ក្រោយទទួលបានអំណោយពី លោកស្រី ទ្រី ដាណា និងស្វាមី ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថាយបែបនេះថា…

ឯកឧត្តម ម៉ៅ ធនិន គឺជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលល្បីខាងដោះស្រាយករណីទំនាស់ជាច្រើនរបស់បងប្អូន ត្រូវបានមហាជនគោរពស្រលាញ់ និងសរសើរជាខ្លាំង ចំនែកឯលោកស្រី ទ្រី ដាណា និងស្វាមី ក៏ជាមនុស្សដែលមានចិត្តធម៌ តែងតែចែករំលែកនៅធនធានទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សទីទាល់ក្រជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានរួមចំនែកដ៏ធំជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ ហើយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមកទទួលអំណោយទាំងនោះ និងបានពោលពាក្យថា: ក្រោមការដឹកនាំ ដោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តរបស់ ឯកឧត្តម ម៉ៅ ធនិន សប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន​ អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំបេីកកិច្ចប្រជុំរៀបចំបែងចែកកម្លាំងចុះមូលដ្ឋាន ដេីម្បីស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។ក្នុងនោះឯកឧត្តមក៏បានទទួលការឧបត្ថម្ភពីសប្បុរសជនដែលបានចូលរួមឧត្ថម្ភ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សប្បុរសជនដែលបានចូលរួមឧបត្ថម្ភមាន៖ លោកស្រី ទ្រី ដាណា និង ស្វាមី អង្ករ ចំនួន១០តោន ត្រីខកំប៉ុង ចំនួ​ន៥០កេសធំ ទឹកសុីអុីវ ចំនួន៥០០យួរ មី ចំនួន៦០កេសធំ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ថវិកា ចំនួន៦លានរៀល អង្ករ ចំនួន២០តោន មី ចំនួន១៥០កេសធំ ត្រីខកំប៉ុង ចំនួន៥០កេសធំ ក្នុងនោះឯកឧត្តម ម៉ៅ ធនិន ជំនួសមុខឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

Read More

ថៅកែស្រីកំណាច វៃឈ្នួលបម្រើឡើងសុះសាច់ស្ទើរតែមិនលោះថ្ងៃ ធ្វើមើលតែមានគំុនំពីជាតិណា…

នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនស្ត្រីម្នាក់ជាថៅកែ ដែលប្រើ​ ហិ​ ង្សា​ មកលើកូនឈ្មួលរបស់ខ្លួនដូចសត្វធាតុ មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។​ នេះ​បេីយោងតាម​ប្រភព​ព័ត៌មាន​ចេញផ្សាយពី​អង្គភាព​សារព័ត៌មាន​ Fresh News ខណៈ​ពេល​មុន​នេះ​បន្តិច​ នាល្ងាច​ថ្ងៃ​ទី​១២​ ខែ​តុលា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជន​ រង​ គ្រោះ ឈ្មោះ ផ ស រ ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរអ្នកបម្រើនៅតាមផ្ទះ និងមានស្រុកកំណើតនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនស​ ង្ស័ យ ឈ្មោះ ដាំង រស្មី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមប្រភពសុំមិនបញ្ចេញឈ្មោះបាន​ធ្វើ​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ស្ត្រីដៃដល់រូបនេះ តែងតែប្រើអំពេី​ ហិ​ ង្សា​ លើកូនឈ្នួលរបស់គាត់ដែលជាអនីតិជនរហូតដល់មាន រ បួ ស ស្នាមទៀតផង»។​ ប្រភពដដែល បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មីងបង្តើតរបស់ជន​រង​ គ្រោះ ឈ្មោះ សុខ ស្រី មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នាបាននាំក្មួយឈ្មោះ ផាត សុរីន មកធ្វើការជាអ្នកបម្រើនៅផ្ទះរបស់ឈ្មោះ ដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពេលដែលរូបនាងមកធ្វើការជាអ្នកបម្រើនៅផ្ទះថៅកែស្រី ឈ្មោះ ដាំង រស្មី…

Read More

អុញនោះ!! គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាលើកទី២…

​មន្ត្រីជាន់ខ្ពស់​ គ​.​ជ​.​ប បាន​ព្រមាន​ចំពោះ​តំណាង ​គណបក្ស​នយោបាយ ដែល​បង្ក ឬ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណើរ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ហើយ​ការព្រមាន​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ជជែក​គ្នា​ តឹង​សរសៃ​ក​មួយ រវាង​មន្ត្រី​ជាន់ខ្ពស់​ គ​.​ជ​.​ប នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​តុលា ជាមួយ​តំណាង​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​បាន​លើក​ឡើង​ថា ការ​ជជែក​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ មានការ​តឹង​សរសៃ​ក ហើយ​តំណាង​គណបក្ស LDP បាន​លើក ឡើង​ពី​ការ​រឹតត្បិត​សិទ្ធិ​ក្នុង​ការ ចូលរួម​សង្កេតការណ៍​របស់​គាត់ ចំណែក​មន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប ក៏បាន​លើកឡើង​អំពី​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​មិន​អាច​ប្រមូល​ទិន្នន័យ​លំអិត​របស់​ប្រជាពលរដ្ឋ ដែល​បង្ក​ទៅជា​រឿង​ចារកម្ម​បាត់​សុវត្ថិភាព​របស់​បុគ្គល​ជាដើម តើ​អាច​មាន​ការ​ដាក់​ពិន័យ​ដែរ​ឬ​ទេ ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ហង្ស ពុទ្ធា បាន​អះអាង​ថា គ​.​ជ​.​ប ជា​ស្ថាប័ន​ដែល​អនុវត្ត​ច្បាប់ ធ្វើតាម​នីតិវិធី​នៃ​ការបោះឆ្នោត ដូច្នេះ​ការរារាំង ឬ​ការ​រំខាន​ណាមួយ​ដល់​ការិយាល័យ​បោះឆ្នោត​ជាបឋម គឺ​មាន​ការណែនាំ ហើយ​កន្លងមក​ក៏​មាន​ការណែនាំ អំពី​យន្តការ​សំខាន់ៗ​ដូចជា ការ​ជជែក​គ្នា​ជា​លក្ខណៈ​ប្រចាំ ដូចជា​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ជាដើម ហើយ​ប្រសិនបើ​សម័យ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ មិន​ពេញចិត្ត ឬ​មិន​អស់ចិត្ត​នៅ​អ្វី​ដែល​បាន​លើក​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺ​អាច​ធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ តាមរយៈ​រដ្ឋបាល ដើម្បី​ឲ្យ គ​.​ជ​.​ប ឆ្លើយតប​វិញ ហើយ​បើ​មិន​អាច​ទទួល​យក​បាន​ទៀត​ គឺ​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​អាច​ធ្វើជា​ពាក្យបណ្ដឹង​។ លោក​បន្ត​ថា មាន​ពេល​ខ្លះ​ខាង​ស្ថាប័ន​បាន​ចោទប្រកាន់​ខាង​នេះ​ខុស ឬ​ខាង​នោះ​ខុស តែ​ដើមចោទ​មិន​ប្រាកដ​ថា​ត្រូវ ហើយ​ចុងចោទ ក៏​មិន​ប្រាកដ​ថា​ខុស​ដែរ ដូច្នេះ​ខាង​ស្ថាប័ន​កុំ​ទាន់​អះអាង​ថា ខ្លួនឯង​ត្រូវ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បើ​តាម​លោក ហង្ស ពុទ្ធា “​គ​.​ជ​.​ប មិន​ធ្វើជា​ដើមបណ្ដឹង​ទេ ប៉ុន្តែ​បើ​ប្រសិន​បើ​មាន​ស្ថាប័ន​ណាមួយ​ប្តឹង គ​.​ជ​.​ប នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់ នេះ​ជា​ទិដ្ឋភាព​ទី​មួយ ហើយ​ទិដ្ឋភាព​ទី​ពីរ​ទៀត ដោយសារ​ស្ថាប័ន​ដែល​មក​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​នេះ អាច​ថា​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ឬ​ក្រសួង​ណាមួយ គាត់​មាន​តម្កល់​លក្ខន្តិកៈ​របស់​ខ្លួន គាត់​មាន​ច្បាប់​ដោយឡែក​ដូចជា​ច្បាប់​គណបក្ស​នយោបាយ​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ថា​ភិបាល អញ្ចឹង​បើ​គាត់​ធ្វើ​សកម្មភាព​អ្វីមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ អាជ្ញាធរ​ដែនដី ក៏​មាន​តួនាទី​ចូលរួម​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ ហើយ​ករណី​ទី​៣ ក្រៅពី​អាជ្ញាធរ​ដែនដី គាត់​នៅ​មាន​ក្រសួង​សាមី ដែល​ចុះបញ្ជី​ឲ្យ​គណបក្ស…

Read More

ល្អខ្លាំងណាស់!! កងកម្លាំង​វរសេនា​តូច​លេខ​៥៣៣​ កងពលតូច​ថ្មើរជើងលេខ ៥៣ ជួយស្រង់ យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹក នៅស្រុកបវេល បានមកវិញហើយ…(មានវីដេអូ)

ដូចដែលបងប្អូនមួយចំនួនបានទស្សនាវីដេអូរបស់ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rayno Ty O រួចមកហើយ ពីសកម្មភាពដែលគាត់បានថតវិដេអូ ជាប់មនុស្សម្នាក់កំពុងតែជិះម៉ូតូឆ្លងកាត់ផ្លូវ ហើយក៏ត្រូវទឹកហូរ បណ្តាលឲ្យដួល ហើយក៏បានធ្លាក់ម៉ូតូទៅបាត់ តែសំណាងល្អ ម្ចាស់ម៉ូតូគាត់ចាប់តោងវ័ល្លឈើ ទើបគាត់មិនអី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីកើតហេតុការណ៍ហើយនោះ កងកម្លាំងយើង ក៏បានចុះទៅដល់ទីតាំង ដើម្បីជួយដល់ជនរងគ្រោះ ក្នុងការស្រង់យកម៉ូតូរបស់គាត់​មកវិញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heng Phearum បានឲ្យដឹងថា “ថ្ងៃទី១២ តុលា​ ២០២០ កងកម្លាំង​វរសេនា​តូច​លេខ​៥៣៣​ កងពលតូច​ថ្មើរជើងលេខ ៥៣ ជួយស្រង់យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹកនៅអូរខ្ចុះ ស្រុកបវេល ខេត្តបាត់ដំបង។ សូមបងប្អូនធ្វើដំណើររក្សាការប្រុងប្រយ័ត្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនាវីដេអូខាងក្រោមនេះ

Read More

ម្យ៉ាងដែរ!! ក្នុងភូមិ មានចោរលួចច្រើនពេក រាយខ្សែភ្លើង ចោរចូលលួចមាន់ ឆក់ស្លា​​​ប់ ប៉ូលិសចាប់ម្ចាស់ផ្ទះ…

ចោរម្នាក់ បានចូលទ្រព្យសម្បត្តិ ក្នុងផ្ទះ ប្រជាពលរដ្ឋ តែបានឆ ក់ខ្សែភ្លើង ស្លា ប់ ភ្លាមៗ ។ បញ្ហានេះ នគរបាល ស្រុកបាភ្នំ ខេត្តព្រៃវែង បានសម្រេចឃា ត់ខ្លួន ម្ចាស់ផ្ទះ ដើម្បីចាត់ ការបន្តតាម នីតិវិធីច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅ កោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ចោរ ដែល ឆ ក់ ខ្សែភ្លើងស្លា ប់មា នឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកម្ចាស់ ផ្ទះមា នឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បញ្ហានេះ សមត្ថកិច្ចបានបង្កើត គណៈ កម្មការ និង ពិនិត្យឃើញថា ឈ្មោះ យឹម សំអាត មានស្នាម ដាច់ ឆេះខ្លោច បាតដៃ ខាងឆ្វេង មួយកន្លែង បណ្តាល មកពីឆក់ ខ្សែភ្លើង ស្លា ប់ពិតប្រាកដមែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ថា សមត្ថកិច្ចបាន ឃាត់ខ្លួន ម្ចាស់ផ្ទះរូបនេះ និង ត្រូវបញ្ជូនទៅតុលាការ…

