សូមប្រយ័ត្ន អ្នកទិញដីឡូត៍ តុលាការចាប់ខ្លួនថៅកែលក់ដីឡូត៍ និងផ្ទះល្វែងម្នាក់ទៀតហើយ…

ថៅកែដីឡូតិ៍ និងផ្ទះល្វែងម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាប ង្គា ប់ អោយចាប់ខ្លួន បន្ទាប់ពីរកស៊ីចេញសែកស្អុយ ។ ជនដែលត្រូវសមត្ថកិច្ច ស្វែងរក ចាប់ខ្លួន ឈ្មោះ ជា យូ ភេទប្រុសអាយុ អាយុ៤៦ឆ្នាំ ដែលគេស្គាល់ថា ជាថៅកែរកស៊ីពុះដីឡូតិ៍ និងធ្វើផ្ទះល្វែង លក់មានលំនៅផ្ទះលេខ ៨៦១ ផ្លូវលេខ៨៣ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមដីកាបង្គាប់ចាប់ខ្លួន បានឱ្យដឹងថា ឈ្មោះ ជា យូ ត្រូវចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍អាច ជួញដូរបានប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីកំឡុង ឆ្នាំ២០១៨និងឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង អោយផ្តន្ទាទោស តាមមាត្រា២៣១ នៃច្បាប់ ស្តីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ សងជាប្រាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនការចេញដីកាចាប់ខ្លួននេះ ត្រូវបានម្ចាស់បំណុល ឱ្យដឹងថា ដោយសារតែបុគ្គលរូបនោះ រកស៊ីជាមួយគ្នា ហើយ បានចេញសែកស្អុយ ចំនួន៧ម៉ឺនដុល្លារ ។ បន្ទាប់ពីចេញសែកស្អុយ ( គ្មានសាច់ប្រាក់) ម្ចាស់បំណុល ក៏បានប្តឹងទៅ សាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលខ្លួន ដោយមិនចូលខ្លួន ត្រូវបានសាលាដំបូង ចេញដីកាបង្គាប់ អោយចាប់ខ្លួនតែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់បំណុល ក៏បានជួនដំណឹង ជាសាធារណៈជន បើសិន ជាបងប្អូនណា បានឃើញបុគ្គលរូបនោះ រាយការណ៍ជូនសមត្ថកិច្ច ហើយឈានទៅចាប់ខ្លួន នឹងជូនជាសគុណ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment