សែនស្រណោះ ក្រោយឃើញ ខាត់ សួស្តី បង្ហោះសារទាំងទឹកភ្នែកថា “ពេលមួយពុកឈឺ ពុកចេះ ទារទៅពេទ្យខ្លួនឯង, ចុះពេលនេះ ម្តេចពុកមិនប្រាប់កូនមួយម៉ាត់សោះ” គ្រប់គ្នាអានហើយ រំជួលចិត្តជាខ្លាំង ក៏បង្ហាញអារម្មណ៍ថា…(មានវីដេអូ)

កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។

ចំពោះបុណ្យ៧ថ្ងៃ របស់ ឪពុក អ្នកនាង ខាត់ សុឃីម នឹងប្រារព្ធធ្វើឡើង នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះហើយ។

អ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ ក្នុងកិច្ចសម្ភាសន៍ ប្រាប់លោក អុឹម ជីវ៉ា ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។

កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។

ក្នុងចំណោមកូនទាំង៩ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញ ខាត់ សួស្តី បានបង្ហោះរូបភាពពីពេលកន្លងទៅជាមួយឪពុក ព្រមទាំងភ្ជាប់សារដ៏សែនស្រណោះមួយថា “ពេលមួយពុកឈឺ ពុកចេះ ទារទៅពេទ្យខ្លួនឯង, ចុះពេលនេះ ម្តេចពុកមិនប្រាប់កូនមួយម៉ាត់សោះ”។

ក្រោយឃើញបែបនេះហើយ គ្រប់គ្នារំជួលចិត្តយ៉ាងខ្លាំង ក៏បានបង្ហាញអារម្មណ៍ថា ៖
– សែនស្តាយគាត់ណាស់បងអើយ
– ស្រណោះណាស់អ្នកបង
– កាត់ចិត្តទៅប្អូនស្រី បងយល់អារម្មណ៍ពេលនេះ បងក៏ទើបតែបាត់បង់កូនប្រុសពីរនាក់ក្នុងពេលតែមួយដែរ ហុឺ សូមវិញ្ញាក្ខន្ធលោកអ៊ុំទៅកាន់ទីឋានសុខស្ងប់ផងចុះ៕

Related posts

Leave a Comment