រដ្ឋាភិបាលប្រកាសផ្អាកដំឡើងប្រាក់ខែមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំងប្រទេសនៅឆ្នាំ ២០២១

ថ្លែងនៅព្រឹកថ្ងៃទី ៧ ខែតុលា ២០២០ នៅក្នុងពិធីសម្ពោធបើកដំណើរការមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំធ្វើការយោគយល់ទុកជាមុន ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូននោះនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់ ក្រោយរងវិបត្តិពីជំងឺកូវីដ ១៩ ។ ដូច្នេះមានន័យថានៅក្នុងឆ្នាំ ២០២១ ខាងមុខនេះប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺនៅរក្សាចំនួនដដែល ។ សម្តេចតេជោ ហ៊ុន សែន ថា «ខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន [រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] ថាប្រាក់ខែសម្រាប់ឆ្នាំ ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការដំឡើងឆ្នាំ ២០២១ អីចឹងសុំទោសទុកឱ្យហើយ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុកនៅប្រាក់បៀវត្សដដែល តែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ និងភ្ជុំបិណ្ឌ នៅឲ្យដដែល» ៕

Read More

ប្រពៃណាស់!! ជាតារាល្បីហើយមានទឹកចិត្តល្អទៀត វណ្ណដា រៀបចំកម្មវិធីសប្បុរសធម៌ ជួយគ្រួសារខ្វះខាត ៨១ គ្រួសារនៅព្រះវិហារ…

កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ធ្លាប់បានឲ្យដឹងហើយថា ក្រោយពីការចេញ Album ចម្រៀង «The SKULL» លោកនឹងរៀបចំកម្មវិធីសប្បុរសធម៌ដល់ប្រជាជនខ្វះខាត ដែលរស់នៅឯខេត្តព្រះវិហារ ហើយកម្មវិធីសប្បុរសធម៌នោះមានឈ្មោះថា «SKULLសប្បុរសធម៌»។ យ៉ាងណាមិញនៅថថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ កម្មវិធីសប្បុរសធម៌នេះ ក៏រៀបចំបានជោគជ័យហើយ ដោយតារាចម្រៀងប្រចាំផលិតកម្ម បារមី រូបនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដោយផ្ទាល់ ក្នុងការ បរិច្ចាគ គ្រឿងឧបភោគ បរិភោគទៅកាន់សហគមន៍មួយនៅក្នុងខេត្តព្រះវិហារ ក្នុងកិច្ចរួមចំណែកកាត់បន្ថយភាពខ្វះខាតរបស់ប្រជាជនខ្មែរចំនួន ៨១ គ្រួសារ កំឡុងពេលកូវីដ-១៩ នេះដែរ។ លើសពីនេះ កម្មវិធី «SKULLសប្បុរសធម៌» នេះដែរក៏មានការចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុនមួយចំនួន និង ថវិកាផ្ទាល់របស់ វណ្ណដា ចំនួន ២៥% នៃការលក់អាវយឺត SKULL របស់លោកផងដែរ៕

Read More

កូនខ្មែរ ម្នាក់ទៀតហើយ សូមជួយគាំទ្រផង បងប្អូន! កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់ អាច​និពន្ធ​សៀវភៅ​ប្រលោមលោក​បានកម្រាស់​ជាង​៣០០​ទំព័រ​…

