ដោយក្តីអាណិត តារាសម្ដែងជើងចាស់ អ្នកស្រី សក្កណា កំពុងជួបទុក្ខធំ ដោយម្តាយទើបស្លាប់, ពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា នូវទឹកប្រាក់រហូតដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា ៖ “រំភើបណាស់ ពេលនេះតារាសម្តែង អ្នកស្រី អ៊ុំ សក្កណា ហៅម៉ែនឿន ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិការចំនួន ១០លាន និងគ្រឿង ឧបភោគ-បរិភោគ ជាច្រើនទៀត

នាព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាង ដែលដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគ-បរិភោគ ជូនគ្រួសារសព ម្តាយរបស់តារាសម្តែង អ្នកស្រី អ៊ុំ សក្កណា ហៅ ម៉ែនឿន ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយរោគាពាធ ពិធីបុណយធ្វើឡើងគេហដ្ឋានរបស់លោក ដែលស្ថិតនៅភូមតាកែនកោះស្លា ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។

នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោក ជំទាវ ម៉ែន នារីសុភ័ក្រ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោក ស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព ហើយចំពោះមរណភាពរបស់ម្តាយអ្នកស្រី សក្កណា គឺជាការបាត់បង់មាតា ជីដូន ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហាធម៌។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា ដែលតំណាងដោយលោកជំទាវ ម៉ែន នារីសោភ័គ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ លោក លាវ ខាត់ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕”៕

Related posts

Leave a Comment