ខ្ញុំលួចយំក្នុងចិត្ត ! គាត់ប្រាប់ថា ធ្វើការសំណង់តាំងពីអាយុ១០ឆ្នាំដើម្បីក្រពះ ខ្ញុំស្តាប់ហើយក្តុក្តួលណាស់ ខ្ញុំបានត្រឹមឲ្យលុយគាត់មួយចំនួន…គាត់លេីដៃសំពះអរគុណខ្ញុំ3 4ដង

ភ្នំពេញ​៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើថាមានការចែករំលែកជាច្រើនអំពីក្មេងប្រុសម្នាក់ដែលមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខិតខំធ្វើការសំណង់ដើម្បីបានលុយទុកសម្រាប់ចិញ្ចឹមក្រពះឃើញហើយពិតជាគួរឲ្យអាណិតខ្លាំងណាស់ ។​

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ket seyha បានធ្វើការបង្ហោះរូបភាពរបស់ក្មេងប្រុសខាងលើនិងថែមទាំងបានភ្ចាប់មកជាមួយនិងសារដែលមានន័យដូច្នេះផងដែរថា ៖ ចុះទៅធ្វេីការឃេីញអាអូនកំពុងជីកដីបែកញេីសគគ្រៀកកណ្តាលថ្ងៃសួរគាត់ ថាអាយុ14ឆ្នាំទេ ធ្វេីការសំណង់តាំង

ពីអាយុ10ឆ្នាំមក ព្រោះតែក្រពះធ្វេីអោយគាត់លះបង់ភាពកុមារភាព នឹកឃេីញពីខ្ញុំកាលក្មេងមានបាយញាំហេីយ រត់លេងមិនចង់ញាំទេ អែក្មេងសម័យនេះព្រឹកឡេីងកាន់ iPhone iPad អែគាត់កាន់ចបជីក លេីដី លេីស៊ីមងត៍ តេីពូអាចជួយអីបាន? ចុងក្រោយបានអោយតែ 10ម៉ឺន រៀលគាត់លេីដៃសំពះអរគុណខ្ញុំ3 4ដង សង្ឃឹមគាត់ធំឡេីងជីវភាពគាត់ល្អប្រសេីជាងនេះ ៕

Related posts

Leave a Comment