ការពិតណាស់ជីវិតជាការតស៊ូ លោកតាសុខចិត្តធ្វើវែកលក់ ដើម្បីបានប្រាក់ចិញ្ជឹមជីវិត ដោយសារមិនចង់ដើរសុំទានគេ។ ផ្ទះរបស់ លោកតា ស្តិតនៅ ភូមិ ខ្នារ ឃុំខ្នារសណ្តាយស្រុក បន្ទាយស្រី ខេត្តសៀមរាប ហួស សួនមេរអំបៅ ប្រហែល 2 Km នឹងមុនទៅដល់ សារះមន្ទី មីនអាគីរ៉ា ប្រហែល 600 m លោកតា ឈ្មោះ លោកតា កុល ។ សូមបងប្អូនជួយទិញគាត់ផង បើមិនចឹងទេ សូមបងប្អូនជួយស៊ែរបន្តដល់អ្នកសប្បុរសធម៌បានឃើញ នឹងជួយឧបត្ថម្ភគាត់ផងចុះ។ សូមអរគុណ
Read MoreCategory: ពត៏មានសង្គម
សហការី លោក វេជ្ជបណ្ឌិត បាត ចាកុប កំពុងរត់ឯកសារបញ្ជូនស.ពលោក មកកម្ពុជាវិញ ដោយរំពឹងថា នឹងដល់នៅថ្ងៃស្អែកនេះ រីឯភរិយាលោក មិនមានឱកាស សូម្បីតែមើលមុខ ជាលើកចុងក្រោយ
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានបង្ហោះសាររៀបរាប់ថា ជាមួយនឹងភាពសោកសៅបំផុតនៃការទទួលមរណភាពរបស់លោកបណ្ឌិតបាត ចាកុប ដែលជាស្ថាបនិកចម្បងនៃអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ។ មរណភាពរបស់លោកបណ្ឌិត គឺជាបាត់បង់បុរសដ៏អស្ចារ្យម្នាក់ដែលបានចូលរួមចំណែកយ៉ាងច្រើនចំពោះកិច្ចអភិវឌ្ឍនៃប្រព័ន្ធសុខាភិបាលសាធារណៈនៅប្រទេសកម្ពុជា ។ សន្តានចិត្តមេត្តាករុណា និងក្តីស្រឡាញ់របស់លោកចំពោះប្រទេសកម្ពុជានឹងត្រូវបានចងចាំជានិច្ច ។ ដោយសារទង្វើប្រកបដោយគុណធម៌ និងការលះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកបណ្ឌិតសម្រាប់ប្រជាជនកម្ពុជា ថ្មីៗនេះលោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសង្គមកម្ពុជា ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមក ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សោកសៅបំផុតជាមួយក្រុមគ្រួសាររបស់លោកចំពោះការបាត់បង់មនុស្សជាទីគោរពស្រឡាញ់បំផុតរបស់ពួកគេ ។ មនសិការ និងសមិទ្ធផលនានាដែលលោកបណ្ឌិតបាត ចាកុប បានបន្សល់ទុក នឹងស្ថិតនៅក្នុងបេះដូងរបស់យើងខ្ញុំជានិច្ច ហើយយើងនឹងបន្តក្តីប្រាថ្នារបស់លោកក្នុងការជួយប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជាបន្តទៅមុខទៀត ។ យើងខ្ញុំ សូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិតបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូមរំលឹកថា លោកបណ្ឌិត បាត ចាកុប បានទទួលមរណភាពក្នុជន្មាយុ ៥៤ឆ្នាំ នៅមន្ទីរពេទ្យក្រុងបាងកកនាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៧:00ល្ងាច ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅភ្នំពេញ ។ បន្ទាប់មក រូបលោកត្រូវបានបញ្ជូនតាមយន្តហោះទៅព្យបាលបន្តនៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ។ បច្ចុប្បន្ន ក្រុមគ្រួសារ និងសហការីរបស់លោក បាននិងកំពុងរត់ឯកសារដើម្បីបញ្ជូនស.ពលោកមកប្រទេសកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយរំពឹងថានឹងមកដល់នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈដែលភរិយារបស់លោក លោកស្រី យ៉ាវស៊ីថាន នឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀតនៅពេលមកដល់ប្រទេសកម្ពុជា ដោយសារតែវិធានការបង្ការការរីករាលដាលនៃកូវីដ១៩រវាងប្រទេសទាំងពីរ ។ ដូច្នេះលោកស្រីនឹងមិនមានឱកាស សូម្បីតែមើលមុខ ឬប៉ះរាងកាយ និងមិនបានចូលរួមពិធីបុណ្យស.ពរបស់ស្វាមីគាត់ដោយផ្ទាល់ និងជាលើកចុងក្រោយឡើយ ។ ពិធីបុណ្យសព ៧ ថ្ងៃ…
Read Moreដោយក្តីអាណិតជាពន់ពេក ពេលឃើញកុមារាកំសត់ទៅរៀនក្រដល់ថ្នាក់យកថងធ្វើកាតាប អ្នកស្រី ទ្រី ដាណាបានប្រកាសថា…
ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ មើលរូប អាណិតខ្លោចចិត្ត😢😢😢 គ្នាចង់រៀន តែគ្មានកាតាប គ្មានសៀវភៅ ហើយខោអាវក៏គ្មានស្លៀកពាក់សមរម្យជាសិស្ស។ ឱ្យតែក្មួយតស៊ូ ក្មួយនឹងជោគជ័យ ជីវិតយើងមិនមែននៅបែបនេះរហូតទេ 💪💪💪 មីងដាណា នឹងផ្ដល់សម្ភារៈសិក្សា កាតាប ខោអាវដល់ក្មួយណា😥😥៕
Read Moreញាក់សាច់! អ្នកលក់ឡេសាច់សខ្ចី អាជី ទម្លាយចំនូលខ្លួន រកបាន10មុឺនដុល្លារទៅដល់ 20មុឺនដុល្លារក្នុងមួយថ្ងៃ….(មានវីដេអូ)
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាជីវិតអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី កាន់តែកាលីបហាយសូខ្លាំងឡើងជាមួយសម្ភារៈប្រេនៗថ្លៃកប់ពពក ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Ah Gi Leader ដែលមានលក់ គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ Ah Gi Leader ទទួលបានប្រជាប្រិយភាពពីហ្វេនៗ ទិញឡេព្រោះថាពេលLive ម្តងៗមានអ្នកមើលច្រើន ជាពិសេសតែងតែមានប្រូមូសិនរាល់ ថ្ងៃនះពិតជាភ្ញាក់ផ្អើលជាខ្លំាងថ្មីៗនេះស្រីស្អាត អាជី កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងឡើង បន្ទាប់ពីនាង ដោយឡែកអាជី បានបង្ហើបថាកាលពីរកស៊ីដំបូងមានដើមទុនរកស៊ីត្រឹមតែ៥០ដុល្លារសោះ ឥឡូវបងប្អូនស្រី២នាក់នេះឡូយឆាយហាយសូខ្លាំងណាស់ ប្រើប្រាស់សម្ភារៈនិយមថ្លៃៗ។ សូមរំលឹកផងដែលថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាជីវិតអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី កាន់តែកាលីបហាយសូខ្លាំងឡើងជាមួយសម្ភារៈប្រេនៗថ្លៃកប់ពពក ។ ប៉ុន្តែស្របពេលដែលមានលុយមានឡាន យ៉ាងណាមិញក្រោយក្រលេកទៅមើល សម្រស់អ្នកទំាង២ កាន់តែ ស្រស់ ស្អាត ទ្វេរឡើង ក្នុងនោះផងដែរកាលពីថ្មីៗនេះ Ahgi ធ្វើបទសំភាសន៌ ជាមួយតំណាងចែកចាយជាច្រើន ជាពិសេស Ah Gi បានទម្លាយនូវប្រាក់ចំនូលខ្លួនក្នុងមួយថ្ងៃមិនចេះតិចទេ ដោយបានបញ្ចាក់យ៉ាងច្បាស់ថា ពិតជាខ្លាំងពូកែរកលុយមែន កញ្ញា អាជី និង កញ្ញា អាមុី រកលុយបានពី 10មុឺនដុល្លារទៅដល់ 20មុឺនដុល្លារក្នុងមួយថ្ងៃ តាមរយៈការលក់ផលិតផលថែរក្សាសម្រស់ របស់ក្រុមហ៊ុន Ah Gi leader & Teng Dana Co.,LTD ។តោះទស្សនាវីដេអូដូចខាងក្រោម៖
Read Moreក្ដៅៗ អ្នកសារព័ត៌មាន២នាក់ ត្រូវសម ត្ថកិច្ចខេ ត្តក ណ្តាល កោះហៅមកធ្វើការសាកសួរ ក្រោយធ្វើការLiveប្រើអាកប្ប កិ រិយាមិនសមរម្យមកលើស មត្ថ កិច្ចដែលកំពុងបំពេញភា រកិច្ច
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើតបជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការLives ពីសកម្មភាពសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយដោយប្រើអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនោះ។ ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវនិងឆ្លើយតបចំពោះខ្លឹមសារដែលសារព័ត៌មានបានធ្វើការ Live នោះ។ ជាលទ្ធផល៖ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបំភ្លឺឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុម ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបើកបរយានយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅចំណុចគោលដៅ លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក។ នៅពេលកំពុងអនុវត្តនោះសមត្ថកិច្ចបានឃាត់រថយន្ត០១គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរដោយឈ្មោះ ភិន ដុំ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលនោះឈ្មោះ ផាត់ ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មានក្តាមក្រហម តួនាទី និពន្ធនាយករង ដែលជិះនៅខាងក្រោយរថយន្តនោះ បានចុះមកធ្វើការ LIVE VIDEOS…
Read Moreមានទឹកចិត្តល្អណាស់! ព្រឹកមិញជប៉ុនជួយរាប់ម៉ឺនដុល្លារ ឱ្យពង្រឹងវិស័យពន្លត់អគ្គិភ័យ មិនឱ្យសងវិញទេ…
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាសរុបចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពពន្លត់អគ្គីភ័យក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ។ ស្របពេលជាមួយគ្នានេះ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គីភ័យ និង ជួយសង្គ្រោះរបស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។ ជប៉ុន ជឿជាក់ថាជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅរាជធានីភ្នំពេញ ៕
Read Moreក្រោយឃើញប្រកាសបែបនេះ, កញ្ញា សេង រដ្ឋា អត់ចាំយូរទេ ក៏តបវិញ ថា “ខ្ញុំពិតជាមិនអាចទទួលយកបាន នៅអ្វីដែលអ្នកគ្រប់គ្រងកម្មវិធី បានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ នៅលើបណ្តាញសង្គម, ខ្ញុំនឹង…”
កាលពី ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ កម្មវិធីការប្រកួត Miss Grand Cambodia 2020 បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ។ ក្នុងនោះម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីនេះ គឺបានទៅលើ កញ្ញា សេង រដ្ឋា។ ហ្វេសប៊ុកផេក “Miss Grand Cambodia” បានបញ្ជាក់បន្ថែមថា “សូមចូលរួមអបអសាទរដល់ Miss Grand កំពង់ធំ កញ្ញា សេង រដ្ឋា បានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia 2020″។ ស្រាប់តែមកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ហ្វេសប៊ុកផេក Miss Grand Cambodia បានប្រកាសនៅក្នុងហ្វេសប៊ុកខ្លួនថា “ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញ កញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហា ដែលកើតឡើងកន្លងមក តាមសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ។ ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយ តាមសន្តិវិធី ទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរ មេធាវីខាងក្រុមហ៊ុន នឹងចេញលិខិតកោះហៅ កញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើ កញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុន នឹងធ្វើការតាមផ្លូវច្បាប់សម្រេចដកហូតតំណែង…
Read Moreខ្លាំងមែន!! ម្ចាស់គណនីមួយនេះ លែងប្រើពាក្យបែបនេះតែម្ដងទៅលើឯកឧត្តម គួច ចំរើន រឿងឡានលើឆ្នេរ សុទ្ធតែ…
