វីដេអូចាស់របស់អ្នកនាង ឱក សុគន្ធកញ្ញា រៀបរាប់ទាំងទឹកភ្នែកនៅលើឆាក ប្រាប់ពីជីវិតតស៊ូរបស់ក្រោយពីលោកឪពុកចាកចេញទៅ…(មានវីដេអូ)

បងប្អូនមហាជន ជាច្រើនទូទាំងប្រទេស ប្រាកដជាបានស្គាល់ តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាល្បីលំដាប់ប្រទេស ទទួលបានគោរពស្រលាញ់ សំណាក់មហាជនទូទាំងប្រទេស។

តារាស្រីលំដាប់ប្រទេស​ អ្នកនាង ឱក សុគន្ធកញ្ញា ធ្លាប់បានរៀបរាប់ទាំងទឹកនៅលើឆាក ប្រាប់ពីជីវិតតស៊ូរបស់អ្នកនាង ឲ្យបងប្អូនជាច្រើនចេះតស៊ូ ជំនះ កុំចុះចាញ់ និងឧបសគ្គទាំងឡាយទាំងពួង ដែលនិងកើតឡើង យើងត្រូវធ្វើខ្លួនឲ្យរឹងមាំកុំចុះចាញ់នឹងវាសនា។

អ្នកនាងបាននិយាយនៅលើឆាកទៅកាន់មហាជនថា “អ្នកនាងធ្លាប់បាត់បង់គ្រួសារ តាំងពីក្មេង ត្រូវរៀនផង មើលប្អូនផង ហើយខ្លួនជាស្រី ត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលឪពុកអ្នកនាង ចាកចេញ ខ្ញុំមានតែម្តាយហើយ គាត់ត្រូវចិញ្ចឹមគ្រួសារទាំងមូល។ នៅពេលនោះអ្នកនាង តែងតែនិយាយប្រាប់ខ្លួនឯងថា អ្នកនាង នឹងរឹងពឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនពឹងពាក់កំលាំងមនុស្សប្រុសទេ។​ កូនស្រីម្នាក់នេះ នឹងធ្វើជាមនុស្សធំម្នាក់ ហើយពេលនោះ អ្នកនាងតែងតែគិតថា លុយប្រហែលជាសំខាន់ ហើយអ្នកនាងប្រាប់ថា អ្នកនាងនឹងរកលុយមកចិញ្ចឹមគ្រួសារមួយនេះ ដោយកិត្តិយសជូនគ្រួសាររបស់ខ្ញុំ”។ អ្នកនាង បានបន្តទៀតថា “ម្តាយរបស់អ្នកនាងបានប្រាប់ថា លុយពិតជាសំខាន់ តែកិត្តិយសសំខាន់ជាងលុយទៀត”។

Related posts

Leave a Comment