នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យកាបិទឡូហ្គោសញ្ញានគរបាលជាតិ ( រាជសីហ៍ ) នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នង ការ បានណែនាំដល់តាមបណ្តាអង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់យាន យន្ត របស់អង្គភាពឲ្យ បានត្រឹមត្រូវ និងហា មដា ច់ខាតការយកយានយន្តរបស់ អង្គភាព ទៅប្រើប្រាស់ ជាលក្ខណ:ឯកជន ឬបម្រើឲ្យក្រុម គ្រួសារ ឡើយ ។
ជាពិសេសឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថាយានយន្តដែលពាក់ផ្លាកលេខ ន.ប ដែលមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ត្រូវតែដោះចេញជាបន្ទាន់ បេីមិនដូច្នេះទេនឹងត្រូវមានវិធានការណ៍តាមច្បាប់ ៕