ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៦ ខែមិថុនាម្សិលមិញនេះ បានអំពាវនាវដល់ពលរដ្ឋក្រីក្រពិត ដែលគ្មានប័ណ្ណស មធម៌ ក្នុងពេលមន្ត្រីនៅថ្នាក់មូលដ្ឋាន ធ្វើការខ្វះចន្លោះប្រហោងនោះ សូមកុំស្តីបន្ទោសពួក គាត់ ដោយគ្រាន់តែទៅប្រាប់គាត់សារជាថ្មី។
ថ្លែងក្នុងពិធីចុះជួប អតីតយុទ្ធជនដែលជាអ្នក ងាយរ ង គ្រោះ ដោយសារជំ ងឺកូវីដ–១៩ និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រកំរិត១ និងក្រីក្រកំរិត២ ស្ថិតនៅស្រុកលើដែក ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ។
ឯកឧត្តម ហេង រតនា បានអំពាវនាវដល់ប្រជាពល រដ្ឋក្រីក្រពិតប្រាកដ ដែលគ្មានប័ណ្ណក្រីក្រ ខណៈមន្ត្រីនៅថ្នាក់មូលដ្ឋានធ្វើការចន្លោះប្រហោង នោះ សូមកុំបន្ទោសពួក គាត់ ហើយត្រូវទៅប្រាប់ពួក គាត់ផ្ទាល់ដូចជា ៖ មេភូមិ ឫមេឃុំ។ ក្រៅពីនេះ ឯកឧត្តម បន្តថា ការផ្តល់ថវិកា ជូន ពលរដ្ឋក្រីក្រ និងងាយរ ង គ្រោះ ក្នុងពេល មានជំងឺកូវីដ–១៩
គឺដោយធ្វើឡើយដោយ តម្លាភាព និងបានគិតគូរ យ៉ាងម៉ត់ចត់ ជួយសម្រាល ជីវភាព ពលរដ្ឋក្រីក្របា នមួយកំរិត។ ដើម្បីជួយសម្រួល ដល់ ជីវភា ពរស់ នៅរបស់ប្រពល រដ្ឋក្នុងពេល មានជំងឺកូវីដ–១៩ សម្តេចតេ ជោហ៊ុន សែននាយរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា កន្លងទៅ បានប្រកាសអនុវត្តន៍កម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាព ក្រីក្រ និងងាយរ ង គ្រោះ ដោ យសា រជំ ងឺកូវីដ១៩។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជក់ថា រាជរដ្ឋាភិបាលត្រូវចំណាយថវិកា២៥លានដុល្លារក្នុង១ខែ ទៅលើពលរដ្ឋក្រីក្រ៥៦ម៉ឺនគ្រួសារ។
ពលរដ្ឋក្រីក្រ និងងាយរ ង គ្រោះ ទទួលបានថវិកា ចន្លោះពី១៦,០០០រៀល ទៅដល់១២០,០០០រៀលក្នុងមួយខែ។កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភ ធ្វើឡើងតាមប្រភេទគ្រួសារក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមប្រភេទគ្រួសារនៅក្នុងរាជធានី និងជនបទផងដែរ៕