ភ្នំពេញ៖ មេធាវីម្នាក់នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ក្រោយពីខាងមន្ទីពេទ្យដាក់សេរ៉ូមអស់ចំនួន៣កំប្លោកក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងមន្ទីពេទ្យ។ ហេតុការណ៍ខាងលើនេះបានភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះទេព ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានអត្តលេខ៨៩៣ ជាមេធាវីនៃក្រុមមេធាវីឯករាជ្យ ស្នាក់នៅផ្ទះលេខ៥៥E1 ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ មានស្រុកកំណើតនៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប។ តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាកាលវេលាយប់ម៉ោង២ជាងឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ជនរងគ្រោះមានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ក្រោយមកខាងមន្ទីពេទ្យដាក់សេរ៉ូមអស់ចំនួន៣កំប្លោក រួចលោកមេធាវី ទេព ពៅ ក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងមន្ទីពេទ្យតែម្តងនៅវេលាម៉ោង៣៖១៥នាទីយប់ថ្ងៃខែឆ្នាំដ៏ដែល។ តាមកាបញ្ជាក់ពីសមត្ថកិច្ចជំនាញខាងកោសលយវិច្ច័យបន្ទាប់ពីពិនិត្យរួចថាសពលោកមេធាវី ទេព ពៅ ស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពលោកមេធាវី ទេព ពៅ បានយកទៅតម្កល់នៅវត្តសំពៅមាសដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ KBN
Read MoreMonth: October 2020
ធ្ងន់កហើយ ! ផ្ទះជាច្រើនខ្នង ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទុកពេលឲ្យ១០ថ្ងៃ ដើម្បីរុះរើចេញ…
រាជធានីភ្នំពេញ៖ សំណង់ជាច្រើនខ្នងស្ថិតនៅក្នុងនៅបុរីពិភពថ្មី(ត្រពាំងថ្លឹង) និងបុរីពិភពថ្មី២ ក្នុងភូមិត្រពាំងថ្លឺង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដាក់លិខិតឲ្យរុះរើ ដោយទុករយៈពេល១០ថ្ងៃ ក្រោយពីលោកបានដឹកនាំក្រុមការងារខណ្ឌ និងជំនាញដែនដីខណ្ឌ បន្តចុះវាស់វែងលើកំណត់ផ្លូវ ដោយរកឃើញថា សំណង់ទាំងអស់នោះបានសង់ខុសច្បាប់អនុញ្ញាតឲ្យសាងសង់ ។ ការឲ្យរុះរើ ក្នុងរយៈពេល១០ថ្ងៃនេះ ដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសង្កេតឃើញថា ម្ចាស់បុរី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី បានធ្វើការសាងសងសំណង់បន្ថែម នៅលើសំណង់ចាស់ ដែលមានស្រាប់ខុសពីច្បាប់អនុញ្ញាតឲ្យសាងសង់ ។ ម្យ៉ាងវិញទៀត ម្ចាស់បុរី មិនបានយកចិត្តទុកដាក់ក្នុងការកែលម្អប្រព័ន្ធលូបង្ហូរទឹក រហូតទៅដល់បងប្អូនប្រជាពលរដ្ឋខ្លះ បានធ្វើការសាងសង់សំណង់ផ្សេងៗ បិទអណ្ដូងលូ និងប្រព័ន្ធលូបង្ហូរទឹកថែមទៀត ។ អាស្រ័យដូច្នេះ ដើម្បីចូលរួមការស្ដារអណ្ដូងលូ និងកែលម្អប្រព័ន្ធលូឡើងវិញ ចៀសវាងការជន់លិចដោយសារទឹកភ្លៀង ឫទឹកជំនន់ផ្សេងៗ ស្នើលោក-លោកស្រីម្ចាស់បុរី ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងបុរី ចូលរួមរក្សាឲ្យបាននូវសណ្ឋានភាពដើម មិនសាងសង់បន្ថែម និងត្រូវរុះរើ សំណង់នានា ដែលបានសង់រំលោភលើចិញ្ចើមផ្លូវ និងអណ្ដូងលូចេញឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ក្នុងករណី អស់លោក-លោកស្រី មិនអនុវត្តតាម ការជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ ៕ ប្រភព៖ KBN
Read Moreលេចមុខសុទ្ធតែតារាល្បីៗ ចូលរួមកម្មវិធី ខួបកំណើត សាន ផានិត យប់មិញ មើលទៅម្នាក់ៗ តែងខ្លួនស្អាតៗ និងសប្បាយដល់ហើយ…(មានវីដេអូ)
អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់បទ “ជាប់រវល់” នោះ គឺ តារាចម្រៀង លោក សាន ផានិត ដែលធ្លាប់ល្បីល្បាញយ៉ាងខ្លាំង កាលពីអំឡុងឆ្នាំ២០០៣ មកម្ល៉េះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីសម័យនោះ។ ក្នុងនោះ មានបទជាច្រើន សុទ្ធតែពីរោះៗ និងនៅតែដក់ជាប់ក្នុងចិត្ត របស់ហ្វេនៗ មកទល់ពេលនេះ មានដូចជាបទ ៖ ប្រាប់មកបានទេ?, ទូរស័ព្ទប្រាប់ផង, អូននៅទីណា?, បើស្នេហ៍បាក់បែក, ក្នុងរាត្រីនេះ, មួយណាសម្រាប់អូន, Miss you like crazy។ ព្រមទំាងនៅមានបទជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ លោកបានរៀបចំកម្មវិធីខួបកំណើតមួយសម្រាប់ខ្លួនឯង មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង។ ក្នុងឱកាសដ៏ពិសេសមួយនេះ គេឃើញតារាល្បីៗជាច្រើនដួង ក៏មានវត្តមានមកចូលរួមផងដែរ មានដូចជា ៖ កញ្ញា យូរី (Yuri), សុះ ម៉ាច, វណ្ណា ស័ក្ត, លោក អ៊ឹង រដ្ឋា រួមនិងតារាជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
Read Moreអុញនោះ ស្ថានការណ៏កាន់តែធ្ងន់ហើយ!! ក្រុមអ្នករត់ម៉ូតូឌុបថៃ ចូលរួមតវ៉ា ប្រឆាំងរដ្ឋាភិបាលលោក ប្រយុទ្ធ ចាន់អូចា…
រាជធានីបាងកក៖ រហូតមកដល់ពេលនេះ បាតុកម្មនោះក្នុងប្រទេសថៃ កាន់តែពុះកញ្ជ្រោលឡើង ហើយក្រុមអ្នករត់ម៉ូតូឌុបពាក់អាវពណ៌ទឹកក្រូច កំពុងតែក្លាយជាសម្ព័ន្ធមិត្តរបស់ក្រុមអ្នកតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលថៃ ដឹកនាំ ដោយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ។ សារព័ត៌មាន CNA កាលពីល្ងាច ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ អ្នករត់ម៉ូតូឌុបពាក់អាវពណ៌ទឹកក្រូចទាំងនោះបានផ្តល់មធ្យោបាយធ្វើដំណើរ ព្រមទាំងជួយឃ្លាំមើលស្ថានភាពគ្រោះថ្នាក់នានា ជូនដល់ក្រុមបាតុករនិស្សិតថែមទៀតផង។ ក្រុមសិស្ស និងនិស្សិតថៃ បានចាប់ផ្ដើមផ្ទុះការធ្វើបាតុកម្មឡើង ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ កំពុងតែពុះកញ្ជ្រោលឡើងយ៉ាងខ្លាំង នៅក្នុងទីក្រុងបាងកក។ ក្រុមបាតុករនៅតែទាមទារឲ្យនាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលតាក់តែងឡើយ ដោយក្រុមយោធា និងធ្វើកំណែទម្រង់របបរាជានិយមបច្ចុប្បន្ន។ ដោយសារតែរលកបាតុកម្ម ផ្ទុះចេញពីស្រទាប់យុវជនថៃ ហើយមិនស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សនយោបាយណាមួយ ដូចពីអតីតកាល ទើបរដ្ឋាភិបាលពិបាកនឹងដោះស្រាយ។ ប៉ុន្ដែកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចប្រកាសដាក់ទីក្រុងបាងងកក ឲ្យស្ថិតក្នុងក្រោមច្បាប់គ្រាអាសន្ន តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់អូចា ។ ក្រោមបទបញ្ជានេះ ប៉ូលិសថៃ បានចេញបង្រ្កាបក្រុមបាតុករ នាថ្ងៃទី១៦ ខែតុលា ទើបនាំឲ្យមានការរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាល អំពីការប្រើប្រាស់អំពើហិង្សាលើអ្នកគ្មានអាវុធ នៅក្នុងដៃ ហើយចុងក្រោយ នាយករដ្ឋមន្រ្ដីថៃ ក៏លុបច្បាប់នោះចោលវិញ។ ដោយឡែក លោក ឈួន លីផៃ ប្រធានសភាថៃ និងជាអតីតនាយករដ្ឋមន្រ្ដីថៃ ក៏បានជំរុញឲ្យសមាជិកសភា មកពីបក្សប្រឆាំង និងបក្សចម្រុះ ដែលកំពុងកាន់អំណាច ចូលសភា ហើយសភា ក៏បានកោះប្រជុំវិសាមញ្ញ កាលពីថ្ងទី២៦-២៧ ខែតុលា ឆ្នាំ២០២។ សមាជិកសភាបក្សប្រឆាំង ភឿថៃ បានជំរុញឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដើម្បីដោះស្រាយបញ្ហាវិបត្ដិនយោបាយនៅថៃ។ ប៉ុន្ដែទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្ដីថៃ…
Read Moreប្លែកដែរ!! រៀនចប់បរិញ្ញាបត្រច្បាប់ បែរមកបង្កើតកសិដ្ឋានចិញ្ចឹមរុយ រកចំណូលបានរាប់ពាន់ដុល្លារ…
វាជារឿងដែលគេពុំធ្លាប់បានដឹងពីមុនមកថា នៅក្នុងប្រទេសកម្ពុជាមានកសិដ្ឋានចិញ្ចឹមសត្វរុយនោះទេ ស្តាប់ទៅពិតជាចម្លែកខ្លាំងណាស់ ។ យុវជន សៅ សែនសំណាង បានរៀនបញ្ចប់បរិញ្ញាប័ត្រផ្នែកច្បាប់ ដោយសារតែការស្រឡាញ់ផ្នែកវិស័យកសិកម្មនោះ លោកបានបង្កើតកសិដ្ឋានចិញ្ចឹមសត្វរុយមួយ ដើម្បីយកពង និង ដង្កូវរបស់វាលក់ ដែលក្នុងមួយខែៗយុវជនរូបនេះ អាចរកចំណូលបានច្រើនគួរសមពីរបរចិញ្ចឹមសត្វរុយនេះ ។ វាជាប្រភេទសត្វរុយម្យ៉ាង ដែលមានលក្ខណខុសប្លែកពីប្រភេទសត្វរុយយើងធម្មតា ហើយសត្វរុយប្រភេទនេះ ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរ តែភាគច្រើននៅតំបន់ខ្ពង់រាប ។ កសិដ្ឋានចិញ្ចឹមសត្វរុយរបស់យុវជន សៅ សែនសំណាង មានទីតាំងស្ថិតនៅក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ យុវជនរូបនេះ បានប្រកបរបរ និង បើកកសិដ្ឋានចិញ្ចឹមសត្វរុយនេះ តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ។ ការចិញ្ចឹមរុយប្រភេទនេះគឺដើម្បីយកពង និង ដង្កូវរបស់វា សម្រាប់ជាចំណីសត្វមាន់ ទា ត្រី បង្កង សត្វត្រចៀកកាំ និង ប្រភេទត្រីសមុទ្រដទៃទៀត ក៏វាស៊ីចំណីដង្កូវ ដែលកើតចេញពីសត្វរុយនេះដែរ ។ យុវជន សៅ សែនសំណាង បានរៀបរាប់ថា មូលហេតុ ដែលនាំឱ្យរូបខ្ញុំបើកកសិដ្ឋានចិញ្ចឹមសត្វរុយនេះ គឺដោយសារពួកខ្ញុំ ក៏ជាអ្នកចិញ្ចឹមសត្វមាន់ និង ត្រីដែរ ដោយសារតែចំណីបាវ ឬ ចំណីដទៃទៀត វាមានតម្លៃថ្លៃពេក មិនអាចឱ្យការចិញ្ចឹម មាន់ ទា និង ត្រីទទួលបានផលចំណេញច្រើននោះ ទើបយើងរិះរកប្រភេទចំណី ដែលមានតម្លៃថោក ហើយខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវទៅឃើញថា ការចិញ្ចឹមរុយ ដើម្បីយកពង និង ដង្កូវ សម្រាប់ជាចំណីឱ្យសត្វមាន់ ឬ ត្រីស៊ីនោះគឺទទួលបានផលចំណេញច្រើន ខ្ញុំក៏ចាប់ផ្តើមយកការចិញ្ចឹមសត្វរុយនេះតែម្តង ។ ដោយមុនដំបូងខ្ញុំបានរៀនជំនាញបច្ចេកទេសក្នុងការចិញ្ចឹមសត្វរុយពីគ្រូខែ្មរ និង គ្រូជនជាតិបរទេសចំនួន ៣នាក់ ។ ក្នុងការចិញ្ចឹមសត្វរុយនេះ មុនដំបូងគឺខ្ញុំបានទៅទិញពងរុយមកពីប្រទេសម៉ាឡេស៊ីចំនួន ១គីឡូក្រាមក្នុងតម្លៃ…
