ថែរក្សាសុខភាពផងបងប្អូន! ចាប់ពីស្អែក នឹងមានភ្លៀងធ្លាក់រាយប៉ាយ ច្រើនថ្ងៃជាប់គ្នា

នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៤-២០ មេសា ឆ្នាំ ២០២១ ឱ្យបានដឹងថា កម្ពុជា នឹងទទួលរងឥទ្ធិពលជ្រលងនៃសម្ពាធទាបឥណ្ឌា ជាមួយនឹងខ្យល់អាគ្នេយ៍ បក់នាំសំណើមពីសមុទ្រចិនខាងត្បូង មកលើព្រះរាជាណាចក្រកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ១ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារ សីតុណ្ហភាពអតិបរមា មាន ពី ៣២-៣៤ អង្សារ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គរ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្តាខេត្តនៅ ភាគខាងត្បូង និង ភាគពាយ័ព្យអាចមានភ្លៀងច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារដក នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សារ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និង សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ដែលអាចកើតមានញឹកញាប់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៕ប្រភពពី Popular Magazine សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

ត្រៀមអាវភ្លៀងទាំងអស់គ្នា! ចាប់ពីស្អែកនេះ នឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ លាយឡំខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ឱ្យបានដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់ មកពីសមុទ្រចិនខាងត្បូង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣ – ៣៥ °C – នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យម ទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន – សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤ – ៣៦ °C – នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. តំបន់មាត់សមុទ្រ – សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣២ – ៣៤ °C – នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ…

Read More

មើលថែរក្សាសុខភាពទាំងអស់គ្នាផងបងប្អូន! ពីថ្ងៃស្អែកនេះនឹងមានភ្លៀងធ្លាក់ក្នុងរដូវប្រាំងនេះ ឯសីតុណ្ហភាព ៤០អង្សារ

នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី អាកាសធាតុនៅកម្ពុជា ឱ្យបានដឹងថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុង ” រដូវប្រាំង “ ។ ដោយឡែក តាមលក្ខណ:ស៊ីណុបទឹក បានបង្ហាញថា ក្នុងអំឡុងសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធ ទាបឥណ្ឌា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៦ – ២៩ °C – សីតុណ្ហភាពអតិបរមា មានពី ៣៦ – ៣៩ °C – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន – សីតុណ្ហភាពអប្បបរមា មានពី ២៥ – ២៨ °C – សីតុណ្ហភាពអតិបរមា មានពី ៣៦ – ៣៩ °C ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ ។ ៣-តំបន់មាត់សមុទ្រ – សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៧ °C ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – សីតុណ្ហភាពអតិបរមា មាន ពី ៣១-៣៤ °C – មានភ្លៀងផ្គរ…

Read More

អបអរសាទរ! សូដា នីតា ទទួលបានសមាជិកថ្មី មុខមាត់ឡើងគួរឲ្យក្នាញ់

ភ្នំពេញ: តារាសម្តែងស្រី ដ៏មានសមត្ថភាព និងប្រជាប្រិយ អ្នកនាង សូដា នីតា ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរបានស្គាល់ថា អ្នកនាងជាតារាសម្តែង និងតារាបង្ហាញម៉ូតមួយរូប ដ៏មានសមត្ថភាព និងទេពកោសល្យនៅក្នុងរង្វង់សិល្ប: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយថែមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត ថែមទៅទៀតនោះ កាលពីពេលថ្មីៗនេះ អ្នកនាងបានទទួលចំណងដៃនៃសេចក្តីស្នេហារបស់អ្នកនាង ជាមួយនិងស្វាមី ដោយអ្នកនាងសម្រាលបានកូនប្រុសមួយ ដែលមានសម្រស់ស្រស់ប្រិមប្រិយតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីសម្រាលបានកូនប្រុសរួច អ្នកនាង និងស្វាមី គឺលោក ស៊ិនសូ ម៉េងឃុន បានសម្រេចដាក់ឈ្មោះកូនយ៉ាងពិរោះគឺមានឈ្មោះថា ឃុន ដែលឈ្មោះនេះ ត្រូវបានហ្វេនៗរបស់អ្នកនាងលាន់មាត់សរសើរតែម្តង ភ្លាមៗនោះក៏ឃើញមានវត្តមានរបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា បានទៅគួចដៃកូនប្រុសរបស់អ្នកនាង សូដានីតា ផងដែរ៕ ចង់ដឹងតើ កូនប្រុសរបស់អ្នកនាង សូដានីតា ស្រស់ស្អាត និងគួរឲ្យក្នាញ់យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដូសដំបូង! សម្ដេច និង ភរិយា​ បានចាក់វ៉ាក់សាំង AstraZeneca រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

នៅព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះគឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤ ០០០ ដូស កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ តែត្រូវបានអាកខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម ៥៩ ឆ្នាំប៉ុណ្ណោះ ។ ដោយឡែកវ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា មិនបានកំណត់អាយុអ្នកចាក់នោះឡើយ ។ ហេតុដូច្នេះទើបសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

រំភើបជំនួស ! ឃើញគេបង្ហោះតាម Tik Tok ពីក្មេងស្រីម្នាក់ គឺ បើកភ្នែកមក ដើរតម្រង់ទៅទឹក ដករំចង់ ទៅលក់ គ្រាន់ប្ដូរបាយហូប, ពេញចិត្តការតស៊ូ ក្មេងស្រីនេះពេក ថៅកែហាងពេជ្រ ប្រកាសនឹងធ្វើរឿងមួយនេះហើយ នោះគឺ…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញដ៏ធំៗ មួយចំនួនទៀត ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់រូបគាត់ច្បាស់ជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះទេ ចែដាណា ជាមនុស្សម្នាក់ដែលចូលចិត្ត និងស្រឡាញ់បំផុត ចំពោះបុគ្គលណា ខិតខំតស៊ូ ប្រឹងប្រែង ក្នុងការរកស៊ី ធ្វើការ ចិញ្ចឹមជីវិត ដោយប្រើប្រាស់កំលាំងញើសឈាមខ្លួនឯង មិនពឹងអ្នកដទៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រោយឃើញវីដេអូ តាមរយៈ Tik Tok ពីការតស៊ូរបស់ក្មេងស្រីម្នាក់ លោកស្រីសន្យានឹងជួបឆាប់ខាងមុខនេះហើយ។ លោកស្រី បានបញ្ជាក់បន្ថែមថា “ក្មួយៗដែលបានរៀនសូត្រស្រួល មើលពីជីវិតក្មេងស្រីម្នាក់នេះផង គាត់គ្មានទូរសព្ទមើល YouTube គ្មានម្ហូបឆ្ងាញ់ៗ តាមចំណូលចិត្ត ហើយក៏គ្មានសំលៀកបំពាក់ល្អៗ ដើម្បីរើសតាមចិត្តដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជីវិតគាត់ បើកភ្នែកមក គឺដើរតម្រង់ទៅទឹក ដករំចង់ទៅលក់ គ្រាន់ប្ដូរបាយហូប។ ខ្ញុំឃើញគេបង្ហោះតាម តីកតុក ក៏សួរនាំគេ ដឹងថាគាត់មានបងប្អូនដល់ទៅ ៦នាក់។ ម្តាយជាអ្នកធ្វើការរោងចក្រ ឪពុករកត្រីផង រត់កង់បីផង។ យ៉ាងណាក៏សរសើរពួកគាត់ អាចឱ្យកូនៗ ៥នាក់ ដែលគ្រប់អាយុបានរៀនទាំងអស់ ខ្ញុំចូលចិត្តអ្នកតស៊ូ ជួបគ្នាឆាប់ៗនេះ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៕