Read More

អាសូណាស់! ប្តីយំបោកខ្លួនអង្វរសុំឲ្យប្រពន្ធពោះធំ ត្រលប់មកវិញ ខណៈពេលជិះទូកត្រៀមទៅសម្រាលត្រូវទឹកហូគួចនាំទៅបាត់ (មានវីដេអូ)

ប្រទេសវៀតណាម៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ យោងតាមការរៀបរាប់របស់ពលរដ្ឋដែលនៅក្នុងហេតុការណ៌ដ៏រន្ធត់នោះបានឲ្យដឹងថា នៅម៉ោង៨ព្រឹក ស្របពេលដែលមេឃកំពុងភ្លៀងខ្លាំង មានស្រ្ដីផ្ទៃពោះម្នាក់ បានឈឺពោះសម្រាលកូន ភ្លាមៗនោះក៏ស្រ្ដីមានផ្ទៃពោះបានធ្វើដំណើរដោយជិះទូក ដើម្បីទៅកាន់មន្ទីរពេទ្យ។ ដោយធ្វើដំណើរទើបតែបានប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ បែរជាជួបដែលនឹកស្មានមិនដល់គឺបានជួបហេតុការណ៌ក្រឡាប់ទូក ដែលបណ្ដាលឲ្យទឹកជំនន់គួចយករូបនាងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកប្រធានផ្នែកកសិកម្ម ស្រុកផុងដៀន​ ខេត្តធូធៀនហួ​ ប្រទេសវៀតណាម បានបញ្ជាក់ឲ្យដឹងថា កម្លាំងមុខងារជួយសង្រ្គោះផ្នែកទឹកជំនន់ បាននឹងកំពុងស្វែងរកស្ត្រីមានផ្ទៃពោះ ដែលបានបាត់ខ្លួនក្នុងហេតុការណ៌ក្រឡាប់ទូក ដោយត្រូវបានទឹកជំនន់គួចយកទៅ ពេលកំពុងតាមផ្លូវទៅសម្រាលកូន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daubao ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងខណៈពេលនោះមានមនុស្សជាច្រើនបានព្យាយាមជួនសង្គ្រោះរូបនាងដែរ ប៉ុន្តែដោយសារតែទឹកហូរខ្លាំងពេក ទើបមិនអាចសង្គ្រោះរូបនាងបាន។ ករណីនេះបានធ្វើឲ្យបុរសជាប្ដីមានការស្រែកយំសោកសង្រេកយ៉ាងខ្លាំង ដោយនឹកស្ដាយស្រណោះប្រពន្ធ រួមទាំងកូនក្នុងផ្ទៃដែលហៀបនឹងកើត ៕

Read More

រំភើបជំនួស ស្ទើរស្រក់ទឹកភ្នែក ! ថៅកែហាងពេជ្រ ប្រកាសថា នឹងត្រៀមថវិកា ១០ម៉ឺន ទៅ២០ម៉ឺន ដុល្លារ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់ ថែមទំាងភ្ជាប់សារដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់យ៉ាងខ្លី ថា…

នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរ​ងគ្រោះ​ដោយទឹកជំ​នន់ សរុបជាទឹកប្រាក់រហូតដល់ទៅ ជាងមួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់ថា ៖ “ព្រឹកនេះ បានយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជ​នរ​ងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំ ក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរ​ងគ្រោះតា​មផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរ​ងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់ សូមអរគុណដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍”។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃដដែលនេះ លោកស្រី បានបញ្ជាក់បន្ថែមរឿងមួយទៀតថា “នាងខ្ញុំនឹងត្រៀមថវិកាចំនួន10,0000$ ទៅ20,0000$ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់មួយនេះ ហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះ ហើយថ្ងៃស្អែក ក៏បន្តទៅខេត្តបាត់ដំបងទៀត ហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ។ បើទោះជាពួកខ្ញុំទាំងពីរមានការហត់ និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែ ដោយសារក្តីអាណិត និងការស្រឡាញ់បងប្អូនទាំងអស់គ្នា ពួកខ្ញុំទាំងពីររីករាយ នៅក្នុងការជួយសង្គ្រោះបងប្អូនទោះតិចឬមួយក៏ច្រើនក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ”។

