ឃើញហើយរំភើបជំនួស! ចំថ្ងៃខួបកំណើតខ្លួន អ្នកនាង សុឹម សូលិកា បានយកទឹក លាយផ្កាម្លិះ មកលាងជើងឲ្យអ្នកម្តាយ ដើម្បីជាការដឹងគុណ ព្រមទាំងជូនថវិកា រាប់ពាន់ដុល្លារ ថែមទៀត…(មានវីដេអូ)

អ្នកនាង សុឹម សូលិកា គឺជាពិធីការិនី និងតារាសម្តែង ដ៏ល្បីឈ្មោះបោះសម្លេងខ្លាំងមួយរូប ដែលបងប្អូនទស្សនិកជន មិនតិចនាក់ទេ ដែលធ្លាប់បានស្គាល់ កាលពីកន្លងទៅ រហូតទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ចំថ្ងៃខួបកំណើត របស់ អ្នកនាង សុឹម សូលិកា ផងដែរ​ បានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកនាងបាន យកទឹក លាយជាមួយផ្កាម្លិះ មកលាងជើងឲ្យអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន ដើម្បីជាការដឹងគុណ គ្រប់គ្នាឃើញហើយរំភើបជំនួស។

មិនត្រឹមតែប៉ុណ្ណោះទេ សូលិកា បានជូនកាបូបលុយ រួមជាមួយថវិកា ដល់ទៅ រាប់ពាន់ដុល្លារ ឯណោះ ជូនអ្នកម្តាយថែមទៀតផង មើលទៅពិតជាពោរពេញដោយក្តីសុខ និងកក់ក្តៅខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment