កម្ពុជា៖ ប្រទេសសៀម ឬ បច្ចុប្បន្ន មានឈ្មោះថា ថៃឡង់ គឺជាប្រទេសក្បែរខាងកម្ពុជាមួយ ដែលមានព្រំដែនជាប់គ្នា ទាំងនៅភាគខាងលិច ,ភាគខាងជើង និង តំបន់ឈូងសមុទ្រដ៏ធំល្វឹងល្វើយ។ បន្ទាប់ពីកកើតជាប្រទេសនៅសតវត្សទី១៣ ដែលមានឈ្មោះដំបូងថា រាជាណាចក្រសុខោទ័យ សៀមចាប់ផ្ដើម ធ្វើសង្គ្រាមវាតទីទឹកដី ដោយច្បាំងជាមួយប្រទេសជិតខាង ដូចជា ភូមា,ឡានឆាង (ឡាវ ) និង អាណាចក្រ ខ្មែរជាដើម។ ស្ដេចសៀមគ្រប់អង្គ តែងមានគំនិតយកទឹកដី និងដាក់ខ្មែរ ដាក់ជារដ្ឋចំណុះ។ រាល់សង្គ្រាមវាយលុក ចូលមកអាណាចក្រខ្មែរម្ដងៗ មិនថា នៅសម័យអង្គរ,សម័យចតុមុខ និងលង្វែក កងទ័ព សៀមមិនត្រឹមតែបំផ្លាញផ្ទះ សំបែង លួចទ្រព្យសម្បត្តិ មាសពេជ្រ វត្ថុមានតម្លៃ ស ម្លាប់ជីវិត និងកែនប្រជាជន ប៉ុណ្ណោះទេ ពួកគេថែមទាំងប្រមូលគម្ពីរ ក្បួនច្បាប់ សិល្បៈ សាសនា រាប់មិនអស់ ដែលធ្វើឲ្យខ្មែរធ្លាក់ចុះ សឹង ដល់ឫសគល់ ។ ក្រៅពីខូចខាត សំណង់ប្រាសាទ,ប្រព័ន្ធធារាសាស្ត្រ ,សំណង់វត្តអារាម លំនៅដ្ឋាន កងទ័ពសៀម បានប្រមូល យករូបសំណាកមានតម្លៃជាច្រើន ដែលធ្វើពីស្ពាន់,សំរឹទ្ធ ,មាស ,ប្រាក់ ជាភស្តុតាងប្រវត្តិសាស្ត្ររូបសំណាក ទេព និង តោ របស់ខ្មែរមួយចំនួន ស្ថិតនៅក្នុងប្រទេសភូមាបច្ចុប្បន្ន ដោយសារ តែភូមាបានវាយយកបន្តពី សៀម ដែលយកចេញពីក្រុងអង្គរ។ បន្ថែមពីនោះ បច្ចុប្បន្ន នៅក្នុងរាជវាំងប្រទេសថៃ មានរូបសំណាកតោ ជាច្រើនទៀត ធ្វើពីស្ពាន់ និងសំរឹទ្ធដាក់ តាំងនៅច្រកទ្វារ ដែលសុទ្ធសឹង ជាតោរចនាបថខ្មែរ នាសម័យអង្គរ ហើយតាមការប៉ាន់ស្មាន គឺអាចត្រូវប្រមូល…
Read MoreCategory: Uncategorized
កម្សត់ណាស់! សន្សំលុយ ៥ ឆ្នាំទម្រាំទិញផ្ទះបាន ចូលនៅបានតែ ១០ ថ្ងៃ ទឹកលិចត្រឹមក្លៀក…(មានវីដេអូ)
បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងតែទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវជម្លៀសខ្លួន រត់រកទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន។ ជាក់ស្ដែង យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chey Chanthy បានបង្ហោះសារដ៏គួរឱ្យអាសូរមួយ ពាក់ព័ន្ធ នឹងជំនន់ទឹកភ្លៀង ដែលធ្វើឱ្យរូបគាត់បានបាត់បង់ទីជំរកជាបណ្ដោះអាសន្ន។ នេះជាអត្ថន័យសារទាំងស្រុង៖ «អាណិតផ្ទះណាស់ ទើបតែបានមកនៅ១០ថ្ងៃឥឡូវត្រូវចេញចោលទៀត មើលរូបភាព ហើយគួអោយសង្វេគណាស់ ជម្រកដែលខ្ញុំមិនធ្លាប់មាន ការខិតខំប្រឹងប្រែងរបស់ពួកខ្ញុំរយៈពេលប្រាំឆ្នាំ ខ្ញុំបានជម្រកមួយនេះសម្រាប់ជ្រក តែឥឡូវលិចអស់ហើយ»។ ក្រោយបង្ហោះសារដ៏កម្សត់មួយនេះ មានបណ្ដាអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកជាច្រើន បានចូលរួមបញ្ចេញយោបល់ លើកទឹកចិត្តដល់ម្ចាស់គណនីខាងលើយ៉ាងច្រើនព្រោងព្រាត៕
