ស្នងការខេត្តសៀមរាប ចេញមុខសុំទោសពលរដ្ឋ ដែលប្រជាការពារ ប្រើអាវនគរបាល ចាប់ឡានពលរដ្ឋ…

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ បានចេញមុខសុំទោសជាសាធារណៈចំពោះការប្រើប្រាស់កម្លាំងប្រជាការពារ ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយដឹងថា លោក ទិត្យ ណារ៉ុង សូមគោរពសុំទោសចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងប្រជាពលរដ្ឋទូទាំងប្រទេស ករណីដែលបានប្រើប្រាស់កម្លាំងប្រជាការពារ​

ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ ចុះប្រតិបត្តិការការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកម្លាំងនគរបាលជាតិ ។លោកស្នងការ បន្តថា បច្ចុប្បន្ននេះ លោកបានអោយមន្ត្រីជំនាញហៅបុគ្គលនេះមកអប់រំណែនាំរួចរាល់ហើយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment