សង្វេគណាស់! មានជាតិក្រោយពិត បងសូមឲ្យប្អូនស្រីអាយុវែង ហើយមានម្តាយមានឪពុករស់នៅជុំគ្នារហូតដល់ធំ កុំកំព្រានិងកម្សត់ដូចជាតិនេះទៀត…

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដែលបានកើតឡើង ចំពោះនារីវ័យក្មេងម្នាក់ ដែលគាត់បានទទួលមរណភាព កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ព្រោះតែគាត់បានកើតជំងឺជាច្រើនមុខ ទើបបណ្ដាលធ្វើឲ្យគាត់ស្លា ប់ យ៉ាងវ័យក្មេងបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងខណៈពេលនោះដែរ បើយោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះ ស្រុកភ្នំក្រវាញ ផ្ទះខ្ញុំ ដែលគាត់ត្រូវជាបងស្រី នៃ ស ព បានលើកឡើងឱ្យដឹងថា៖”ប្អូនខ្ញុំគាត់ហត់ហើយ គាត់ប្រាប់ខ្ញុំថា គាត់លែងចង់ដើរប្រជែងនិងព្រហ្មលិខិតដែលធ្វើបាបគាត់តាំងពីកើតមក រហូតរយៈពេល២០ឆ្នាំមកនេះ ប្អូនប្រាប់ខ្ញុំថា ឈប់កាន់ដៃខ្ញុំដើរទៅចែ ខ្ញុំហត់ហើយ ប្អូនសុំទៅគេងជិតម្តាយរបស់ប្អូនវិញ ប្អូនទៅលែងរួចហើយ ចែមិនបាច់បញ្ចូនប្អូនទៅណាទេ ចែក៏ហត់ដែរ ចែអត់បានគេង១អាទិត្យហើយ តែប្អូនសុំចែរឿងចុងក្រោយ ប្អូនចង់បានអាវថ្មីពីរឈុត និងកងដៃ ចិញ្ចៀន ខ្សែកប្អូន ដែលប្អូនដោះទុកនៅផ្ទះ ដែលជាកម្លាំងរបស់ប្អូន ប្អូនស្រលាញ់ណាស់ចែ ប្អូនខំធ្វើការ រោងចក្រ២-៣ឆ្នាំ ទម្រាំតែទិញបាន ចែជួយទៅយកឲ្យប្អូនហើយពាក់ឲ្យប្អូនផងចែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដង្ហើមចុងក្រោយប្អូន ស្រែក ចែអើយជួយខ្ញុំផង តែពីរម៉ាត់ប្អូនដេកចែហៅប្អូនមិនឆ្លើយតបជាមួយនឹងចែសោះ អូនបានរបស់ដែលប្អូនចង់បានចុងក្រោយអស់ហើយហេតុអ្វីប្អូនមិនឆ្លើយតបជាមួយបង ប្អូនទៅចោលបងទាំងដែលបងសន្យាថានាំប្អូនដើរលេងឲ្យតែប្អូនជា ចុះហេតុអ្វីប្អូនមិនទុកពេលឲ្យបង បំពេញសន្យារបស់បងសិនអូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ម្ចាស់គណនីដដែល ក៏បានបង្ហោះអំពីទិដ្ឋភាព ក្នុងពិធីដង្ហែ ស ព របស់ប្អូនស្រីខ្លួន អមមកជាមួយសំណេរមួយឃ្លា ដោយមានខ្លឹមសារថា៖”ជូនដំណើរប្អូនចុងក្រោយ សូមប្អូនស្រីទៅឲ្យបានសុខណា មានជាតិក្រោយពិតបងសូមឲ្យប្អូនស្រីអាយុវែង ហើយមានម្តាយមានឪពុករស់នៅជុំគ្នារហូតដល់ធំ កុំកំព្រាដូចជាតិនេះ និងកម្សត់ដូចជាតិនេះទៀត។ ប្អូនខ្ញុំរឹងមាំណាស់ ទោះយ៉ាងណាក៍នៅតែរឹងមាំរហូតដល់ថ្ងៃចុងក្រោយរឹងមាំរហូត Øüñ Dÿ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment