ជួយគាត់ផង! អតីតយុទ្ធជនពិការជើង ត្រូវអ្នកមានអំណាច និងចៅក្រមតុលាការចាប់ដាក់គុក យ៉ាងអយុត្តិធម៌…

អតីតយុទ្ធជន ពិការជើងម្ខាងបាន សម្រេចចិត្តប្តឹងចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ លោកទ្រី សុភ័ត និងផ្កាយពីរយោធា ទេស សំអាត នៅអគ្គនាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិ ទៅក្រសួងយុត្តិធម៌ ដើម្បីរកយុត្តិធម៌ ពាក់ព័ន្ធរឿងជួលកាប់ឆ្ការរានដីព្រៃរបស់រដ្ឋ និងបាន ប្តឹងចាប់គាត់ដាក់ពន្ធនាគារយ៉ាង អយុត្តិធម៌។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតយុទ្ធជន ពិការជើងម្ខាងឈ្មោះ ធឹម ឆន និង ប្រពន្ធ ឈ្មោះ ញ៉េប ពៅ ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាន ដាក់ពាក្យបណ្តឹងប្តឹងលោកទ្រី សុភ័ត ចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ ទៅលោកកើត រិទ្ធ រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌កាលពីថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមពាក្យបណ្តឹងបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺសុំប្ដឹងអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ និងលោកទ្រី សុភត័ ចៅក្រម ដែលបានឃុបឃិតគ្នាជាមួយលោកផ្កាយពីរទេស សំអាត ចាប់ឃុំខ្លួនគាត់ ទាំងពីនាក់ប្ដីប្រពន្ធដាក់ពន្ធធនាគារ ទាងអយុត្តិធម៌កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហើយបាននៅក្រៅឃុំនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០។ នៅក្នុងសវនាការចៅក្រម ទ្រីសុភ័ត មិនអនុញ៉ាតអោយដើមបណ្ដឹងលោកទេស សំអាត ធ្វើសម្បថ និងមិនអោយខ្ញុំជ ន រ ង គ្រោះ ទាំងពីនាក់ប្ដីប្រពន្ធ បញ្ចូលសាក្សី បំភ្លឺ នៅសវនាការ ថែមទាំងកាត់ក្ដីអយុត្តិធម៌អោយខ្ញុំសងជំងឺចិត្ត៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ទៅលោកទេស សំអាត ថែមទៀត ទាំងដែលគាត់ទាំងពីនាក់ប្ដីប្រពន្ធគ្មានកំហុស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តបតាមកម្មវត្ថុខាងលើ “នៅឆ្នាំ២០០២ ខ្ញុំបាទ នាងខ្ញុំ មានគ្នាចំនួន១២គ្រួសារ ត្រូវបានលោកផ្កាយពីរ ទេស សំអាត ជួលពួកខ្ញុំទៅកាប់រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធចំនួន២ទីតាំង មានទំហ៊ុំ២២០ហិតាស្ថិតនៅភូមិលំទងចាស់ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំដដែលលោកផ្កាយអត់ប្រាក់ឈ្នួលអោយ ក៍សុំពួកខ្ញុំ កាប់រានព្រៃឈើយកដីរដ្ឋ ចែកគ្នា លោកផ្កាយពីរនៅចាំការពារមិនអោយមេព្រៃ និងបរិស្ថានចាប់និងចេញថ្លៃសាំង៣កាន អង្ករ២ការ៉ុង និងតំលៃឈ្នួលកាប់ព្រៃ ៤០ម៉ឺនរៀលក្នុងមួយហិតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតកាប់ព្រៃរួចរាល់ ពួកខ្ញុំបបួលទៅវាស់ដីចែកគ្នាតែលោកផ្កាយ២យកឡេះថាជាប់រវល់រហូត ក្រោយមកនៅឆ្នាំ២០១៤ លោកផ្កាយពីរ ទេសសំអាត បានយកអាវុធខ្លីទៅបា ញ់ គំ រា មចំ នួន២គ្រប់សំដៅទៅប្ដីរបស់នាងខ្ញុំ តែមិនផ្ទុះ នៅលើផ្ទះនាងខ្ញុំ នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំ២០១៣ ខ្ញុំទៅសុំក្រុមយុវជនវាស់វែងធ្វើបណ្ណ័កម្មសិទ្ធ តែគេមិនទាន់បានវាស់អោយ ក្រោយមកស្រាប់តែលោកផ្កាយ២ទៅលួចធ្វើប័ណ្ណកម្មសិទ្ធយកអស់ រួចយកទៅលក់អស់ទៀត។ នៅពេលខ្ញុំប្ដឹងអោយក្រសួងការពារជាតិជួយអន្តរាគមន៍ បែរជាលោកទេសសំអាត យកពាក្យសុំអន្តរាគមន៍របស់ខ្ញុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅក្រសួងការពាជាតិ ប្ដឹងខ្ញុំទៅសាលាដំបូងខេត្តឧត្ដរមានជ័យ ពីបទបរិហាបង្កាចកេរ្ដិ៍ ចាប់ខ្ញុំដាក់គុកទាំងអយុត្តិធម៌ និងអោយខ្ញុំសងជុំងឺចិត្ត៥០០០ដុល្លាថែមទៀត។អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្តធម៌ មេត្តាជួយ ដាក់ការ ស៊ើបអង្កេត ក្នុងសំណុំរឿងរបស់ខ្ញុំបាទនាងខ្ញុំនិងផ្ដល់ភាពអយុត្តិធម៌ ដល់គ្រួសារខ្ញុំផង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋខាងលើបានបញ្ជាក់ថា ពួកគាត់សម្រេចចិត្ដប្ដឹងលោកចៅក្រម ទ្រី សុភ័ត និងលោកផ្កាយពីរ ទេស សំអាត ទៅអង្គភាពប្រឆាំងអំពើពុករលួយដោយសាតែ គាត់សុំតែរួចខ្លួនមិនទាមទារអីទៀតទេតែគេមិនព្រម ហើយឲ្យគាត់សងជំងឺចិត្ត៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ) បើមានប្រាក់បង់ក្នុងរយ:ពេល១ខែចៅក្រម លោកទ្រីសុភត័ ថានិងចា ប់ ដាក់គុកវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតយុទ្ធជន ពិការជើងម្ខាងឈ្មោះ ធឹម ឆន បានអះអាងប្រាប់រស្មីកម្ពុជាថា គាត់បានដាក់ពាក្យប្តឹងលោកចៅក្រម ទ្រី សុភ័ត និងលោកផ្កាយពីរ ទេស សំអាត ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ និងសាលាឧទ្ធរណ៍ ដើម្បីរកយុត្តិធម៌។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានថ្លែងប្រាប់រស្មីកម្ពុជាថា “ជានីតិវិធីក្រសួងទទួលបានពាក្យបណ្តឹង ក្រសួងនឹងពិនិត្យមើលថា តើមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការធ្វើការស៊ើបអង្កេត និងធ្វើអធិការកិច្ចឬអត់? ប្រសិនបើមានមូលដ្ឋានគ្រប់គ្រាន់គេនឹងធ្វើអធិការកិច្ចលើរឿងនឹង”៕លោកចៅក្រម ទ្រី សុភ័ត និងលោកផ្កាយពីរ ទេស សំអាត មិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធការចោទ ប្រកាន់ខាងលើនេះ៕

Related posts

Leave a Comment