កូវីដវាយលុកដល់ខេត្តកែប មានអ្នកឆ្លង ៣ ករណី រួមមានទាំងព្រះសង្ឃ ១ អង្គទៀត

រដ្ឋបាលខេត្តកែប បានចេញសេចក្ដីប្រកាស នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ នេះ ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣ ករណីថ្មីបន្ថែមទៀត នៅខេត្តកែប ដែលបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃនេះ មានអត្តសញ្ញាណដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១ ព្រះសង្ឃនាម ប៊ូ ផាត ព្រះជន្ម ៥៥ វស្សា គង់នៅវត្តពោធិ៍សែនជ័យ ហៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ ២ ឈ្មោះ ប៊ូ ហ៊ួយ ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវជាសាច់ញាតិរបស់ព្រះអង្គ ប៊ូ ផាត មានទីលំនៅភូមិអង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣ ឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានមុខរបរជាអ្នកបើកឡានដឹកដី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ទាំង ០៣ អង្គ/នាក់នេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកែប ៕ប្រភពពី Popular Magazine ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីប្រកាសនៅខាងក្រោម ៖

Read More

អាណិតខ្លោចចិត្ត! ក្មេង១ខួបដើរវង្វេងចូលព្រៃបាត់៥ថ្ងៃ ពេលរកឃើញនៅមានជីវិត តែអ្វីជាប់តាមខ្លួន

បរទេស៖ ក្មេងជនជាតិចិនទើបចេះដើរតេះតះម្នាក់ អាយុជាង ១ខួប បានដើរវង្វេងចូលព្រៃបាត់អស់រយៈពេលច្រើនថ្ងៃនៅក្រោយផ្ទះ ក្នុងតំបន់ក្វាងស៊ី ហើយក៏ត្រូវបានគេរកឃើញក្នុងស្ថានភាពគួរឲ្យសង្វេគខ្លោចចិត្ត តែនៅមានជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេងស្រីរងគ្រោះមានឈ្មោះ Xiaojiao អាយុទើប ១ខួប ៨ខែ ត្រូវបានឪពុកឈ្មោះ Chen Qingran រាយការណ៍ទៅអាជ្ញាធរបន្ទាប់ពីដើរស្វែងរកខ្លួនឯងមិនឃើញរយៈពេលមួយថ្ងៃដំបូង។ ទាំងអាជ្ញាធរ និងអ្នកភូមិប្រមាណជាង ៧០០នាក់ បានចេញប្រតិបត្តិការរុករកទាំងថ្ងៃទាំងយប់រយៈពេល ៥ថ្ងៃ។ពួកគេបានដាក់គោលដៅស្វែងរកពីផ្ទះក្មេងចម្ងាយ ២,៥គីឡូម៉ែត្រជុំវិញ រហូតទីបំផុតរកឃើញដោយសារអ្នកភូមិម្នាក់។ ក្នុងបេសកកម្មតាមរក ប៉ូលិសបានប្រើសុនខហិតក្លិន និងកូនយន្តហោះដ្រូនច្រើនគ្រឿង។ ការស្វែងរកធ្វើនៅតាមគ្រប់ច្រកល្ហក់ក្នុងភូមិដូចជា លើផ្ទះក្រោមផ្ទះ តាមពាងទឹក ស្រះទឹក ហើយមេឃធ្លាក់ភ្លៀងបានធ្វើឲ្យការរុករកកាន់តែពិបាកទ្វេឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រតិបត្តិការបន្តរហូតដល់ថ្ងៃចុងក្រោយ ក៏មានសញ្ញាគួរឲ្យកត់សម្គាល់មួយ គឺអ្នកភូមិបានឮសំឡេងក្មេងយំខ្សាវៗល្វើយៗចេញពីទួលមួយក្នុងព្រៃ ពេលដើរកាត់ទីនោះ។ ក្រោយមកប៉ូលិស រួមទាំងឪពុកក្មេងក៏ប្រញាប់ទៅមើលក៏ឃើញក្មេងស្រីដួលផ្កាប់មុខលើស្មៅដើរលែងរួចទៅហើយ តែទាញនាងមកមើល ដឹងថានាងនៅមានជីវិតនៅឡើយ។កុមារីរងគ្រោះត្រូវបានគេប្រទះឃើញដេកដួល នៅក្បែរគុម្ពោតព្រៃជិតប្រឡាយទឹកតូចមួយក្នុងសភាព ទន់ដៃទន់ជើងហេវហត់អស់កម្លាំងខ្លាំង។ Xiaojiao ជាកូនស្រីក្មេងជាងគេក្នុងគ្រួសារ ត្រូវគេផ្ដល់ដំណឹងមកថា មុនបាត់ខ្លួន នាងបានកំពុងលេងជាមួយបងប្រុសអាយុ ៦ឆ្នាំម្នាក់ និងបងស្រីអាយុ ៤ឆ្នាំម្នាក់ក្នុងផ្ទះពួកគេ ប៉ុន្តែក្រោយមកបានដើរវង្វេងចូលព្រៃតែម្នាក់ឯង គ្មាននរណាម្នាក់ដឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពេលកុមារីត្រូវគេរកឃើញ នាងមានអាការៈខ្សោះជាតិទឹកធ្ងន់ធ្ងរ ស្លេកមុខ ស្លេកមាត់គួរឲ្យអាណិតមែនទែន ព្រោះក្នុងអំឡុងពេលបាត់ខ្លួន ៨៨ម៉ោងនេះនាងមិនបានញ៉ាំអាហារអ្វីទាំងអស់។ រឿងមួយទៀតដែលធ្វើឲ្យគេកាន់តែខ្លោចចិត្ត គឺលើរាងកាយ តាមដៃ ជើង មុខដែលមិនមានសំលៀកបំពាក់ការពារនោះ ត្រូវសត្វល្អិតខាំទិច រហូតមានស្នាមកន្ទួលក្រហម លើស្បែកគួរសង្វេគខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលរកឃើញ ក្រុមសង្គ្រោះបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ យ៉ាងប្រញាប់ប្រញាល់បំផុត។ គ្រូពេទ្យទទួលខុសត្រូវលើអាការៈរបស់ក្មេងតូចបានបញ្ជាក់ថា នេះជាអព្ភូតហេតុអស្ចារ្យមួយដែលនាង អាចនៅរស់បាន។ ហើយលោកបានសន្និដ្ឋានថា នាងតូចប្រហែលជាអាចរស់ដោយសារផឹកតំណក់ទឹកភ្លៀង ខណៈពេលនាងដេកដួលលើដី៕ប្រភពពីភូមិរ៉ារាត្រី

Read More

ឃើញហើយ រំភើបណាស់! ទីបំផុត អង្ករដែលបងប្អូន បញ្ជាកទិញនោះ បានដឹកដល់ផ្ទះបណ្តើរៗហើយ ដោយសារតែមានការបញ្ជាកទិញច្រើន ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចធ្វើ…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសដំណឹងល្អសម្រាប់ប្រជាជនពលរដ្ឋខ្មែរឲ្យបានដឹងថា ផ្សារកសិកផល ឡេង ណាវ៉ាត្រា លក់អង្ករជូន ក្នុងតម្លៃពិសេស ក្នុងមួយបាវ 50KG តម្លៃត្រឹមតែ 19$ ស្មើនឹង 76000រៀល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ពេលនេះ គេសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានធ្វើការបញ្ជាទិញអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សឹងតែមិនគួរឲ្យជឿ ហើយក្រុមការងាររបស់ អ្នកឧកញ៉ា ក៏បានធ្វើការដឹកជូន ពលរដ្ឋជាបន្តបន្ទាប់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែកាលពីម្សិលមិញនេះផងដែរ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការបង្ហោរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពក្រុមការងាររបស់លោក បានធ្វើការដឹងអង្ករជូនប្រជាពលរដ្ឋខ្មែរ តាមការបញ្ជាកទិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង អ្នកឧកញ៉ា ក៏បានបញ្ជាក់នូវរឿងមួយទៀតយ៉ាងច្បាស់ៗបែបនេះថា៖ #សូមបញ្ជាក់ពុកម៉ែបងប្អូនអីវ៉ាន់ដល់ដៃចាំប្រគល់លុយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមការងារសម្រេចបន្ថែមដេប៉ូឡានចល័តបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូន ដោយសារ #ការកុម្ម៉ង់ច្រើនលើសលប់ ក្រុមការងារមិនអាចបំរើសេវាកម្មបានគ្រប់គ្នានោះទេ។ ដូចច្នេះហើយ ក្រុមការងានឹងប្រឹងប្រែងធ្វើអោយអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន ក្រុមការងារធ្វើការដោយប្រុងប្រយ័ត្ន បើសិនមាននណាមួយឆ្លងCovid19នោះក្រុមការងារនិងមិនអាចធ្វើការងារនេះបន្តទៀតបានឡើយ សូមពុកម៉ែបងប្អូនមេត្តាយោគយល់ កាលៈទេសៈនេះមានតែរួមគ្នាទេទើបយកឈ្នះCovid19។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានារូបភាពខាងក្រោមនេះ៕

Read More

ព្រះចៅអធិការថៃមួយអង្គ ចង់ចូលនិព្វានសម្រេចចិត្តដោយប្រើឧបករណ៍កែច្នៃមួយសម្រាប…(មានវីដេអូ)

ព្រះសង្ឃមួយអង្គហាក់ដូចជាកំពុងស្វែងរកព្រះនិព្វាន បានកា. ត់ព្រះកេស (ក្បាល) ខ្លួនឯងដោយប្រើកាំបិត ប្រ. ហារ. ជីវិតដូចក្នុងរឿងដែលធ្វើដោយដៃ នៅខេត្តភាគឥសាន្ត ទីក្រុង Nong Bua ប្រទេសថៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងរហូតដល់នាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណថាតើព្រះសង្ឃអង្គណា គួរតែត្រូវចោទប្រកាន់ក្នុងការជួយដល់ព្រះចៅអធិការ ឲ្យសម្រេចការត្រាស់ដឹងដោយមិនសមហេតុផលបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះសង្ឃព្រះនាម Dhammakorn Wangphrecha ត្រូវបានគេរាយការណ៍ថា បានចំណាយពេល ៥ ឆ្នាំ ក្នុងការធ្វើផែនការអត្ត. ឃាត ហើយជឿជាក់ថា វាអាចជួយឱ្យព្រះអង្គឈានដល់និព្វានដូចព្រះពុទ្ធ។ អ្នកគោរពព្រះសង្ឃអង្គនេះ បាននិយាយថា គាត់បានសម្រេចចិត្តសំ. លាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ក្នុងថ្ងៃកំណើតគម្រប់ ៦៨ វស្សា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧបករណ៍សម្រាប់កា. ត់ព្រះកេស ត្រូវបានធ្វើឡើងពីកាំបិតប្រវែងមួយម៉ែត្រ និងស៊ីម៉ងត៍ចំនួន ២បាវ ចងព្យួរដោយដាក់នៅជិតរូបសំណាកអាទិទេព។ ពុទ្ធបរិស័ទនិយាយថា ព្រះសង្ឃកាត់ខ្សែដោយខ្លួនឯង។ ប៉ូលីសបាននិយាយថា ភស្តុតាងលើករណីធ្វើអ. ត្តឃា. តនេះ អ្នកគោរពតាមព្រះសង្ឃ ដែលបានផ្លាស់ប្តូរទីតាំងស. ពរបស់ព្រោះសង្ឃ Dhammakorn អាចប្រឈមនឹងការចោទប្រកាន់ពីបទលាក់បាំងសា. ក. ស. ព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ ឧបករណ៍ដូចទៅនឹងកាំបិ. តប្រ. ហារ. ជីវិត ក៏ត្រូវបានគេរើរុះ ដោះជាបំណែកៗផងដែរ នៅពេលប៉ូលីសបានមកដល់ ហើយអ្នកដែលចូលរួម អាចប្រឈមនឹងរងការចោទប្រកាន់ផ្សេងទៀត ពីបទបំផ្លាញភស្តុតាង ប្រសិនបើប៉ូលីសរកឃើញថា អ្នកគោរពតាមនោះជួយព្រះសង្ឃ សាងសង់ឧបករណ៍សម្រាប់ប្រ. ហារ. ជីវិត ពួកគេអាចត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃា. ត. ក. ម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ូលីសបានរកឃើញសា. ក. ស. ពព្រះសង្ឃនៅក្នុងមឈូសឈើមួយ នៅឯវត្ត Phuhingong។ ហើយមានមនុស្សប្រហែល…

Read More

បុរស់ម្នាក់ពិតជាមានចិត្តសប្បុរសធម៌មែន! ចុះដើរចែកលុយលោកតាធាក់ស៊ីក្លូក្នុងមួយអ្នករហូតដល់…

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Iv Samnang បានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីសកម្មភាពចែកលុយជូនលោកតាចាស់ៗធាក់ស៊ីក្លូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំនួន ១០៦ នាក់ ដែលកំពុងតែជួបវិបត្តសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពបិទខ្ទប់ចំពោះការធ្វើដំណើររបស់ប្រជាជនទាំងអស់នៅទូទាំងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមរយៈគណនីហ្វេសប៊ុកខាងលើនេះ បានលើកឡើងថា «១៥០ ដុល្លារ ក្នុងស្ថានបិទខ្ទប់សម្រាប់លោកតាស៊ីក្លូ ១០៦ នាក់ យើងខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបាន ដោយសារទឹកចិត្តអាណិតស្រឡាញ់ក្រុមលោកតាស៊ីក្លូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានបងប្អូនដែលជាសប្បុរសជនបានចូលរួមជួយក្រុមលោកតាស៊ីក្លូ ថវិកាទាំងអស់នេះ សុទ្ធតែជាថវិការបស់បងប្អូនសប្បុរសជនដែលបានផ្តល់ជូនក្រុមលោកតាស៊ីក្លូ ។ ចំណែកឯយើងខ្ញុំមិនបានជួយអ្វីដល់លោកតាឡើយ ក្រៅពីជួយផ្តល់ថវិកាជូនក្រុមលោកតាស៊ីក្លូជំនួសបងប្អូនសប្បុរសជន» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា របស់សប្បុរសជនតាមរយៈគណនីហ្វេសប៊ុកខាងលើនេះរួចមក មហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការស៊ែចែករំលែកជាបន្តបន្ទាប់ពីមួយទៅមួយ ពោលពាក្យកោតសរសើរនូវទឹកចិត្តដ៏សប្បុរសគ្រប់ៗគ្នា ៕ប្រភពពី Popular Magazine

Read More

ដឹងថាខ្លួនបន្តទៅមុខមិនបានទៀត សុំគ្រូពេទ្យចេញ ដើម្បីមើលមុខនិងកាន់ដៃប្រពន្ធ ជាលើកចុងក្រោយ

បរទេស៖ រូបភាពរបស់គូស្នេហ៍វ័យចំណាស់មួយគូ កាន់ដៃគ្នានៅលើគ្រែមន្ទីរពេទ្យ បានធ្វើឱ្យមនុស្សជាច្រើននាក់នៅលើបណ្ដាញអ៊ីនធឺណិត រំជួលចិត្តជាខ្លាំង។ យោងតាមបណ្ដាញផ្សព្វផ្សាយចិន បានឲ្យដឹងថា លោកតាដែលជាប្តីមានអាយុ ៩២ ឆ្នាំបាននិយាយថា បំណងប្រាថ្នាចុងក្រោយរបស់គាត់ចង់ជួបប្រពន្ធគាត់អាយុ ៩៥ ឆ្នាំ ដោយត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំសេចក្តីស្លាប់។លោកតាមានឈ្មោះថា Feng មកពីទីក្រុង Ningbo ប្រទេសចិន ត្រូវបានគេរាយការណ៍ថា គាត់បានលាចាកលោកនៅឯផ្ទះ បន្ទាប់ពីបានជួបមុខប្រពន្ធបានរយៈពេលត្រឹមតែ ២ម៉ោង។ យោងតាមសារព័ត៌មាន People’s Daily បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរៀបការអស់រយៈពេល ៦៦ ឆ្នាំមកហើយ លោកទាំងពីរបានទទួលការព្យាបាលជំងឺនៅឯមន្ទីរពេទ្យ Yingzhou ក្នុងទីក្រុង Ningbo។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពនេះ ត្រូវបានគេថតនៅថ្ងៃដែលលោកតា Feng បានទទួលមរណភាពតែម្ដង ហើយត្រូវបានគេចែកចាយជាច្រើននៅលើបណ្តាញសង្គមចិននានា បន្ទាប់ពីមានការបែកធ្លាយរូបភាពទាំងនោះ។ លោកតា Feng មានជំងឺបេះដូងធ្ងន់ធ្ងរ ហើយបានស្នាក់នៅក្នុងបន្ទប់ថែទាំជាន់ទី៣ ខណៈដែលប្រពន្ធគាត់បានបាក់ឆ្អឹង និងព្យាបាលនៅជាន់ទី១៤ ក្នុងមន្ទីរពេទ្យតែមួយ។ប្តីប្រពន្ធលោកតា លោកយាយ មិនបានជួបគ្នាអស់រយៈពេលជាងមួយខែហើយ។ ស្ថានភាពរបស់លោកតា Feng គឺមានលក្ខណៈធ្ងន់ធ្ងរ ហើយទទួលព្យាបាលរយៈពេលជាងមួយសប្តាហ៍។ ក្រៅពីជំងឺបេះដូង គាត់មានជំងឺចាស់ជរាមួយចំនួនទៀត។ លោកតាប្រាថ្នាចង់ស្លាប់នៅផ្ទះដោយសេចក្តីស្ងប់សុខ ដូច្នេះគាត់ និងក្រុមគ្រួសារបានស្នើសុំឱ្យមន្ទីរពេទ្យ បញ្ឈប់ការព្យាបាល និងអនុញ្ញាតឲ្យគាត់ចាកចេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនចៅរបស់លោកតា Feng បានរៀបចំឯកសារឲ្យគាត់ចាកចេញពីមន្ទីរពេទ្យតាមអ្វីលោកតាចង់បាន។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កូនស្រីរបស់លោកតា Feng បានស្នើគាត់ថា៖ «ពុក ឲ្យគ្រូពេទ្យបន្តព្យាបាលទៀតទៅ! លោកតា Feng បានគ្រវីក្បាល ហើយឆ្លើយថា៖ «ពុកមិនបានឃើញម៉ែកូនជាយូរមកហើយ។ ពុកនឹកគាត់ណាស់»។កូនចៅរបស់លោកតា Feng បានរៀបចំឯកសារឲ្យគាត់ចាកចេញពីមន្ទីរពេទ្យតាមអ្វីលោកតាចង់បាន។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កូនស្រីរបស់លោកតា Feng បានស្នើគាត់ថា៖ «ពុក ឲ្យគ្រូពេទ្យបន្តព្យាបាលទៀតទៅ! លោកតា Feng បានគ្រវីក្បាល ហើយឆ្លើយថា៖…

Read More

មិនដែលមានលើលោក! ក្មេងស្រីម្នាក់ដេកម្តងបានរហូតដល់ ១៣ថ្ងៃ ប៉ុន្តែ…(វីដេអូ)

បរទេស៖ ក្មេងស្រីជនជាតិឥណ្ឌូនេស៊ីអាយុ ១៧ ឆ្នាំម្នាក់ ដែលដេកលក់អស់រយៈពេលជាច្រើនថ្ងៃក្នុងពេលតែមួយ ហើយត្រូវបានគេដាក់ឈ្មោះថា “កូនស្រីកំពូលដេក ប្រចាំខេត្តកាលីម៉ាន់តាន់ខាងត្បូង”។នាង Echa មកពីទីក្រុង Banjarmasin ក្នុងតំបន់មួយនៃខេត្តកាលីម៉ាន់តាន់ខាងត្បូង ប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតកាលពីពេលកន្លងទៅថ្មីៗនេះ នៅពេលដែលសារព័ត៌មានអន្តរជាតិបានរាយការណ៍ថា ពេលមួយនោះ នាងបានគេងអស់រយៈពេល ១៣ ថ្ងៃជាប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងបានឆ្លងកាត់កាលៈទេសៈគួរឱ្យព្រួយបារម្ភជាច្រើនដង។ ពេលខ្លះនាងគេងប្រហែលមួយថ្ងៃកន្លះ ហើយកាលពីសប្តាហ៍មុន ស្ថានភាពរបស់ Echa កាន់តែអាក្រក់ទៅៗ ដោយសារនាងគេងអស់រយៈពេល ៧ ថ្ងៃជាប់គ្នា។ ឪពុកម្តាយរបស់នាង បាននាំនាងទៅមន្ទីរពេទ្យ Ansari Saleh នៅទីក្រុង Banjarmasin ប៉ុន្តែការធ្វើតេស្តបញ្ជាក់ថា នាងមិនមានបញ្ហាអ្វីទេ។ ទីបំផុតនាងបានភ្ញាក់ពីគេង ប៉ុន្តែគ្រូពេទ្យនិយាយថា សុខភាពនាងនៅខ្សោយនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មាននរណាម្នាក់ដឹងថា បញ្ហាអ្វីដែលបណ្តាលឱ្យគេងយូរខុសប្រក្រតីបែបនេះនោះទេ ប៉ុន្តែរោគសញ្ញាបានបង្ហាញថា នាងកំពុងមានជំងឺ hypersomnia (ជំងឺគេងថ្ងៃច្រើនពេក) ជាជំងឺប្រព័ន្ធសរសៃប្រសាទដ៏កម្រមួយ ដែលបណ្តាលឱ្យអ្នកជំងឺមានអារម្មណ៍ងងុយគេងខ្លាំងពេកក្នុងពេលថ្ងៃ ហើយដេកលក់យូរ។ ជំងឺសរសៃប្រសាទ មានច្រើនទម្រង់ ហើយមានមូលហេតុជាច្រើន ដែលអាចបណ្តាលមកពីការខូចខាតផ្នែកសរសៃប្រសាទ ដល់កត្តាហ្សែន និងប៉ះពាល់ផ្នែករាងកាយ ឬអារម្មណ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឪពុករបស់ Echa គឺលោក Mulyadi បានប្រាប់អ្នកសារព័ត៌មានថា៖ គាត់បានព្យាយាមដាស់កូនស្រីនេះជាច្រើនដង ប៉ុន្តែគ្មានបានផលអ្វីទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ កូនស្រីនេះត្រូវបានគេរាយការណ៍ថា បានទំពារ និងលេបអាហារនៅក្នុងដំណេកប្រសិនបើឪពុកម្តាយបញ្ចុកនាង ហើយនាងគេងរសាប់រសល់ បើសិននាងត្រូវការប្រើបន្ទប់ទឹក ឬឃ្លានអាហារពេលគេងលក់។ ស្ត្រីជាម្ដាយបាននិយាយថា ពេលនាំទៅដល់បន្ទប់ទឹក នាងអង្គុយលើចានបង្គន់ ហើយបត់ជើងតូចភ្លាមទាំងបិទភ្នែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រោគសញ្ញានៃការគេងយូរនេះ គេមិនដឹងថាមានការព្យាបាលជាសះស្បើយ ឬអត់នោះទេ ប៉ុន្តែឪពុកម្តាយរបស់ Echa សង្ឃឹមថា យ៉ាងហោចណាស់ អាការរបស់នាងអាចគ្រប់គ្រងបានល្អប្រសើរជាងមុន ដូច្នេះនាងអាចរីករាយនឹងជីវិតធម្មតា។ ដោយឡែក មានក្មេងស្រីម្នាក់ទៀតមានឈ្មោះ Sharik Tovar…

Read More

សង្វែកណាស់ជីវិតគ្រូបង្រៀនមានកូនតូចតាមខ្លួនទៀត! យំៗក៏ដេក ភ្ងាក់ពីដេកក៏យំ ទម្រាំតែដល់១០០Km

ជីវិតគ្រូបង្រៀងតំបន់ដាច់ស្រយាល ឬឆ្ងាយផ្ទះ មិនមែនជារឿងងាយស្រួលនោះទេ តែដោយសារក្តីស្រលាញ់អាជីពជាគ្រូបង្រៀន ហើយចង់លើកស្ទួយវិស័យអប់រំឲ្យកាន់តែរីកចម្រើន និងចង់ឃើញតំបន់ដាច់ស្រយាល ឬឆ្ងាយៗនោះ ទទួលការអប់រំល្អទើបខិតខំ មិនបោះបង់ក្នុងនាមជាគ្រូបង្រៀន មិនថា ត្រូវធ្វើដំណើរផ្លូវឆ្ងាយ ឬផ្លូវលំបាក ហើយពេលខ្លះខ្វះខាតសាលាថែមទៀត ក៏ត្រូវតែតស៊ូទៅមុខជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកដូចករណីអ្នកគ្រូបង្រៀនម្នាក់ខាងក្រោមនេះអ៊ីចឹងដែរ គឺត្រូវចាកឆ្ងាយផ្ទះរយៈពេលយូរ ទម្រាំបានមកលេងម្តងៗ ហើយពេលមកលេងស្រុកម្តងត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រថែមទៀត តាមរយៈម៉ូតូ។ តាមរយៈគណនីហ្វេសប៊ុកអ្នកគ្រូមានឈ្មោះ Chan Toun បានបង្ហាញពីផលលំបាកខ្លះៗ តែអ្នកគ្រូនៅតែតស៊ូដោយសរសេរថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ផលលំបាកនៃជីវិតជាគ្រូបង្រៀនឆ្ងាយផ្ទះ ទ្រាំៗទៅកូន ធ្វើម៉េចយើងក្រ មិនមានឡានជិះដូចគេ យំៗក៏ដេក ភ្ងាក់ពីដេកក៏យំ ទម្រាំតែដល់(សំរោង-ត្រពាំងប្រាសាទ មិនឆ្ងាយទេ គ្រាន់តែ១០០kmតែប៉ុណ្ណោះ)»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបានឃើញរូបភាពរបស់អ្នកគ្រូ មានដឹកអ៊ីវ៉ាន់ផង ថែមទាំងមានកូនតូច ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយថែមទៀត ធ្វើឲ្យមហាជនជាពិសេសអ្នកប្រើប្រាស់ បណ្ដញសង្គមហ្វេសប៊ុកមានក្តីអាណិតទៅកាន់អ្នកគ្រូជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ អ្នកគ្រូបានបញ្ជាក់ហេតុផលដែលមិនមានស្វាមីជួយជូនមក ដោយសារស្វាមីជាប់នៅប៉ោយប៉ែត ហើយមិនអាចធ្វើដំណើរមកបានព្រោះមានការបិទផ្លូវ ក្នុងគ្រាដែលមានការរីករាលដាលនៃជំងឺកូវីដ។ តែយ៉ាងណាមហាជនជាច្រើន ក៏បានជូនពរអ្នកគ្រូ ព្រមទាំងកូនឲ្យធ្វើដំណើរ ប្រកបទៅដោយសុខសុវត្តិភាព៕ប្រភពពីភូមិរ៉ារាត្រី

Read More

ធ្លាប់ត្រូវគេចំអ កថា អ្នករត់តុគ្មានថ្ងៃក្លាយជាអ្នកមាន តែឥលូវគាត់សងវីឡា១ ទើបភ្លឺភ្នែក

បរទេស៖ បុរសម្នាក់ត្រូវបានគេមើលងាយសើចចំអកថា “សម្បត្តិត្រឹមតែជាអ្នករត់តុ” គ្មានអ្វីអស្ចារ្យ ហើយគ្មានថ្ងៃក្លាយជាអ្នកមានឡើយ ប៉ុន្តែបុរសជនជាតិហ្វីលីពីនរូបនេះ បានបង្ហាញឲ្យអ្នកដែលធ្លាប់មាក់ងាយខ្លួនភ្លឺភ្នែកថា ពួកគេពិតជាគិតខុសហើយ ព្រោះពេលនេះលោកបានសង់ផ្ទះក្នុងក្តីសុបិន ចេញពីកំលាំងញើសឈាមផ្ទាល់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Jhay Suarez Tuyor ជាអ្នករត់តុតាំងពីឆ្នាំ ២០១២ ។ លោកធ្លាប់ទទួលរងបទពិសោធន៍មិនល្អជាមួយភ្ញៀវដែលមកទទួលទានអាហារ ព្រោះធ្លាប់ត្រូវបានភ្ញៀវមួយចំនួនមើលស្រាលថា លោកជាអ្នករត់តុប៉ុណ្ណោះ។ ច្រើនពេលដែលជួបរឿងបែបនេះ លោកមិនសូវជាយកចិត្តទុកដាក់នោះទេ ហើយធ្វើហីចំពោះមនុស្សដែលមិនចេះពិចារណាបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់ដឹងថា ខ្លួនពិតជាគ្មានអ្វីដែលអាចនិយាយតបត ដើម្បីផ្លាស់ប្តូរគំនិតរបស់ពួកគេនោះទេ បើទោះបីជាវាឈឺចាប់ក៏ដោយ ក៏ពាក្យរបស់ពួកគេមិនផ្លាស់ប្តូរការពិតដែលថាគាត់គឺជាអ្នករត់តុដែរ។ ប៉ុន្តែទោះបីលោកគ្រាន់តែជាអ្នករត់តុម្នាក់ក៏ដោយ Jhay អាចសាងសង់ផ្ទះសុបិនរបស់ខ្លួនបាន ពីប្រាក់ដែលគាត់រកបានពីការរត់តុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងការបង្ហោះរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក Jhay បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតជាច្រើននាក់ មានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលលោក ចែករំលែករូបថតផ្ទះជាច្រើនសន្លឹក ដែលបានប្រាក់ខែដែលលោកខំសន្សំ រហូតអាចសាងសង់ផ្ទះក្នុងក្តីស្រមៃ។លោកគ្រាន់តែជា “អ្នករត់តុ” ចំពោះភ្នែករបស់មនុស្សជាច្រើន តែបុរសរូបនេះ បានសម្រេចនូវអ្វីដែលមនុស្សមួយចំនួនមិនអាចធ្វើបាន ខណៈការងារពួកគេមានប្រាក់ខែច្រើនជាង និងខ្ពស់ជាងគាត់ផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវរបស់លោក គឺជាភស្តុតាងគ្រប់គ្រាន់ ដែលយើងមិនគួរមើលងាយអ្នកដទៃ និងវិនិច្ឆ័យពួកគេត្រឹមតែសំបកក្រៅ យើងរស់នៅបែបយើង គេរស់នៅបែបគេ ព្រោះយើងមិនដឹងថា មានអ្វីកើតឡើងនៅក្នុងជីវិតរបស់គេទេ។ មានមនុស្សជាច្រើន ប្រហែលជាសើចចំអកឱ្យគាត់ “គ្រាន់តែជាអ្នករត់តុ” ប៉ុន្តែគាត់អាចមានស្នាមញញឹមបានចុងក្រោយ ព្រោះគាត់រស់នៅក្នុងក្តីសុបិនដែលសម្រេចបាន៕ប្រភពពីភូមរ៉ារាត្រី

