណើតនៅជប៉ុនមុនពេលផ្ទុះជំងឺកូវីដ ១៩ ហើយថានឹងវិលត្រឡប់មកវិញ តែគួរឱ្យស្ដាយដោយសារតែជំងឺរាតត្បាតខ្លាំងអ្នកទាំងពីរមិនអាចវិលមកវិញបានទេ ។ ក្រោយប្ដីប្រពន្ធអ្នកទាំងពីរបានចាកចេញទៅ មិនបានទុកឱ្យម្ចាស់ផ្ទះមានក្ដីកង្វល់រៀបចំបោសសម្អាតផ្ទះនោះទេ គឺពួកគេមានរបៀបរស់នៅល្អណាស់ តាំងពីផ្ទះបាយ បន្ទប់គេង បន្ទប់ទឹក គ្មានបន្សល់សំរាមមួយសរសៃឡើយ ៕

Read More

ពលរដ្ឋក្រុងតាខ្មៅកំពុងបុកពោះខ្លាំង មានអាងចិញ្ចឹមក្រពើមួយកន្លែងទឹកកំពុងជន់លិចខ្លាំង…

នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ហ្វេសប៊ុកផេកឈ្មោះ “ABC Cambodia” បានបង្ហោះរូបភាពជាច្រើនសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដោយសារមានការលិចទឹកខ្លាំង៕ 14.10.2020 ប្រភព​ប្រិយមិត្ត​៖បង​ សុធុល”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ម្ចាស់ចិញ្ចឹមគួររកវិធីទៅ, មិនកើតទេ គួរតែរកដំណោះស្រាយ រំដោះក្រពើហ្នឹងចេញពីអាងហ្នឹងភ្លាម តែវារួចចេញពីអាងហ្នឹង ពិបាកដេញចាប់វាណាស់, កុំអោយមានផលពិបាក ចាប់ដាក់ទ្រុងអោយហើយទៅ, មានតែប្រើម៉ាសិនបូមទឹកចេញ ខ្លះទៅ កុំអោយមានបញ្ហា ដោយការរួចក្រពើ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Read More

ទឹក​ចិត្ត​ប្រពៃណាស់​ លោក​ជំទាវ​ឧកញ៉ា​ ស្រី​ ណារួម​ រហ័ស​នាម​ ម៉ែរួយ​ បានចូល​រួម​ឧបត្ថម្ភ​ជួយដល់​ប្រជាពលរដ្ឋ​រង​ គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ នូវ​ថវិកា​ចំនួន​…

ក្នុងមួយរយៈពេលថ្មីៗនេះ ប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន បានកំពុងតែទទួលរងគ្រោះ ដោយសារតែ គ្រោះជំនន់ទឹកភ្លៀង ដែលបង្កឡើង ដោយព្យុះ ទី១៦ ឈ្មោះ ណាងកា! ក្នុងនោះដែរ ប្រទេសកម្ពុជា ក៏កំពុងតែទទួលរងគ្រោះផងដែរ ដោយខេត្តមួយចំនួន មានដូចជា ពោធិ៍សាត់ បាត់ដំបង ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះដែរ ផ្ទះសម្បែងប្រជាពលរដ្ឋរបស់យើង រស់នៅតាមបណ្ដាខេត្តខាងលើ បានកំពុងតែទទួលរងគ្រោះ លិចលង់ផ្នែកខ្លះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាព ទ្រព្យសម្បត្ដិ និងការប្រកបរបររកសុីប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ក្នុងនោះដែរ សប្បុរសជនជាច្រើន ក៏បានបរិច្ចាក នូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយប្រមុខរដ្ឋាភិបាល ក្នុងការជួយជាស្បៀងអាហារ ជូនទៅដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ព្រោះតែគ្រោះជំនន់ទឹកភ្លៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង​​ លោក​ជំទាវ​ឧកញ៉ា​ ស្រី​ ណារួម​ (រហ័ស​នាម​ ម៉ែរួយ​)​ ជាម្ចាស់​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ Rouy Infinity Co.,ltd ក៏បានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋនៅខេត្ត ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ។ នេះ​បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ Maerouy Queen of Univers បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ឃើញបងប្អូនជនរួមជាតិជួបទុក្ខលំបាក កង្វះ​សម្ភារ​និងស្បៀងអាហារក្នុងគ្រោះធម្មជាតិទឹកជំនន់នេះ ម៉ែរួយសូមជួយឧបត្ថមទឹកប្រាក់5000$ផង​ ដើម្បីជួយសម្រួលដល់បងប្អូន ហើយក៏សូមអំពាវនាវដល់បងប្អូនដទៃទៀតផងដែរ ជួយគ្នាក្នុងគ្រាលំបាក់ទោះតិចក្ដីច្រើនក្ដី។ សូមទេវត្តាជួយតាមថែរក្សាបងប្អូនទាំអស់គ្នា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

