ត្រៀមៗ! អ្នកចង់ទៅព្យាបាលជំងឺ នៅប្រទេសថៃ នៅថ្ងៃ១កក្កដានេះ ថៃសម្រេចបើកឲ្យ ចូលទៅព្យាបាលវិញហើយ…

អ្នកជំនួញ អ្នកទៅព្យាបាលជំងឺ នឹងអាចចូលទៅកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែកក្កដា” “ថៃ៖ រដ្ឋាភិបាលថៃ បានសម្រេចជាគោលការណ៍ ក្នុងការបើកឱ្យជនបរទេសដែលទៅធ្វើជំនួញ ស្វែងរកសេវាព្យាបាលជំងឺ ពលករជំនាញ ជនបរទេសដែលបានរៀបការជាមួយជនជាតិថៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្នាក់នៅអចិន្ត្រៃយ៍ បុគ្គលិកក្នុងវិស័យអប់រំ គ្រូបង្រៀន និងសិស្សនិស្សិត អាចចូលទៅកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ។ លោក Taweesin Visanuyothin អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៃប្រទេសថៃ បានបញ្ជាក់ថា អ្នកជំនួញ ដែលមានបំណងចូលទៅកាន់ប្រទេសថៃ រយៈពេលខ្លី មិនតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ពួកគេ នឹងឆ្លងកាត់ការតាមដានដោយអាជ្ញាធរថៃ។ លោកបន្តថា ភ្ញៀវទេសចរ ដែលស្វែងរកសេវាព្យាបាល នៅក្នុងប្រទេសថៃ នឹងត្រូវបានអនុញ្ញាតផងដែរ។ ប៉ុន្តែ ភ្ញៀវទេសចរទាំងនេះ ត្រូវស្វែងរកមន្ទីរពេទ្យដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយរដ្ឋបាលសុវត្ថិភាព និងសុខភាព ហើយមានទីតាំងនៅក្រុងបាងកក ខេត្តភូកេត ហាត់យ៉ៃ ឈៀងម៉ៃ និង ខេត្តឈៀងរ៉ៃ តែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ថៃ បានបញ្ជាក់ថា ភ្ញៀវទេសចរទូទៅ នឹងមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃនៅឡើយទេ។ សូមជម្រាបថា ថៃរកឃើញអ្នកឆ្លងកូវីដ១៩សរុប ៣១៥៨នាក់ និងស្លា ប់ ៥៨នាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment