ប្រពៃណាស់ សិល្បៈករគំរូ! ឡ៉រ៉ា ម៉ម ដឹកនាំមិត្តសិល្បៈករមួយចំនួន ទៅចែកអាហារវេចខ្ចប់ដោយស្លឹកឈូក ដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប…

កាលពីថ្ងៃទី ២៣ មិថុនា កន្លងទៅនេះ ម្ចាស់បទ «ព្រហ្មលិខិត» ឡ៉រ៉ា ម៉ម និង សិល្បករនៅក្នុងផលិតកម្មបារមី ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីធ្វើការចែកជូនអាហារដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។

នៅក្នុងកម្មវិធីសប្បុរសធម៌ ធ្វើការចែកជូនអាហារដល់អ្នកជំងឺនេះដែរ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមតារាចម្រៀង និង ក្រុមការងារផលិតកម្មបារមី បានរៀបចំអាហារដោយវេចខ្ចប់ដោយស្លឹកឈូក ។

គួរជម្រាបដែរថា ក្រុមសិល្បៈដែលបានចូលរួមកម្មវិធីសប្បុរសធម៌នេះ ក៏មាន វណ្ណដា សង្ហា និង Dase GVME ព្រមទាំងផលិតករចម្រៀងផ្សេងទៀត ដោយមើលទៅទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់បងប្អូនអ្នកជំងឺ និង បុគ្គលិកពេទ្យផងដែរ ៕

Related posts

Leave a Comment