ប្រសើរណាស់!! អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់…

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញ ជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕ អត្ថបទដោយ៖ Fresh News

Read More

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ចំពោះជំនួយជាថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសំរាលផលវិបាកដោយសារទឹកជំនន់…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ដែលបានផ្តល់ជំនួយថវិកា១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយសំរាលដល់ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ដែលកើតចេញមកពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ននេះ។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ជំនួយដែលលោកឧកញ៉ា និងលោកជំទាវ បានផ្តល់ជូនរាជរដ្ឋាភិបាលជាទឹកប្រាក់ចំនួន ១០០,០០០ (មួយរយពាន់) ដុល្លារអាមេរិក ជាកិច្ចរួមចំណែកក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលកំពុងទទួលរងគ្រោះដោយបាតុភូធម្មជាតិទឹកជំនន់ ពិតជាមានតម្លៃក្នុងក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ដែលមិនអាចកាតថ្លៃបាន។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាយើង ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះទឹកចិត្តសប្បុរសដ៏ថ្លៃថ្លារបស់លោកឧកញ៉ា និងលោកជំទាវ។ សូម លោកឧកញ៉ា និងលោកជំទាវ បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕ អត្ថបទដោយ៖ Fresh News

Read More

ប្រពៃណាស់ ក្រតែខ្លួនតែមានចិត្ត! អតីតកីឡាករប្រដាល់ វង្ស ណយ ដកលុយសន្សំទិញស្បៀងសម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារតែទឹកជន ដែលមានចំនួនដល់ទៅ…

យោងតាមហ្វេសបុកផេចរបស់លោក Heng Loong បានបង្ហោះសារអំពីទឹកចិត្តអតីតកីឡាករប្រដាល់ លោក វង្ស ណយ ដែលសព្វថ្ងៃជាអ្នកលក់ងៀតក្របី បានដកប្រាក់ខ្លួនឯងដែលខំសន្សំ ទៅទិញមីចំនួន 40 កេស សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងលោក Heng Loong បានរៀបរាប់ថា: ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិការទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងតាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា។ 🙏🙏🙏🙏៕

Read More

ឆុតខ្លាំងណាស់!! កាលឆ្នាំមុនគ្រូហុងស៊ុយ ណាលី ថាឆ្នាំ២០២០ កម្ពុជានឹងមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ…(មានវីដេអូ)

គ្រូហុងស៊ុយ ណាលី គឺជាសាស្ត្រាចារ្យគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជាដែលត្រូវបានពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន អ្នកវិនិយោគ អ្នកជំនួញ អញ្ជើញឱ្យទស្សន៍ទាយ និងគុនគូរអំពីថ្ងៃខែឆ្នាំ និងទីតាំងធ្វើជំនួញអាជីវកម្មរបស់គេ ។ ក្នុងនោះអ្នកដែលចង់ទិញផ្ទះ ទិញទ្រព្យធំៗក៏មិនដែលមើលរំលងពីក្បួនហុងស៊ុយរបស់អ្នកគ្រូដែរ ។ លើសពីនេះមហាជនបានស្គាលយ៉ាងច្បាស់តាមរយៈកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្ររបស់ស្ថានីយទូរទស្សន៍ PNN ។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះ តាមរយៈវីដេអូព្យាករណ៍មួយកាលពីឆ្នាំ ២០១៩ គ្រូហុងស៊ុយ ណាលី ធ្លាប់បាននិយាយថាឆ្នាំ ២០២០ នេះនឹងមានជំងឺផ្ដាសាយធ្ងន់ធ្ងរដែលបំលែងទៅជាជំងឺផ្សេងទៀត ដែលយើងឃើញជាក់ស្ដែងគឺជំងឺកូវីដ ១៩ ។ ក្នុងនោះដែរអ្នកគ្រូក៏បាននិយាយថាមេរោគនោះគឺកើតឡើងពីការបរិភោគសាច់ឆៅ បន្លែឆៅ ហើយអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ ជំងឺកូវីដ ១៩ ដែលផ្ទុះឡើងនៅក្រុងវ៉ូហានគឺគេដាក់ការសង្ស័យថាបណ្ដាលមកពីការបរិភោគសាច់សត្វ ។ នៅក្នុងឆ្នាំ ២០២០ នេះដែរគ្រូហុងស៊ុយខាងលើនេះ ធ្លាប់ព្យាករណ៍ថា នឹងមានគ្រោះធម្មជាតិទឹកជំនន់មានសភាពធ្ងន់ធ្ងរ តែនៅពេលដែលរាំងស្ងួតគឺរាំងស្ងួតធ្ងន់ធ្ងរដូចគ្នា ។ ជាក់ស្ដែងក្នុងកំឡុងពេលនេះកម្ពុជាកំពុងតែមានគ្រោះទឹកជំនន់ធ្ងនធ្ងរកំពុងគ្របដណ្ដប់លើបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឱ្យមានជនរងគ្រោះស្លាប់បាត់បង់ជីវិត និងលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋរាប់ម៉ឺនខ្នង ៕

Read More

ទឹកចិត្តល្អប្រពៃណាស់!! មុននេះឧកញ៉ា ឌួង ឆាយ និងឧត្ដមភរិយាបរិច្ចាគ ១០ម៉ឺនដុល្លារភ្លាមៗជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់…

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ព្រមទាំងបុត្រ បានចូលរួមបរិច្ចាគថិវិកាផ្ទាល់ខ្លួនរហូតដល់ ១០ ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព ។ សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង សូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និង សូមអរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ៕

Read More

ទីបំផុត ភិក្ខុ ទ្បុង ចន្ថា សម្រេចចិត្ត លាចាកសិក្ខាបទ នៅថ្ងៃនេះហើយ ថែមទំាងបញ្ជាក់យ៉ាងច្បាស់ ថា…

កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាម​​ប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃដដែលនេះ ភិក្ខុ ទ្បុង ចន្ថា ក៏បានសម្រេចលាចាកសិក្ខាបទដោយខ្លួនឯងហើយ ក្រោយបែកធ្លាយសម្លេង ជាមួយស្រ្តីម្នាក់ តាម​​បណ្តាញសង្គមហ្វេសប៊ុក ដោយសុំលាចាកសិក្ខាបទ នៅថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នេះ។ លុះមកដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ នេះភ្លាម ស្រាប់តែមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោក សាន្ត ប៊ុនធឿន បានបង្ហោះលិខិតមួយច្បាប់​ ព្រមទាំងភ្ជាប់សារខ្លីមួយថា “14/05/2020/ ដូចលោកបណ្ឌិតចាងហ្វាង និយាយមិនខុសមែន និយាយឱ្យខ្លីហើយស្រួលស្តាប់ឆាប់ចប់ ! គុណម្ចាស់ ឡុង ចន្ថា មិន សឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! ថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយនឹងព្រះពុទ្ធសាសនា ណាញាតិ ញោម ! ហើយរៀនកែនូវកំហុសឆ្គងកន្លងមក ៕”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើល…

Read More

លើសពីអាណិត ! ដូចដែលបានសន្យា ព្រឹកនេះ ថៅកែហាងពេជ្រ និងស្វាមី បានទៅដល់ខេត្តបាត់ដំបងហើយ ដោយដោះស្បែកជើង ដើរកាត់ទឹក ចុះចែកអំណោយជូនពលរដ្ឋតាមផ្ទះ, គ្រប់គ្នារំភើបជំនួសពេក ក៏និយាយថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរ​ងគ្រោះ​ដោយទឹកជំ​នន់ សរុបជាទឹកប្រាក់រហូតដល់ទៅ ជាងមួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ លោកស្រី ក៏បាន ចូលរួមជាថវិកា ៥លានរៀលជួយជនរ​ងគ្រោះតា​មផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរ​ងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ ហើយនៅថ្ងៃម្សិលមិញនេះ ដែរ លោកស្រី ក៏បានបញ្ជាក់បន្ថែមទៀតថា នឹង ត្រៀមថវិកាចំនួន 10,0000$ ទៅ20,0000$ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់មួយនេះ ។ ចំណែកនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ ដូចដែលបានសន្យា ថៅកែហាងពេជ្រ រូបនេះ និងស្វាមី បានទៅដល់ខេត្តបាត់ដំបងហើយ ដោយដោះស្បែកជើង ដើរកាត់ទឹក ចុះចែកអំណោយជូនពលរដ្ឋតាមផ្ទះ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ពោរពេញដោយស្នាមញញឹម កើតចេញពីទឹកចិត្តដ៏បរិសុទ្ធពិតៗ។ ក្រោយឃើញទិដ្ឋភាពទំាងនេះភ្លាម ហ្វេនៗជាច្រើនរបស់លោកស្រី បានចូល comment ថា ៖ នេះពិតជាអ្នកធ្វើបុណ្យមែន, ទឹកចិត្តល្អណាស់បងទាំងពីរ, បេះដូងពោរពេញទៅដោយបុណ្យ, ល្អណាស់បងស្រីបានជួយក្នុងគ្រាលំបាក, នេះជាអំណោយដែលចេញពីចិត្តស្មោះសបំផុត ហើយអ្នកខ្វះខាត គឺទទួលបានពិតៗ។ ព្រមទំាងនៅមានពាក្យសរសើរ ពីទឹកចិត្តរបស់លោកស្រី និងស្វាមីជាច្រើនទៀត។​ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Read More

គួរឲ្យគោរព! លោក Abe Shinzoមេដឹកនាំជប៉ុនយូរជាងគេជិត៨ឆ្នាំ,ជួយឲ្យជប៉ុនរីកចំរើនខ្លាំង តែលោកមិនឲ្យពលរដ្ឋចងចាំគុណសម្បត្តិគាត់ទេ…

KHB/តូក្យូ៖ លោក Abe Shinzoកាន់តំណែងយូរជាងគេ គឺធ្វើជានាយករដ្ឋមន្ត្រីជិត៨ឆ្នាំ ជួយ ជំរុញឱ្យជប៉ុនមានការរីកចម្រើន ទាំងក្នុងប្រទេសនិងមានពង្រីកឥទ្ធិពលនៅលើឆាកអន្តរជាតិ ប៉ុន្តែ លោកជា មនុស្សដាក់ខ្លួន មិនទាមទារឱ្យប្រជាពលរដ្ឋចងចាំគុណសម្បត្តិរបស់លោកនោះទេ។ អតីតមេដឹកនាំជប៉ុន លោក AbeShinzoវ័យ៦៥ឆ្នាំ បានដាក់ពាក្យលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាលពីចុងខែ សីហា ក្រោមហេតុផលជំងឺរលាកសួត។ ត្បិតតែលោកប្រើហេតុផលលាលែងដោយសារជំងឺ ប៉ុន្តែមិនដល់ថ្នាក់ ដេកដួលនោះទេ គឺលោកនៅតែធ្វើដំណើរនិងចូលរួមកម្មវិធីសំខាន់ៗរបស់ជាតិបានធម្មតា៕

Read More

ប្រពៃណាស់!! លោក ហេង ឡុង និង សិល្បករជាច្រើននាំគ្នាចុះទៅប្រមូលសំរាមពេញៗដៃ…

កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ លោក ហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកនឹងដឹកនាំអ្នកសិល្បករសិល្បការិនី ដើម្បីដើរប្រមូលសំរាម ដើម្បីជួយសម្អាតទីក្រុង ខណៈដែលកម្មករក្រុមហ៊ុនស៊ិនទ្រីមិនទាន់ចូលធ្វើការឡើងវិញ និង បណ្តោយឱ្យសំរាមគរពាសពេញផ្លូវ។ យ៉ាងណាមិញ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ លោក និង សិល្បករសិល្បការិនីមួយចំនួនក៏បាននាំគ្នាទៅប្រមូលសំរាមទាំងមេឃរលឹមស្រិចៗ បានធ្វើឲ្យមហាជនជាច្រើនមានការសរសើរ និង លើកទឹកចិត្តដល់ពួកលោកយ៉ាងខ្លាំងនូវទឹកចិត្តចូលរួមជួយសង្គមមួយនេះ។ ក្នុងរូបភាព និង សារដែល ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឲ្យដឹងថា ទីតាំងដែលលោក និង សិល្បករសិល្បការិនីបានចូលរួមប្រមូលសំរាមនោះដែរ គឺនៅម្តុំផ្លូវស្ទឹងមានជ័យ ហើយលោកក៏សូមអរគុណដល់អជ្ញាធរខ័ណ្ឌមានជ័យដូចគ្នាដែរ ក្នុងការចូលរួមសម្រួលក្នុងការងារនេះដល់ប្រជាពលរដ្ឋ៕

Read More

ផ្ទុះការកោតសរសើរយ៉ាងខ្លាំង ក្រោយឃើញរូបប៉ុន្មានសន្លឹកនេះ ត្រូវបានគេលួចថត ខណៈពេល បងៗកងកម្លាំង​ ក្រុងពោធិ៍សាត់​ រងចាំ​ជម្លៀស​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់, គ្រប់គ្នា ឃើញភ្លាម រំភើប លាយរំជួលចិត្ត…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Bee Sopheaktra” បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទឹកចិត្តដ៏បរិសុទ្ធ របស់ បងៗ កងកម្លាំង​អន្តរាគមន៍​ អធិការដ្នាននគរបាល ក្រុងពោធិ៍សាត់​ រងចាំ​ជម្លៀស​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​។ ហ្វេសប៊ុកដដែលនេះ បានបញ្ជាក់បន្ថែមថា ៖ “រូប​ថត​ប៉ុន្មាន​សន្លឹក​នេះ​ ត្រូវ​បាន​គេ​លួច​ថត​ក្នុង​ពេល​ដែល កម្លាំង​អន្តរាគមន៍​អធិការដ្នាននគរបាល ក្រុងពោធិ៍សាត់​ រងចាំ​ជម្លៀស​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ កាល​ពី​ព្រលឹម​ថ្ងៃ​ អាទិត្យ​ ម៉ោង​ ៤​ :​ ៣០​ នាទី​ព្រឹក​ ។ ម៉ោង​ថ្មើរ​នេះ​ គ្រប់​គ្នា​ប្រហែល​ជាកំពុង​សម្រាក​ជាមួយ​គ្រួសារ​ប្រពន្ធ​ កូន​ ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំ​ មាន​តែ​យក​ដី​ជា​គ្រែ​ និង​យក​មេឃ​ជា​មុង​ ពួក​យើង​គ្មាន​ឯក​សណ្ឋាន​ស្អាត​ សម្រាប់​ស្លៀក​ថត​បង្អួត​តាម​សង្គម​ទេ​ ប៉ុន្តែ​ពួក​យើង​មាន​តែ​ឯកសណ្ឋាន​កខ្វក់​ សម្រាប់​ស្លៀក​ ពេល​ចេញ​ជួយ​សង្គ្រោះ​ប្រជាជន​ ជា​មួយទឹក​ចិត្ត​បរិសុទ្ធ​​ ។ កងកម្លាំងផ្សារភ្ជាប់នឹងប្រជាពលរដ្ឋ”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ មហាជនជាច្រើន ផ្ទុះការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់ បងៗ កងកម្លំាងទំាងអស់ ព្រមទំាងធ្វើការចែករំលែកទង្វើរដ៏ប្រពៃមួយនេះជិត ៤ពាន់ដង គិតត្រឹមព្រឹកម៉ោងជាង៩ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ។ ក្នុងនោះមានអ្នកខ្លះបានចូល comment ថា ៖ សូមថែរក្សាសុខភាពផង, កំសត់ណាស់, សូមអរគុណដល់បងៗ ពូៗ ដែលខំជួយប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ, គួរឲ្យគោរព និងកោតសរសើរ, មានតែកងកម្លាំងដូចគ្នាទេដែលយល់អារម្មណ៍មួយនេះ, ខ្ញុំឃើញរូបនឹង អាណិតប៉ាណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពដ៏មានអត្ថន័យខាងក្រោមនេះ ៖

Read More