Read Moreបុរសដែលកងកម្លាំងនគរបាលក្បាលកោះ សង្កត់ករ ត្រូវតុលាការសម្រេចដាក់ពន្ធនាគារព្រៃសហើយ…
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ តុលាការ បានសម្រេចឃុំខ្លួនជ ន ស ង្ស័ យពា ក់ ព័ន្ធប ទ ល្មើស គ្រឿ ង ញៀ ន ឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ដែលទទួលរ ងនូវ អំពើ ហិ ង្សាពីប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំ ពៅ ដា ក់ ពន្ធនា គារព្រៃស ខណៈប៉ូលិស ក៏ទទួលរ ងពិន័ យ កងកម្លាំងរួចហើយដែរ ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះ ថា ជ ន ស ង្ស័ យរូបនេះ ត្រូវបានតុលាការ ចោទ ប្រកាន់ពីបទ «រក្សាទុកដោយ ខុសច្បាប់នូវសា រធា តុ ញៀ ន»។ សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានបំភ្លឺថា អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញ ជ ន ស ង្ស័ យស្ថិតក្នុងស្ថានភាព ញៀ ន គ្រឿ ង ញៀ ន ខ្លាំ ង និង ស្រ វឹ ងស្រាជោក ជាំ និង…
Read Moreក្តីបារម្មណ៏!! ការរំកិលនាវាចម្បាំងរបស់ចិនក្បែរនឹងឆ្នេរសមុទ្រតៃវ៉ាន់ អាចបង្ករឱ្យមានការកើតស ង្រ្គាមជាមួយអាមេរិក…(មានវីដេអូ)
យោងតាមការចុះផ្សាយដោយដោយសារព័ត៌មាន Newyorkpost បានផ្សាយថា គណបក្សកុ ម្មុយនិស្តចិន បានត្រៀមនាវាដឹកយន្តហោះថ្មីចំនួនពីរគ្រឿងសម្រាប់ដាក់ពង្រាយនៅឯនាយឆ្នេរសមុទ្រតៃវ៉ាន់ដែលអាចនាំឱ្យមានការប្រ ឈមមុខផ្នែកយោធាជាមួយនាវាអាមេរិកនៅក្នុងតំបន់នេះខណៈដែលទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរមានភាពតា នតឹងដោយសារប ញ្ហាពាណិជ្ជកម្មនិងការរីករាលដាលនៃជំ ងឺឆ្លង។ នាវា Liaoning និង Shandong ដែលជាផ្នែកមួយនៃកងនាវាចរកងទ័ពរំដោះប្រជាជនកំពុងធ្វើសមយុ ទ្ធយោធាត្រៀមខ្លួននៅសមុទ្រលឿងប៉ុន្តែត្រូវបានរំពឹងថានឹងផ្លាស់ទៅសមុទ្រចិនខាងត្បូងទៅកោះ Pratas សម្រាប់ការប្រយុ ទ្ធ។ ដោយកត់សម្គាល់ការអះអាងរបស់ប្រធានាធិបតីចិនលោកស៊ីជិនពីង អំពីការគ្រ ប់គ្រងទឹកដីលើផ្លូវទឹកភាគច្រើននិងកង្វះការគោរពអធិបតេយ្យភាពរបស់បណ្តាប្រទេសក្នុងតំបន់ដូចជាតៃវ៉ាន់ ហានិ ភ័យនៃការប្រ ឈមមុខដាក់គ្នាផ្នែកយោធានៅសមុទ្រចិនខាងត្បូង ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនិងចិនអាចនឹងកើនឡើង ក្រុមប្រឹក្សាទំនាក់ទំនងបរទេសបាននិយាយនៅក្នុងរបាយការណ៍មួយដែលចេញកាលពីសប្តាហ៍មុនថា“ គួរអោយកត់សំគាល់ក្នុងរយៈពេលដប់ប្រាំបីខែខាងមុខ” ។ ក្រុមអ្នកគិតបាននិយាយថា សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ខ្លាំងក្នុងការប ញ្ឈប់ប្រទេសចិនមិនឱ្យគ្រ ប់គ្រងលើសមុទ្រចិនខាងត្បូងដើម្បីរក្សាផ្លូវទឹកសម្រាប់ការធ្វើនាវាចរណ៍និងធានានូវបណ្តាញផ្គត់ផ្គង់អន្តរជាតិ។ ក្រុមប្រឹក្សារដ្ឋបាននិយាយថាសហរដ្ឋអាមេរិកក៏កំពុងប្រ ឈមនឹងហា និភ័យនៃជ ម្លោះយោធាជាមួយប្រទេសចិននៅក្នុងតំបន់នេះផងដែរដោយសារតែលទ្ធផលនៃកាតព្វកិច្ចសន្ធិសញ្ញា ការពារជាតិសហរដ្ឋអាមេរិកចំពោះអ្នកទា មទារយ៉ាងតិចម្នាក់ក្នុងចំណោមទឹកដីដែលកំពុងត វ៉ាគឺប្រទេសហ្វីលីពីន។ លោកប្រធានាធិបតី Trump ដែលបានចោទប្រ កាន់ទីក្រុងប៉េកាំងថាបានបំ ភាន់ពិភពលោកលើការឆ្លងរាលដាលនៃវីរុសនេះហើយបានកំពុងតែឈ្លោះ ប្រ កែកជាមួយលោកស៊ី ចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសចិនដែលលោកបាននិយាយថាត្រូវបានដាក់ជាជំហរប្រ ឆាំងនឹងសាជីវកម្មអាមេរិក។ លោក Trump បានប្រាប់“ Fox Business” កាលពីដើមខែនេះថា“ យើងអាចកា ត់ផ្តា ច់ទំនាក់ទំនងទាំងមូល” ជាមួយប្រទេសចិន។ ការអត្ថាធិប្បាយទាំងនោះបាននាំឱ្យរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី ចោទប្រ កាន់អាមេរិកថាបានជំ រុញប្រទេសទាំងពីរឱ្យឈានទៅរក“ ស ង្គ្រា មត្រជាក់ថ្មី” ។ លោកវ៉ាងបានមានប្រសាសន៍ថា“ ចិនគ្មានចេតនាផ្លាស់ប្តូរទេតែនៅតែជំនួសសហរដ្ឋអាមេរិក” ។ វាដល់ពេលដែលសហរដ្ឋអាមេរិកបោះបង់ចោលការគិតចង់ផ្លាស់ប្តូរប្រទេសចិននិងប ញ្ឈប់ប្រជាជន ១,៤ ពាន់លាននាក់នៅក្នុងការដើរជាប្រវត្តិសាស្ត្រឆ្ពោះទៅរកទំនើបកម្ម៕ (ហាមច ម្លងអត្ថបទដោយគ្មានការអនុញ្ញាត)
Read Moreរំភើបចិត្តណាស់! ឯកឧត្តម គួច ចំរើន ផ្តល់ថវិកាចំនួន ២,០០០ដុល្លា ជូនដល់លោក ជា កែវ ដែលជាយោធា ប្រចាំការនៅខេត្តព្រះវិហារ…
