អរគុណណាស់! ប្រធានសហគមន៍ដ៏ល្អនៃភ្នំ «ខ្នងផ្សា» កំពុងតែធ្វើរឿងមួយសម្រាប់ បងប្អូនទៅលេងកម្សាន្ត…

បងប្អូនជាច្រើនប្រាដកជាធ្លាប់បានឡើងលើភ្នំខ្នងផ្សារហើយ ដើម្បីទៅគយគន់ទេសភាពនៅលើភ្នំ ព្រមទាំងបានទៅបោះតង់លើភ្នំពិតជាមានអារម្មណ៍ស្រស់ស្រាយ ស្រូបខ្យល់បរិសុទ្ធ មើលពីលើកំពូលភ្នំ ពិតជាមានអារម្មណ៍ស្រស់ថ្លា និងមានអារម្មណ៍ចង់ឲ្យពិភពលោកយើងស្រស់ស្អាតបែបនេះ រហូតទៅ ឲ្យកូនខ្មែរបានឃើញទេសភាពល្អៗ បានស្រូបខ្យល់បរិសុទ្ធចូលក្នុងខ្លួន ធ្វើឲ្យយើងស្រស់ថ្លាចិត្ត។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសតាន់ គឹមសួរ បានបង្ហាញអារម្មណ៍ថា “សៅអើយសៅ ពឹងអ្នកណាៗមិនបាន មានតែធ្វើខ្លួនឯង ធ្វើជាមេគេទាល់តែមានការទទួលខុសត្រូវអ៉ីចឹង ប្រធានសហគមន៍ដ៏ល្អនៃភ្នំ «ខ្នងផ្សា» នេះគឺជាការរៀបចំសាងសង់បន្ទប់ទឹកសម្រាប់បងប្អូនទាំងអស់គ្នា”។

ពិតជារំភើបខ្លាំងណាស់ បន្តិចទៀតបងប្អូនទៅលេងលើភ្នំខ្នងផ្សារអស់បារម្ភ រឿងគ្មានបន្ទប់ទឹក ទៀតហើយ ព្រោះថាប្រធានសហគមន៍​ កំពុងតែរៀបចំចាត់ចែង ធ្វើបន្ទប់ទឹកសម្រាប់បងប្អូនទាំងអស់គ្នាប្រើប្រាស់៕

Related posts

Leave a Comment