Read Moreតោះមកស្គាល់ទាំងអស់គ្នា!! បង្ហាញមុខសេដ្ឋីអចលនទ្រព្យល្បីៗ ៣ រូបនៅកម្ពុជា នៅពីក្រោយអគារខ្ពស់ៗទំនើបៗនៅភ្នំពេញ…
អ្នកវិនិយោគ ពាណិជ្ជករខ្មែរជាច្រើនរូបបាន និងកំពុងបោះទុនវិនយោគនៅកម្ពុជាមានរោងចក្រ ក្រុមហ៊ុន គ្របដណ្ដប់ស្ទើរគ្រប់វិស័យជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ ដោយឡែកថ្ងៃនេះសូមបង្ហាញសេដ្ឋីផ្នែកអចលនទ្រព្យសំខាន់ ៣ រូបសិន ដែលនៅពីក្រោយនៃអគារល្បីៗនៅរាជធានីភ្នំពេញ ជាម្ចាស់វិនិយោគគម្រោងធំៗជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ក្នុងនោះរួមមាន៖ ១.មហាសេដ្ឋី ពុង ឃាវសែ អ្នកឧកញ៉ា ពុង ឃាវសែ គឺជាអ្នកវិនិយោគិន និងជាពាណិជ្ជករដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា ។ មកដល់បច្ចុប្បន្នមហាសេដ្ឋីរូបនេះកាន់តែពង្រីកវិសាលភាពកាន់តែធំនៅក្នុងប្រទេសកម្ពុជា ដោយក្ដោបក្ដាប់នូវមុខជំនួញធំៗជាច្រើនទាំងផ្នែកអចលនទ្រព្យ និងវស័យធនាគារ ។ លោកជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃធនាគារកាណាឌីយ៉ា ជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអណិជនកម្ពុជា (OCIC) ជាប្រធានសមាគមអ្នកសាងស់កម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ។ មជ្ឈដ្ឋានដែលតែងតាមដានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់ថា មហាសេដ្ឋីរូបនេះមានទុនវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា ។ ដូចដែលលោកអ្នកបានដឹងរូចមកហើយថា លោកបានវិនិយោគលើវិស័យធនាគារដំបូងគេនៅកម្ពុជា គឺជាស្ថាបនិកនៃធនាគារកាណាឌីយ៉ា ជាម្ចាស់ក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ជាម្ចាស់ក្រុមហ៊ុន (OCIC) ដែលបានបោះទុនរាប់ពាន់លានដុល្លារវិនិយោគលើទីក្រុងរណបកោះពេជ្រ និងបច្ចុប្បន្នកំពុងវិនិយោគទីក្រុងរណបថ្មីមួយទៀត គឺនៅកោះនរា ដោយទើបបើកការដ្ឋានសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅកោះនរាថ្មីៗនេះ ។ ក្រៅពីនេះលោកបានវិនិយោគទៅលសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រកាត់ដេរសំលៀកបំពាក់ប្រមាណជិត ៥០ រោងចក្រ ។ កាន់តែអស្ចារ្យទៀតនោះ អ្នកឧកញ៉ា ពុង ឃានសែ ដេញថ្លៃបានគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំបំផុតនៅក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានតម្លៃរាប់ពាន់លានដុល្លារ ។ ទាំងនេះគ្រាន់តែជាការបង្ហាញត្រួសៗប៉ុណ្ណោះ នៅមានមុខជំនួញរាប់សិបមុខផ្សេងទៀតដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ។ ២.លោកឧកញ៉ា សៀ ឫទ្ធី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧកញ៉ា សៀ ឫទ្ធី បានបង្ហាញនូវសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងវិស័យអចលទ្រព្យកម្ពុជា ។ លោកជាអ្នកវិនយោគ និងជាពាណិជ្ជករខ្មែរដ៏មានឈ្មោះល្បីរន្ទឺខ្លាំង ជាម្ចាស់ក្រុមហ៊ុនជាង ៣០ នៅកម្ពុជាមានបុគ្គលិកបម្រើការងាររាប់ពាន់នាក់ ។ វិស័យដែលលោកវិនិយោគធំៗនៅក្នុងប្រទេសកម្ពុជារួមមានវិស័យហរិញ្ញវត្ថុ និងអចលទ្រព្យ ។ ឧកញ៉ា សៀ ឫទ្ធី គឺជាក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Worldbridge Group ដែលមានក្រុមហ៊ុនក្រោមឱវាទជាច្រើន ។…
Read Moreផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងស្រីម្នាក់នេះ ច្រៀងបទ “ពឺតៗ” រហូតដល់ថ្នាក់ មានអ្នកស៊ែរជាង ៣ម៉ឺនដងបាត់ទៅហើយ សូម្បីតែ ខេមរៈ សិរីមន្ត ក៏លាន់មាត់ សរសើរដែរ ថា …(មានវីដេអូ)
កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ មួយបទនេះ ស្តាប់ទៅពិតជាប្លែកត្រចៀក ទោះស្តាប់ច្រើនដងទៅហើយ នៅតែពីរោះ ថែមទំាងចង់រាំទៀតផង។ ក្នុងនោះ ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់មានការចូលទស្សនាយ៉ាងច្រើនគួរឲ្យកក់សំគាល់។ លុះមកដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ខេមរៈ សិរីមន្ត បានបញ្ចេញក្បាច់រាំបទនេះហើយ ជាមួយstyle ប្លែក និងទាក់ទាញជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះទេ គិតត្រឹមម៉ោង២រសៀល នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ វីដេអូ ដែលបង្ហាញពីក្បាច់រាំ បទ “ពឺតៗ” នេះ មានអ្នកចូល ទស្សនាជិត 3លាន ដងបាត់ទៅហើយ។ ព្រោះតែបទនេះល្បីខ្លាំងពេក កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “Øun Møm” បានបង្ហោះវីដេអូមួយពីក្មេងស្រីម្នាក់ ដែលច្រៀងតាមបទ “ពឺតៗ” នេះ…
Read Moreឪពុកម្តាយសូមប្រយ័ត្ន!! ប្រហិតកញ្ចប់ធ្វើទុក្ខ ក្មេងៗសិស្សសាលា១៧នាក់ បានក្រុមគ្រូពេទ្យជួយទាន់…
ខេត្តកំពង់ស្ពឺ៖ ក្មេងសិស្សសាលានាំគ្នាទិញប្រហិតកញ្ចប់ហូប បណ្តាលឲ្យពុលចំនួន១៧នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលារៀនបឋមសិក្សា សិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ។ សិស្សដែលពុលប្រហិតកញ្ចប់ទាំង១៧នាក់នោះ រួមមាន៖ ១.ឈ្មោះ មឿន ស្រីនាត ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ២.ឈ្មោះ ហ៊ឹម សុវណ្ណរ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ , ៣.ឈ្មោះ កាំង សុវណ្ណមន្នី ភេទប្រុស អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៤.ឈ្មោះ យ៉ុង ស្រីណា អាយុ៨ឆ្នាំ ភេទស្រី រៀនថ្នាក់ទី២, ៥.ឈ្មោះ ខាត់ ស្រីពៅ អាយុ៦ឆ្នាំ ភេទស្រី រៀនថ្នាក់មតេយ្យ, ៦.ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦, ៧.ឈ្មោះ សុង លីលី ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៨. ឈ្មោះ មាន សោភា ភេទស្រី អាយុ៥ឆ្នាំ រៀនថ្នាក់មតេយ្យ, ៩.ឈ្មោះ ថន លីម៉ៅ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤, ១០.ឈ្មោះ ថន សៀវអ៊ីញ ភេទស្រី អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ , ១១.ឈ្មោះ ភុន បូផា ភេទស្រី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣, ១២.ឈ្មោះ ប៊ុន ស្រីប៉ុន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦,…
Read Moreឆ្លៀតរកក្រៅទៀត ចុងក្រោយដេក! អ្នកដឹកជញ្ជូនអាហារFoodpanda ឆក់ទូរស័ព្ទIphone8 ពីបុរសម្នាក់ ត្រូវពលរដ្ឋស្រែកផ្អេីលចាប់បានម្នាក់…
បុគ្គលិកក្រុមហ៊ុនដឹកអាហារFoodpandaម្នាក់_ជិះបិទគូទត្រូវគេចាប់បានបន្ទាប់ពីឆក់ទូរស័ព្ទIphone8Plus (ដំណឹងបឋម) បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌមានជ័យ ឃា ត់ ខ្លួនបាន នៅចំណុចមុខមន្ទីរពេទ្យរុស្សី ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំណែកបក្ខពួក៣នាក់ទៀត នាំគ្នាជិះរត់យកទាំងទូរស័ព្ទដែលឆក់បានគេចខ្លួនបាត់អស់ បន្ទាប់ពីបែកគំនិតចេញឆក់ទូរស័ព្ទដៃ(Iphone8Plus) ពីបុរសម្នាក់ បានសម្រេច ហេីយនាំគ្នាជិះរត់គេចខ្លួន តែរត់មិនរួច ត្រូវបានម្ចាស់គេស្រែក ចោរៗ ផ្អេីលឆោឡោដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានម្នាក់ កាលពីម៉ោង០៩:៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។ បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងត្រូវបានសមត្ថកិច្ចសាកសួរ ចំណែកឯជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផងដែរ ។ (សូមរងចាំដំណឹងដែលក្រុមការងារហង្សតូច ទទួលបានពីសមត្ថកិច្ចបន្ថែមពេលក្រោយ) ប្រភព៖ សារព័ត៌មាន ហង្សតូច
Read Moreក្លាហានមែន!! សមាជិកសភាថៃម្នាក់ អារដៃខ្លួនឆៅៗកណ្តាលអង្គប្រជុំរដ្ឋសភា ទាមទារឱ្យនាយករដ្ឋមន្ដ្រីថៃចុះចេញពីតំណែង…
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ក្នុងអង្គប្រជុំរដ្ឋសភាថៃ នៅប្រមាណជាម៉ោង ១៧ និង ៤៥ នាទី មានភាពច្របូកច្របល់មួយកើតឡើងកណ្តាលអង្គប្រជុំ ដោយតំណាងរាស្រ្តមកពីគណបក្សភឿថៃម្នាក់បានអារដៃខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តំណាងរាស្រ្តមកពីគណបក្សភឿថៃរូបនោះត្រូវបានគេស្គាល់ឈ្មោះ វិសាន ទៀធីរ៉ាវ៉ាត់ ដោយក្រោយពីបញ្ចេញមតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា លាលែងពីតំណែងរួចមក តំណាងរាស្រ្តរូបនេះបានក៏បានសុំអនុញ្ញាតអង្គសភាទាំងមូល ជាពិសេសគឺប្រធានសភា អារដៃខ្លួនឯងចំនួន ៣ កន្លែង ដើម្បីសម្រក់ឈាមឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានឃើញ ។ ការសុំនោះមិនត្រូវបានប្រធានសភាអនុញ្ញាតឡើយ ប៉ុន្តែយ៉ាងណាគឺមិនអាចឃាត់ទាន់ពេលទេដោយតំណាងរាស្រ្ត វិសាន ទៀធីរ៉ាវ៉ាត់ បានអារដៃខ្លួនឯងមុនបាត់ទៅហើយ ។ ក្រោយកើតហេតុការណ៍នេះឡើង លោក វិសាន ទៀធីរ៉ាវ៉ាត់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ ៕
Read More