តារាចម្រៀង អាន គុណកូឡា និង ភរិយា បានកាន់ដៃគ្នាចូលរោងការជាលើកទី ២ យ៉ាងអធិកអធ័មដោយមានការអញ្ជើញភ្ញៀវចូលរួមជូនពរជ័យពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ ខណៈលោក និង ភរិយាបានរៀបចំកម្មវិធីត្រឹមការជួបជុំពេលព្រឹកតាមប្រពៃណីបន្តិចបន្តួចម្ដងរួចទៅហើយកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ ។ យ៉ាងណាមិញ បន្ទាប់ពីរៀបការក្លាយជាប្ដីប្រពន្ធមិនបានប៉ុន្មានផង អាន គុណកូឡា បានទទួលកាដូធំជាទីគាប់ចិត្តពីសំណាក់ភរិយាបណ្ដូលចិត្ត ដោយអ្នកនាងបានពពោះកូនដំបូងបានសម្រេច ។ ដ្បិតថាក្រោយរៀបការ តារាចម្រៀងប្រុសរូបសង្ហា ខាងលើ និង ភរិយាជាទីស្រឡាញ់រួមរស់ប្រកបដោយក្ដីសុខ ស្រាប់តែថ្មីៗនេះ អាន គុណកូឡា បានបង្ហោះសារសុំទោសភរិយា ព្រោះតែលោកមិនអាចរៀបចំកម្មវិធីពញ្ញាក់អារម្មណ៍ណាមួយដល់នាងបាននៅក្នុងឱកាសខួបកំណើតឆ្នាំនេះ ដោយសារតែការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ។ អាន គុណកូឡា រៀបរាប់ថា «Happy Birthday to u my wife បងជូនពរឱ្យអូន និង កូនក្នុងផ្ទៃ មានសុខភាពល្អ រាងកាយមាំមួន ឆ្លាតវៀងវៃ ជោគជ័យគ្រប់កិច្ចការរកស៊ី ប៉ង់ប្រាថ្នាអ្វីបានសម្រេចដូចក្តីបំណង សម្រស់ក្មេងជាងវៃ និង មានសុភមង្គល ។ សុំទោសដែលឆ្នាំនេះមិនអាច surprise អូនបានដោយសារតែអាកូវីដចង្រៃ» ៕
Read MoreCategory: សិល្បៈ& ការកម្សាន្ត
ពុទ្ធោបាត់មុខមួយរយះ! តារាកំប្លែង សំ ប៉ូលីដា កំពុងស្ពាយជំងឺប្រចាំកាយទាំងនេះ អាណិតណាស់!
ជឿថាប្រិយមិត្តច្បាស់ជានៅចាំវត្តមានតារាកំប្លែង និង សម្ដែងចាស់វស្សា សំ ប៉ូលីដា មិនខាន ដោយកន្លងមកសិល្បៈការិនីជើងចាសើរូបនេះ តែងបម្រើអារម្មណ៍ទស្សនិកជនឱ្យបានសើចសប្បាយរីករាយតាមរយៈថ្វីមាត់កំប្លុកកំប្លែងចាក់ទឹកមិនលិច បូករួមទាំងទេពកោសល្យផ្នែកសិល្បៈសម្ដែងដ៏ប៉ិនប្រសប់របស់តារាស្រីរូបនេះកាលពីអតីតកាល ។ យ៉ាងណាមិញ តារាកំប្លែង សំ ប៉ូលីដា បានបាត់មុខឈឹងពីវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំ ទើបតែកាលពីដើមខែមីនា ឆ្នាំ ២០២១ កន្លងទៅ ស្រាប់តែលេចវត្តមានរបស់អ្នកនាងជាថ្មី ជាមួយនឹងស្ថានភាពឈឺទ្រុឌទ្រោម ធ្លាក់ខ្លួនដេកនៅលើគ្រែពេទ្យ ជាពិសេសគ្មានសូម្បីតែប្រាក់សម្រាប់ព្យាបាលជំងឺ ហើយបើតាមការបញ្ជាក់របស់ទំព័រផេក «សិល្បករកម្ពុជា» បានឱ្យដឹង សំ ប៉ូលីដា មានជំងឺទឹកនោមផ្អែម និង ដំបៅក្រពះធ្ងន់ធ្ងរ ។ ដោយឡែកស្រាប់តែនៅថ្ងៃទី ២០ មេសា ឆ្នាំ ២០២១ ទំព័រផេក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានចុះទៅផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួនជូនដល់តារាកំប្លែង សំ ប៉ូលីដា ហើយក្នុងនោះប្រភពខាងលើក៏បានបញ្ជាក់ថា តារាកំប្លែងជើងចាស់រូបនេះ កំពុងតែមានជំងឺប្រចាំកាយមួយទៀត គឺ ជំងឺបេះដូង ៕ប្រភពពី Popular Magazine
Read Moreណុប បាយ៉ារិទ្ធ ស្លុតចិត្តក្រោយឃើញកងទ័ពអាវស និង សមត្ថកិច្ច តស៊ូខ្លាំងទោះ…
ក្នុងពេលថ្មីៗនេះ មហាជានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកផ្លូវការតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ណុប បាយ៉ារិទ្ធ បានបង្ហោះសារតក់ស្លុតស្មារតី និង ស្ញើចសរសើរទឹកចិត្តដ៏ក្លាហានមុះមុតយ៉ាងអង់អាចក្លាហានរបស់ទ័ពអាវសរ និង សមត្ថកិច្ច ឥតរួញរាក្នុងការចូលរួមការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងយល់ ទាំងថ្ងៃ ស៊ូហាលភ្លៀង ហាលខ្យល់ឥតឈប់ឈរ ។ លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា «ហ៊ឹម… សូមឱ្យមេរោគចង្រៃនេះវិនាសសាបសូន្យចេញពីកម្ពុជាឆាប់ៗផងចុះ យើងថាយើងហត់ តែពេទ្យហត់ជាងយើងទៅទៀត យើងថាយើងពិបាក តែគាត់រឹតតែពិបាកជាងយើង ហើយការលំបាក ការនឿយហត់របស់ពួកគាត់ គឺដើម្បីយើង ដើម្បីប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជា ។ កិច្ចការពារ ការប្រុងប្រយ័ត្ន វាជាភារកិច្ច ជាឆន្ទៈរបស់យើង ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រោះវាជាហានីភ័យដែលយើងគ្រប់គ្នាកំពុងតស៊ូជាមួយគ្នា មិនមែនជាបន្ទុកនៃការទទួលខុសត្រូវរបស់នណាម្នាក់ដាច់មុខ» ។ បន្ទាប់ពីបានឃើញសារដែលមានអត្ថន័យយ៉ាងចាក់ដោតនេះ មហាជនដែលនិយមលេងបណ្តាញសង្គមបានស៊ែចេករំលែកគ្នាពីមួយទៅមួយ ហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ៕ប្រភពពី Popular Magazine
Read Moreមិនធម្មតា! កូនខ្មែរកែរថយន្ត Toyota Celicaចាស់ ទៅជា Lamborghini សឹងមិនគួរឲ្យជឿ
កាលពីពេលថ្មីៗនេះ មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ ជាខ្លាំង បន្ទាប់ពីបានឃើញយានដ្ឋានជួសជុលរថយន្តមួយកន្លែងច្នៃរថយន្ត Toyota Celica ស៊េរីចាស់ឆ្នាំ២០០០ មួយគ្រឿង ឲ្យទៅជារថយន្តស៊េរីទំនើបម៉ាក Lamborghini យ៉ាងស្រស់ស្អាត ស្ទើរមិនគួរឲ្យជឿ។ តាមរយៈទំព័រហ្វេសប៊ុកយានដ្ឋានជួសជុលរថយន្តខាងលើមានឈ្មោះ «KARAS auto ការ៉ាស់ អូតូ» បានឲ្យដឹងថា ការច្នៃរថយន្ត Toyota Celica ស៊េរីចាស់ ឲ្យទៅជារថយន្តស៊េរីទំនើបម៉ាក Lamborghini យ៉ាងស្រស់ស្អាតនេះ រួចរាល់១០០%ហើយ ឯតម្លៃក្នុងការកែច្នៃនោះ អស់ប្រមាណ ៨ ៥០០ដុល្លារ។ បន្ទាប់ពីបានឃើញគំនិតច្នៃប្រឌិត ច្នៃរថយន្តស៊េរីចាស់ ឲ្យទៅជារថយន្តស៊េរីទំនើបទាន់សម័យ ហើយដូចបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះអារម្មណ៍ កោតសរសើរពីទឹកដៃជាងគ្រប់ៗគ្នា ហើយនិយាយទៀតថាខ្មែរយើងពូកែណាស់៕ប្រភពពីភូមរ៉ារាត្រី