ភ្នំពេញ​៖ ក្នុង​វ័យ​១៣​ឆ្នាំ កុមារី ឡុង រចនា បាន​ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​មួយ​ក្បាល​ដែលមាន​កម្រាស់​ជាង​៣០០​ទំព័រ​។ «​ផ្លូវ​ស្នេហ៍​មរណៈ​» ជា​ចំណងជើង​សៀវភៅ​របស់​សិស្ស​ថ្នាក់​ទី​៨​រូបនេះ ដែល​បាន​សរសេរ​រយៈពេល​៦​ខែ​និង​បានដាក់​លក់​ជា​ផ្លូវការ​នៅក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨​កាលពីពេល​កន្លងទៅនេះ​។ តើ​ហេតុអ្វី​បាន​រចនា​មាន​សមត្ថភាព​និពន្ធ​សៀវភៅ​ទាំង​វ័យក្មេង​បែបនេះ​? «​ផ្លូវ​ស្នេហ៍​មរណៈ​» ជា​ចំណង​សៀវភៅ​ប្រលោមលោក​បែប​បរទេស ដែល​និយាយ​ពី​ដំណើរ​ផ្សង​ផ្សេង​ប្រកបដោយ​គ្រោះថ្នាក់ ត្រូវបាន​ដាក់លក់​នៅ​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ ដែល​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​។ សៀវភៅ​ដែលមាន​ក្រប​ពណ៌​ខ្មៅ និង​មាន​រូប​តារា​ប្រុស​ស្រី​ជនជាតិ​ចិន​ទាំងពីរ​នេះ បាន​លក់ដាច់​ជាង​៥០​ក្បាល​ដែរ​នៅក្នុង​ការតាំងពិព័រណ៍​នោះ​។ បើ​គេ​មិន​ស្គាល់​អ្នកនិពន្ធ​សៀវភៅ​នេះ​ទេ គេ​ទំនងជា​គិតថា សៀវភៅ​នេះ សរសេរ​ដោយ​មនុស្សពេញវ័យ ឬ​មនុស្ស​ចាស់ តែ​ផ្ទុយទៅវិញ សៀវភៅ​កម្រាស់​៣៣៥​ទំព័រ​នេះ គឺជា​ស្នាដៃ​លើកដំបូង​របស់​កុមារី​ដ៏​ស្រស់ស្អាត​ម្នាក់ ឈ្មោះថា ឡុង រចនា​។​ ​រចនា ដែលមាន​សម្បុរ​ស និង​មាឌតូច​ច្រឡឹង គឺជា​សិស្ស​ថ្នាក់​ទី​៨​នៃ​សាលា​ឯកជន​មួយ​នៅ​ភ្នំពេញ​។ ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក​ទាំង​ខ្មែរ និង​បរទេស​តាំងតែ​ពី​ដើម​មក បានធ្វើ​ឲ្យ​កុមារី​រូបនេះ មាន​ទុន​នៅក្នុង​ការសរសេរ​សៀវភៅ​នេះ បើទោះបី​នាង​មិន​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​ការ​តែង​និពន្ធ​ក៏ដោយ​។​អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ខណ្ឌដង្កោ រចនា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​លាយឡំ​នឹង​ស្នាមញញឹម​យ៉ាង​ដូច្នេះ​ថា​៖ «​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​និពន្ធ​ហ្នឹង គឺ​ដោយសារ​ការអាន​។ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​តាំងពី​តូច​។ ពេល​អាន​យូរៗ​ទៅ យើង​ក៏​ចង់​បង្កើត​ពិភពលោក​មួយ​ដែល​បញ្ជា​ដោយ​ខ្លួនឯង​។ ដូច្នេះ វា​ជា​ទឹកចិត្ត​ជំរុញ​មួយ​ដែល​ខ្ញុំ​និពន្ធ​រឿង​ហ្នឹង​។ ម្យ៉ាង ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក​បែប​ដំណើរ​ផ្សងព្រេង ឬ​ដោះស្រាយ​អាថ៌កំបាំង​។ អ៊ីចឹង​ទើប​យើង​ចង់​បង្កើត​សៀវភៅ​មួយ​សម្រាប់​ខ្លួនឯង​»​។ ​តាមពិតទៅ រចនា ដែល​រស់នៅ​ជាមួយ​ម្តាយ និង​ប្អូន​ម្នាក់​ក្នុង​ជីវភាព​ធូរធារ​មួយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ បាន​ផ្តើម​សរសេរ​សៀវភៅ​តាំងពី​ខ្លួន​រៀន​ថ្នាក់​ទី​៦​មកម្ល៉េះ​។ កាលនោះ នាង​បាន​សរសេរ​រឿងរ៉ាវ​របស់ខ្លួន ដើម្បី​បង្កើតជា​សៀវភៅ​មួយ​ក្បាល​សម្រាប់​ទុក​ផ្ទាល់ខ្លួន​។ ក្រោយមក នាង​ក៏​សម្រេចចិត្ត​សរសេរ​សៀវភៅ​«​ផ្លូវ​ស្នេហ៍​មរណៈ​» ដើម្បី​ដាក់លក់​លើ​ទីផ្សារ ជាការ​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ចូលក្នុង​ពិភព​អ្នកនិពន្ធ​។​ ភ្នែក​ពា​ក់វែន​តា​ម្ញូ​ម សក់វែង​ខ្មៅ​រលោង រចនា ដែលមាន​ចរិត​រួសរាយ​រាក់ទាក់ បាន​ប្រាប់​ពី​ដំណើរ​ដើមទង​នៃ​ការសរសេរ​សៀវភៅ​មួយ​ក្បាល​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​សៀវភៅ​ដែល​ខ្ញុំ​សរសេរ​ហ្នឹង ភាគច្រើន ខ្ញុំ​រួមគំនិត​ជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់​។ យើង​ជួយ​គិត​គ្នា​ថា រឿង​ហ្នឹង​ត្រូវ​សរសេរ​បន្ត​យ៉ាងម៉េច​? ភាគច្រើន គាត់​ជា​អ្នក​ផ្តើម​សាច់រឿង ឯខ្ញុំ​ជា​អ្នកសរសេរ​សម្រាយ​ពី​ដើម​ដល់​ចប់​។ សៀវភៅ ផ្លូវ​ស្នេហ៍​មរណៈ យើង​គិត​ជា​រឿង​លក្ខណៈ​ព្រៃភ្នំ​។ កាលនោះ គិតពី​ព្រៃ​អា​ម៉ា​ហ្សូ​ន តែ​គិត​ចុះ​គិត​ឡើងមក​សរសេរ​សាច់រឿង​ដំណើរ​ផ្សងព្រេង​ក្នុង​ផ្នូរ​បុរាណ​វិញ​»​។ ​សៀវភៅ «​ផ្លូវ​ស្នេហ៍​មរណៈ​» ជា​សំណេរ​ដែល​រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​គូស្នេហ៍​មួយគូ​ជាមួយ​ក្រុម​របស់​ពួកគេ​ទៅកាន់​ផ្នូរ​បុរាណ ដោយ​ក្នុងនោះ រចនា បាន​បញ្ចូល​ឈ្មោះ​តួអង្គ​ជនជាតិ​ចិន ដើម្បី​បង្កើតជា​ឈុត​ឆាក​គ្រប់​រសជាតិ​សម្រាប់​អ្នកអាន​របស់​នាង​។​​ដៃ​កាន់​សៀវភៅ​ដែលជា​ស្នាដៃ​ដំបូង​របស់ខ្លួន រចនា…

Read More

ឡូយណាស់! អស់ត្រឹម ២៥ម៉ឺនរៀល បានបណ្ណបើកបរអន្តរជាតិអាចបើកបរ ៩៩ ប្រទេសឯណោះ…

កាលពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី ១ ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបញ្ជាក់ថា ចាប់ពីខែ សីហា ឆ្នាំ២០២០ តទៅ ក្រសួងនឹងចាប់ផ្តើមចេញបណ្ណបើកបរអន្តរជាតិជូនប្រជាពលរដ្ឋខ្មែរ ជាការសម្រួលដល់ពួកគាត់ អាចបើកបររថយន្តនៅប្រទេសក្រៅបាន ។ យោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល បណ្ណបើកបរខ្មែរមិនអាចបើកបរនៅក្រៅប្រទេសបានឡើយ ។ ដូច្នេះដើម្បីសម្រួលត្រង់ចំណុចនេះ ហើយម្យ៉ាងវិញទៀតកម្ពុជាក៏ជាប្រទេសនៃសមាជិកអង្គការសហប្រជាជាតិដែរនោះ ក្រសួងអាចចេញប័ណ្ណបើកបរអន្តរជាតិនេះបាន ។ ដើម្បីឱ្យប្រជាជនបានជ្រាបជាព័ត៌មាន ក្រសួងសាធារណៈការ បានចេញសេចក្តីណែនាំស្តីពីការយល់ដឹងពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិថ្មីនេះ នៅក្នុងទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន ។ ក្នុងនោះ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជានេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨ x ១០៥ មីលីម៉ែត្រ និង មានសុភាពរយៈពេល ១ឆ្នាំ ។ បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និង មានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៤៩ ។ សម្រាប់បណ្ណអនុញ្ញាតបើកបរអន្តរជាតិមួយត្រូវបង់កម្រៃសេវា ២៥០ ០០០រៀល ។ ចំណែកឯ ទីតាំងផ្តល់សេវាគឺស្ថិតនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ន ជាន់ទី៣) ។ សូមបញ្ជាក់ថាដើម្បីធ្វើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ អ្នកបើកបរត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា៖ ១.ឯកសារចម្លងបណ្ណបើកបរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា ២.ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (ចំពោះជនបរទេស) ៣.រូបថត៤x៦ ផ្ទៃពណ៌ស (៣សន្លឹក) ៤.ឯកសារចម្លងកិច្ចសន្យាជួលផ្ទះ ដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់…

Read More

ប្រយ័ត្នចាញ់បោកគេ!! ក្រសួងសុខាភិបាលច្រានចោលព័ត៌មានចែកចាយតគ្នាតាម ហ្វេសប៊ុក ពាក់ព័ន្ធការផ្សំថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីក…

(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួន ក្នុងបណ្តាញ Facebook ពាក់ព័ន្ធការផ្សំថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីក ហើយត្រូវបានគេចែករំលែកតៗគ្នាព្រោងព្រាតនោះ, នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលនូវព័ត៌មានពិនិត្យនេះ។ លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ ឬចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។ សុំបងប្អូនមានការប្រុងប្រយ័ត្ន បើមានបញ្ហាសុខភាព ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក»។ សូមជម្រាបថា គណនី Facebook មួយចំនួនបានបង្ហោះនូវព័ត៌មានថា ចែកណាំវ៉ាខ្ចី២ផ្លែ ជីត្រចៀកជ្រូក ៧សន្លឹក ទឹកដូងខ្ចី១ផ្លែក អាចព្យាបាលជំងឺគ្រុនឈីកបាន ហើយព័ត៌មាននេះត្រូវបានចែកចាយបន្តគ្នាយ៉ាងផុសផុល ប៉ុន្តែនៅពេលនេះត្រូវបានក្រសួងសុខាភិបាល ចេញមកច្រានចោល និងបញ្ជាក់ថា បើមានបញ្ហាសុខាភាពសូមប្រជាពលរដ្ឋ ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិត៕ អត្ថបទដោយ៖ Fresh News

Read More

កូនខ្មែរម្នាក់ទៀតហើយ!! ពូកែមែន កូនខ្មែរអាយុទើបតែ ៧ ឆ្នាំម្នាក់ សមត្ថភាពខ្លាំងស្គាល់ដើមឈើគ្មានចន្លោះ ផ្អើលកម្មវិធីនៅថៃ…(មានវីដេអូ)

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ កូនខ្មែរវ័យក្មេងមួយរូបបានឡើងលេង និង បង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងទូរទស្សន៍ថៃមួយតាមរយៈកម្មវិធី Super 10 ដែលជាកម្មវិធីបង្ហាញពីទេពកោសល្យ និង សមត្ថភាពដ៏ល្បីមួយក្នុងស្រុកថៃ ។ កូនខ្មែរខាងលើនេះមានឈ្មោះ វិផាផន ហៅ អូនហ្វា ភេទស្រី អាយុ ៧ ឆ្នាំ ដែលមានឪពុកម្តាយជាជនជាតិខ្មែរទៅប្រកបការរកស៊ីនៅប្រទេសថៃ ។ នាងតូចបានរៀបរាប់ថា ខ្លួនបានកើត និង ធំធាត់ឡើងនៅប្រទេសថៃ ហើយម្តាយនាងតូចមានមុខរបរលក់ដើមឈរ និង ឪពុកជាអ្នកចុះទូកនេសាទ ប៉ុន្តែពេលនេះបានផ្អាកដោយសារកូវីដ ១៩ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ ខណៈនាងតូច ហ្វា ឡើងលេងក្នុងកម្មវិធីខាងលើនេះ បានធ្វើឱ្យមហាជនថៃដែលបានទស្សនា និង គណៈកម្មការ អត់ទ្រាំមិនសរសើរមិនបាន បន្ទាប់ពីនាងតូចបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ចងចាំ និង ស្គាល់ពីឈ្មោះដើមឈើបានយ៉ាងងាយ បើទោះជាកម្មវិធីបានប្រើវិធីពិបាកៗ បំភាន់ភ្នែក មិនឱ្យនាងតូចមើលយល់ក្តី ។ នាងតូច ហ្វា បានឆ្លើយគ្មានឱ្យខុសមួយប្រភេទដើមឈើណាមួយឡើយបន្ទាប់ពីកម្មវិធីបានបង្ហាញ ហើយកាន់តែពិសេសនោះគឺនាងតូចថែមទាំងបានប្រាប់ពីវិធីលក់ និង អត្ថប្រយោជន៍នៃដើមឈើ ព្រមទាំងប្រទាលទាំងនោះដល់មហាជន និង គណៈកម្មការបានដឹងគ្មានអាក់ពាក្យមួយម៉ាត់ឡើយ ។ សមត្ថភាពចងចាំ និង ស្គាល់ពីប្រភេទដើមឈើនេះ នាងតូច ហ្វា បានឱ្យដឹងថា បានមកពីម្តាយ និង ឪពុកនាងជាអ្នកបង្ហាត់បង្ហាញនៅពេលនាងតូចទៅជួយលក់ម្តាយក្នុងមុខរបរខាងលើនោះ ។ ចង់ដឹងនាងតូច ហ្វា ធ្វើបានល្អរហូតដល់ទស្សនិកជនថៃ និង គណៈកម្មការលើកមេដៃសរសើរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Read More

ឃើញបែបនេះ នឹកកាលនៅក្មេងណាស់!! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងៗ អង្គុយញុំា បាយខ្ចប់ស្លឹកឈូក ជាមួយត្រីអំាង នៅលើភ្លឺស្រែ ដល់ថ្នាក់ ធ្វើឲ្យអ្នកខ្លះ នឹកឃើញរឿងកាលពីនៅក្មេង ហើយថ្លែង ថា…(មានវីដេអូ)

កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ថ្មីៗនេះ មហាជនទូទៅ ដែលប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងៗ ៣នាក់ អង្គុយញុំាបាយ ខ្ចប់ស្លឹកឈូក ជាមួយត្រីអំាង ដែលស្ទួចបាន នៅលើភ្លឺស្រែ មើលទៅទំនងឆ្ងាញ់ណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះ នឹកឃើញរឿងជាច្រើន កាលពីពេលកន្លងទៅ។ ម្ចាស់ហ្វេសប៊ុកឈ្មោះ “ឆា នុន” ដែលបានបង្ហោះរូបភាព និងវីដេអូ ពីសកម្មភាពក្មេងៗទំាងនេះ មិនបានបញ្ជាក់អ្វីបន្ថែមទេ តែផុសមួយនេះ ទទួលបានការពេញចិត្ត និងគំាទ្រយ៉ាងខ្លាំង រហូតដល់មានការចែករំលែកតគ្នា ជិត៥ពាន់ដងទៅហើយ ហើយវីដេអូនេះ មានអ្នកចូលទស្សនា ជិត៣សែនដងផងដែរ គិតត្រឹមថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ នេះ។ ក្រោយឃើញ រូបភាព និងវីដេអូនេះភ្លាម ម្នាក់ៗបានចូល comment ថា ៖ ឃើញហើយស្រណោះ កាលខ្ញុំនៅពីក្មេង, ជីវិតមានន័យ, ទំនងម្លេសអូន មើលទៅឆ្ងាញ់ដល់ហើយ, នឹកកាល ដើរចាប់ក្តាមដុតហូប, កាលពីនៅតូចគឺបែបនេះ តែជំនាន់ហ្នឹង មិនទាន់ស្គាល់ទឹកត្រីកោះកុងទេ ស្គាល់តែជាមួយផះប្រៃៗ តិចៗ ប៉ុន្តែជាតិសាហាវ, ឃើញអ៊ីចឹង នឹកស្រុកដល់ហើយ, ឆ្ងាញ់ណាស់មើលទៅ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Read More

ស្រណោះណាស់!! តូចចិត្តក្រហើយ បានប្រពន្ធកញ្ជើធ្លុះ ដើរខ្ចីលុយគេអត់ប្រាប់ ជំពាក់ច្រើនឡើងៗ គេមកទារបំណុលជុំទិស សម្រេចច​ង​ក ស​​ម្លា​​ប់ខ្លួន…

បុរសចិត្តស្រាល ម្នាក់ បាន សម្រេចច ង កធ្វើអ ត្តឃា ត ក្បែរផ្ទះ ស្លា ប់ចោលកូន ស្រីចំនួន ៤នាក់យ៉ា ង សង្វេគ ខណៈដែលគេសង្ស័យថាអាច បណ្ដាលមកពី អន់ ចិត្តជាមួយប្រពន្ធ ព្រោះបើក ភ្នែកឡើង ឃើញ តែម្ចាស់ បំណុល មក ទារលុយឥតស្វាង ។​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍ខាងលើ បាន ប ង្កការភ្ញាក់ឡើងនា ព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំ ណុចដើ ម អាកាស្យាក្បែរផ្ទះ ឆៀងខាងលិច ស្ថិតនៅ ភូមិ តាកែវក្រោម ឃុំបឹង កន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជ ន រ ង គ្រោះស្លា ប់ដោ យយក ខ្សែនីឡុងប្រវែងប្រមា ណជាង១ម៉ែត្រពណ៌ស ចងព្យួរ.កនៅនឹងមែក ដើម អាកាស្យាខាងលើ ឈ្មោះ នឹម ណាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជា តិខ្មែរ មានប្រពន្ធ និង កូនស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់ នៅឃុំ កើ តហេតុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពព័ត៌មា នពីអាជ្ញា…

Read More