Read More

ម្ចាស់ផ្ទះពីនាក់ប្តីប្រព័ន្ធធ្វើអោយអ្នកបំរើទប់ចិត្តមិនបានរហូតដល់ (មានវីដេអូ)

បរទេស៖ តារាសម្ដែងស្រី ជនជាតិហ្វីលពីនម្នាក់មានឈ្មោះ Dimples Romana បានធ្វើវីដេអូថត Vlog មួយ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ អមដោយក្តីរំភើបជាខ្លាំង ក្រោយពីតារារូបនេះបានផ្លាស់ប្តូរជីវិតមនុស្សម្នាក់ ដែលមានភាពស្មោះត្រង់នឹងខ្លួនកន្លងមក។ ផ្ទុយស្រឡះពីការដើរតួសម្ដែងក្នុងភាពយន្ត ដែលជាស្ត្រីចិត្តអាក្រក់ និងលោភលន់។ អ្វីដែលនាង និងស្វាមី លោក Boyet Ahmee បានធ្វើ គឺជាទង្វើសប្បុរសប្រកបដោយសេចក្តីស្រឡាញ់ពិត មិនអាចកាត់ថ្លៃបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្តីប្រពន្ធមួយគូនេះ បានបង្ហាញក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកមើលថែផ្ទះខ្លួនឈ្មោះ Vilma ក្រោយពីធ្វើការងារក្នុងផ្ទះពួកគេអស់រយៈពេលជាង ១៧ឆ្នាំ ដោយពួកគេជូនអំណោយជាផ្ទះថ្ម ២ជាន់ ដែលពេលនេះស្ត្រីនោះអាចហៅខ្លួនឯងថា ជាម្ចាស់ផ្ទះបានហើយ។ ការចាប់ផ្តើមនៃវីដេអូដែល Romana បានបង្ហោះចូលក្នុងឆានែលយូធូបកាលពីពេលកន្លងទៅ នាង និងស្វាមីបានជជែកគ្នាពីរបៀបដែល Vilma ចូលមកក្នុងជីវិតរបស់ពួកគេ។ បន្ទាប់មកទៀត ពួកគេបានរៀបផែនការដោយអញ្ជើញ Vilma ឲ្យចូលមកក្នុងវីដេអូ។ ពួកគេបានស្នើសុំឱ្យគាត់ បង្ហាញអារម្មណ៍ក្នុងចិត្ត ចំពោះផ្ទះដែលទើបនឹងសាងសង់ហើយនេះ តែគាត់មិនទាន់ដឹងថាជារបស់អ្នកណាទេ ដើម្បីឲ្យអ្នកទស្សនាបានដឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមក Vilma បានណែនាំខ្លួននៅចំពោះមុខកាំមេរ៉ា ហើយបន្តនិយាយពីរបៀបដែលប្ដីប្រពន្ធនោះមានចិត្តល្អចំពោះខ្លួនយ៉ាងម៉េចខ្លះ។ ក្នុងនោះ គាត់ថា គាត់មិនដែលនិយាយអាក្រក់ពីពួកគេនោះទេ គាត់ធ្វើការដើម្បីគ្រួសារ ហើយចាត់ទុកកន្លែងការងារ ដូចជាគ្រួសាររបស់ខ្លួនអ៊ីចឹង។ បន្ទាប់មកនៅក្នុងវីដេអូ គាត់បានចែករំលែកក្តីសុបិនរបស់ខ្លួនមួយថា ថ្ងៃណាមួយនឹងមានផ្ទះផ្ទាល់ខ្លួនដែរ។ បន្ទាប់មកទៀត ពួកគេបានចូលទៅលេងផ្នែកនីមួយៗមាន បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក។ ពួកគេបានឡើងជណ្តើរ ហើយបានពិនិត្យមើលបន្ទប់នៅជាន់ទី២។ នៅពេលពួកគេទៅដល់ បន្ទប់គេង អ្នកស្រី Vilma មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះអ្វីដែលគាត់បានឃើញ។ ប្ដីប្រពន្ធទាំង២ បានឆ្លើយថា “បាទ/ចាស ផ្ទះនេះ គឺជាកាដូសម្រាប់មីងហើយ”! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងបន្ទប់នោះ មានចងប៉េងប៉ោងពណ៌មាស សរសេរជាអក្សរជាប់ជញ្ជាំង អមជាមួយរូប Vilma យ៉ាងធំមួយ បង្ហាញពីចេតនាល្អពិតរបស់ប្តីប្រពន្ធខាងលើ។…

Read More