Read More

ប្រពៃណាស់!! មាស សុខសោភា ជាតារាទី ១ ចេញមុខបង្ហោះសារ បួងសួងឱ្យកម្ពុជា រួចផុតពីគ្រោះទឹកជំនន់…

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបគ្រោះធម្មជាតិ ដោយមានខេត្តមួយចំនួនដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង កំពុងជួបគ្រោះធម្មជាតិដោយជំនន់ទឹកភ្នែកបានលិចផ្ទះសម្បែង លិចផ្លូវធ្វើដំណើរ ស្ទើរគ្រប់កន្លែងខ្លាំងជាងខេត្តនានា ចំណែកឯរាជធានីភ្នំពេញក៏កំពុងជួបផលវិបាក ដោយផ្លូវមួយចំនួនត្រូវបានជន់លិចគ្មានសល់នោះ កំពូលតារាចម្រៀង មាស សុខសោភា បានបញ្ចេញសារមួយបួងសួងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររួចផុតពីគ្រោះធម្មជាតិមួយនេះ ។ ក្នុងនាមជាកំពូលតារាចម្រៀងម្នាក់ មាស សុខសោភា បានសរសេររៀបរាប់ទាំងក្ដុលក្ដួលបួងសួងសុំឱ្យប្រជាជនកម្ពុជារួចផុតពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងថា «នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាព និងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែលកំពុងមានទឹកជំនន់» ៕

Read More

មើលហើយ រំភើបជំនួស ! ថៅកែហាងពេជ្រ និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរ​ងគ្រោះ​ដោយទឹ​កជំនន់ សរុបជាទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរ​ងគ្រោះ​ដោយទឹកជំ​នន់ សរុបជាទឹកប្រាក់រហូតដល់ទៅ ជាងមួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់ថា ៖ “ព្រឹកនេះ បានយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជ​នរ​ងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំ ក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរ​ងគ្រោះតា​មផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរ​ងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់ សូមអរគុណដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Read More

ប្រសើរណាស់!! ចិន ប្រកាសនឹងផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺCovid-19 ដល់ប្រទេសកម្ពុជា ដែលជាមិត្តដែកថែប…

តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសថា នឹងផ្ដល់ថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសកម្ពុជា ដែលជាមិត្ដដែកថែមរបស់ចិន។ ការប្រកាសផ្ដល់វ៉ាក់សាំងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ខណៈពេលដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកអំពីករណីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន ក្នុងនោះក៏បានស្នើសុំភាគីមិត្តចិនផ្តល់វ៉ាក់សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក ហើយក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍន៍រួមគ្នា។ ឯកឧត្ដមបានគូសបញ្ជាក់ថា វិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយCovid-19 នោះទេ តែកាន់តែមានច្រើនថែមទៀតក្នុងការមកវិនិយោគនៅកម្ពុជា ហើយភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន៩៥០លានយ័ន(ប្រហែល១៤០លានដុល្លារ)។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសចិនក៏បានសន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា ជាពិសេសចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ក្នុងនោះក៏បានស្នើឱ្យកម្ពុជាគាំទ្រចំពោះចិន ដែលបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល។ ឯកឧត្តម វ៉ាង យី ក៏បានកោតសរសើរសម្ដេចតេជោនាយករដ្ឋមន្រ្ដីដែលបានទប់ស្កាត់Covid-19 បានជោគជ័យ ហើយចាត់ទុកការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺដោយសារសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានខិតខំកន្លងមក។ ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា កម្ពុជា នឹងចិន បានទទួលជោគជ័យរួមក្នុងការទប់ស្កាត់ Covid-19។ លើសពីនេះទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឱ្យបានច្រើន ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្ម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខរបស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០ ០០០តោន។ ទន្ទឹមនេះ ឯកឧត្តម…

Read More