ឯកឧត្តមគួច ចំរើន ដែលបានការគោរពស្រលាញ់ និងការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជន ក៏ដូចជា អ្នកក្រុងព្រះសីហនុផ្ទាល់ ដោយលោកគ្រាន់តែកាន់តំណែងមិនទាន់បានប៉ុន្មានផង តែរូបលោកបានបន្សល់ស្នាដៃជាច្រើន និងបានជួយដល់ជនទីទាល់ក្រ លំបាកវេទនា ។ ភាពចិត្តល្អ និងការធ្វើឲ្យប្រជាមានទំនុកចិត្ត គោរព ស្រលាញ់ មានការសណ្តោសប្រណៃ ដល់ជនដែលមានការលំបាក ទើបធ្វើឲ្យមហាជន នៅខេត្តព្រះសីហនុក៏ដូចជាមហាជនទូទៅ គោរព កោតសរសើរពីស្នាដៃរបស់លោក។ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ រូបលោកផ្ទាល់បានជូនថវិការចំនួន២០០០ពាន់ដុល្លារ ជូនដល់យោធា ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា ជួយគ្នាទៅវិញទៅមក ជួយដោយការគោរពស្រឡាញ់ ជួយដោយពេញចិត្ត និងជាការផ្ដល់ក្ដីសង្ឃឹមដល់អ្នកដែលកំពុងជួបទុក្ខលំបាក នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ ជូនពរ និងបានផ្តល់ថវិកាចំនួន ២០០០ដុល្លា ជូនដល់លោក ជា កែវ ដែលជាយោធា ប្រចាំការនៅខេត្តព្រះវិហារ ដែលមានជម្ងឺត្រូវសម្រាកព្យាបាលនៅមន្ទីរយោធា ( ពេទ្យ១៧៩ )រាជធានីភ្នំពេញ ។
Read Moreសូមប្រយ័ត្ន!! ការសិក្សារថ្មីបង្ហាញថា អាកាសធាតុក្តៅមិនអាចទប់ស្តាត់ការរាលដាលវីរុសCovid-19នោះទេ…
ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងនៅក្នុងប្រទេសចិននៅក្នុងរដូវត្រជាក់កន្លងទៅនេះ មនុស្សមួយចំនួនចេះតែមានក្តីសង្ឃឹមថា ការរាតត្បាតនៃជំងឺនេះនឹងបាត់ទៅវិញ នៅពេលដែលរដូវក្តៅបានមកដល់។ប៉ុន្តែផ្ទុយទៅវិញ សន្ទុះនៃការរាតត្បាតដោយជំងឺកូវីដ១៩នេះ នៅតែខ្លាំង។ ក៏ប៉ុន្តែខណៈដែលរដូវក្តៅនៅតំបន់អឌ្ឍគោលខាងជើងខិតជិតមកដល់ អ្នកជំនាញនានា កំពុងចាប់ផ្តើមមើលឃើញពីឥទ្ធិពលខ្លះពីការកើនឡើងនៃសីតុណ្ហភាព និងសំណើម ទៅលើវីរុសកូរ៉ូណា។ ការសិក្សាស្ថិតិជាច្រើនដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះបានបង្ហាញពីការជាប់ទាក់ទងគ្នាបន្តិចបន្តួចប៉ុណ្ណោះរវាងអាកាសធាតុ និងវីរុសកូរ៉ូណា ហើយប្រសិនបើអាកាសធាតុក្តៅ ហើយសើមនោះកាន់តែធ្វើឲ្យវីរុសងាយនឹងរាតត្បាត ។ ប៉ុន្តែការរកឃើញនេះនៅតែមានលក្ខណៈជាបឋមនៅឡើយ ហើយភាគច្រើននៅតែមិនទាន់ដឹងអំពីទំនាក់ទំនងពិតប្រាកដរវាងអាកាសធាតុ និងជំងឺ COVID-19 ។ ការសិក្សានេះបានបង្ហាញថា បើគ្មានវិធានការគ្រប់គ្រងដែលមានប្រសិទ្ធភាពទេនោះការផ្ទុះឡើងខ្លាំងទំនងជាកើតមាននៅក្នុងអាកាសធាតុសើម ហើយអាកាសធាតុនៅរដូវក្តៅនឹងមិនអាចបឈ្ឈប់ការរីករាលដាលនៃរោគរាតត្បាតនេះឡើយ ។អ្នកស្រាវជ្រាវបាននិយាយថា បើគ្មានវិធានការទប់ស្កាត់ខ្លាំង ឬវ៉ាក់សាំងនោះទេវីរុសកូរ៉ូណាអាចបន្តឆ្លងដល់ចំនួនប្រជាជនពិភពលោកច្រើនជាងនេះទៅទៀត ៕
Read More