ហួសចិត្ត! ស្ត្រីម្នាក់ចាក់ឆ្នោតត្រូវ ២មុឺនដុល្លារ មេឆ្នោតមិនព្រមសង ព្រោះត្រូវច្រើនពេកគ្មានអាណាមានលុយឲ្យទេ ទៅប្តឹងណាប្តឹងទៅ…

ស្ត្រីម្នាក់បានអះអាងថា គាត់បានចាក់ឆ្នោតត្រូវជាច្រើនលេខ សរុបជាទឹកប្រាក់ប្រមាណជាង ៨០លានរៀល ស្មើនឹង២ម៉ឺនដុល្លារ បែរជាមេឆ្នោតអត់ព្រមបើកលុយឱ្យ លុះគាត់រត់ទៅដាក់ពាក្យបណ្តឹង ក៏មិនឃើញសមត្ថកិច្ចជួយចាត់ការឱ្យ មិនដឹងជាផ្អឹបសំណុំរឿងទុកដល់កន្លៀតណា ដោយទុកឱ្យមេឆ្នោតមិនត្រឹមមិនព្រមសងលុយគាត់នោះតែ បែរជានៅសោយសុខយ៉ាងរំភើយទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីដែលអះអាងថា ចាក់ឆ្នោតត្រូវជាង ២ម៉ឺនដុល្លារ បែរជាមេឆ្នោតមិនព្រមសងរូបនេះ មានឈ្មោះមាស ស្រី អាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើ បានរៀបរាប់ប្រាប់ថា កន្លងមករូបគាត់ចូលចិត្តលេងកន្ទុយលេខណាស់ ដោយចាក់ម្តងៗអស់ច្រើនគ្រាន់បើ ឯមេក៏ចូលចិត្តចូលមកទទួលកត់ឆ្នោតដល់ផ្ទះរបស់គាត់តែម្តង ព្រោះដឹងថា គាត់ជាអ្នកលេងឆ្នោតទាំង២ខ្ទង់ និង៣ខ្ទង់ មិនថាឆ្នោតយួន ឬសៀមនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ មេឆ្នោតឈ្មោះយាយព្រីង បានជិះកង់ចូលមកកត់ឆ្នោតឱ្យគាត់ដូចសព្វដង ហើយគាត់ក៏បានចាក់អស់ជាច្រើនលេខ ដែលការចាក់នោះ គឺជាឆ្នោតយួន ពេលល្ងាច ស្រាប់តែលទ្ធផលឆ្នោតចេញមកគាត់បានត្រូវទាំង២ខ្ទង់ផង និង៣ខ្ទង់ផង សរុបជាទឹកប្រាក់ជាង៨០លានរៀលឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះដែរ ក៏ស្រាប់តែឃើញឈ្មោះភួង វិចិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងមានមុខរបរបើកវីងវេរលុយ យីហោចំរើន វិចិ មកលុតជង្គង់នៅមុខគាត់ ដោយនិយាយថា សុំចុះពាក់កណ្តាលទៅ ព្រោះអ៊ំត្រូវឆ្នោតច្រើនណាស់ គេគ្មានលុយបើកឱ្យទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើ បានបន្តថា នៅពេលនោះគាត់ក៏ហាក់ដូចជាស្រឡាំងកាំង តែនៅទីបំផុតទើបដឹងថា ឈ្មោះភួង វិចិ នេះគឺជាមេឆ្នោតធំប្រចាំតំបន់នេះ ដោយគេបានអង្វរសុំកាត់រថយន្តឱ្យ ដោយរថយន្តហាយឡែនឌ័ររបស់គេនោះ មានតម្លៃ១៧០០០ដុល្លារ។ ពេលនោះគាត់ក៏យល់ព្រម ប៉ុន្តែខណៈដែលជននោះត្រឡប់ទៅផ្ទះវិញ ស្រាប់តែប្រពន្ធរបស់គេមិនអនុញ្ញាតឱ្យយករថយន្តនោះមកឡើយ ដោយបាននិយាយថា ចង់ទៅប្តឹងដល់ណាក៏ទៅចុះ ព្រោះលុយត្រូវឆ្នោត គឺគ្មានច្បាប់ណាធ្វើអ្វីគេកើតឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរូបនេះបានឱ្យដឹងទៀតថា ក្រោយមកគាត់ក៏បានទៅដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដោយត្រូវប៉ូលិសទាមទារ២លានរៀល ហើយចាប់ពេលនោះមករឿងនេះក៏បានស្ងាត់ឈឹងដូចចោរលួចសេះ ដោយមិនដឹងថា តើសំណុំរឿងដែលគាត់បានប្តឹងទៅលើឈ្មោះភួង វិចិ នេះទៅដល់ណានោះឡើយ ព្រោះចាប់តាំងពីពេលនោះមកមានរយៈពេលប៉ុន្មានឆ្នាំមកហើយ ទើបគាត់សម្រេចចិត្តរត់រកអ្នកកាសែតឱ្យជួយតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ លោកសារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ប្រាប់ថា លោកមិនបានប៉ះពាល់ទេរឿងលុយ២លានរៀលនោះ ព្រោះកាលណោះលោកនៅជាអធិការរងនៅឡើយ ប៉ុន្តែក្នុងរឿងនេះគឺលោកបានឃាត់ខ្លួនឈ្មោះភួង វិចិ ព្រមទាំងបានរុញទាំងសំណុំរឿងទៅឱ្យលោកសៀក ភា រួចហើយ ព្រោះឆ្នាំនោះលោកសៀក ភា នៅជាប្រធានការិយាល័យស្តីទីនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល តែក្រោយមកលោកក៏មិនបានដឹងអ្វីទៀតឡើយ ស្រាប់តែឃើញឈ្មោះ ភួង វិចិ ដើរធម្មតានៅក្នុងភូមិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកសៀក ភា និងឈ្មោះភួង វិចិ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment