ស្អាតហើយ ចិត្តល្អទៀត! ទៅលេងសមុទ្រ ឃើញក្មេងៗ លក់ផ្កា លក់គោម អាណិតពេក ស្រីអូន បានប៉ាវអាហារឆ្ងាញ់មួយពេល, គ្រប់គ្នាឃើញហើយ រំភើបជំនួស…(មានវីដេអូ)

មហាជនជាច្រើន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ ស្ត្រីដ៏ស្រស់ស្អាតម្នាក់ ដែលគេតែងតែហៅថា “ស្រីអូន ” ។ស្រីអូន មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានចិត្តធម៌មេត្តា និងជួយអ្នកក្រីក្រលំបាក ជាហូរហែ មិនដែលដាច់ឡើយ។

ជាក់ស្តែងនៅថ្ងៃទី ២៦ ខែមិថុនា​ ឆ្នាំ ២០២០ នេះ គេប្រទះឃើញរូបគាត់បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព បានចេញថ្លៃបាយ និងម្ហូបអាហារឆ្ងាញ់មួយពេល ជូនក្មេងៗ ដែលលក់ផ្កា លក់គោម នៅតាមសមុទ្រ។ ស្រីអូន បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖

“ប៉ាវក្មេងៗលក់ផ្កា លក់គោម នៅសមុទ្រ ញុំាអោយឆ្ងាញ់មួយពេល ស្រណោះកាលនៅអត់ កាលនៅក្រ សុំគេទៅលេងកំពង់សោមអោយតែបានស្គាល់ កុំថាឡេីយគ្រឿងសមុទ្រ សូម្បីបុកល្ហុងមួយចាន ក៏គ្មានលុយទិញញុំា បានត្រឹមអង្គុយឃ្លាន ពិតណាស់មានតែអ្នកក្រទេ ដែលយល់អារម្មណ៍នេះ អារម្មណ៍ឃ្លានណាស់ តែគ្មានលុយ ចាំមិនភ្លេចពេញមួយជីវិត”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment