រំជួលចិត្ត! ក្រោយឃើញវីដេអូ របស់ ឱក សុគន្ធកញ្ញា រៀបរាប់ទាំងទឺកភ្នែក ពីរឿងគ្រួសារ រួចហើយ ធ្វើឲ្យ ចាន់ កែវនិមល ទប់អារម្មណ៍លែងជាប់ ក៏បន្ថែមយ៉ាងខ្លីថា…(មានវីដេអូ)

ប្រិយមិត្តភាគច្រើន ពិតជាបានជ្រាបហើយ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ទើបក​ន្លងផុតទៅថ្មីៗនេះ ដោយគេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ ឱក បូនី (Aok Bony) បានបង្ហោះរូបភាព ៣សន្លឹក និងសារគួរឲ្យចាប់អារម្មណ៍មួយថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪ នៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់អោយ”។

បន្ទាប់ពីឃើញសារនេះហើយ បាន​ធ្វើ​ឲ្យគ្រប់គ្នា ​មាន​ការ​ភ្ញាក់ផ្អើល ហើយក៏អ្នកខ្លះមាន​ការ​ងឿងឆ្ងល់ជាខ្លាំង ថា ហេតុអ្វីបាន​ជាមានរឿងនេះកើតឡើង?​។

ក្នុងនោះ បើបងប្អូន បានទស្សនាវីដេអូចាស់មួយ នេះហើយ ដែល ឱក សុគន្ធកញ្ញា ធ្លាប់បាននិយាយលើឆាកតន្ត្រី កាលពីពេលកន្លងទៅនោះ អ្នកគ្រប់គ្នាអាចយល់ពីទំនាក់ទំនង រវាងតារាចម្រៀង ​ឱក សុគន្ធកញ្ញា និងលោកឪពុក។

កញ្ញា បានរៀបរាប់ទាំងទឺកភ្នែកស្រក់តក់ៗមកថា “នៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែលបរាជ័យទី១ គឺ ខ្ញុំបែកបាក់គ្រួសារ តាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ហើយខ្លួនជាស្រី ត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយក៏ត្រូវចិញ្ចឹមគ្រួសារទាំងមូល

នៅពេលនោះ ខ្ញុំតែងនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កំលាំងមនុស្សប្រុសទេ ហើយកូនស្រីម្នាក់នេះ នឹងធ្វើជាមនុស្សធំម្នាក់ ហើយពេលនោះ ខ្ញុំតែងតែគិតថា លុយប្រហែលជាសំខាន់ អ៊ីចឹងខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងរកលុយចិញ្ចឹមគ្រួសារមួយនេះ ដោយកិត្តិយសជូនគ្រួសាររបស់ខ្ញុំ….”។

ក្រោយឃើញវីដេអូ ឱក សុគន្ធកញ្ញា រៀបរាប់ទាំងទឹកភ្នែកនេះ រួចហើយ ធ្វើឲ្យ ពិធីការិនី ចាន់ កែវនិមល ទប់អារម្មណ៍លែងជាប់ក៏បញ្ជាក់បន្ថែមថា ៖ “មនុស្សរឹងមាំរបស់បង Aok Sokunkanha មិនត្អូញត្អែរ, មិនរអ៊ូរ, មិនទាមទារអោយគេអាណិត , ប្រឹងជំនះគ្រប់រឿងរ៉ាវក្នុងជីវិត ទាំងនេះហើយគឺជាគាត់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment