នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាមុននេះបន្តិច មានស្ត្រីម្នាក់ មានបញ្ហាផ្ទាល់ខ្លួន បានមក លោតទឹក ក្នុងនោះដោយសារ ជំពាក់ លុយគេមាន និងវិបត្តិក្នុងគ្រួសារ ហើយណាមួយ ប្តីមិនជួយ រកស៊ី ផង គឺគិតតែដើរ ផឹ កស្រាទៀត ទើបគាត់ ដាច់ចិត្តដូច្នេះ។
ករណីនេះ បានកើតហេតុនៅត្រើយម្ខាង ខណ្ឌជ្រោយចង្វារ ស្ពានបេឡេ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក។យ៉ាងណាមិញ បើតាមប្រភពបានឲ្យដឹងថា ស្ត្រីរ ង គ្រោះមាន ឈ្មោះ យ៉េត អាយុប្រហែលជាង ៣០ឆ្នាំ អាសយដ្ឋាន ភូមិព្រែកតាសេក សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ។
ប្រភពដដែលបាន បន្តថា លុយដែលស្រ្តីរ ង គ្រោះ បានជំ ពាក់នោះ តែ ជាង១០០ដុល្លារ តែប៉ុណ្ណោះ។ ស្ត្រីរ ង គ្រោះ មានមុខរ បរស៊ីឈ្នួលលាង ចានក្នុងហាងគេ គឺបានប្រាក់ខែ ១២០ដុល្លារ។ ជាមួយនោះ ដោយសារសព្វថ្ងៃមានបញ្ហាមេរោគកូវីដ-១៩ផង និង បន្ទុកកូន៣នាក់ផង ហើយជំពាក់លុយគេទៀត ទើបធ្វើឲ្យរូបគាត់គិតខ្លី ដាច់ចិត្តមកលោត ទឹក បែបនេះ៕