ក្នុងបណ្ដាញសង្គមមហាជនជាច្រើន កំពុងតែចាប់អារម្មណ៏លើរូបមួយសន្លឹក ដែលលោក គួច ចំរើន បានបង្ហោះ បង្ហាញពីរថយន្តមួយគ្រឿន បានមកថតនៅលើឆ្នេរខ្សាច់។ ក្នុងការបង្ហោះនោះដែរ លោកអភិបាលខេត្តបានសរសេរយ៉ាងដូច្នេះថា៖ «តេីនេះជាទង្វេីរ ឡូយឆាយ ឬអួតអាង ថោកទាប ប្រិយមិត្ត?»។ ក្រោយពីការបង្ហោះរូប និងសរសេរដូចនេះ ត្រូវបានមហាជនជាច្រើន មានការចាប់អារម្មណ៏ និងរិះគន់ទៅលើម្ចាស់រថយន្តនោះផងដែរ។ ដោយឡែក ចំពោះរឿងនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ អ្នកស្ទូចត្រី បានស៊ែរផុសឯកឧត្តម គួច ចំរើន និងសរសេរដូចនេះថា៖ «កំឆ្កួត ពេកពូស្រុកគេក៏គេអោយបេីកលេីឆ្នេរខ្សាច់ដែរពូ បេីសិនឡានរបស់យេីងរត់កង់បួន គិតពីបញ្ហាផ្ទាល់ខ្លួនរបស់យេីងកំអោយជាប់ផុងនឹងកំបង្កររបួសដល់អ្នកដ៏ទីទៅបានហេីយប្រសិនកន្លែងមិនអនុញាតិអោយយាន យន្តបេីកបរលេីឆ្នេរខ្សាច់ដាក់ផ្លាក់សញ្ញាហាមឃាត់ទៅអ្នកល្មេីសចាប់ ផាក់ពិន័យកំថត់យកមកផុសទាំងគ្នាមិនដឹងអីចង់បានល្បីនឹងឡាយថាខ្លួនអភិបាលខេត្តល្អនោះទេថាខ្ញុំដឹងហេីយ! ខ្ញុំនិយាយតាមត្រង់ព្រោះខ្ញុំក៏ ធ្លាប់បេីកឡានលេីឆ្នេខ្សាច់ស្រុកគេដែរ មិនដែលមានអ្នកគឹតដូចស្រុករំដួលយេីងទេខ្ញុំនិយាយនេះកំអោយស្រុកយេីងធ្វេីរខុសតែគេរហូតចឹងកំចាំតែរិះគុណអ្នកមានឡានជិះចឹងងាប់ហេីយ😂»៕
Read Moreលោក គួច ចំរើន បង្ហោះរូបនឹងសារខឹងទាំងព្រឹកដោយចោទជាសំនួរសួរថា៖«តេីនេះជាទង្វេីរ ឡូយឆាយ ឬ អួតអាង ថោកទាប ប្រិយមិត្ត?»
ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះលើផេកផ្លូវរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានសរសេររៀបរាប់ឲ្យដឹងថា៖«តេីនេះជាទង្វេីរ ឡូយឆាយ ឬ អួតអាង ថោកទាប ប្រិយមិត្ត?» យ៉ាងណាមិញយើងក៏បានឃើញអាជ្ញារធរចុះធ្វើការយកឡានចេញពីឆ្នេរ ព្រមទាំងមានការពីកំណត់ហេតុ នៅក្នុងករណីនេះដើម្បីរង់ចាំម្ចាស់មកដោះស្រាយនៅទង្វើរខ្វះការគិតមួយនេះ។
Read Moreហួសចិត្ត!! ស្គាល់គ្នាតាមហ្វេសប៊ុក សង្ឃមួយអង្គ លួច រួ ម ភេ ទជាមួយក្មេងស្រីអាយុ១៥ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្ត
ព្រះសង្ឃមួយអង្គ ត្រូវបានមន្ត្រីជំនា ញចុះទៅធ្វើ ការផ្សឹ កទាំងយប់ ព្រមទាំងបានប ញ្ជូ នខ្លួនទៅតុ លា ការផងដែរ បន្ទាប់ពីស ង្ឃអង្គនេះ ហ៊ា នដោះ ស្ប ង់ចីពរ រួ ម ភេ ទ ជាមួយនិងអ នីតិ ជ ន អាយុក្រោម១៥ឆ្នាំ ជាច្រើនលើកច្រើនសារ បន្ទាប់ពីមានការទំនាក់ទំនងស្នេ ហាជាមួយគ្នា តាមរយៈហ្វេសប៊ុករួចមក។ ខេត្តបា ត់ដំប ង។ ដើម បណ្តឹងបានប្តឹងទៅលើព្រះស ង្ឃមួយអង្គ ព្រះនាម វុនវេត ព្រះជន្ម២១វស្សា គង់នៅវត្តបឹងសំរោង ក្នុងភូមិសំរោង ឃុំល្វា ស្រុកបវេល ដែលបានរួ ម ភេ ទ ជាមួយអ នី តិជន(អាយុក្រោ ម១៥ឆ្នាំ) ឈ្មោះ ម ស ភ ភេ ទស្រី អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា គឺបានប្រព្រឹត្តឡើងនៅក្នុង បន្ទប់ទឹ កក្នុងទីអារាមតែម្តង កាលពីថ្ងៃទី៥ ខែ មករា វេលាម៉ោង១០ព្រឹក។ តាមការសារភពរបស់សង្ឃអ ង្គនេះ បានបញ្ជាក់ថា គឺបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏បានឆា តរកគ្នាតាំងពីចុងឆ្នាំ២០២០ មកម្ល៉េះ ដោយបានណា ត់គ្នាម ក រួម ភេ ទ ក្នុង បន្ទ ប់ទឹកនេះ ចំនួន៤លើក រួចមកហើយ។ បច្ចុ ប្បន្នករណីនេះ…
Read More