រំភើបជំនួស! នារីខ្មែរដែលប្រកាសឲ្យគេជួយពីប្រទេសចិន ក្រោយត្រូវគេធ្វើបា ប២ឆ្នាំ ពេលនេះត្រូវបានរំដោះយកមកទីកន្លែងសុវត្តិភាពហើយ…(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើនបានសម្តែងការអាណិតអាសូរដល់នារីម្នាក់ដែលកំពុងតែជាប់នៅចិន ២ ឆ្នាំ ក្រោយត្រូវគេបោក ដោយសារតែទ្រាំទៀតលែងបាន នារីរូបនេះបានលួចចេញវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយនៅក្នុងគណនីហ្វេសបុករបស់នាង ផ្ទាល់មានឈ្មោះថា រីណា រីណា បានរៀបរាប់ទាំងទឹកភ្នែកថា: សូមសម្តេច ហ៊ុន សែន ជួយដល់ខ្ញុំផង ខ្ញុំចាញ់បោកគេមកដល់ប្រទេសចិន ២ ឆ្នាំហើយ គឺធ្វើបាបឆ្អែតឆ្អន់អស់ហើយ មានជំងឺក៏មិនយកខ្ញុំទៅពេទ្យ ហើយខ្ញុំចង់ត្រលប់ទៅផ្ទះវិញណាស់ ទោះបីជាលើកចុងក្រោយ ក៏ចង់បានជួបគ្រួសារវិញនៅប្រទេសខ្មែរ។ យ៉ាងណាក្រោយពីទទួលបានដំណឹងនេះភ្លាម រដ្ឋាភិបាលកម្ពុជាបានបើកការស្រាវជ្រាវ និងបានរំដោះនារីខ្មែរខាងលើបានហើយ នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ ញុំ ស្រលាញ់ កម្ពុជា បានរៀបរាប់ថា: ជួយបានហើយ 13.10.2020 ពលការិនីម្នាក់ ដែលបានស្នើសុំជំនួយ ពីសម្តេចតេជោ ហ៊ុន សែន ជួយដើម្បីបានវិលត្រឡប់ពី ប្រទេសចិន មកកម្ពុជាវិញនោះ ត្រូវបានរកឃើញហើយ នៅខេត្តជីជាំង ប្រទេសចិន និងត្រូវបានអន្តរាគមន៍ រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ដើម្បីរង់ចាំ រៀបចំបំពេញបែបបទ បញ្ជូនត្រឡប់មកកម្ពុជាវិញ នៅចុងខែតុលា ឆ្នាំ២០២០ នេះ។ គណនីហ្វេសប៊ុកឈ្មោះ_រីណា_រីណា មានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី 16.05.1994 មានស្រុកកំណើត នៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម៕

Read More

ស្រណោះណាស់លោកអើយ!! ទើបតែសម្រាលកូនដំបូងបាន ៧ ខែ ជិះម៉ូតូធ្លាក់រណ្ដៅធ្វើលូស្លាប់ភ្លាមៗ ខណៈមេឃកំពុងភ្លៀងខ្លាំង…

នៅវេលាម៉ោង៦:១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមាននារីម្នាក់ជិះម៉ូតូស្កុបពី ពណ៌ ស ស្លាកលេខ ភ្នំពេញ 1HE-6476 បើកបរពី ជើងមកត្បូង តាមផ្លូវ ៥៣ bt មកដល់ចំនុចកើតហេតុ ក៏ជិះធ្លាក់លូ ធ្លាក់ពីលើម៉ូតូ ផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។ នារីជាជនរងគ្រោះ មានឈ្មោះថា​ ជា រដ្ឋា អាយុ៣៣ ឆ្នាំ ហើយទើបសម្រាលកូន បាន៧ខែតែប៉ុណ្ណោះ តែជាអកុសល ពេលនេះ ជនរងគ្រោះ ក៏បានបាត់បង់ជីវិត ចោលកូនតូចរបស់ខ្លួន។ អ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នារីជនរងគ្រោះ បានជិះម៉ូតូស្កុបពី ពណ៌ស ជិះពីជើង មកត្បូង រួចមកដល់កើតហេតុ ស្រាប់តែ ជិះធ្លាក់លូ ផ្កាប់មុខ រួចភ្លាមៗនោះ ប្រជាពលរដ្ឋ ក៏បានធ្វើចលនាបេះដូង តែជាគួរឲ្យសោកស្តាយ រូបនាង បានស្លាប់បាត់ទៅហើយ។ យ៉ាងណាមិញ សពរបស់ជនរងគ្រោះ ក៏បានយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីខ្មែរផងដែរ នៅស្រុកកំណើត ផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនជនរងគ្រោះបានបង្ហោះថា៖ «ខ្ញុំលែងបានឃេីញបងខ្ញុំទៀតហេីយ​ បងស្រីខ្ញុំគាត់ស្លូធ្វេីបុណ្យច្រេីន​ ណាស់ម៉េចបានរឿងអាក្រក់នេះធ្លាក់មកលេីបងខ្ញុំទៅវិញ កំហុកនេះមកពីអ្នកណា​ ហេតុអីបានជាធ្វេីលូមានទឹកលិចមិនដាក់សញ្ញាអោយប្រជាជនដឹងអញ្ចឹង😭😭 មិនគួររឿងនឹងធ្លាក់មកលេីបងខ្ញុំទេ​😭😭 ប្អូនសូមជូនពរបងអោយជាតិក្រោយមានសំណាងជាងជាតិនឹងកុំអោយជួបរឿងនឹងទៀត​ បេីមានជាតិក្រោយមែនខ្ញុំសូមធ្វេីបងប្អូននឹងបងទៀតណាបង😭😭 ថ្ងៃ​ 13/10/2020 ខ្ញុំស្អប់ឆ្នាំ2020នឹងណាស់មានរឿងអាក្រក់គ្រប់រឿង» ។ ដូច្នេះសូមមេត្តា មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ នៅពេលធ្វើដំណើរ ខណៈទឹកភ្លៀង បានធ្វើឲ្យទឹកហូរហៀរគ្រប់ទីកន្លែង ដែលបណ្តាលឲ្យ មានរឿងហេតុអាក្រក់ជាច្រើន៕

Read More