Read More

អ្នកជំនាញ ៖ ពលរដ្ឋខ្មែរងាកមកគាំទ្រ​ សេវាព្យាបាលជំងឺក្នុងស្រុក នាសម័យ កូវីដ

ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ បាន ទូទាំង​សកល លោក បានធ្វើ​ឲ្យ​ការធ្វើ ដំណើរ​ទៅ​ ព្យាបាល​ជំងឺ នៅក្រៅ​ប្រទេស​របស់ ​ប្រជាជន​កម្ពុជា មិនអាច ​ធ្វើទៅបាន ដោយ​ងាក​ មករក ​សេវាកម្ម​ព្យាបាល​ជំងឺ​ នៅ​ក្នុងុប្រទេស និង​ធ្វើឱ្យ​ មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិក​ឯកជន​ នានា ទទួលបាន​អតិថិជន​ ច្រើន​លើស លុប ​ពីមួយថ្ងៃ​ ទៅមួយថ្ងៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អ្នកជំនាញ បាន​អះអាងថា សេវាកម្ម​ព្យាបាល ​ជំងឺ​ក្នុងស្រុក ទទួល​ការគាំទ្រ​កើនឡើង​ ពី​សំណាក់​ប្រជាជន​កម្ពុជា​។ លោក ​វេជ្ជបណ្ឌិត អ៊ា​វ សុខា ឯកទេស​ជំងឺម ហារីក និង​ឈាម ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺ​នៅ ​គ្លីនិក​របស់លោក មានការ​កើន ឡើង​ពី​៥​ទៅ​៦​ដង បើ​ធៀប​ នឹង​ពេលមុន ដែល​មិនទាន់​មាន ការ​ផ្ទុះឡើង នៃ​ជំងឺ​កូ​វីដ​-១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា បាន​បញ្ជាក់ថា នៅពេល ដែល​ប្រជាពលរដ្ឋ​កម្ពុជា មក​ទទួល​ការ ព្យាបាល​ច្រើន មានន័យថា ពួកគាត់​ទុកចិត្ត ចំពោះ​សេវា​ព្យាបាល ​នៅក្នុង​ប្រទេស ហើយ​ដើម្បី​ឆ្លើយតប​ ទៅតាម​តម្រូវការ និង​ការជឿទុកចិត្ត លោក​និង​ខិតខំ​ ជាមួយ​ក្រុមការងារ ស្រាវជ្រាវ​រប ក គំ ហើ ញ​ថ្មីៗ ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ​ឱ្យ​សេវាកម្ម​ព្យាបាល ​ក្នុងស្រុក ដើរ​ទាន់​នូវ​ការ វិវឌ្ឍ​ន៍​នៃ​ជំងឺ​ថ្មីៗ ដែល​បាន​កើតមានឡើង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​គួរ​បញ្ជាក់ថា កម្ពុជា បាន​បាត់បង់​ទឹកប្រាក់​ច្រើន​ រយ​លាន​ដុល្លារ ដោយសារ​ការចេញ ​ទៅរ​ក​សេវា​ព្យាបាល​នៅក្រៅ​ប្រទេស​។ ប្រជាជន​កម្ពុជា ប្រមាណ​ជាង ១​លាន​នាក់ បានធ្វើ​ដំណើរ​ទៅ ​បរទេស…

Read More

កាន់តែគួរឲ្យខ្លាច! អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវទើបរកឃើញថាវីរុស កូវីដ១៩ អាចបង្កឲ្យអ្នកជំងឺមានបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរ ឈានដល់ការភ្លេចភ្លាំង និងវិកលចរិត…

ក្រុងឡុង៖ ការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ London University (UCL) បានធ្វើការពិសោធន៍រកឃើញអ្នកជំងឺកូវីដ ប្រឈមនឹងបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរ រួមមានការរលាកស្រោមខួរ ជំងឺវិកលចរិក និងការភ្លេចភ្លាំង។ បើតាមការចុះផ្សាយដោយសារព័តមាន Reuters នៅថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា ការរកឃើញនេះ បានកើតឡើងទៅលើអ្នកជំងឺកូវីដ១៩ ចំនួន៤៣ នាក់ ដែលបានទទួលរងនូវការខូចមុខងារខួរក្បាលបណ្តោះអាសន្ន ខូចសរសៃប្រសាទ ឬផលប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរដទៃទៀត។ ប្រធានក្រុមដឹកនាំការសិក្សាស្រាវជ្រាវ លោក Michael Zandi បានឲ្យដឹងថា ការរកឃើញនេះស្រដៀងនឹង ការរលាកស្រោមខួរក្បាលនៅទសវត្សឆ្នាំ ១៩២០ និង ១៩៣០ បន្ទាប់ពីការរាតត្បាតជំងឺផ្តាសាយក្នុងឆ្នាំ ១៩១៨។ លោកបានបន្តថា “ការព្រួយបារម្ភរបស់ខ្ញុំគឺថាឥឡូវនេះយើងមានមនុស្សរាប់លាននាក់ដែលកំពុងមានផ្ទុកជំងឺកូវីដ១៩ ហើយប្រសិនបើក្នុងរយៈពេលមួយឆ្នាំយើងមានមនុស្ស ១០ លាននាក់មានជំងឺកូវីដ នោះប្រជាជនទាំងនោះនឹងមានបញ្ហាកង្វះការយល់ដឹង ពេលនោះវានឹងជះឥទ្ធិពលដល់សមត្ថភាពការងារនិងសមត្ថភាពក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី ក្រុមការងារស្រាវជ្រាវនៅបន្តប្រមូលទិន្នន័យ និងភ័ស្តុតាងនានាបន្ថែមទៀត ដើម្បីអាចធ្វើការវាយតម្លៃថា តើផលវិបាកដែលនាំឲ្យមានបញ្ហានៃប្រព័ន្ធសរសៃប្រសាទ និងវិកលចរិតនេះ ជាទូទៅនឹងមានលក្ខណៈយ៉ាងដូចម្តេច៕ អត្ថបទ៖ CPC news

Read More