សូមជួយស៊ែផងបងប្អូន! ឃើញអាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ ប្រកាសស្វែងរក អ៊ុំប្រុសពិកាភ្នែក ដើរ ២៣គីឡូម៉ែត្រ តាំងពីម៉ោង៣ទៀបភ្លឺ យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ ទើបទៅផ្ទះវិញ…

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ បានធ្វើការប្រកាស ក្នុងហ្វេសប៊ុករបស់ លោកស្រី ស្វែងរកអ៊ុំប្រុសពិកាដ៏កំសត់ម្នាក់ ដើម្បីជួយ។ លោកស្រី បានបង្ហោះសារមួយ សម្តែងក្តីអាណិតខ្លោចិត្ត និងបញ្ជាក់ថា ៖

“ឃើញរូបក៏អាណិតខ្លោចចិត្តដែរ ឃើញគេបង្ហោះរូបនេះ ថាគាត់យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ទើបទៅវិញ ពិកាភ្នែកផង ហើយដើរ ២៣គីឡូ តាំងពីម៉ោង៣ទៀបភ្លឺ ហឹមជីវិតអើយជីវិត។

មានអ្នកស្គាល់គាត់ ថាលក់ម្ដុំណា ឬដឹងថាជួយតាមណាបាន? គាត់មើលទៅ គ្មានទូរស័ព្ទប្រើទេ ចង់ជួយគាត់ណាស់ បើស្គាល់គាត់ប្រាប់ផង”។

ដូចនេះប្រសិនបើបងប្អូនណាស្គាល់ អ៊ុំប្រុសម្នាក់នេះ សូមមេត្តាជួយប្រាប់ លោកស្រី ទ្រី ដាណា ផង តាមរយៈហ្វេសប៊ុក ដែលមានឈ្មោះ “ទ្រី ដាណា Dana Try”៕

Related posts

Leave a Comment