Read Moreអ្នកនាង ឧកសុគន្ធកញ្ញា បានធ្វេីការបង្ហោះសារដ៏ក្រៀមក្រំនៅពេលដែលបានដឹងដំណឹងថា ឯក ឧត្តម ម៉ៅអាយុទ្ធ បានទទួល.ម.រ.ណះ.ភា.ពកាលពីម្សិលមុិញ
ដំណឹងដ៏សែនក្រៀមក្រំនៅពេលដែលដឹងថាកវីនិពន្ធដែលដឹកនាំរឿងគឺ លោក ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវបានបាត់បង់ជីវិតនឹងបានទទួលមរណះភាពកាលពីថ្ងៃម្សិលមុិញដែលបានធ្វេីអោយសិល្បះក៏ជាច្រេីនមានការពីបាកចិត្តជាក្រៃលែងនឹងបានធ្វេីការចូលរួមនៅក្នុងការចែករំលែក ទុក្ខដោយបានបង្ហោះសារតាមរយះបណ្តាញសង្គមហ្វេសប៊ុកដោយសារតែនៅពេលនេះជាសម័យកូវីដ១៩ទេីបធ្វេីអោយមានការពិបាកនៅក្នុងការប្រារព្ធ ពិធីផ្សេងៗដែលនេះសឹងតែមិនអាចធ្វេីចិត្តបានដែលបានបាត់បង់មនុស្សដ៏មានទេពកុសលនឹងបានសាងស្នាដៃជាច្រេីនជូនមកដល់សិល្បះក៏នឹងក្មេងៗជំនាន់ក្រោយអោយបានដឹងនឹងបានសឹក្សារពីគំនិតដ៏មានតម្លៃរបស់លោកដែលលោក ឮ ឯកឧត្តម ម៉ៅអាយុទ្ធ បានបន្សល់។នៅពេលដែលបានដឹងនៅដមណឹងបែបេះអ្នកនាង ឧកសុគន្ធកញ្ញាក៏បានបង្ហោះសារដ៏សែនក្រៀមក្រំនឹងបានធ្វេីការនិយាយដោយពិបាកចិត្តដោយបែបនេះថា៖ «នេះជាដំណឹងដ៏តក់ស្លុតបំផុត នេះជាការបាត់បង់ធនធានដ៏កម្រ នាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមរំលែកទុកដ៏មហាក្រៀមក្រំនេះចំពោះក្រុមគ្រួសារ របស់លោកអ៊ុំ ម៉ៅ អាយុទ្ធ ដែលលោកអ៊ុំ ម៉ៅ អាយុទ្ធ បានទទួលមរណភាពដោយសារជំងឺ កូវីដ-19 ដ៏កាចសាហាវនេះ ។ លោកអ៊ុំ ជាព្រឹទ្ធាចារ្យដ៌គួរឲ្យគោរពស្រឡាញ់ជាទីបំផុត 🙏 សូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកអ៊ុំបានទៅកាន់សុខគតិភព🙏🙏🙏 😔»៕
Read Moreគាំំទ្រទេបងប្អូន! ក្រុមគ្រួសារលោក យូរ៉ាយ ជនជាតិអាមេរិក មានបំណងប្រាថ្នា ចង់មានសញ្ជាតិខ្មែរ ដោយស្រលាញ់ប្រទេសកម្ពុជា ត្រង់…
ក្រោយពីមានការចាប់អារមណ៍យ៉ាងខ្លាំងក្រោយបានឃើញ ក្រុមគ្រួសារជនជាតិមេរិកកាំងមួយ ដែលមានសមជិក៦នាក់ បាននប្រកាសចង់រួមរស់ក្រោមដំបូលសនន្តិភាព ដោយចង់មានសញ្ជាតិជាខ្មែរ។ បើតាមគេហទំព័រហ្វេសបុករបសលោកផ្ទាល់ បានធ្វើការបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ! សូមប្រសិទ្ធិពរ បវរសួស្តី ជ័យសុភមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ដល់បងប្អូនទាំងអស់ ជាពិសេស ជៀសផុតពីមេរោគចង្រៃកូវីដ ១៩ (COVID-19) ក្នុងឱកាសចូលឆ្នាំថ្មីនេះ គ្រួសារខ្ញុំមានបំណងប្រាថ្នាពិសេសមួយ ពេលថ្មីៗនេះពុកម៉ែក្មេកខ្ញុំបានមកលេងពួកយើងនៅទីក្រុងប៉ោយប៉ែត យើងបាននិយាយអំពីអនាគតក្នុងគោលបំណងចង់ឲ្យពួកគាត់ទាំង២រស់នៅស្រុកខ្មែរដើម្បីឲ្យខ្ញុំនិង ប្រពន្ធបានបំពេញតួនាទីជាកូនជួយមើលថែគាត់។ ពុកម៉ែខ្ញុំ បានប្រាប់ខ្ញុំថា ប្រសិនបើគាត់អាចក្លាយជាពលរដ្ឋខ្មែរពេញសិទ្ធិទទួល បានសញ្ជាតិខ្មែរ គាត់រីករាយនឹងចំណាយជីវិតចុងក្រោយរបស់គាត់នៅលើទឹកដីខ្មែរ ខ្ញុំបានឆ្លើយថា ខ្ញុំនឹងស្នើសុំទៅអជ្ញាធរ និងថ្នាក់ដឹកនាំ ក្រែងលោកអាចអនុញ្ញាតឲ្យយើងចូលសញ្ជាតិខ្មែរមួយគ្រួសារតែម្ដង។ ទោះជាយ៉ាងណាក៏ដោយក៏ គ្រួសារខ្ញុំ ពិតជាស្រឡាញ់ បងប្អូនខ្មែរពេញបេះដូង ស្រឡាញ់ប្រពៃណីខ្មែរ ហើយនឹងចង់រស់នៅប្រទេសមួយនេះអស់មួយជីវិត បើគាំទ្រសូមជួយ like & share ផង ក្រែងលោសម្ដេចពុកឃើញ”៕
Read Moreញាក់សាច់! តួអង្គទេវធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី ស្អាតយ៉ាងនេះជាម្ចាស់មកុដបវរកញ្ញា និងតារាសម្តែងរូបនេះសោះ
ជាការពិតណាស់ ជារៀងរាល់ឆ្នាំងបងប្អូនប្រជាជនខ្មែរ តែងតែចូលរួមទស្សនាការផ្សាយកម្មវិធីទទួលទេវតាឆ្នាំថ្មី តាមរយៈការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ការចាក់ផ្សាយបន្តតាមបណ្តាទូរទស្សន៍នានា ។ ក្នុងនោះ បើតាមការសង្កេតមើលការសម្តែងយាងចុះនៃទេវធីតាឆ្នាំថ្មីវិញ ក៏តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ។ ជាពិសេសនោះ គឺតួអង្គទេវធីតាឆ្នាំថ្មីតែម្តង ។ នៅក្នុងឆ្នាំ ២០២១ តួអង្គដែលជាទេវធីតាតំណាងកូនរបស់កបិលមហាព្រហ្មទាំង ៧អង្គ គឺស្រស់ស្អាត និង ស្រស់សោភាដូចៗគ្នា ។ ជាក់ស្តែង តួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាង មណ្ឌាទេវី គឺពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ក៏ព្រោះតែកញ្ញាមួយរូបនេះ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង ។ នារីដ៏ស្រស់ស្អាត តំណាងឲ្យទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ នេះមានឈ្មោះថា សាន្ត កុសុមៈ គឺជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ហើយអ្វីដែលសំខាន់នោះ កញ្ញាគឺជាបវរកញ្ញាគ្រងមកុដ «ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១» ។ លើសពីនោះ កញ្ញា សាន្ត កុសុមៈ ក៏ជាតារាសម្តែង និង ជាតួឯកស្រីក្នុងខ្សែរឿង «នគរមាស» ទៀតផង ៕ប្រភពពីPopular Magazine
Read Moreពិតជាស្រស់ស្អាតណាស់…! សម្រស់ដ៏ស្រស់ស្អាតនឹងអមជាមួយនឹងការសម្តែងដ៏មានទេពកុសលរបស់ ព្រះនាង ចេនណា នរោត្តម បានធ្វេីមហាជនផ្ទុះការពេញចិត្តរហូតទទួលបានអ្នកទស្សនាវីដេអូរហូតដល់…!
ដូចដែលប្រិយមិត្តនិងមហាជនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺព្រះនាងតូចនរោត្តម ជេនណា ដោយរូបព្រះនាង មានស្រមស់ស្រស់ស្អាត រួមទាំងទឹកដមសំលេង ដ៏ក្រអួនក្រអៅ តាមរយៈបទចម្រៀងជាច្រើនកន្លងមកនេះ ដោយព្រះនាងតូចបានធ្វើការបង្ហោះវីដេអូ ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះនាង រួមទាំងយូធូបផងដែរ។បើនិយាយពីទឹកដមសំលេងដ៏មានមន្តស្នេហ៍របស់ព្រះនាងតូច បានអង្រួនបេះដូង ពីសំណាក់មហាជន។ ក៏ដូចជាហ្វេនៗជាច្រើនរបស់ទ្រង់ផ្ទាល់ឲ្យលង់ជាមួយនឹងសំលេង ដ៏សែនពិរោះរណ្តំ អមជាមួយនិងកាយវិការ យ៉ាងទន់ភ្លន់ ក្រមិក្រមើម ទៅតាមបទចម្រៀងដែលព្រះនាង ធ្វើការបកស្រាយ។ ព្រះនាងតូច នរោត្តម ជេនណា នបានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១២ នេះ ក្រោយឃើញ ព្រះនាង បានសម្តែងនូវ “របាំជូនពរឆ្នាំថ្មី”។ត្រឹមតែរយៈពេលមួយថ្ងៃសោះ វីដេអូ របាំជូនពរ មានអ្នកចូលទស្សនាជាង១លានបាត់ហើយ ដល់ថ្នាក់ធ្វើឲ្យ ព្រះនាង បានសម្តែងពីព្រះទ័យរំភើបថា៖ពិតជារីករាយណាស់ ដែលបងប្អូនពូមាមីងទាំងអស់ចូលទស្សនាវីដេអូរាំរបាំជូនពរមួយនេះ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះវីដេអូមួយនេះបានដល់ទៅ ១លាន View ទៅហេីយ។ ខ្ញុំនិងខិតខំព្យាយាមបង្ហាញនូវអ្វីល្អៗ ក្នុងព្រលឹងវប្បធម៍ប្រពៃណីជាតិយេីង ជូនបងប្អូនពុកម៉ែមាមីងជាបន្តទៀត។ សូមអរព្រះគុណ និងសូមអរគុណបងប្អូនពុកម៉ែមាមីងដែលតែងតែស្រឡាញ់រាប់អានខ្ញុំតាំងពីដេីមរៀងមក៕
Read Moreអីយ៉ាបង្រៀនស្រែកម្តងមើល! ខេម កំពុងច្រៀងសុខៗ គុយលី ទើសចិត្តមិនព្រម សាកម្តង សើចផ្អើល….(មានវិដេអូ)
និយាយដល់តារាចម្រៀងសម្លេងស្អក ខេម ប្រិយមិត្តប្រាកដជាស្គាល់ហើយ ដោយឡែកកាលពីថ្ងៃពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ នេះបើយោងតាមប្រភពវិដេអូការសាកសម្លេង បទថ្មី ដោយជាការនិពន្ធMelody និងទំនុកច្រៀងដោយ គុយលី ចម្រៀងពលករ នោះហាក់មិនពេញចិត្ត ដោយពេលខេម កំពុងសមច្រៀងបទថ្មីសុខៗ ស្រាប់តែគុយលី ចម្រៀងពលករ ទើ សចិត្តពេក ចូលច្រៀងខ្លួនឯងម្ដង មានអីគ្រាន់តែស្ដាប់ភ្លាម អ្នកគាំទ្រផ្ទុះសំណើចស្ទើរគ្រប់ៗគ្នា៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបលម្អិតនោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
Read Moreឃេីញទិដ្ឋភាពលោកអ៊ុំចាស់មួយរូបស្ទេីរខ្លោចចិត្តអាយុខ្ទង់៨០ឆ្នាំឥឡូវហេីយតែមិនមានកូនចៅណាជួយទំនុកបម្រុងសោះស្រាប់តែអ្នកស្រីទ្រីដាណាឃេីញលំបាកពេកក៏បានចាត់អោយក្រុមការងារទៅជួយនឹងបានជួយជា…!
ជាក់ស្តែងណាស់នៅអំឡុងពេលនេះប្រជាជននឹងប្រជាពលរដ្ឋកំពុងតែមានសេចក្តីលំបាកនឹងមានភាពខ្វះខាតខ្លាំងមែនទែនដោយសារតែជំងឺកូវីដ១៩។ទោះបិយ៉ាងណាអ្វីដែលធ្វេីអោយមហាជនរំភេីបនឹងមហាជនមាន ការសប្បាយចិត្តខ្លាំងណាស់ដោយឃេីញអ្នកស្រីទ្រីដាណានឹងក្រុមការងាររបស់អ្នកនាងបានធ្វេីការឧបត្ថមទៅដល់ទុរគតជនដែលអ្នកស្រិទ្រីដាណាបានឃេីញកាលពីថ្មីៗនេះ។បានអោយដឹងដែរថាទោះបីអ្នកស្រីមានការ មមាញឹកនឹងមានបញ្ហាយ៉ាងណាក័ដោយក៏អ្នកស្រីមិនដែលភ្លេចនៅអំពេីរល្អរបស់អ្នកនាងនោះទេដែលស្ថិតនៅក្នុងស្ថានភាពណាក៏ដោយសទោះដល់ទីណាក៏ដោយក៏អ្នកស្រីទ្រីណាតែងតែយកចិត្តទុកដាក់នឹងបានធ្វេីអោយអ្នកក្រលំបាកចង់ចាំមិនដែលភ្លេចនៅពេលដែលបានលឺឈ្មោះអ្នកស្រីទ្រីដាណា។ ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ខ្ញុំធ្លាប់ទៅស្រុកគិរីវង់ ឃើញអ៊ំប្រុសម្នាក់នេះជួយជួសជុលផ្លូវ ក៏ជូនថវិកាគាត់ខ្លះ ពេលសួរនាំអ្នកនៅទីនោះ ទើបដឹងថា គាត់ធ្វើ បែបនេះរាប់ឆ្នាំមកហើយ ព្រោះផ្លូវនេះលិចទឹករាល់រដូវវស្សា។ បន្ទាប់ពីខាងឃុំ ខាងអាជ្ញាធរធ្វើផ្លូវឡើងវិញ អ៊ំប្រុសម្នាក់នេះ តែងដើរជួសជុលផ្លូវដែលមានក្រលុក ចាក់ខ្សាច់បំពេញឡើងវិញ។ ឃើញអ្នកជិះកាត់ឱ្យថវិកាគាត់ គាត់ក៏យកថវិកាទៅទិញដីខ្សាច់ចាក់បន្ថែម។អាណិតគាត់ណាស់ ពេលទៅ មិនមានអំណោយជាប់ជាមួយ ព្រោះទៅបំពេញការងារ។ មកដល់ភ្នំពេញវិញ នាងខ្ញុំក៏អោយគេទិញអំណោយយកទៅជូនគាត់ មានអង្ករ គ្រឿងប្រើប្រាស់ និថវិកាមួយចំនួន ព្រមទាំងម៉ាស់ អាល់កុលសម្រាប់ការពារកូវីដ។ រួមគ្នា ជួយធ្វើ ជួយកសាង ទើបសង្គមរីចម្រើន ៕
Read More