អត់ខ្លាចនរកទេអី! ម៉ែឲ្យរៀនសូត្ររហូតក្លាយជាគ្រូបង្រៀន លុះម៉ែជរាកាត់កាលបណ្តេញចេញពីផ្ទះ…

ភ្នំពេញ៖ កូនស្រីអកតញូម្នាក់ ម្តាយខំពពោះរហូតគ្រប់ខែសម្រាលធ្លាក់ឈាមទាំងថ្លុក និងខិតខំទំនុកបម្រុងឲ្យរៀនសូត្របានជ្រៅជ្រះក្លាយជាគ្រូបង្រៀនម្នាក់ មិនគួរណា ក្លាយជាមនុស្សរមិលគុណ ហើយចុងក្រោយបានបណ្តេញម្តាយជរាមានអាយុ៧៤ឆ្នាំឲ្យចេញពីផ្ទះ គ្មានអាសូរបន្តិចណាសោះឡើយ ។

យោងតាមគណនីហ្វេសប៊ុកផេក លោក Duong Dara ដែលបង្ហោះកាលពី១៨ម៉ោងមុន មានខ្លឹមសារថា « លោកយាយ “ សូម្បីខ្ញុំទៅសែនសង្កត់ផ្នូរម្តាយខ្ញុំនៅលើដីនោះ ក៏កូនខ្ញុំដេញកាប់ ឬបាញ់នឹងចម្ពាមកៅស៊ូមិនឲ្យខ្ញុំចូលដីខ្ញុំបានដែរ…”។

នៅម៉ោងនេះ ខ្ញុំនៅរៀបចំ Server for Digital library នៅឡើយ។ ធ្វើបណ្តើរនឹកគិតមិនអស់ចិត្តទៅដល់លោកយាយម្នាក់អាយុ៧៤ឆ្នាំ ដែលមានកូនស្រីជាគ្រូបង្រៀន ដែលបានកាត់កាល់លោកយាយជាម្តាយចេញជាង៧ឆ្នាំមកហើយ… មិនត្រឹមតែប៉ុណ្ណឹង អ្នកគ្រូបានដេញគាត់ចេញពីដីកេរ១ដុំ ដែលគាត់បានសន្សំលុយទិញជាយូរមកហើយ។

តាមពិតទៅលោកយាយបានគិតថា នឹងចែកដីជាកេរបន្តឲ្យកូន៤នាក់ ម្នាក់បន្តិចៗ…ប៉ុន្តែមិនទាន់បានចែកឲ្យកូនផង ក៏ត្រូវបានកូនជា ” អ្នកគ្រូ” កាត់កាល់បណ្តេញចេញពីដីខ្លួនឯងទៀត! យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង»។ ប្រភពអត្ថបទ៖ ខេប៊ីអិន

Related posts

Leave a Comment