សូមប្រយ័ត្ន! មកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺគ្រុនឈាម ជាង២ពាន់នាក់ហើយ និងស្លា​​ប់ម្នាក់

គិត​ត្រឹម​អំឡុង​ខែមិថុនា ឆ្នាំនេះ កម្ពុជា មាន​អ្នក​កើត​ជំងឺគ្រុនឈា ម ​ជាង ​ពីរពាន់​ករណី ក្នុងនោះ​ បាត់ បង់​អាយុជីវិត​មួយ​ករណី ​នៅក្នុង​ខេត្តព្រៃវែង ​ដែល​ចំនួន​នេះ​ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំមុន ​មានការ​ថយ​ចុះ​ចំនួន​១០​ដង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ ​នឹង​ជំងឺគ្រុនចាញ់ ​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែមិថុនា ​នេះ បាន​ប្រាប់​BTV​ថា ​គិត​ត្រឹម​២៤ សប្តាហ៍ ឆ្នាំ​២០២០​នេះ កម្ពុជា មាន​អ្នក​កើត​ជំងឺគ្រុនឈា ម​ចំនួន​២,៩០០​ករណី ​បាត់ ប ង់​អា យុ ជីវិត​មួយ ករណី ដែល​ចំនួន​នេះ បើ​ប្រៀបធៀប​ ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ មានការ​ថយចុះ​ចំនួន​១០ ដង​។ ​ការថយចុះ​ គឺ​ដោយសារ​នៅ​ឆ្នាំនេះ ​មិនមែនជា​វដ្ដ នៃ​ជំងឺគ្រុនឈា ម ដូច​កាលពី​ឆ្នាំ​២០១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺគ្រុនឈា ម​ កកើតឡើង ​ដោយ​ការ​ខាំ​របស់​មូស​ខ្លា ទៅលើ​មនុស្ស​គ្រប់​វ័យ ដែល​រោគសញ្ញា ​នៃ​ជំងឺ​នេះ ​មានដូចជា ​៖ ទ្បើង​កម្តៅ​ខ្លួន​ខ្លាំង ចាប់ពី​៣៨​អង្សា​សេ​ឡើង ​ឈឺចាប់​ពេញ​ខ្លួនប្រាណ ​មាន​អារម្មណ៍ ពិបាក​ទ្រាំ និង​អស់កម្លាំង ឈឺក្បាល ​និង​ឈឺបំពង់ក​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ឬ​ជិត​មួយ​សប្ដាហ៍ មាន​ចេញ ​កន្ទួល​ក្រហម ដូចជា​ស្នាម​មូស​ខាំ នៅត្រង់​ប្រអប់ដៃ ​និង​ប្រអប់ជើង រួច​រាលដាល​ដល់​ពេញ​រាងកាយ​ទាំង មូល តែ​ជាទូទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្ទួល​ក្រហម​នេះ​ មិនកើត​នៅ​លើ​ផ្ទៃមុខ​ឡើយ​។ ចំពោះ​កុមារ​វិញ អាច​មាន​រោគសញ្ញា​ក្អួត​ ចង្អោរ ឬ​មាន​ច្រាល​ឈាម​ជាដើម រោគសញ្ញា​ធ្ង ន់ ធ្ងរ នៃ​ជំងឺគ្រុនឈា ម គឺ​អាច​បណ្តាលឱ្យ​មានកា​រ​ហូរឈា ម ​តាម​ស្បែក មាន​ចំណុច​ខ្មៅ​ជាំ​តូចៗ ឬ​ឃើញ​មាន​ សញ្ញា​ហូរឈា ម​យ៉ាងធ្ង ន់ធ្ងរ​ នៅក្នុង​រាងកាយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​វិធី​ប ង្ការ​ការពារ​កុំឱ្យ​កើត​ជំងឺគ្រុនឈាម មានដូចជា ​ការពារ​កុំឱ្យ​មូស​ខ្លាខាំ ​ដោយ​ស្លៀក ពាក់​ឲ្យ​បាន​ជិត និង​គេង​នៅក្នុង​មុង​ជានិច្ច ប្រើ​ថ្នាំ ​ស ម្លា ប់​សត្វ​មូស និង​ដង្កូវទឹក ​សម្អាត​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ ដែល​ជា​ទីកន្លែង នៃ​ជម្រក​មូស​ខ្លា និង​វិធាន​ប ង្ការ​ផ្សេងៗ​មួយ​ចំនួនទៀត​។​ កាលពី​ឆ្នាំមុន អ្នក​កើត​ជំងឺគ្រុនឈាម មាន​ចំនួន​ជាង​៦​ម៉ឺន​ករណី ក្នុង​នោះ​អ្នកស្លា ប់​បា ត់ប ង់​ ជីវិត ជាង​៤០​នាក់​។ ជំងឺគ្រុនឈាម​ គ្មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នោះទេ ​ប៉ុន្តែ​ពលរដ្ឋ​អាច​ប ង្ការ​មិន ឱ្យ​ឆ្លង​ជំងឺ​នេះ​បាន​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment